លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លើកទឹកចិត្ត

លើកទឹកចិត្ត

ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​បម្រើ​ព្រះ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក?

អេ. ៣៥:៣, ៤; កូឡ. ៣:១៦; ១ថែ. ៥:១១; ហេ. ៣:១៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ៣២:២​-​៨—ស្ដេច​ហេសេគា​លើក​ទឹក​ចិត្ត​រាស្ត្រ​របស់​ព្រះ ពេល​ពួក​អាស៊ីរី​គំរាម​វាយ​ប្រហារ​ពួក​គេ

    • ដាន. ១០:២, ៨​-​១១, ១៨, ១៩—ទេវតា​មួយ​រូប​លើក​ទឹក​ចិត្ត​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល ក្នុង​ពេល​ដែល​គាត់​មាន​វ័យ​ចាស់ និង​គ្មាន​កម្លាំង​កំហែង

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​លើក​ទឹក​ចិត្ត​បង​ប្អូន​ឯ​ទៀត?

អេ. ៣២:១, ២; ១ពេ. ៥:១​-​៣

សូម​មើល​ដែរ ម៉ាថ. ១១:២៨​-​៣០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ៣:២៨; ៣១:៧, ៨—អ្នក​ប្រកាស​ទំនាយ​ម៉ូសេ​លើក​ទឹក​ចិត្ត និង​ពង្រឹង​កម្លាំង​យ៉ូស្វេ ដែល​ជា​អ្នក​ស្នង​តំណែង​គាត់ ដូច​បង្គាប់​របស់​ព្រះ​យេហូវ៉ា

    • សកម្ម. ១១:២២​-​២៦; ១៤:២២—ក្នុង​អំឡុង​ពេល​គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​ជួប​ការ​បៀតបៀន សាវ័ក​ប៉ូល​និង​បាណាបាស បាន​លើក​ទឹក​ចិត្ត​ពួក​គេ

ហេតុ​អ្វី​ការ​សរសើរ​អស់​ពី​ចិត្ត ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ប្រសើរ?

សុភ. ៣១:២៨, ២៩; ១កូ. ១១:២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អសក. ១១:៣៧​-​៤០—រាល់​ឆ្នាំ នារី​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ទៅ​លេង​កូន​ស្រី​យែបថា​នៅ​ឯ​ត្រសាល​ព្រះ ដើម្បី​សរសើរ​នាង ព្រោះ​នាង​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​បម្រើ​ព្រះ​នៅ​ទី​នោះ

    • បប. ២:១​-​៤—ពិត​មែន​ថា​លោក​យេស៊ូ​ត្រូវ​កែ​តម្រង់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ តែ​លោក​បាន​សរសើរ​នូវ​ចំណុច​ល្អ​ដែល​ពួក​គេ​កំពុង​ធ្វើ

តើ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

សុភ. ១៥:២៣; អេភ. ៤:២៩; ភី. ១:១៣, ១៤; កូឡ. ៤:៦; ១ថែ. ៥:១៤

សូម​មើល​ដែរ ២កូ. ៧:១៣, ១៥, ១៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ២៣:១៦​-​១៨—យ៉ូណាថាន​ដឹង​ថា ដាវីឌ​ដែល​ជា​មិត្ត​ភក្តិ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។ ដូច្នេះ យ៉ូណាថាន​តាម​រក​ដាវីឌ ដើម្បី​ពង្រឹង​កម្លាំង​គាត់

    • យ៉ូន. ១៦:៣៣—លោក​យេស៊ូ​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ថា លោក​បាន​ឈ្នះ​ពិភព​លោក ហើយ​ថា​ពួក​គេ​ក៏​អាច​ឈ្នះ​បាន​ដែរ បើ​ពួក​គេ​ធ្វើ​តាម​គំរូ​របស់​លោក

    • សកម្ម. ២៨:១៤​-​១៦—ពេល​ប៉ូល​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម​ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ បង​ប្អូន​បាន​មក​ជួប​លើក​ទឹក​ចិត្ត​គាត់ ហើយ​នេះ​ពិត​ជា​បាន​ពង្រឹង​កម្លាំង​គាត់​មែន

ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ចេះ​គោរព​អ្នក​ឯ​ទៀត ហើយ​ជៀស​វាង​ពី​ការ​ត្អូញត្អែរ?

ភី. ២:១៤​-​១៦; យូ. ១៦​-​១៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ជប. ១១:១០​-​១៥—អ្នក​ប្រកាស​ទំនាយ​ម៉ូសេ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​បណ្ដា​ជន​ចេះ​តែ​ត្អូញត្អែរ ហើយ​មិន​ស្ដាប់​បង្គាប់

    • ជប. ១៣:៣១, ៣២; ១៤:២​-​៦—អ្នក​ស៊ើប​ការណ៍​១០​នាក់​ដែល​គ្មាន​ជំនឿ​បាន​និយាយ​អំពី​អ្វី​ដែល​អវិជ្ជមាន នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​ធ្លាក់​ទឹក​ចិត្ត ហើយ​ចាប់​ផ្ដើម​បះ​បោរ

ហេតុ​អ្វី​ការ​សេព​គប់​បង​ប្អូន​រួម​ជំនឿ​លើក​ទឹក​ចិត្ត​យើង?

