លុយកាក់
ហេតុអ្វីការស្រឡាញ់ប្រាក់នាំឲ្យមានគ្រោះថ្នាក់?
សូមមើល «ឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ»
តើគម្ពីរបង្ហាញយ៉ាងណាថាការរកលុយដើម្បីចិញ្ចឹមក្រុមគ្រួសារមិនមែនជាការខុស?
អទ. ៧:១២; ១០:១៩; អេភ. ៤:២៨; ២ថែ. ៣:១០; ១ធី. ៥:៨, ១៨
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ៣១:៣៨-៤២—ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ យ៉ាកុបបានព្យាយាមធ្វើការយ៉ាងស្មោះត្រង់ឲ្យឡាបាន់ដែលជាឪពុកក្មេករបស់គាត់ ទោះជាឡាបាន់ប្រព្រឹត្តចំពោះគាត់ដោយអយុត្តិធម៌ក្ដី។ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យពរដល់យ៉ាកុបដែលខំធ្វើការយ៉ាងនឿយហត់
-
លូក. ១៩:១២, ១៣, ១៥-២៣—លោកយេស៊ូបានលើកឧទាហរណ៍ដែលបង្ហាញថា គឺជារឿងធម្មតាដែលមនុស្សបណ្ដាក់ទុនដើម្បីទទួលបានប្រាក់ចំណេញ
-
តើគម្ពីរមានគោលការណ៍អ្វីខ្លះស្ដីអំពីការខ្ចីលុយគេ និងការឲ្យគេជំពាក់លុយ?
ហេតុអ្វីជាការល្អដែលមិនខ្ចីលុយគេបើមិនចាំបាច់?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
នេហ. ៥:២-៨—នៅសម័យអភិបាលនេហេមា បណ្ដាជនខ្លះប្រព្រឹត្តមិនសប្បុរសទាល់តែសោះចំពោះអ្នកដែលខ្ចីលុយពីពួកគេ
-
ម៉ាថ. ១៨:២៣-២៥—ឧទាហរណ៍របស់លោកយេស៊ូរំលឹកយើងថា កូនបំណុលដែលមិនសងប្រាក់អាចនឹងត្រូវដាក់ទោស
-
មុនពេលអ្នកណាម្នាក់ចូលហ៊ុនរកស៊ីជាមួយអ្នកដែលមិនជឿ បងប្អូនរួមជំនឿ ឬសាច់ញាតិ តើគាត់គួរប្រុងប្រយ័ត្នចំណុចអ្វីខ្លះ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ២៣:១៤-២០—មុនពេលអាប្រាហាំបញ្ចុះសពសារ៉ា គាត់បានទិញដីវាលនិងរូងភ្នំមួយដោយមានសាក្សីដឹងឮ។ យ៉ាងនេះនឹងគ្មានអ្នកណាម្នាក់អាចតវ៉ានៅពេលក្រោយទេ
-
យេ. ៣២:៩-១២—ពេលអ្នកប្រកាសទំនាយយេរេមាទិញដីពីបងប្អូនជីដូនមួយ គាត់បានសរសេរកិច្ចសន្យាមួយ ហើយចម្លងមួយច្បាប់ទៀត រួចប្រគល់ប្រាក់នៅចំពោះមុខសាក្សី
-
ហេតុអ្វីជាការល្អឲ្យយើងធ្វើគម្រោងក្នុងការចាយវាយ?
ហេតុអ្វីគ្រិស្តសាសនិកជៀសវាងការឈ្លោះប្រកែកអំពីរឿងលុយកាក់ដែលអាចនាំឲ្យបែកសាមគ្គីក្នុងក្រុមជំនុំ?
សូមមើលដែរ រ៉ូម ១២:១៨; ២ធី. ២:២៤
តើតាមរបៀបណាយើងអាចចាយវាយលុយតាមវិធីដែលនាំឲ្យយើងមានសុភមង្គលពិតប្រាកដ?