លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យផ្ដើម

ពាក្យផ្ដើម

សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក នឹង​ធ្វើ​ឲ្យ​អ្នក​ស្រួល​រក​ឃើញ​ខ​គម្ពីរ រួម​ទាំង​កំណត់​ហេតុ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ សៀវភៅ​នេះ​ក៏​នឹង​ជួយ​អ្នក​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ពី​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ ដើម្បី​លើក​ទឹក​ចិត្ត​និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្តិយស​ព្រះ​យេហូវ៉ា។ អ្នក​អាច​ជ្រើស​រើស​ប្រធានបទ​ដែល​អ្នក​ចាប់​អារម្មណ៍។ ក្នុង​ប្រធានបទ​នីមួយ​ៗ មាន​សំណួរ​ល្អ​ៗ​និង​ពាក្យ​សង្ខេប​ខ្លី​ៗ​ពី​កំណត់​ហេតុ​គម្ពីរ (​សូម​មើលប្រអប់ ​«​ របៀប​រក​ព័ត៌មាន​ក្នុង​សៀវភៅ​នេះ​»​)។ ភ្លាម​ៗ អ្នក​នឹង​រក​ឃើញ​បទ​គម្ពីរ ដែល​ប្រាប់​ពី​យោបល់ ការ​ណែនាំ និង​ការ​សម្រាល​ទុក្ខ​ដែល​អ្នក​ត្រូវ​ការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​នឹង​រក​ឃើញ​គោល​ការណ៍​ល្អ​ៗ​ពី​គម្ពីរ​ដែល​អ្នក​អាច​ប្រើ ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត។

ពិត​មែន​ថា​សៀវភៅ​នេះ មិន​មាន​បទ​គម្ពីរ​ទាំង​អស់​សម្រាប់​ប្រធានបទ​ណា​មួយ​ទេ តែ​សៀវភៅ​នេះ​ជា​ជំនួយ​ដ៏​ប្រសើរ​មួយ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ស្រាវ​ជ្រាវ។ (​សុភ. ២:១​-​៦​) សូម​ប្រើ​បទ​គម្ពីរ​យោង និង​ឯកសារ​យោង​ដែល​មាន​ភ្ជាប់​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ប្រយោជន៍​ឲ្យ​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក​កាន់​តែ​ស៊ី​ជម្រៅ។ បន្ថែម​ទៀត សូម​ប្រើ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ឬ​លិបិក្រម​សៀវភៅ​ផ្សេង​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា ជា​ភាសា​អង់គ្លេស ដើម្បី​អ្នក​អាច​សិក្សា​បាន​ពេញ​លេញ​ជាង​អំពី​អត្ថន័យ​បទ​គម្ពីរ។ អ្នក​ក៏​អាច​និយាយ​ជា​មួយ​បង​ប្អូន​ឯ​ទៀត​អំពី​អ្វី​ដែល​អង្គការ​បាន​ចេញ​ថ្មី​ៗ​នេះ ដើម្បី​ប្រាកដ​ថា​ការ​យល់​ដឹង​របស់​អ្នក​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ គឺ​ជា​ព័ត៌មាន​ថ្មី​បំផុត។

យើង​សង្ឃឹម​ថា សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ប្រាជ្ញា ចំណេះ និង​ការ​យល់​ដឹង​ថែម​ទៀត​ពី​គម្ពីរ​បរិសុទ្ធ។ កាល​ដែល​អ្នក​ប្រើ​សៀវភៅ​នេះ អ្នក​នឹង​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ថា​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព​»។—ហេ. ៤:១២