ស៊ូទ្រាំ
តើអ្នកបម្រើព្រះយេហូវ៉ាត្រូវការការស៊ូទ្រាំឬទេ?
ហេតុអ្វីយើងដឹងថាមនុស្សខ្លះនឹងមិនស្ដាប់ឬប្រឆាំង ពេលយើងផ្សព្វផ្សាយ?
ម៉ាថ. ១០:២២; យ៉ូន. ១៥:១៨, ១៩; ២កូ. ៦:៤, ៥
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២ពេ. ២:៥; ដក. ៧:២៣; ម៉ាថ. ២៤:៣៧-៣៩—ណូអេជា«អ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត» តែពេលគាត់ផ្សព្វផ្សាយ មនុស្សជាច្រើនមិនស្ដាប់គាត់ទេ។ ដូច្នេះ មានតែណូអេនិងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិតពីទឹកជំនន់ដ៏ធំ
-
២ធី. ៣:១០-១៤—សាវ័កប៉ូលប្រាប់ធីម៉ូថេថា គាត់បានស៊ូទ្រាំការឈឺចាប់ និងរងទុក្ខវេទនាអស់ពេលជាយូរ ហើយគាត់ក៏លើកទឹកចិត្តធីម៉ូថេឲ្យស៊ូទ្រាំដែរ
-
ហេតុអ្វីយើងមិនភ្ញាក់ផ្អើលពេលក្រុមគ្រួសារឬសាច់ញាតិប្រឆាំងយើង?
ម៉ាថ. ១០:២២, ៣៦-៣៨; លូក. ២១:១៦-១៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ៤:៣-១១; ១យ៉ូន. ៣:១១, ១២—កាអ៊ីនជាមនុស្សអាក្រក់ ព្រោះគាត់បានសម្លាប់បុរសស្មោះត្រង់ម្នាក់ឈ្មោះអេបិល ដែលជាប្អូនរបស់គាត់
-
ដក. ៣៧:៥-៨, ១៨-២៨—បងប្រុសៗរបស់យ៉ូសែបបានវាយគាត់ ហើយលក់គាត់ឲ្យធ្វើជាខ្ញុំបម្រើ ដោយសារគាត់បានប្រាប់ពួកគេអំពីសុបិនមួយពីព្រះយេហូវ៉ា
-
ពេលយើងរងការបៀតបៀន ហេតុអ្វីយើងមិនចាំបាច់ខ្លាចស្លាប់ហួសហេតុពេក?
សូមមើលដែរ បប. ២:១០
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដាន. ៣:១-៦, ១៣-១៨—សាដ្រាក់ មេសាក់ និងអាបេឌនេកោ សុខចិត្តស្លាប់ ជាជាងក្រាបគោរពបូជារូបព្រះ
-
សកម្ម. ៥:២៧-២៩, ៣៣, ៤០-៤២—ទោះជាមានការគំរាមកំហែងដល់ជីវិតក៏ដោយ ពួកសាវ័កនៅតែតស៊ូផ្សព្វផ្សាយ
-
ទោះជាយើងទទួលការប្រៀនប្រដៅក្ដី តើអ្វីនឹងជួយយើងឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ជប. ២០:៩-១២; បច. ៣:២៣-២៨; ៣១:៧, ៨—ពិតមែនថាការប្រៀនប្រដៅពីព្រះយេហូវ៉ាធ្វើឲ្យម៉ូសេខកចិត្ត តែគាត់បានរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់
-
២បស. ២០:១២-១៨; ២ប្រ. ៣២:២៤-២៦—ពេលស្ដេចហេសេគាធ្វើខុស អ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាបានកែតម្រង់គាត់។ រួចគាត់បានទទួលដោយចិត្តរាបទាប ហើយបម្រើព្រះយេហូវ៉ាតទៅទៀត
-
ពេលអ្នកឯទៀតឈប់បម្រើព្រះយេហូវ៉ា តើនោះអាចជាការសាកល្បងការស៊ូទ្រាំរបស់យើងយ៉ាងដូចម្ដេច?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចសព. ៧៣:២-២៤—ក្រោយពីអ្នកតែងចម្រៀងសរសើរព្រះ ឃើញមនុស្សអាក្រក់ចេះតែចម្រុងចម្រើន និងរស់នៅស្រួល គាត់ឆ្ងល់ថា តើការដែលគាត់ស៊ូទ្រាំបម្រើព្រះយេហូវ៉ាពិតជាមានតម្លៃមែនឬ?
