ឪពុកម្ដាយ
តើមានមូលហេតុអ្វីខ្លះដែលព្រះយេហូវ៉ារៀបចំឲ្យមានអាពាហ៍ពិពាហ៍?
តើឪពុកម្ដាយមានអារម្មណ៍យ៉ាងណាចំពោះកូន?
សូមមើលដែរ «កូនក្មេងនិងមនុស្សវ័យក្មេង»
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ៣៣:៤, ៥—យ៉ាកុបចាត់ទុកកូនរបស់គាត់ថា ជាអំណោយពីព្រះយេហូវ៉ា
-
ដច. ១:១៥, ១៦, ២២; ២:១-៤; ៦:២០—អាំរ៉ាមនិងយ៉ុកេបេតកើតបានកូនប្រុសម្នាក់ឈ្មោះម៉ូសេ ហើយពួកគាត់បានប្រថុយជីវិតដើម្បីការពារកូន
-
តើឪពុកម្ដាយមានតួនាទីអ្វីខ្លះចំពោះកូន?
បច. ៦:៦, ៧; ១១:១៨, ១៩; សុភ. ២២:៦; ២កូ. ១២:១៤; ១ធី. ៥:៨
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ១:១-៤—អេលកាណានាំក្រុមគ្រួសារទៅចូលរួមបុណ្យនៅក្រុងស៊ីឡូរ ដើម្បីជួយកូនៗឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា
-
លូក. ២:៣៩, ៤១—យ៉ូសែបនិងម៉ារៀមានទម្លាប់នាំកូនៗធ្វើដំណើរជាមួយគ្នា ពីក្រុងណាសារ៉ែតទៅក្រុងយេរូសាឡិម ដើម្បីចូលរួមបុណ្យរំលង
-
តើការបង្រៀនកូនៗឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ានាំឲ្យមានប្រយោជន៍អ្វី?
សូមមើលដែរ ២ធី. ៣:១៤, ១៥
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ២:១៨-២១, ២៦; ៣:១៩—ឪពុកម្ដាយសាំយូអែល បានឲ្យសាំយូអែលទៅបម្រើនៅឯត្រសាលរបស់ព្រះ។ ពួកគាត់តែងទៅលេងកូនជាប្រចាំ ហើយផ្ដល់នូវអ្វីដែលកូនត្រូវការ។ ពេលសាំយូអែលធំឡើង គាត់ស្រឡាញ់ព្រះយេហូវ៉ា ហើយបម្រើលោកយ៉ាងស្មោះត្រង់
-
លូក. ២:៥១, ៥២—លោកយេស៊ូបន្តស្ដាប់បង្គាប់ឪពុកម្ដាយ សូម្បីតែពួកគាត់ជាមនុស្សមិនល្អឥតខ្ចោះ
-
តើឪពុកម្ដាយអាចរកឃើញការណែនាំនៅឯណាដើម្បីបង្ហាត់បង្រៀនកូន?
បច. ៦:៤-៩; អេភ. ៦:៤; ២ធី. ៣:១៤-១៧
សូមមើលដែរ ចសព. ១២៧:១; សុភ. ១៦:៣
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
អសក. ១៣:២-៨—ក្រោយពីទេវតាប្រាប់ម៉ាណូអាថា ប្រពន្ធគាត់នឹងមានកូនប្រុសម្នាក់ដោយអព្ភូតហេតុ នោះម៉ាណូអាក៏បានសុំការណែនាំថែមទៀតអំពីរបៀបចិញ្ចឹមអប់រំកូន
-
ចសព. ៧៨:៣-៨—ព្រះយេហូវ៉ាចង់ឲ្យឪពុកម្ដាយបង្រៀនកូន អំពីអ្វីដែលពួកគាត់បានរៀនពីគម្ពីរ
-
ទោះជាកូនៗធំឡើងក្នុងគ្រួសារដែលស្រឡាញ់ព្រះយេហូវ៉ាក្ដី ហេតុអ្វីកូនខ្លះមិនព្រមបម្រើលោក?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដក. ៦:១-៥; យូ. ៦—ទោះជាពួកទេវតារស់នៅស្ថានសួគ៌ជាមួយព្រះយេហូវ៉ាអស់យូរយារឆ្នាំក្ដី ទេវតាជាច្រើនបានបះបោរប្រឆាំងលោក
-
១សាំ. ៨:១-៣—សូម្បីតែសាំយូអែលជាអ្នកប្រកាសទំនាយស្មោះត្រង់និងសុចរិត តែកូនៗរបស់គាត់បែរជាមិនស្មោះត្រង់និងពុករលួយ
-
