លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សម្រាលទុក្ខ

សម្រាលទុក្ខ

បទ​គម្ពីរ​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ​ពេល​ធ្លាក់​ទឹក​ចិត្ត

ការ​ខ្វល់​ខ្វាយ

សូម​មើល ​«​កង្វល់​»​

ការ​ឈឺ​ចាប់ និង​ការ​អន់​ចិត្ត

មនុស្ស​ខ្លះ​បាត់​បង់​អំណរ​ដោយ​សារ​ពួក​គេ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន ឬ​រង​ភាព​អយុត្តិធម៌

អទ. ៩:១១, ១២

សូម​មើល​ដែរ ចសព. ១៤២:៤; អទ. ៤:១; ៧:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • រូថ ១:១១​-​១៣, ២០—ណាអូមី​ដែល​ជា​ស្ត្រី​មេម៉ាយ​សោកសង្រេង​ជា​ខ្លាំង ដោយ​សារ​កូន​ប្រុស​ទាំង​ពីរ​របស់​នាង​ស្លាប់។ នាង​មាន​អារម្មណ៍​ថា ព្រះ​យេហូវ៉ា​បាន​បោះ​បង់​នាង​ចោល

    • យ៉ូប ៣:១, ១១, ២៥, ២៦; ១០:១—យ៉ូប​កើត​ទុក្ខ​ពន់​ពេក ក្រោយ​ពី​បាត់​បង់​ទ្រព្យ​សម្បត្តិ កូន​ទាំង​១០​នាក់ ហើយ​ខ្លួន​ក៏​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ទៀត

  • បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

  • កំណត់​ហេតុ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

មនុស្ស​ខ្លះ​មិន​សប្បាយ​ចិត្ត ដោយ​សារ​ឃើញ​អំពើ​អាក្រក់​ដែល​អ្នក​ឯ​ទៀត​ធ្វើ

អទ. ៤:១, ២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១:៦, ៧, ១០, ១៣​-​១៦—ហាណា​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​ផេនីណា​ប្រព្រឹត្ត​មិន​សប្បុរស​ចំពោះ​នាង ហើយ​ក៏​ត្រូវ​សម្ដេច​សង្ឃ​អេលី​ចោទ​ថា នាង​ស្រវឹង​ស្រា​ទៀត​ផង

    • យ៉ូប ៨:៣​-​៦; ១៦:១​-​៥; ១៩:២, ៣—មិត្ត​ភក្តិ​បី​នាក់​របស់​យ៉ូប​បាន​ចោទ​ប្រកាន់​គាត់​ដោយ​អយុត្តិធម៌។ នេះ​បាន​ធ្វើ​ឲ្យ​យ៉ូប​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង

  • បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

  • កំណត់​ហេតុ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

    • ១សាំ. ១:៩​-​១១, ១៨—ហាណា​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ពី​នាង​បាន​អធិដ្ឋាន​ជម្រាប​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត

    • យ៉ូប ៤២:៧, ៨, ១០, ១៧—ក្រោយ​ពី​យ៉ូប​អភ័យ​ទោស​ឲ្យ​មិត្ត​ភក្តិ​បី​នាក់​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ដល់​គាត់ ដោយ​ធ្វើ​ឲ្យ​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ និង​ឲ្យ​គាត់​មាន​សុភមង្គល

បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក

អែស. ៩:៦; ចសព. ៣៨:៣, ៤, ៨; ៤០:១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២បស. ២២:៨​-​១៣; ២៣:១​-​៣—ក្រោយ​ពី​ស្ដេច​យ៉ូសៀស​និង​បណ្ដា​ជន​បាន​ឮ​អ្វី​ដែល​ចែង​ក្នុង​ច្បាប់​ម៉ូសេ នោះ​ពួក​គេ​ក៏​ដឹង​អំពី​កំហុស​ធ្ងន់​របស់​ខ្លួន

    • អែស. ៩:១០​-​១៥; ១០:១​-​៤—សង្ឃ​អែសរ៉ា​និង​បណ្ដា​ជន​បាន​បន្ទោស​ខ្លួន​យ៉ាង​ខ្លាំង ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដោយ​រៀប​ការ​ជា​មួយ​ស្ត្រី​ជន​ជាតិ​ដទៃ

    • លូក. ២២:៥៤​-​៦២—សាវ័ក​ពេត្រុស​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ខុស បន្ទាប់​ពី​គាត់​បដិសេធ​អស់​បី​ដង​ថា មិន​ស្គាល់​លោក​យេស៊ូ

  • បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

  • កំណត់​គម្ពីរ​ហេតុ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

    • ២ប្រ. ៣៣:៩​-​១៣, ១៥, ១៦—ម៉ាណាសេ​ជា​ស្ដេច​អាក្រក់​ជាង​គេ​ក្នុង​ចំណោម​ស្ដេច​យូដា​ទាំង​អស់ តែ​គាត់​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ

