មេត្ដាករុណា
តើសេចក្ដីមេត្តាករុណារួមបញ្ចូលអ្វីខ្លះ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចសព. ៥១:១, ២—ពេលស្ដេចដាវីឌអង្វរសុំក្ដីមេត្តាពីព្រះយេហូវ៉ា គឺគាត់កំពុងសុំលោកឲ្យអភ័យទោស និងជម្រះភាពខុសឆ្គងរបស់គាត់
-
លូក. ១០:២៩-៣៧—លោកយេស៊ូបានបង្រៀនមេរៀនមួយអំពីចិត្តមេត្តាករុណា ដោយលើកឡើងអំពីបុរសជនជាតិសាម៉ារីម្នាក់ ដែលបានបង្ហាញចិត្តសប្បុរស និងយកចិត្តទុកដាក់ចំពោះបុរសជនជាតិយូដាម្នាក់
-
ហេតុអ្វីមនុស្សគ្រប់គ្នាត្រូវការសេចក្ដីមេត្តាករុណា?
ចសព. ១៣០:៣; អទ. ៧:២០; ១យ៉ូន. ១:៨
សូមមើលដែរ ១បស. ៨:៤៦-៥០
តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាមានចិត្តមេត្តាករុណា?
ដច. ៣៤:៦; នេហ. ៩:១៧; ចសព. ១០៣:៨; ២កូ. ១:៣
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
យ៉ូប ៤២:១, ២, ៦-១០; យ៉ា. ៥:១១—ព្រះយេហូវ៉ាបានបង្ហាញមេត្តាករុណាចំពោះយ៉ូប ហើយលោកក៏បង្រៀនគាត់ឲ្យមានចិត្តមេត្តាដែរ
-
លូក. ១៥:១១-៣២—លោកយេស៊ូបានបញ្ជាក់ពីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា ដោយលើកឡើងអំពីរបៀបដែលឪពុកម្នាក់ប្រព្រឹត្តចំពោះកូនទំនើងដែលបានប្រែចិត្ត
-
ហេតុអ្វីព្រះយេហូវ៉ាមានមេត្តាករុណាចំពោះយើង?
សូមមើលដែរ ទីត. ៣:៤, ៥
តើតាមរបៀបណាថ្លៃលោះរបស់លោកយេស៊ូជួយយើងឲ្យទទួលការអភ័យទោសពីព្រះ?
ហេតុអ្វីយើងគួរអធិដ្ឋានអង្វរសុំសេចក្ដីមេត្តាករុណាពីព្រះ ហើយអរគុណលោកជានិច្ច?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចសព. ៥១:១-៤—ស្ដេចដាវីឌខូចចិត្តជាខ្លាំង ដោយសារកំហុសរបស់ខ្លួន។ ដូច្នេះ គាត់អង្វរសុំក្ដីមេត្តាករុណាពីព្រះយេហូវ៉ាដោយចិត្តរាបទាប
-
លូក. ១៨:៩-១៤—លោកយេស៊ូបានលើកឧទាហរណ៍មួយដើម្បីបញ្ជាក់ថា ព្រះយេហូវ៉ាមានមេត្តាករុណាដល់អស់អ្នក ដែលទទួលស្គាល់កំហុសរបស់ខ្លួនដោយចិត្តរាបទាប
-
ហេតុអ្វីសូម្បីតែអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរក៏អាចទទួលបានសេចក្ដីមេត្តាករុណាពីព្រះដែរ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២ប្រ. ៣៣:៩-១៣, ១៥—ម៉ាណាសេជាស្ដេចអាក្រក់ខ្លាំងណាស់ តែគាត់បានប្រែចិត្ត ហើយអង្វរសុំក្ដីមេត្តាករុណាពីព្រះ។ ដូច្នេះ លោកបានឲ្យគាត់ធ្វើជាស្ដេចម្ដងទៀត ហើយគាត់បន្តព្យាយាមកែប្រែការប្រព្រឹត្តរបស់ខ្លួន ដើម្បីបញ្ជាក់ថាគាត់ពិតជាបានកែខ្លួនមែន
-
យ៉ូណ. ៣:៤-១០—ពិតមែនថាពួកអ្នកក្រុងនីនីវេជាមនុស្សឃោរឃៅ តែពួកគេបានប្រែចិត្តឈប់ធ្វើអំពើអាក្រក់ទៀត។ ដូច្នេះ ព្រះបានប្រណីមេត្តាដល់ពួកគេ
-
ហេតុអ្វីជាការសំខាន់ដែលយើងត្រូវសារភាពកំហុសចំពោះព្រះយេហូវ៉ា ហើយផ្លាស់ប្ដូររបៀបរស់នៅដើម្បីទទួលសេចក្ដីមេត្តាករុណាពីលោក?
ហេតុអ្វីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ាមិនការពារយើងពីការដាក់ទោសផ្សេងៗ ឬពីផលវិបាកដែលមកពីកំហុសរបស់យើង?
ហេតុអ្វីយើងគួរមានចិត្តមេត្តាចំពោះអ្នកឯទៀត?
បើយើងមិនមេត្តាដល់អ្នកឯទៀត ហេតុអ្វីនេះអាចប៉ះពាល់ដល់ចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា?
សូមមើលដែរ សុភ. ២១:១៣
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ១៨:២៣-៣៥—លោកយេស៊ូបានលើកឧទាហរណ៍មួយដើម្បីបង្ហាញថា បើយើងមិនមេត្តាចំពោះអ្នកឯទៀត នោះព្រះយេហូវ៉ាក៏មិនមេត្តាចំពោះយើងដែរ
-
លូក. ១០:២៩-៣៧—រឿងប្រៀបប្រដូចដ៏ល្បីមួយបង្ហាញថា ព្រះយេហូវ៉ានិងលោកយេស៊ូមិនពេញចិត្តមនុស្សដែលគ្មានចិត្តមេត្តាឡើយ តែលោកទាំងពីរពេញចិត្តមនុស្សដែលមានចិត្តមេត្តាដូចជនជាតិសាម៉ារីម្នាក់នោះ
-
តើព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងណាចំពោះអ្នកដែលមានចិត្តមេត្តាករុណា?