មិត្តភាពជាមួយពិភពលោក
តើសព្វថ្ងៃអ្នកណាគ្រប់គ្រងពិភពលោក?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
លូក. ៤:៥-៨—សាថានស្នើផ្ដល់អំណាចគ្រប់គ្រងពិភពលោកនេះដល់លោកយេស៊ូ ហើយលោកមិនបានបដិសេធថា សាថានគ្មានសិទ្ធិនោះទេ
-
បើយើងចងមិត្តជាមួយពិភពលោកនេះ តើនឹងមានអ្វីកើតឡើងដល់ចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា?
សូមមើលដែរ យ៉ា. ១:២៧
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២ប្រ. ១៨:១-៣; ១៩:១, ២—យេហូសាផាតជាស្ដេចល្អ តែគាត់បានត្រូវស្ដីបន្ទោសជាខ្លាំង ដោយសារគាត់បានចងសម្ព័ន្ធភាពជាមួយអាហាប់ជាស្ដេច ដែលព្រះយេហូវ៉ាបានវិនិច្ឆ័យថា ជាមនុស្សអាក្រក់
-
តើការដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះពិភពលោកនេះ ជួយយើងយ៉ាងណាក្នុងការជ្រើសរើសមិត្តភក្តិ?
សូមមើល «សេពគប់»
ស្ដីអំពីលុយនិងទ្រព្យសម្បត្តិ ហេតុអ្វីយើងគួរបដិសេធចិត្តគំនិតរបស់ពិភពលោកនេះ?
សូមមើល «ឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ»
ស្ដីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហេតុអ្វីយើងគួរបដិសេធចិត្តគំនិតរបស់ពិភពលោកនេះ?
ហេតុអ្វីគ្រិស្តសាសនិកគួរជៀសវាងការលើកតម្កើងមនុស្ស ឬអង្គការណាមួយហួសហេតុពេក?
ម៉ាថ. ៤:១០; រ៉ូម ១:២៥; ១កូ. ១០:១៤
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
សកម្ម. ១២:២១-២៣—ព្រះយេហូវ៉ាបានសម្លាប់ស្ដេចហេរ៉ូឌអាគ្រីប៉ាទី១ ដោយសារគាត់មិនជំទាស់ ពេលបណ្ដាជនលើកសរសើរគាត់ថាដូចព្រះ
-
បប. ២២:៨, ៩—ទេវតាដ៏ខ្លាំងក្លាមួយរូបមិនព្រមឲ្យសាវ័កយ៉ូហានក្រាបគោរពខ្លួនឡើយ។ ផ្ទុយទៅវិញ ទេវតានោះប្រាប់គាត់ថា ត្រូវគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ
-
ហេតុអ្វីគ្រិស្តសាសនិករក្សាអព្យាក្រឹតក្នុងរឿងនយោបាយនិងជាតិនិយម?
ហេតុអ្វីគ្រិស្តសាសនិកមិនព្រមលាយឡំជំនឿជាមួយសាសនាផ្សេង?
សូមមើល «សាសនាខុសគ្នា»
ហេតុអ្វីគ្រិស្តសាសនិកមិនព្រមបន្ថយខ្នាតតម្រារបស់ព្រះយេហូវ៉ា?
លូក. ១០:១៦; កូឡ. ២:៨; ១ថែ. ៤:៧, ៨; ២ធី. ៤:៣-៥
សូមមើលដែរ លូក. ៧:៣០
ហេតុអ្វីជាញឹកញយពិភពលោកនេះស្អប់ ហើយបៀតបៀនពួកអ្នកកាន់តាមគ្រិស្ត?
ហេតុអ្វីជាការល្ងង់ខ្លៅ បើយើងស្រឡាញ់អ្វីៗក្នុងពិភពលោកនេះ?
តើតាមរបៀបណាគ្រិស្តសាសនិកបង្ហាញសេចក្ដីស្រឡាញ់ និងចិត្តសប្បុរសចំពោះអ្នកដែលមិនបម្រើព្រះយេហូវ៉ា?
ហេតុអ្វីគ្រិស្តសាសនិកគួរគោរពច្បាប់ ពួកអ្នកគ្រប់គ្រង និងមន្ត្រីអាជ្ញាធរ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
សកម្ម. ២៥:៨; ២៦:២, ២៥—សាវ័កប៉ូលធ្វើតាមច្បាប់រដ្ឋ ហើយគោរពពួកអ្នកគ្រប់គ្រង
-