    • លូក. ១៥:១១​-​៣២—លោក​យេស៊ូ​ប្រាប់​រឿង​ប្រៀប​ប្រដូច​អំពី​កូន​ដែល​វង្វេង​បាត់ ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ទូលាយ និង​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង

ការ​ខក​ចិត្ត​ដែល​មក​ពី​ការ​ឈឺ​ចិត្ត ការ​ធ្លាក់​ទឹក​ចិត្ត ឬ​ការ​ដែល​ត្រូវ​គេ​ក្បត់

សូម​មើល ​«​ខក​ចិត្ត​»​

ខក​ចិត្ត​ដោយសារ​ភាព​ទន់​ខ្សោយ និង​កំហុស​របស់​ខ្លួន

សូម​មើល ​«​ខក​ចិត្ត​»​

ការ​សង្ស័យ​ថា​ខ្លួន​គ្មាន​តម្លៃ

សូម​មើល ​«​សង្ស័យ​»​

ពេល​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា ឬ​បំពេញ​ភារកិច្ច​ណា​មួយ

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដច. ៣:១១; ៤:១០—អ្នក​ប្រកាស​ទំនាយ​ម៉ូសេ​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​សមត្ថភាព​ពេល​ព្រះ​បង្គាប់​គាត់​ឲ្យ​ទៅ​ជួប​ផារ៉ូ និង​ឲ្យ​នាំ​រាស្ត្រ​របស់​លោក​ចេញ​ពី​ស្រុក​អេហ្ស៊ីប

    • យេ. ១:៤​-​៦—យេរេមា​មាន​អារម្មណ៍​ថា​ខ្លួន​ក្មេង​ពេក និង​គ្មាន​បទ​ពិសោធន៍​ទេ ដើម្បី​ប្រាប់​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​ដល់​បណ្ដា​ជន​ដែល​មិន​ចង់​ស្ដាប់

  • បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

  • កំណត់​ហេតុ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

    • ដច. ៣:១២; ៤:១១, ១២—ព្រះ​យេហូវ៉ា​អត់​ធ្មត់​ប្រាប់​ម៉ូសេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នឹង​ជួយ​គាត់​ឲ្យ​បំពេញ​ភារកិច្ច​របស់​គាត់

    • យេ. ១:៧​-​១០—ព្រះ​យេហូវ៉ា​ធានា​ដល់​អ្នក​ប្រកាស​ទំនាយ​យេរេមា​ថា លោក​នឹង​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ​

ការ​ច្រណែន និង​ការ​ឈ្នានីស

សូម​មើល ​«​ច្រណែន​»​

ជំងឺ​និង​ភាព​វ័យ​ចាស់​បាន​ដាក់​កម្រិត​លើ​សមត្ថភាព​របស់​អ្នក​ខ្លះ

ចសព. ៧១:៩, ១៨; អទ. ១២:១​-​៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២បស. ២០:១​-​៣—ស្ដេច​ហេសេគា​កើត​ទុក្ខ​ពន់​ពេក ពេល​ដែល​គាត់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ហៀប​នឹង​ស្លាប់

    • ភី. ២:២៥​-​៣០—អេប៉ាប្រូឌីត​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​ក្រុម​ជំនុំ​បាន​ឮ​ថា​គាត់​ឈឺ។ គាត់​ក៏​បារម្ភ​ដែរ ព្រោះ​ខ្លាច​បង​ប្អូន​គិត​ថា គាត់​មិន​អាច​បំពេញ​ភារកិច្ច​របស់​គាត់​បាន

  • បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

  • កំណត់​ហេតុ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

    • ២សាំ. ១៧:២៧​-​២៩; ១៩:៣១​-​៣៨—ទោះ​ជា​បាស៊ីលឡាយ​បាន​ទទួល​ការ​គោរព​និង​ការ​អញ្ជើញ​ពី​ស្ដេច​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ក៏​ដោយ គាត់​បង្ហាញ​ចិត្ត​សុភាព​ដោយ​បដិសេធ​ការ​អញ្ជើញ​នោះ ព្រោះ​គាត់​ដឹង​ថា​ខ្លួន​ចាស់​ពេក​មិន​អាច​ធ្វើ​បាន​ទេ

    • ចសព. ៤១:១​-​៣, ១២—ទោះ​ជា​ស្ដេច​ដាវីឌ​ឈឺ​ធ្ងន់​ក្ដី គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​គាត់

    • ម៉ាក. ១២:៤១​-​៤៤—លោក​យេស៊ូ​សរសើរ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់ ដោយ​សារ​នាង​បាន​ដាក់​វិភាគទាន​នូវ​អ្វី​ទាំង​អស់​ដែល​នាង​មាន

របួស​ផ្លូវ​ចិត្ត​ដែល​ត្រូវ​គេ​ធ្វើ​បាប

សូម​មើល ​«​ការ​ធ្វើ​បាប​»​

ការ​ភ័យ​ខ្លាច និង​ការ​ញ័រ​រន្ធត់

សូម​មើល ​«​ភ័យ​ខ្លាច​»​

ការ​បៀតបៀន

សូម​មើល ​«​បៀតបៀន​»​