លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាសនាខុសគ្នា

សាសនាខុសគ្នា

តើ​សាសនា​ទាំង​អស់​គោរព​ប្រណិប័តន៍​ព្រះ​ដូច​គ្នា​ឬ?

សាសនា​ជា​ច្រើន​បង្រៀន​ទ្រឹស្ដី​ខុស​ៗ​គ្នា តែ​តើ​ព្រះ​ពេញ​ចិត្ត​សាសនា​ទាំង​អស់​ឬ?

ម៉ាថ. ៧:១៣, ១៤; យ៉ូន. ១៧:៣; អេភ. ៤:៤​-​៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូស. ២៤:១៥—យ៉ូស្វេ​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា បណ្ដា​ជន​ត្រូវ​ជ្រើស​រើស​រវាង​ការ​បម្រើ​ព្រះ​យេហូវ៉ា និង​ការ​បម្រើ​ព្រះ​ដទៃ

    • ១បស. ១៨:១៩​-​៤០—ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា​ដើម្បី​បង្ហាញ​ថា ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត​មិន​ត្រូវ​រួម​ចំណែក​ជា​មួយ​នឹង​ការ​គោរព​បូជា​ព្រះ​ឯ​ទៀត​ទេ ដូច​ជា​ព្រះ​បាល​ជា​ដើម

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​របស់​ប្រជា​ជាតិ​នានា​និង​ការ​គោរព​បូជា​របស់​ពួក​គេ?

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​និយាយ​ថា​គោរព​ប្រណិប័តន៍​លោក តែ​បែរ​ជា​លាយ​ឡំ​ការ​ប្រព្រឹត្ត​ដែល​លោក​ស្អប់?

អេ. ១:១៣​-​១៥; ១កូ. ១០:២០​-​២២; ២កូ. ៦:១៤, ១៥, ១៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដច. ៣២:១​-​១០—បណ្ដា​ជន​អ៊ីស្រាអែល​បង្ខំ​អេរ៉ុន​ឲ្យ​ធ្វើ​រូប​កូន​គោ​សម្រាប់​«​ពិធី​បុណ្យ​ជូន​ព្រះ​យេហូវ៉ា​»។ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ខ្លាំង​ណាស់

    • ១បស. ១២:២៦​-​៣០—ស្ដេច​យេរ៉ូបោម​បាន​ធ្វើ​រូប​សំណាក​តំណាង​ព្រះ​យេហូវ៉ា ដើម្បី​កុំ​ឲ្យ​បណ្ដា​ជន​ទៅ​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ជា​លទ្ធផល បណ្ដា​ជន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

ស្ដី​អំពី​ពួក​អ្នក​ដែល​គោរព​បូជា​ព្រះ​ឯ​ទៀត តើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្វី​ខ្លះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល?

ពេល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​លាយ​ឡំ​ជំនឿ​សាសនា​ឯ​ទៀត តើ​លោក​មាន​ប្រតិកម្ម​យ៉ាង​ណា?

អសក. ១០:៦, ៧; ចសព. ១០៦:៣៥​-​៤០; យេ. ៤៤:២, ៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ១១:១​-​៩—សាឡូម៉ូន​មាន​ប្រពន្ធ​ជា​ច្រើន​ដែល​ជា​ជន​ជាតិ​ដទៃ។ ពួក​នាង​បាន​នាំ​គាត់​ឲ្យ​គោរព​បូជា​ព្រះ​មិន​ពិត ហើយ​បណ្ដា​ជន​ក៏​ប្រព្រឹត្ត​តាម​គាត់​ដែរ។ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ចិត្ត​ខ្លាំង​ណាស់

    • ចសព. ៧៨:៤០, ៤១, ៥៥​-​៦២—អេសាភ​បាន​រៀប​រាប់​ថា ការ​បះ​បោរ​និង​ការ​គោរព​បូជា​រូប​ព្រះ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត ហើយ​នេះ​នាំ​ឲ្យ​លោក​បដិសេធ​ពួក​គេ

តើ​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សេចក្ដី​បង្រៀន​ដែល​ប្រឆាំង​នឹង​បណ្ដាំ​របស់​ព្រះ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ១៦:៦, ១២—លោក​យេស៊ូ​ប្រដូច​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ទៅ​នឹង​ដំបែ ដោយ​សារ​សេចក្ដី​បង្រៀន​មិន​ពិត​រីក​ដុះ​ដាល​យ៉ាង​លឿន ហើយ​បង្ខូច​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ

    • ម៉ាថ. ២៣:៥​-​៧, ២៣​-​៣៣—លោក​យេ​ស៊ូ​បាន​ផ្ដន្ទា​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ភាព​លាក់​ពុត និង​សេចក្ដី​បង្រៀន​មិន​ពិត​របស់​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី

