លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រៀបការ

រៀបការ

តើ​អ្នក​ណា​ជា​អ្នក​ផ្ដើម​អាពាហ៍ពិពាហ៍?

តើ​គ្រិស្ត​សាសនិក​គួរ​រៀប​ការ​ជា​មួយ​អ្នក​ណា?

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ពិត​មិន​គួរ​យល់​ព្រម​ឲ្យ​កូន​ដែល​បាន​ជ្រមុជ​ទឹក​ហើយ​រៀប​ការ​ជា​មួយ​អ្នក ដែល​មិន​ទាន់​ប្រគល់​ខ្លួន​និង​ជ្រមុជ​ទឹក​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា?

១កូ. ៧:៣៩; ២កូ. ៦:១៤, ១៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២៤:១​-​៤,—ពេល​អាប្រាហាំ​មាន​វ័យ​កាន់​តែ​ចាស់ គាត់​បាន​តាំង​ចិត្ត​រក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ពី​ចំណោម​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា មិន​មែន​ពី​ចំណោម​អ្នក​ដែល​គោរព​បូជា​ព្រះ​ឯ​ទៀត​ឡើយ

    • ដក. ២៨:១​-​៤—អ៊ីសាក​ប្រាប់​យ៉ាកុប​ថា គាត់​មិន​ត្រូវ​រៀប​ការ​ជា​មួយ​ស្ត្រី​ជន​ជាតិ​កាណាន​ទេ តែ​គាត់​ត្រូវ​រៀប​ការ​ជា​មួយ​ស្ត្រី​ដែល​បម្រើ​ព្រះ​យេហូវ៉ា

ពេល​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា?

បច. ៧:៣, ៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ១១:១​-​៦, ៩​-​១១—ព្រះ​យេហូវ៉ា​ខឹង​ស្ដេច​សាឡូម៉ូន​ខ្លាំង​ណាស់ ដោយ​សារ​គាត់​មិន​អើពើ​នឹង​ការ​ព្រមាន​ពី​លោក គឺ​គាត់​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​បរទេស​ជា​ច្រើន ហើយ​នេះ​បាន​បង្វែរ​គាត់​ចេញ​ពី​ព្រះ​យេហូវ៉ា

    • នេហ. ១៣:២៣​-​២៧—ដូច​ព្រះ​យេហូវ៉ា​ដែរ អភិបាល​នេហេមា​ខឹង​ខ្លាំង​ណាស់ ពេល​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​រៀប​ការ​ជា​មួយ​ស្ត្រី​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​បាន​ប្រៀន​ប្រដៅ និង​កែ​តម្រង់​ពួក​គេ​យ៉ាង​ខ្លាំង

ហេតុ​អ្វី​ជា​ការ​មាន​ប្រាជ្ញា​ក្នុង​ការ​ជ្រើស​រើស​គូ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​និង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា?

សុភ. ១៨:២២; ៣១:១០, ២៨

សូម​មើល​ដែរ អេភ. ៥:២៨​-​៣១, ៣៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ២៥:២, ៣, ១៤​-​១៧—ទោះ​ជា​ណាបាល​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ​ក្ដី គាត់​ជា​មនុស្ស​កោង​កាច ហើយ​ធ្វើ​បាប​អាប៊ីកែល​ដែល​ជា​ប្រពន្ធ

    • សុភ. ២១:៩—ការ​ជ្រើស​រើស​គូ​ដែល​មិន​ស័ក្តិ​សម អាច​ធ្វើ​ឲ្យ​ជីវិត​យើង​គ្មាន​សេចក្ដី​សុខ និង​គ្មាន​សុភមង្គល

    • រ៉ូម ៧:២—សាវ័ក​ប៉ូល​ពន្យល់​ថា​ពេល​ស្ត្រី​រៀប​ការ នាង​នឹង​នៅ​ក្រោម​អំណាច​របស់​ប្ដី​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ ស្ត្រី​ដែល​មាន​ប្រាជ្ញា​មិន​ចេះ​តែ​រើស​យក​បុរស​ណា​ក៏​បាន​នោះ​ទេ

ត្រៀម​ខ្លួន​សម្រាប់​រៀប​ការ

ហេតុ​អ្វី​មុន​គិត​គូរ​អំពី​ការ​រៀប​ការ បុរស​ត្រូវ​ប្រាកដ​ថា​គាត់​អាច​ចិញ្ចឹម​និង​មើល​ថែ​ប្រពន្ធ​កូន​របស់​គាត់​បាន?

