លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកត្រួតពិនិត្យ

អ្នកត្រួតពិនិត្យ

តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ​ដើម្បី​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ?

តើ​អ្នក​ចាស់​ទុំ​ត្រូវ​ទុក​គំរូ​ល្អ​ក្នុង​រឿង​អ្វី​ទៀត?

តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ?

ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ពួក​អ្នក​ត្រួត​ពិនិត្យ​បាន​ត្រូវ​តែង​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ?

សកម្ម. ២០:២៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១៣:២​-​៥; ១៤:២៣—ប៉ូល​និង​បាណាបាស​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ បាន​តែង​តាំង​បុរស​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ។ ដូច​គ្នា​ដែរ សព្វ​ថ្ងៃ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​បរិសុទ្ធ ហើយ​ពិនិត្យ​មើល​បទ​គម្ពីរ​យ៉ាង​ដិត​ដល់ ដើម្បី​ដឹង​ថា​បុគ្គល​ណា​ម្នាក់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទៅ​ជា​អ្នក​ចាស់​ទុំ​ឬ​យ៉ាង​ណា

    • ទីត. ១:១,—ទីតុស​មាន​ភារកិច្ច​ធ្វើ​ដំណើរ​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ ដើម្បី​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ

តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា? ហើយ​តើ​ពួក​គាត់​បាន​ត្រូវ​ទិញ​ដោយ​អ្វី?

ហេតុ​អ្វី​គម្ពីរ​ចែង​ថា​ពួក​អ្នក​ចាស់​ទុំ​គឺ​ជា​អ្នក​បម្រើ?

ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​ចិត្ត​រាប​ទាប​ជា​និច្ច?

ភី. ១:១; ២:៥​-​៨; ១ថែ. ២:៦​-​៨; ១ពេ. ៥:១​-​៣, ៥, ៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ២០:១៧, ៣១​-​៣៨—សាវ័ក​ប៉ូល​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ​អំពី​អ្វី​ជា​ច្រើន​ដែល​គាត់​បាន​ធ្វើ ហើយ​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​ស្រឡាញ់​ប៉ូល​យ៉ាង​ខ្លាំង

តើ​ពួក​អ្នក​ចាស់​ទុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ណែនាំ​ដែល​មក​ពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​?

តើ​អ្វី​ជា​វិធី​ល្អ​បំផុត​សម្រាប់​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត?

១ធី. ៤:១២; ១ពេ. ៥:២, ៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • នេហ. ៥:១៤​-​១៦—នេហេមា​កោត​ស្ញប់​ស្ញែង​និង​គោរព​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ នេះ​ជា​មូលហេតុ​ដែល​គាត់​មិន​ប្រើ​អំណាច​ដើម្បី​ធ្វើ​បាប​រាស្ត្រ​របស់​ព្រះ សូម្បី​តែ​អ្វី​ដែល​ជា​ចំណែក​របស់​គាត់ ក៏​គាត់​មិន​យក​ដែរ

    • យ៉ូន. ១៣:១២​-​១៥—លោក​យេស៊ូ​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក ដោយ​ទុក​គំរូ​អំពី​ចិត្ត​រាប​ទាប

តើ​គង្វាល​ជា​គ្រិស្ត​សាសនិក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គល​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ពួក​អ្នក​ដែល​ខ្សោយ​តាម​របៀប​ណា?

ស្ដី​អំពី​ការ​បង្រៀន តើ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី?

ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ខំ​ព្យាយាម​រក្សា​ក្រុម​ជំនុំ​ឲ្យ​នៅ​ស្អាត​ស្អំ​ខាង​សីលធម៌?

តើ​ពួក​អ្នក​ចាស់​ទុំ​កំពុង​ជួយ​បង្ហាត់​បង្រៀន​អ្នក​ណា?

២ធី. ២:១, ២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ១០:៥​-​២០—លោក​យេស៊ូ​បង្ហាត់​បង្រៀន​សាវ័ក​១២​នាក់ មុន​នឹង​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ

    • លូក. ១០:១​-​១១—លោក​យេស៊ូ​ផ្ដល់​ការ​ណែនាំ​យ៉ាង​ច្បាស់​លាស់​ដល់​ពួក​អ្នក​កាន់​តាម​៧០​នាក់ មុន​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ

តើ​អ្វី​អាច​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​បំពេញ​ភារកិច្ច​ជា​ច្រើន​របស់​ខ្លួន?

១ពេ. ៥:១,

សូម​មើល​ដែរ សុភ. ៣:៥, ៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ៣:៩​-​១២—ស្ដេច​សាឡូម៉ូន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា សុំ​មាន​សមត្ថភាព​វែក​ញែក និង​ការ​យល់​ដឹង​ដើម្បី​វិនិច្ឆ័យ​រាស្ត្រ​របស់​លោក

    • ២ប្រ. ១៩:៤​-​៧—ស្ដេច​យេហូសាផាត​តែង​តាំង​អ្នក​សម្រេច​ក្ដី​នៅ​ក្រុង​ផ្សេង​ៗ​ក្នុង​ស្រុក​យូដា ហើយ​រំលឹក​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ ពេល​ពួក​គេ​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ

តើ​ក្រុម​ជំនុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ដ៏​ស្មោះ​ត្រង់?

១ថែ. ៥:១២, ១៣; ១ធី. ៥:១៧; ហេ. ១៣:៧, ១៧

សូម​មើល​ដែរ អេភ. ៤:៨, ១១, ១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ២០:៣៧—អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ​បង្ហាញ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សាវ័ក​ប៉ូល

    • សកម្ម. ២៨:១៤​-​១៦—ពេល​សាវ័ក​ប៉ូល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​រ៉ូម បង​ប្អូន​ខ្លះ​នៅ​ក្រុង​នោះ​បាន​ធ្វើ​ដំណើរ​ប្រហែល​៦៥​គីឡូ​ម៉ែត្រ ដើម្បី​មក​ជួប​គាត់​នៅ​ផ្សារ​អាពីយូស ហើយ​នេះ​បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ខ្លាំង