-
យ៉ូន. ៦:៦០-៦២, ៦៦-៦៨—ទោះជាមនុស្សជាច្រើនឈប់ដើរតាមលោកយេស៊ូ សាវ័កពេត្រុសបន្តដើរតាមលោក ដោយសារគាត់មានជំនឿ
-
តើអ្វីអាចជួយយើងឲ្យស៊ូទ្រាំ?
ការនៅជាប់នឹងព្រះយេហូវ៉ា
ការអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ
ការចូលទៅជិតព្រះយេហូវ៉ាតាមរយៈការអធិដ្ឋានជាទៀងទាត់ និងយ៉ាងអស់ពីចិត្ត
រ៉ូម ១២:១២; កូឡ. ៤:២; ១ពេ. ៤:៧
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដាន. ៦:៤-១១—អ្នកប្រកាសទំនាយដានីយ៉ែលអធិដ្ឋានជាទៀងទាត់ និងដោយបើកចំហ ទោះជាមានគេរៀបគម្រោងកម្ចាត់គាត់ក៏ដោយ
-
ម៉ាថ. ២៦:៣៦-៤៦; ហេ. ៥:៧—នៅរាត្រីចុងក្រោយដែលលោកយេស៊ូនៅផែនដី លោកបានអធិដ្ឋានយ៉ាងក្លៀវក្លា ហើយដាស់តឿនអ្នកឯទៀតឲ្យធ្វើដូចលោកដែរ
-
ការគោរពប្រណិប័តន៍ព្រះជាទៀងទាត់ជាមួយបងប្អូនរួមជំនឿ
ការផ្ដោតអារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
ការពង្រឹងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងបងប្អូនរួមជំនឿ
ការពង្រឹងជំនឿ
ការរក្សាចិត្តគំនិតត្រឹមត្រូវចំពោះទុក្ខលំបាក
តើការស៊ូទ្រាំដោយស្មោះត្រង់មានប្រយោជន៍អ្វីខ្លះ?
នាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង
សុភ. ២៧:១១; យ៉ូន. ១៥:៧, ៨; ១ពេ. ១:៦, ៧
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
យ៉ូប ១:៦-១២; ២:៣-៥—សាថានចោទប្រកាន់ព្រះយេហូវ៉ា អំពីចិត្តស្មោះឥតងាករេរបស់យ៉ូប។ យ៉ូបបានស៊ូទ្រាំដើម្បីបង្ហាញថា ពាក្យសម្ដីរបស់សាថានគឺខុស
-
រ៉ូម ៥:១៩; ១ពេ. ១:២០, ២១—ដោយស៊ូទ្រាំយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់ លោកយេស៊ូបានដោះស្រាយនូវសំណួរដ៏សំខាន់ថា៖ អាដាមបរាជ័យក្នុងការស្ដាប់បង្គាប់ព្រះយេហូវ៉ា ដូច្នេះ តើបុរសម្នាក់ទៀតដែលល្អឥតខ្ចោះដូចអាដាម អាចទទួលជោគជ័យក្នុងការស្ដាប់បង្គាប់លោកក្រោមស្ថានភាពដ៏ពិបាកបំផុតយ៉ាងដូចម្ដេចបាន?
-
លើកទឹកចិត្តអ្នកឯទៀតឲ្យស៊ូទ្រាំ
អាចទទួលជោគជ័យក្នុងកិច្ចបម្រើផ្សាយ
ទទួលការពេញចិត្ត និងពរពីព្រះ
ម៉ាថ. ២៤:១៣; លូក. ២១:១៩; ១កូ. ១៥:៥៨; ហេ. ១០:៣៦
សូមមើលដែរ រ៉ូម ២:៦, ៧; យ៉ា. ១:១២