ឪពុក
តើឪពុកមានតួនាទីអ្វីក្នុងក្រុមគ្រួសារ?
បច. ៦:៦, ៧; អេភ. ៦:៤; ១ធី. ៥:៨; ហេ. ១២:៩, ១០
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ២២:២; ២៤:១-៤—អាប្រាហាំស្រឡាញ់អ៊ីសាកណាស់។ គាត់ព្យាយាមធ្វើអ្វីទាំងអស់ដើម្បីឲ្យអ៊ីសាករកបានប្រពន្ធ ដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា
ម៉ាថ. ១៣:៥៥; ម៉ាក. ៦:៣—លោកយេស៊ូបានត្រូវហៅថា«កូនរបស់ជាងឈើ» ហើយក៏ហៅថា«ជាងឈើ»ដែរ។ ដូច្នេះ យើងអាចសន្និដ្ឋានថា យ៉ូសែបបានបង្រៀនកូននូវជំនាញដ៏មានប្រយោជន៍នោះ
ហេតុអ្វីយើងគួរគោរពស្រឡាញ់អ្នកដែលជាឪពុក?
សូមមើលដែរ ម៉ាថ. ៦:៩
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ហូ. ១១:១, ៤—ព្រះយេហូវ៉ាស្រឡាញ់ ហើយឲ្យតម្លៃយ៉ាងខ្លាំងដល់អស់អ្នកដែលជាឪពុក។ លោកបង្រៀនរាស្ត្ររបស់លោក និងថែរក្សាពួកគេដោយក្ដីថ្នាក់ថ្នម ដូចឪពុកប្រព្រឹត្តចំពោះកូន
លូក. ១៥:១១-៣២—លោកយេស៊ូលើកតម្កើងភាពថ្លៃថ្នូររបស់អស់អ្នកដែលជាឪពុក។ ស្ដីអំពីរឿងនេះ លោកបានប្រើឧទាហរណ៍មួយ ដើម្បីបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ាជាបិតានៅស្ថានសួគ៌ ប្រព្រឹត្តដោយសេចក្ដីមេត្តាករុណាចំពោះមនុស្ស ដែលបានប្រែចិត្តពីអំពើខុសឆ្គង