១ធី. ៥:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សុភ. ២៤:២៧—មុន​ពេល​បុរស​ណា​ម្នាក់​រៀប​ការ​ហើយ​មាន​កូន គាត់​គួរ​ខំ​ធ្វើ​ការ​សិន ដើម្បី​ប្រាកដ​ថា​គាត់​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​បាន

ជា​ជាង​មើល​តែ​រូប​រាង​ខាង​ក្រៅ ហេតុ​អ្វី​គូ​ដែល​កំពុង​មើល​ចិត្ត​គ្នា​គួរ​សុំ​យោបល់​ពី​បង​ប្អូន​ឯ​ទៀត និង​ព្យាយាម​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​ជាង?

សុភ. ១៣:១០; ១ពេ. ៣:៣​-​៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • រូថ ២:៤​-​៧, ១០​-​១២—តាម​រយៈ​ការ​សង្កេត​មើល បូអូស​អាច​ឃើញ​ថា​រូថ​ជា​មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ និង​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​នាង​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ចេះ​ថែ​រក្សា​ណាអូមី​បាន​យ៉ាង​ល្អ

    • រូថ ២:៨, ៩, ២០—តាម​រយៈ​ការ​សង្កេត​មើល រូថ​អាច​ដឹង​ថា​បូអូស​មាន​ចិត្ត​សប្បុរស ចិត្ត​ទូលាយ និង​ស្រឡាញ់​ព្រះ​យេហូវ៉ា

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​គូ​ដែល​មើល​ចិត្ត​គ្នា​ឬ​ភ្ជាប់​ពាក្យ​ហើយ ត្រូវ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌?

កាឡ. ៥:១៩; កូឡ. ៣:៥; ១ថែ. ៤:៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សុភ. ៥:១៨, ១៩—ការ​បង្ហាញ​អារម្មណ៍​ស្នេហា​តាម​វិធី​ខ្លះ គឺ​សម្រាប់​តែ​ប្ដី​ប្រពន្ធ​ដែល​រៀប​ការ​ហើយ​ប៉ុណ្ណោះ

    • សាឡូ. ១:២; ២:៦—ពិត​មែន​ថា​បុរស​គង្វាល​និង​ក្រមុំ​ស៊ូឡាម​ផ្ដោះ​ផ្ដង​ស្នេហា​ចំពោះ​គ្នា តែ​នោះ​មិន​មែន​ជា​ការ​បង្ហាញ​អារម្មណ៍​ផ្លូវ​ភេទ​ទេ

    • សាឡូ. ៤:១២; ៨:៨​-​១០—ក្រមុំ​ស៊ូឡាម​បាន​រក្សា​ភាព​បរិសុទ្ធ​របស់​ខ្លួន នេះ​បង្ហាញ​ថា​នាង​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​នាង។ នាង​ប្រៀប​ដូច​ជា​សួន​ដែល​មាន​របង​ចាក់​សោ

ហេតុ​អ្វី​ប្ដី​ប្រពន្ធ​គួរ​រៀប​ការ​តាម​ផ្លូវ​ច្បាប់?

តួ​នាទី​របស់​ប្ដី

តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ធ្វើ​អ្វី?

តើ​ស្វាមី​ដែល​ជា​គ្រិស្ត​សាសនិក​គួរ​ធ្វើ​តាម​គំរូ​របស់​អ្នក​ណា?

