អត់ធ្មត់
តើព្រះយេហូវ៉ាបង្ហាញចិត្តអត់ធ្មត់យ៉ាងដូចម្ដេច?
សូមមើលដែរ នេហ. ៩:៣០
កំណត់ហេតុគម្ពីរដែលទាក់ទង៖
យេ. ៧:២៣-២៥—ព្រះយេហូវ៉ារៀបរាប់ថា លោកអត់ធ្មត់ខ្លាំងយ៉ាងណាចំពោះរាស្ត្រដ៏ចចេសនេះ
២ពេ. ៣:៣-៩, ១៥—សាវ័កពេត្រុសពន្យល់អំពីរបៀបនិងមូលហេតុ ដែលព្រះយេហូវ៉ាអត់ធ្មត់យ៉ាងខ្លាំង ហើយគាត់ក៏ប្រាប់ដែរថា ព្រះនឹងមិនអត់ធ្មត់រហូតទេ
ហេតុអ្វីយើងត្រូវរៀនឲ្យមានចិត្តអត់ធ្មត់?
សុភ. ២៥:១៥; អេភ. ៤:១-៣; ២ធី. ២:២៤, ២៥; ៤:២
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ៣៩:១៩-២១; ៤០:១៤, ១៥, ២៣; ៤១:១, ៩-១៤—ទោះជាយ៉ូសែបបានត្រូវលក់ឲ្យធ្វើជាទាសករ និងបានត្រូវដាក់គុកដោយអយុត្តិធម៌អស់ជាច្រើនឆ្នាំក្នុងស្រុកអេហ្ស៊ីបក្ដី គាត់បានស៊ូទ្រាំដោយចិត្តអត់ធ្មត់ និងបានរក្សាជំនឿរបស់គាត់
ហេ. ៦:១០-១៥—សាវ័កប៉ូលប្រើគំរូរបស់អាប្រាហាំដើម្បីបង្រៀនយើងថា ចិត្តអត់ធ្មត់គឺសំខាន់ណាស់