លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាពខុសឆ្គង

ភាពខុសឆ្គង

តើ​ភាព​ខុស​ឆ្គង​គឺ​ជា​អ្វី? ហើយ​ហេតុ​អ្វី​នេះ​ជះ​ឥទ្ធិពល​ដល់​មនុស្ស​គ្រប់​រូប?

តើ​គម្ពីរ​ធានា​យ៉ាង​ណា​ថា​យើង​អាច​យក​ឈ្នះ​ទំនោរ​ចិត្ត​ដែល​ចង់​ធ្វើ​តាម​ភាព​ខុស​ឆ្គង​របស់​ខ្លួន?

រ៉ូម ៦:១២​-​១៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២សាំ. ១១:២​-​៥, ១៤, ១៥, ២៦, ២៧; ១២:១​-​១៣—ក្រោយ​ពី​ស្ដេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គាត់​បាន​ទទួល​ការ​ប្រៀន​ប្រដៅ​យ៉ាង​ខ្លាំង។ រួច​មក គាត់​ខំ​ព្យាយាម​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន

    • រ៉ូម ៧:១៥​-​២៤—សាវ័ក​ប៉ូល​មាន​ជំនឿ​រឹង​មាំ និង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ។ ប៉ុន្តែ គាត់​នៅ​តែ​ត្រូវ​ខំ​យក​ឈ្នះ​របៀប​គិត​គូរ និង​បំណង​ចិត្ត​មិន​ត្រឹម​ត្រូវ​របស់​គាត់

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

ហេតុ​អ្វី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​ម្ដង​ហើយ​ម្ដង​ទៀត​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ?

តើ​សាថាន​ប្រហែល​ជា​ប្រើ​វិធី​អ្វី​ខ្លះ​ដើម្បី​ល្បួង​អ្នក​បម្រើ​ព្រះ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

សុភ. ១:១០, ១១, ១៥; ម៉ាថ. ៥:២៨; យ៉ា. ១:១៤, ១៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣:១​-​៦—សាថាន​ប្រើ​សត្វ​ពស់​ឲ្យ​ល្បួង​អេវ៉ា ដោយ​និយាយ​ទាក់​ទាញ​ចិត្ត​នាង​ឲ្យ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​លែង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទៀត

    • សុភ. ៧:៦​-​១០, ២១​-​២៣—ស្ដេច​សាឡូម៉ូន​រៀប​រាប់​អំពី​យុវជន​ម្នាក់​ដែល​ឥត​ចេះ​ពិចារណា និង​ដែល​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​ការ​ល្បួង​របស់​សាថាន?

អេភ. ៤:២៧; ៦:១០​-​១៨; យ៉ា. ៤:៧, ៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សុភ. ៥:១​-​១៤—ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ស្ដេច​សាឡូម៉ូន​បាន​ផ្ដល់​យោបល់​ដ៏​ល្អ​ដែល​ប្រៀប​ដូច​ជា​ឪពុក​និយាយ​ទៅ​កាន់​កូន អំពី​មូលហេតុ​និង​របៀប​ដែល​កូន​អាច​ជៀស​វាង​ពី​អំពើ​ប្រាស​ចាក​សីលធម៌

    • ម៉ាថ. ៤:១​-​១១—លោក​យេស៊ូ​ប្រើ​បណ្ដាំ​របស់​ព្រះ ដើម្បី​យក​ឈ្នះ​កល​ល្បិច​របស់​សាថាន

តើ​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​អ្វី​ខ្លះ​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ជៀស​វាង?

សារភាព​កំហុស

ហេតុ​អ្វី​យើង​មិន​គួរ​ព្យាយាម​លាក់​កំហុស​របស់​យើង?

តើ​យើង​ត្រូវ​សារភាព​កំហុស​ប្រាប់​អ្នក​ណា?

តើ​នរណា​ជា​អ្នក​«​ជួយ​យើង​»​ដោយ​អង្វរ​ជំនួស​យើង​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា?

តើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​បាន​ប្រែ​ចិត្ត?

សកម្ម. ២៦:២០; យ៉ា. ៤:៨​-​១០

សូម​មើល​ដែរ ​«​ប្រែ​ចិត្ត​»​

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដច. ២២:១​-​១២—តាម​ច្បាប់​ម៉ូសេ ចោរ​ត្រូវ​សង​សំណង​ដល់​ម្ចាស់​ទ្រព្យ​តាម​អ្វី​ដែល​គាត់​បាន​លួច

    • លូក. ១៩:៨, ៩—សាខេ​ដែល​ជា​ប្រធាន​ពួក​អ្នក​យក​ពន្ធ​បាន​បង្ហាញ​ថា​គាត់​ប្រែ​ចិត្ត ដោយ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ខ្លួន និង​សង​អ្វី​ៗ​ដល់​អ្នក​ដែល​គាត់​បាន​កេង​ប្រវ័ញ្ច

ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង?

សូម​មើល ​«​អភ័យ​ទោស​»​

ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក​ណា​ដើម្បី​ជួយ​បុគ្គល​នោះ និង​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ?

ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​នោះ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ក្រុម​គ្រួសារ​របស់​គាត់ ឬ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

ហេ. ១២:១៥, ១៦

សូម​មើល​ដែរ បច. ២៩:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូស. ៧:១​-​១៣, ២០​-​២៦—អេកាន​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ជួប​អន្តរាយ ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ព្យាយាម​លាក់​បាំង​កំហុស​របស់​ខ្លួន

    • យ៉ូណ. ១:១​-​១៦—អ្នក​ប្រកាស​ទំនាយ​យ៉ូណាស​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​អស់​អ្នក​ដែល​ជិះ​សំពៅ​ជា​មួយ​គាត់ ដោយ​សារ​គាត់​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា

    • ១កូ. ៥:១​-​៧—សាវ័ក​ប៉ូល​លាត​ត្រដាង​កំហុស​ធ្ងន់​ធ្ងរ​របស់​បុរស​ម្នាក់​នៅ​ក្រុម​ជំនុំ​កូរិនថូស ដោយ​សារ​ទង្វើ​របស់​បុរស​នោះ​កំពុង​បង្ខូច​ក្រុម​ជំនុំ​ទាំង​មូល

ទោះ​ជា​យើង​ភ័យ​ខ្លាច​ទទួល​ការ​ប្រៀន​ប្រដៅ​ក៏​ដោយ ហេតុ​អ្វី​នោះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ?

ហេតុ​អ្វី​យើង​គួរ​ទទួល​យក​ការ​អភ័យ​ទោស​ពី​ព្រះ ជា​ជាង​បៀម​ទុក្ខ​ដោយ​សារ​កំហុស​ពី​អតីតកាល?

សូម​មើល ​«​អភ័យ​ទោស​»​

បើ​យើង​ដឹង​ថា​នរណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហេតុ​អ្វី​យើង​គួរ​ប្រាប់​គាត់​ឲ្យ​ច្បាស់​លាស់​ថា​គាត់​ត្រូវ​ប្រាប់​រឿង​នោះ​ដល់​អ្នក​ចាស់​ទុំ?

ចល. ៥:១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ១៣:៦​-​៩; ២១:១៨​-​២០—ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​បុគ្គល​ដែល​ដឹង​អំពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​រាយ​ការណ៍ មិន​ថា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​នោះ​ជា​សមាជិក​គ្រួសារ ឬ​ជា​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ក្ដី