ប្រែចិត្ត
ហេតុអ្វីមនុស្សទាំងអស់ត្រូវប្រែចិត្តពីអំពើខុសឆ្គង ហើយសុំការអភ័យទោសពីព្រះយេហូវ៉ា?
សូមមើលដែរ សកម្ម. ២៦:២០
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
លូក. ១៨:៩-១៤—លោកយេស៊ូបានលើកឧទាហរណ៍មួយដើម្បីបញ្ជាក់ថា យើងត្រូវសារភាពកំហុសរបស់ខ្លួន ហើយអធិដ្ឋានសុំជំនួយពីព្រះ
-
រ៉ូម ៧:១៥-២៥—ពិតមែនថាប៉ូលជាសាវ័កម្នាក់ដែលមានជំនឿរឹងមាំខ្លាំង តែគាត់នៅតែពិបាកចិត្ត ដោយសារគាត់មានទំនោរចិត្តចង់ធ្វើអ្វីដែលមិនត្រឹមត្រូវ
-
តើគម្ពីរប្រាប់យ៉ាងណាអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះអ្នកដែលប្រែចិត្ត?
អេគ. ៣៣:១១; រ៉ូម ២:៤; ២ពេ. ៣:៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
លូក. ១៥:១-១០—លោកយេស៊ូប្រើឧទាហរណ៍មួយដើម្បីបង្ហាញថា ព្រះយេហូវ៉ានិងបណ្ដាទេវតាត្រេកអរខ្លាំងយ៉ាងណា នៅពេលដែលមនុស្សម្នាក់ប្រែចិត្ត
-
លូក. ១៩:១-១០—សាខេដែលជាប្រធានពួកអ្នកយកពន្ធនិងជាមនុស្សបោកបញ្ឆោត បានប្រែចិត្ត ហើយផ្លាស់ប្ដូររបៀបរស់នៅ ដើម្បីទទួលការអភ័យទោស និងការសង្គ្រោះពីព្រះ
-
តើយើងបង្ហាញយ៉ាងដូចម្ដេចថាយើងពិតជាប្រែចិត្តមែន?
តើតាមរបៀបណាចំណេះត្រឹមត្រូវអាចជួយមនុស្សដែលប្រែចិត្តយ៉ាងស្មោះ?
រ៉ូម ១២:២; កូឡ. ៣:៩, ១០; ២ធី. ២:២៥
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
សកម្ម. ១៧:២៩-៣១—សាវ័កប៉ូលពន្យល់ពួកអ្នកក្រុងអាថែនអំពីមូលហេតុ ដែលពួកគេគោរពបូជារូបព្រះ គឺដោយសារពួកគេខ្វះចំណេះដឹង។ ដូច្នេះ គាត់បានជំរុញពួកគេឲ្យប្រែចិត្ត
-
១ធី. ១:១២-១៥—មុនពេលដែលប៉ូលទទួលចំណេះត្រឹមត្រូវអំពីលោកយេស៊ូគ្រិស្ត គាត់ក៏ជាមនុស្សខ្វះចំណេះដឹងដែរ។ គាត់បានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់
-
ហេតុអ្វីការប្រែចិត្តគឺសំខាន់ចាំបាច់?
ទោះជាយើងធ្វើខុសច្រើនដងក្ដី ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងអភ័យទោសឲ្យយើង បើយើងប្រែចិត្តយ៉ាងស្មោះ?
តើព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងណាចំពោះអ្នកដែលសារភាពកំហុសនិងផ្លាស់ប្ដូររបៀបរស់នៅរបស់ខ្លួន?
ចសព. ៣២:៥; សុភ. ២៨:១៣; ១យ៉ូន. ១:៩
សូមមើលដែរ «មេត្តាករុណា»
តើយើងដឹងយ៉ាងដូចម្ដេចថាការប្រែចិត្តមិនគ្រាន់តែជាការនិយាយសុំទោស ឬមានអារម្មណ៍សោកស្ដាយប៉ុណ្ណោះ?
២ប្រ. ៧:១៤; សុភ. ២៨:១៣; អេគ. ១៨:៣០, ៣១; ៣៣:១៤-១៦; ម៉ាថ. ៣:៨; សកម្ម. ៣:១៩; ២៦:២០
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២ប្រ. ៣៣:១-៦, ១០-១៦—ទោះជាស្ដេចម៉ាណាសេប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមអស់ជាយូរក្ដី គាត់បានប្រែចិត្តយ៉ាងស្មោះ ដោយបន្ទាបខ្លួន បន្តអធិដ្ឋានទៅព្រះ និងផ្លាស់ប្ដូររបៀបរស់នៅរបស់គាត់
-
ចសព. ៣២:១-៦; ៥១:១-៤, ១៧—ស្ដេចដាវីឌបង្ហាញថាខ្លួនបានប្រែចិត្ត ដោយសារភាពកំហុស ដោយសោកស្ដាយជាខ្លាំងនូវអ្វីដែលគាត់បានធ្វើខុសចំពោះព្រះយេហូវ៉ា និងដោយអធិដ្ឋានសុំការអភ័យទោសពីលោក
-
ពេលបុគ្គលដែលធ្វើខុសចំពោះយើងប្រែចិត្ត ហេតុអ្វីយើងគួរអភ័យទោសឲ្យគាត់?
ម៉ាថ. ៦:១៤, ១៥; ១៨:២១, ២២; លូក. ១៧:៣, ៤
សូមមើលដែរ «អភ័យទោស»