លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រដ្ឋាភិបាល

រដ្ឋាភិបាល

តើ​រដ្ឋាភិបាល​មួយ​ណា​ដែល​គ្រិស្ត​សាសនិក​ពិត​គាំទ្រ ហើយ​ស្ដាប់​បង្គាប់?

ម៉ាថ. ៦:៩, ១០, ៣៣; ១០:៧; ២៤:១៤

សូម​មើល​ដែរ ដាន. ៧:១៣, ១៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចសព. ៨៩:១៨​-​២៩—ក្នុង​ខ​គម្ពីរ​នេះ​បាន​រៀប​រាប់​អំពី​មេស្ស៊ី​ដែល​ជា​ស្ដេច ហើយ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល

    • បប. ១២:៧​-​១២—ពេល​ដែល​គ្រា​ចុង​ក្រោយ​បង្អស់​ចាប់​ផ្ដើម មេស្ស៊ី​ក៏​គ្រប់​គ្រង​ជា​ស្ដេច ហើយ​បាន​បណ្ដេញ​សាថាន​ចេញ​ពី​ស្ថាន​សួគ៌

តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​តួ​នាទី​អ្វី​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ?

គ្រិស្ត​សាសនិក​គោរព​ពួក​អ្នក​គ្រប់​គ្រង

ហេតុ​អ្វី​យើង​គោរព​ច្បាប់​ប្រទេស​ដែល​យើង​រស់​នៅ?

រ៉ូម ១៣:១​-​៧; ទីត. ៣:១; ១ពេ. ២:១៣, ១៤

សូម​មើល​ដែរ សកម្ម. ២៥:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ២២:១៥​-​២២—លោក​យេស៊ូ​ឆ្លើយ​តប​យ៉ាង​ប៉ិន​ប្រសប់​ចំពោះ​សំណួរ​ដែល​បណ្ដា​ជន​បាន​សួរ​ថា តើ​ពួក​អ្នក​កាន់​តាម​លោក​ត្រូវ​បង់​ពន្ធ​ឬ​ទេ?

ហេតុ​អ្វី​យើង​មិន​គួរ​សង​សឹក​ពេល​គេ​បៀតបៀន​យើង?

គ្រិស្ត​សាសនិក​រក្សា​អព្យាក្រឹត

ទោះ​ជា​យើង​គោរព​ពួក​អាជ្ញាធរ​ក៏​ដោយ តែ​បើ​គេ​បង្គាប់​យើង​ឲ្យ​ធ្វើ​ខុស​ពី​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហេតុ​អ្វី​យើង​ត្រូវ​បដិសេធ?

សកម្ម. ៤:១៨​-​២០; ៥:២៧​-​២៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដាន. ៣:១, ៤​-​១៨—យុវជន​ហេប្រឺ​បី​នាក់​មិន​ព្រម​ធ្វើ​តាម​ច្បាប់​បាប៊ីឡូន​ទេ ព្រោះ​នោះ​បំពាន​ច្បាប់​របស់​ព្រះ

    • ដាន. ៦:៦​-​១០—ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់ មិន​ព្រម​ធ្វើ​តាម​បម្រាម​រដ្ឋាភិបាល ដែល​ហាម​គាត់​មិន​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​របស់​គាត់

តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​លោក​ក្នុង​ការ​រក្សា​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ?

ហេតុ​អ្វី​គ្រិស្ត​សាសនិក​គួរ​គិត​អំពី​មូលហេតុ​ដែល​គាត់​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ?

ដច. ២០:៤, ៥; ១កូ. ១០:១៤; ១​យ៉ូន. ៥:២១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដាន. ៣:១, ៤​-​១៨—ស្ដេច​នេប៊ូក្នេសា​បាន​ធ្វើ​រូប​ចម្លាក់​ដ៏​ធំ​មួយ ប្រហែល​ជា​ដើម្បី​ជូន​ដល់​ព្រះ​ម៉ាដុក​ដែល​ជា​ព្រះ​មិន​ពិត ហើយ​បាន​បញ្ជា​ឲ្យ​អ្នក​ក្រោម​បង្គាប់​ទាំង​អស់​ក្រាប​គោរព​រូប​នោះ

បើ​រដ្ឋាភិបាល​បង្គាប់​ឲ្យ​គ្រិស្ត​សាសនិក​គាំទ្រ ឬ​ចូល​រួម​ក្នុង​សង្គ្រាម តើ​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​អាច​ជួយ​ពួក​គេ?

អេ. ២:៤; យ៉ូន. ១៨:៣៦

សូម​មើល​ដែរ ចសព. ១១:៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ២៦:៥០​-​៥២—លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​អ្នក​កាន់​តាម​លោក​នឹង​មិន​រួម​ចំណែក​ក្នុង​សង្គ្រាម​ពិភព​លោក​នេះ​ទេ

    • យ៉ូន. ១៣:៣៤, ៣៥—គ្រិស្ត​សាសនិក​ម្នាក់​ៗ​គួរ​សួរ​ខ្លួន​ថា ‹បើ​ខ្ញុំ​ចូល​រួម​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ជា​មួយ​នឹង​ប្រទេស​មួយ​ទៀត ហើយ​រហូត​ដល់​សម្លាប់​បង​ប្អូន​រួម​ជំនឿ តើ​នេះ​បង្ហាញ​ថា​ខ្ញុំ​កំពុង​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ​ឬ​ទេ?›

ហេតុ​អ្វី​គ្រិស្ត​សាសនិក​មិន​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល?

ហេតុ​អ្វី​យើង​មិន​ភ្ញាក់​ផ្អើល​ពេល​ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ដោយ​មិន​ពិត​ថា យើង​ជា​ជន​បះ​បោរ ឬ​រំខាន​ដល់​សន្តិសុខ​សង្គម?

លូក. ២៣:១, ២; យ៉ូន. ១៥:១៨​-​២១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១៦:១៩​-​២៣—សាវ័ក​ប៉ូល​និង​ស៊ីឡាស​រង​ទុក្ខ​លំបាក ព្រោះ​តែ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គាត់