លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាពនៅលីវ

ភាពនៅលីវ

ហេតុ​អ្វី​ការ​នៅ​លីវ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អំណោយ​មួយ?

ហេតុ​អ្វី​យើង​មិន​គួរ​បង្ខំ​ឲ្យ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​រៀប​ការ?

១កូ. ៧:២៨, ៣២​-​៣៥; ១ថែ. ៤:១១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • រ៉ូម ១៤:១០​-​១២—សាវ័ក​ប៉ូល​ពន្យល់​អំពី​មូលហេតុ​ដែល​គ្រិស្ត​សាសនិក​មិន​ត្រូវ​វិនិច្ឆ័យ​បង​ប្អូន​រួម​ជំនឿ

    • ១កូ. ៩:៣​-​៥—ពិត​មែន​ថា​សាវ័ក​ប៉ូល​មាន​សិទ្ធិ​ក្នុង​ការ​រៀប​ការ តែ​គាត់​សុខ​ចិត្ត​នៅ​លីវ ដើម្បី​គាត់​អាច​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​លើ​កិច្ច​បម្រើ​ផ្សាយ

តើ​អ្នក​ដែល​នៅ​លីវ​គួរ​គិត​ថា​ពួក​គេ​ត្រូវ​តែ​រៀប​ការ​ដើម្បី​មាន​សុភមង្គល​ឬ​ទេ?

១កូ. ៧:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អសក. ១១:៣០​-​៤០—កូន​ស្រី​យែបថា​សុខ​ចិត្ត​នៅ​លីវ។ ប៉ុន្តែ ជីវិត​នាង​ពោរ​ពេញ​ដោយ​ន័យ​ខ្លឹម​សារ

    • សកម្ម. ២០:៣៥—លោក​យេស៊ូ​មិន​ធ្លាប់​រៀប​ការ​ទេ តែ​ប្រសាសន៍​របស់​លោក​បង្ហាញ​ថា លោក​មាន​សុភមង្គល​ដោយ​សារ​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក​ឯ​ទៀត

    • ១ថែ. ១:២​-​៩; ២:១២—សាវ័ក​ប៉ូល​នៅ​លីវ តែ​គាត់​បាន​រៀប​រាប់​អំពី​អំណរ​របស់​គាត់ ដែល​មក​ពី​ការ​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា

ហេតុ​អ្វី​អ្នក​នៅ​លីវ​ក៏​ដូច​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​អស់​ត្រូវ​រក្សា​ភាព​ស្អាត​ស្អំ?

១កូ. ៦:១៨; កាឡ. ៥:១៩​-​២១; អេភ. ៥:៣, ៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សុភ. ៧:៧​-​២៣—ស្ដេច​សាឡូម៉ូន​រៀប​រាប់​អំពី​លទ្ធផល​ដ៏​ខ្លោច​ផ្សា​របស់​យុវជន​ម្នាក់ ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

    • សាឡូ. ៤:១២; ៨:៨​-​១០—ស្ត្រី​ក្រមុំ​ក្រុង​ស៊ូឡាម​បាន​ទទួល​ការ​សរសើរ ដោយ​សារ​នាង​ប្រកាន់​ខ្ជាប់​នូវ​ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​អាពាហ៍ពិពាហ៍

តើ​នៅ​ក្នុង​ស្ថានភាព​ណា​ខ្លះ​ដែល​អ្នក​នៅ​លីវ​គួរ​ពិចារណា​អំពី​ការ​រៀប​ការ?

១កូ. ៧:៩, ៣៦

សូម​មើល​ដែរ ១ថែ. ៤:៤, ៥