តើឪពុកម្ដាយគួរបង្រៀនកូនអំពីព្រះយេហូវ៉ាតាំងពីពេលណា?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
បច. ២៩:១០-១២, ២៩; ៣១:១២; អែស. ១០:១—ពេលជួបជុំគ្នារៀនអំពីព្រះយេហូវ៉ា ជនជាតិអ៊ីស្រាអែលតែងតែនាំកូនមកជាមួយ
-
លូក. ២:៤១-៥២—រាល់ឆ្នាំ យ៉ូសែបនិងម៉ារៀមានទម្លាប់នាំកូនៗ រួមទាំងលោកយេស៊ូទៅចូលរួមបុណ្យរំលងនៅវិហារក្នុងក្រុងយេរូសាឡិម
-
ស្ដីអំពីការការពារកូនពីពួកអ្នកដែលប៉ុនប៉ងធ្វើបាបពួកគេ តើឪពុកម្ដាយគួរធ្វើតាមគំរូអ្វីខ្លះ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដច. ១៩:៤; បច. ៣២:១១, ១២—ព្រះយេហូវ៉ាប្រដូចខ្លួនលោកទៅនឹងសត្វឥន្ទ្រីដែលទ្រ ការពារ និងថែរក្សាកូនៗ
-
អេ. ៤៩:១៥—ព្រះយេហូវ៉ាសន្យាថានឹងការពារ ហើយមើលថែរាស្ត្ររបស់លោកតាមរបៀបមួយ ដែលលើសពីការបង្ហាញសេចក្ដីមេត្តាករុណា និងការថ្នាក់ថ្នមរបស់ម្ដាយដែលកំពុងបំបៅកូន
-
ម៉ាថ. ២:១-១៦—សាថានព្យាយាមសម្លាប់ទារកយេស៊ូ ដោយនាំផ្លូវពួកហោរាសាស្ត្រឲ្យទៅជួបស្ដេចហេរ៉ូឌដ៏កំណាច តែព្រះយេហូវ៉ាបានការពារបុត្ររបស់លោក ដោយប្រាប់យ៉ូសែបឲ្យនាំគ្រួសារទៅរស់នៅស្រុកអេហ្ស៊ីប
-
ម៉ាថ. ២៣:៣៧—លោកយេស៊ូបានប្រដូចបំណងប្រាថ្នារបស់លោកក្នុងការជួយបណ្ដាជន ទៅនឹងរបៀបដែលមេមាន់ប្រមូលកូនមកក្រុងនៅក្រោមស្លាប
-
ហេតុអ្វីឪពុកម្ដាយគួរបង្រៀនកូនអំពីរឿងដែលទាក់ទងនឹងផ្លូវភេទ?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចល. ១៥:២, ៣, ១៦, ១៨, ១៩; បច. ៣១:១០-១៣—ច្បាប់ម៉ូសេបានចែងយ៉ាងចំៗអំពីរឿងដែលទាក់ទងនឹងផ្លូវភេទ ហើយព្រះយេហូវ៉ាបង្គាប់កូនៗឲ្យចូលរួមស្ដាប់ពេលដែលគេអានច្បាប់នោះ
-
ចសព. ១៣៩:១៣-១៦—ដាវីឌច្រៀងសរសើរព្រះយេហូវ៉ា ដែលបានបង្កើតរូបកាយមនុស្សតាមរបៀបដ៏អស្ចារ្យ រួមទាំងឲ្យពួកគេមានសមត្ថភាពបង្កើតកូន
-
សុភ. ២:១០-១៥—ចំណេះនិងប្រាជ្ញាពីព្រះយេហូវ៉ាអាចជួយការពារយើងពីជនខិលខូច និងជនបោកប្រាស់
-
ហេតុអ្វីឪពុកម្ដាយគួរប្រៀនប្រដៅកូនតាមរបៀបដែលបង្ហាញសេចក្ដីស្រឡាញ់?
សុភ. ១៣:២៤; ២៩:១៧; យេ. ៣០:១១; អេភ. ៦:៤
សូមមើលដែរ ចសព. ២៥:៨; ១៤៥:៩; កូឡ. ៣:២១
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចសព. ៣២:១-៥—ដាវីឌបានទទួលកាប្រៀនប្រដៅយ៉ាងខ្លាំងពីព្រះយេហូវ៉ា តែគាត់មានអារម្មណ៍ធូរស្រាលដោយដឹងថា ព្រះយេហូវ៉ាអភ័យទោសឲ្យអស់អ្នកដែលបានប្រែចិត្តយ៉ាងស្មោះ
-
យ៉ូណ. ៤:១-១១—អ្នកប្រកាសទំនាយយ៉ូណាសពោលដោយកំហឹង និងដោយមិនគួរសមដាក់ព្រះយេហូវ៉ា តែលោកអត់ធ្មត់ ហើយបង្រៀនគាត់យ៉ាងសប្បុរសអំពីចិត្តមេត្តាករុណា
-
ការដែលឪពុកម្ដាយប្រៀនប្រដៅកូន ហេតុអ្វីនេះបង្ហាញថាពួកគាត់ស្រឡាញ់កូន?
សូមមើលដែរ សុភ. ១៥:៣២; បប. ៣:១៩