សុភ. ២៧:១៧; រ៉ូម ១:១១, ១២; ហេ. ១០:២៤, ២៥; ១២:១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ២០:១​-​១៩—ពេល​កង​ទ័ព​ដ៏​ធំ​គំរាម​វាយ​ប្រហារ​ជនជាតិ​យូដា ស្ដេច​យេហូសាផាត​បាន​កោះ​ហៅ​បណ្ដា​ជន​មក​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន

    • សកម្ម. ១២:១​-​៥, ១២​-​១៧—ក្រោយ​ពី​សាវ័ក​យ៉ាកុប​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​សាវ័ក​ពេត្រុស​ជាប់​គុក បង​ប្អូន​នៅ​ក្រុង​យេរូសាឡិម​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន

តើ​ការ​មាន​ទស្សនៈ​វិជ្ជមាន​អាច​ជួយ​យើង​ឲ្យ​បន្ត​ស៊ូ​ទ្រាំ​ក្នុង​គ្រា​ដ៏​លំបាក​យ៉ាង​ដូច​ម្ដេច?

សកម្ម. ៥:៤០, ៤១; រ៉ូម ៨:៣៥​-​៣៩; ១កូ. ៤:១១​-​១៣; ២កូ. ៤:១៦​-​១៨; ១ពេ. ១:៦, ៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣៩:១៩​-​២៣; ៤០:១​-​៨—ទោះ​ជា​យ៉ូសែប​រង​ការ​ចោទ​ប្រកាន់​មិន​ពិត និង​ជាប់​គុក​ដោយ​អយុត្តិធម៌​ក្ដី គាត់​នៅ​តែ​ស្មោះ​ត្រង់ ហើយ​ចង់​ជួយ​អ្នក​ឯ​ទៀត

    • ២បស. ៦:១៥​-​១៧—ទោះ​ជា​អ្នក​ប្រកាស​ទំនាយ​អេលីសេ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដ៏​ខ្លាំង​ក៏​ដោយ គាត់​មិន​ភ័យ​ខ្លាច​ឡើយ ហើយ​គាត់​បាន​អធិដ្ឋាន​សុំ​ឲ្យ​អ្នក​បម្រើ​របស់​គាត់ មាន​ចិត្ត​គំនិត​ដូច​គាត់​ដែរ

គម្ពីរ​អាច​ជួយ​លើក​ទឹក​ចិត្ត​យើង

តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​ខ្លះ​ចំពោះ​យើង?

ហេតុ​អ្វី​ការ​រំពឹង​គិត​អំពី​ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេហូវ៉ា​អាច​លើក​ទឹក​ចិត្ត​យើង?

តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​អ្វី​សម្រាប់​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ខ្សោយ?

ចសព. ៤៦:១; អេ. ១២:២; ៤០:២៩​-​៣១; ភី. ៤:១៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១:១០, ១១, ១៧, ១៨—ពេល​ហាណា​ឈឺ​ចិត្ត ហើយ​ជូរ​ចត់​ក្នុង​ជីវិត នាង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ឡើង​វិញ

    • ១បស. ១៩:១​-​១៩—ពេល​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា​ធ្លាក់​ទឹក​ចិត្ត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អាហារ​និង​ទឹក​ឲ្យ​គាត់។ លោក​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​គាត់ ដោយ​ប្រាប់​គាត់​អំពី​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត

ហេតុ​អ្វី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន?

២ប្រ. ១៥:៧; ចសព. ២៧:១៣, ១៤; ហេ. ៦:១៧​-​១៩; ១២:២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូប ១៤:១, ២, ៧​-​៩, ១៣​-​១៥—សូម្បី​តែ​ពេល​យ៉ូប​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង គាត់​ទទួល​ការ​សម្រាល​ទុក្ខ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ

    • ដាន. ១២:១៣—ក្នុង​វ័យ​ជិត​១០០​ឆ្នាំ អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ប្រាប់​គាត់​អំពី​រង្វាន់​នៅ​ថ្ងៃ​ខាង​មុខ

ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​រំពឹង​គិត​អំពី​លោក តើ​នេះ​អាច​ជួយ​យើង​ឲ្យ​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

ចសព. ១៨:៦; ៥៦:៤, ១១; ហេ. ១៣:៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ៣០:១​-​៩—ពេល​ស្ដេច​ដាវីឌ​ជួប​ការ​ពិបាក គាត់​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​គាត់

    • លូក. ២២:៣៩​-​៤៣—ពេល​លោក​យេស៊ូ​ជួប​ការ​ល្បង​ល​ដ៏​ពិបាក​បំផុត លោក​បាន​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត ហើយ​ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​ឲ្យ​ពង្រឹង​កម្លាំង​លោក

តើ​របាយការណ៍​ល្អ​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​យើង​ចែក​រំលែក​ព័ត៌មាន​នោះ​ដល់​អ្នក​ឯ​ទៀត?

សុភ. ១៥:៣០; ២៥:២៥; អេ. ៥២:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១៥:២​-​៤—សាវ័ក​ប៉ូល​និង​បាណាបាស​បាន​នាំ​យក​ព័ត៌មាន​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង ទៅ​ប្រាប់​ក្រុម​ជំនុំ​ដែល​ពួក​គាត់​បាន​ទៅ​លេង

    • ៣​យ៉ូន. ១​-​៤—សាវ័ក​យ៉ូហាន​ដ៏​មាន​វ័យ​ចាស់ បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង ពេល​ឮ​ថា​ពួក​អ្នក​ដែល​គាត់​បាន​ប្រាប់​ដំណឹង​ល្អ​បន្ត​រក្សា​ភាព​ស្មោះ​ត្រង់