ហេតុ​អ្វី​ប្ដី​ត្រូវ​បង្ហាញ​ថា​គាត់​ស្រឡាញ់​ប្រពន្ធ យល់​អារម្មណ៍ និង​យល់​សេចក្ដី​ត្រូវ​ការ​របស់​នាង?

កូឡ. ៣:១៩; ១ពេ. ៣:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២១:៨​-​១២—ព្រះ​យេហូវ៉ា​ប្រាប់​អាប្រាហាំ​ឲ្យ​ស្ដាប់​សារ៉ា​ដែល​ជា​ប្រពន្ធ ទោះ​ជា​យោបល់​របស់​នាង​ធ្វើ​ឲ្យ​គាត់​មិន​ពេញ​ចិត្ត​ក៏​ដោយ

    • សុភ. ៣១:១០, ១១, ១៦, ២៨—ប្ដី​ដែល​មាន​ប្រពន្ធ​ល្អ​ដូច​ក្នុង​បទ​គម្ពីរ​នេះ គាត់​នឹង​មិន​គ្រប់​គ្រង​នាង ហើយ​ចាប់​កំហុស​របស់​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ទុក​ចិត្ត ហើយ​សរសើរ​នាង

    • អេភ. ៥:៣៣—សាវ័ក​ប៉ូល​ប្រាប់​ថា ប្ដី​ត្រូវ​ធ្វើ​ឲ្យ​ប្រពន្ធ​ដឹង​ថា​គាត់​ស្រឡាញ់​នាង

តួ​នាទី​របស់​ប្រពន្ធ

តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​តួ​នាទី​សំខាន់​អ្វី​ដល់​ប្រពន្ធ?

តើ​តួ​នាទី​ដែល​ព្រះ​បាន​ឲ្យ​ដល់​ប្រពន្ធ​អន់​ជាង​ប្ដី​ឬ?

ដក. ១:២៦​-​២៨, ៣១; ២:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សុភ. ១:៨; ១កូ. ៧:៤—ក្នុង​អាពាហ៍ពិពាហ៍​និង​ជីវិត​គ្រួសារ ព្រះ​បាន​ឲ្យ​អំណាច​មួយ​កម្រិត​ដល់​ប្រពន្ធ​និង​ម្ដាយ

    • ១កូ. ១១:៣—សាវ័ក​ប៉ូល​ពន្យល់​ថា នៅ​ក្នុង​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា មនុស្ស​ទាំង​អស់​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​មួយ​ចំនួន លើក​លែង​តែ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ប៉ុណ្ណោះ

    • ហេ. ១៣:៧, ១៧—ទាំង​បុរស​ទាំង​ស្ត្រី​ត្រូវ​ចុះ​ចូល​និង​ស្ដាប់​បង្គាប់​អស់​អ្នក ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ

តើ​ប្រពន្ធ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ប្រពន្ធ​ជា​គ្រិស្ត​សាសនិក​គួរ​បង្ហាញ​ការ​គោរព​ចំពោះ​ប្ដី?

អេភ. ៥:៣៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ១៨:១២; ១ពេ. ៣:៥, ៦—សារ៉ា​គោរព​ប្ដី​របស់​នាង​យ៉ាង​ជ្រាល​ជ្រៅ ដោយ​ចាត់​ទុក​គាត់​ជា​«​លោក​ម្ចាស់​»​ ឬ​ជា​ប្រមុខ​របស់​នាង​សូម្បី​តែ​ក្នុង​គំនិត

តើ​គម្ពីរ​លើក​សរសើរ​ប្រពន្ធ​បែប​ណា?