    • ម៉ាក. ៧:៥​-​៩—លោក​យេស៊ូ​បក​អាក្រាត​ភាព​លាក់​ពុត​របស់​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី ដោយ​សារ​ពួក​គេ​កាន់​តាម​ទំនៀម​ទម្លាប់​មនុស្ស​ជា​ជាង​បណ្ដាំ​ព្រះ

តើ​លោក​យេស៊ូ​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បង្កើត​និកាយ​ផ្សេង​ៗ​ឬ​ទេ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូន. ១៥:៤, ៥—លោក​យេស៊ូ​លើក​ឡើង​អំពី​វល្លិ​ទំពាំង​បាយ​ជូរ ដើម្បី​បញ្ជាក់​អំពី​សាមគ្គីភាព​របស់​ពួក​អ្នក​កាន់​តាម​លោក គឺ​ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​លោក និង​បង​ប្អូន​រួម​ជំនឿ

    • យ៉ូន. ១៧:១, ៦, ១១, ២០​-​២៣—ក្នុង​យប់​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​ពួក​សាវ័ក មុន​ដែល​លោក​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត លោក​បាន​អធិដ្ឋាន​សុំ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​រួប​រួម​គ្នា​តែ​មួយ

តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​មាន​ជំនឿ​ដូច​គ្នា​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដូច​គ្នា​ឬ​ទេ?

សកម្ម. ១៦:៤, ៥; រ៉ូម ១២:៤, ៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១១:២០​-​២៣, ២៥, ២៦—ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​និង​ក្រុង​យេរូសាឡិម​បាន​បង្ហាញ​ថា ពួក​គេ​សហការ​និង​រួប​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ

    • រ៉ូម ១៥:២៥, ២៦; ២កូ. ៨:១​-​៧—ក្រុម​ជំនុំ​ផ្សេង​ៗ​នៅ​សតវត្សរ៍​ទី​១​បាន​ជូន​អំណោយ​ដោយ​ចិត្ត​ទូលាយ ដើម្បី​ជួយ​បង​ប្អូន​ឯ​ទៀត។ នេះ​បង្ហាញ​ថា​ពួក​គេ​មាន​សាមគ្គីភាព

តើ​ព្រះ​ពេញ​ចិត្ត​សាសនា​ទាំង​អស់​ដែល​និយាយ​ថា ពួក​គេ​មាន​ជំនឿ​លើ​លោក​យេស៊ូ​ឬ​ទេ?

បើ​អ្នក​ណា​មិន​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​និង​ពួក​សាវ័ក តើ​ព្រះ​ពេញ​ចិត្ត​ចំពោះ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​នោះ​ឬ​ទេ?

សកម្ម. ២០:២៩, ៣០; ១ធី. ៤:១​-​៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ១៣:២៤​-​៣០, ៣៦​-​៤៣—លោក​យេស៊ូ​បាន​ប្រដូច​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ទៅ​នឹង​ស្រងែ ដោយ​មាន​ប្រសាសន៍​ថា នឹង​មាន​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ជា​ច្រើន​លេច​មក ហើយ​អស់​មួយ​រយៈ​ពេល ពួក​គេ​នឹង​មាន​ឥទ្ធិពល​លើ​ក្រុម​ជំនុំ

    • ១​យ៉ូន. ២:១៨, ១៩—នៅ​ចុង​សតវត្សរ៍​ទី​១ សាវ័ក​យ៉ូហាន​ដ៏​មាន​វ័យ​ចាស់​បាន​សរសេរ​ថា សត្រូវ​ជា​ច្រើន​របស់​គ្រិស្ត​បាន​លេច​មក​ហើយ

បើ​បុគ្គល​ណា​ម្នាក់​បង្រៀន​អ្វី​ដែល​មិន​ត្រឹម​ត្រូវ និង​មិន​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ តើ​បុគ្គល​នោះ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ?

តើ​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក្សា​សាមគ្គីភាព?

ហេតុ​អ្វី​គ្រិស្ត​សាសនិក​មិន​ត្រូវ​រួម​ចំណែក​ជា​មួយ​សាសនា​មិន​ពិត?

ហេតុ​អ្វី​ជា​ការ​ត្រឹម​ត្រូវ​និង​មាន​ប្រយោជន៍​ក្នុង​ការ​ប្រាប់​មនុស្ស​ឯ​ទៀត​ឲ្យ​ដឹង​ថា សេចក្ដី​បង្រៀន​របស់​សាសនា​ផ្សេង​ៗ​គឺ​មិន​ពិត?

ហេតុ​អ្វី​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ពេល​អ្នក​កាន់​សាសនា​ផ្សេង​ទៀត​និយាយ​វាយ​ប្រហារ គាប​សង្កត់ និង​ធ្វើ​បាប​យើង?