សុភ. ១៩:១៤; ៣១:១០, ១៣​-​៣១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២៤:៦២​-​៦៧—រេបិកា​បាន​ជួយ​សម្រាល​ទុក្ខ​អ៊ីសាក​ដែល​ជា​ប្ដី​របស់​នាង ក្រោយ​ពី​ម្ដាយ​គាត់​ស្លាប់

    • ១សាំ. ២៥:១៤​-​២៤, ៣២​-​៣៨—អាប៊ីកែល​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​អង្វរ​សុំ​ក្ដី​មេត្តា​ពី​ដាវីឌ ដើម្បី​ការ​ពារ​ណាបាល​ដែល​ជា​ប្ដី​មិន​ចេះ​គិត​ពិចារណា និង​ដើម្បី​សង្គ្រោះ​ពួក​អ្នក​ផ្ទះ​របស់​នាង

    • អេធ. ៤:៦​-​១៧; ៥:១​-​៨; ៧:១​-​៦; ៨:៣​-​៦—មហា​ក្សត្រី​អេសធើរ​បាន​ប្រថុយ​ជីវិត​ចូល​ទៅ​ជួប​ស្ដេច​អស់​ពីរ​លើក​ដោយ​គ្មាន​ការ​អនុញ្ញាត ដើម្បី​សុំ​ស្ដេច​ឲ្យ​ជួយ​ការ​ពារ​រាស្ត្រ​របស់​ព្រះ

វិធី​ដោះ​ស្រាយ​បញ្ហា

តើ​មាន​គោល​ការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍?

តើ​មាន​គោល​ការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​លុយ?

តើ​មាន​គោល​ការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​អំពី​សាច់​ញាតិ​និង​សាច់​ថ្លៃ?

តើ​មាន​គោល​ការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​ប្ដី​ប្រពន្ធ​អំពី​ទំនាក់​ទំនង​ផ្លូវ​ភេទ?

ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​គួរ​ផ្ដោត​ទៅ​លើ​គុណ​សម្បត្តិ​របស់​គូ​ជា​ជាង​គុណ​វិបត្តិ​របស់​គាត់?

ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​រហ័ស និង​ដោយ​សេចក្ដី​ស្រឡាញ់ ជា​ជាង​អន់​ចិត្ត​ឬ​ខឹង​ងំ?

ហេតុ​អ្វី​គ្រិស្ត​សាសនិក​មិន​ត្រូវ​ចង​កំហឹង ស្រែក​គំហក ជេរ​ប្រមាថ និង​ប្រើ​ហិង្សា មិន​ថា​តាម​វិធី​ណា​ក្ដី?

ពេល​ប្ដី​ប្រពន្ធ​មិន​យល់​ស្រប​គ្នា​អំពី​រឿង​ណា​មួយ តើ​ពួក​គាត់​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

តើ​អាពាហ៍ពិពាហ៍​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​ពួរ​បី​ធ្លុង​នាំ​ឲ្យ​មាន​ពរ​អ្វី​ខ្លះ?

ខ្នាត​តម្រា​សម្រាប់​អាពាហ៍ពិពាហ៍

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ទំនាក់​ទំនង​ផ្លូវ​ភេទ និង​ចំណង​អាពាហ៍ពិពាហ៍?

តើ​គ្រិស្ត​សាសនិក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​មាន​ប្ដី​ឬ​ប្រពន្ធ​លើស​ពី​ម្នាក់?

តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​អាពាហ៍ពិពាហ៍​គឺ​ធ្វើ​ឡើង​សម្រាប់​តែ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ?

ហេតុ​អ្វី​ប្ដី​ប្រពន្ធ​ដែល​រៀប​ការ​ហើយ គួរ​រួម​រស់​ជា​មួយ​គ្នា​ជា​រៀង​រហូត?

តើ​អ្វី​ជា​មូលហេតុ​តែ​មួយ​គត់​ក្នុង​គម្ពីរ​ដែល​គ្រិស្ត​សាសនិក​អាច​លែង​លះ​គ្នា?

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​លែង​លះ​គ្នា​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ?

ពេល​គូ​អាពាហ៍ពិពាហ៍​ស្លាប់ តើ​គូ​ដែល​នៅ​រស់​មាន​សិទ្ធិ​រៀប​ការ​ម្ដង​ទៀត​ទេ?