ឱវាទ
ពេលទទួលឱវាទ
ហេតុអ្វីយើងគួរស្វែងរកឱវាទដែលមានមូលដ្ឋានលើគម្ពីរ?
ចសព. ៣២:៨; សុភ. ១៥:២២; ១៩:២០; ២០:១៨
សូមមើលដែរ សុភ. ១១:១៤; អេ. ២៨:២៩; យេ. ៣២:១៩
ជាជាងដោះសា ហេតុអ្វីជាការល្អដែលយើងស្ដាប់យោបល់ពីអ្នកឯទៀត?
សូមមើលដែរ សុភ. ១:២៣-៣១; ១៥:៣១
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ១៥:៣, ៩-២៣—ពេលអ្នកប្រកាសទំនាយសាំយូអែលកែតម្រង់ស្ដេចសុល នោះសុលបានដោះសា ហើយបដិសេធឱវាទរបស់គាត់។ ដូច្នេះ ព្រះយេហូវ៉ាក៏បដិសេធសុលដែរ
-
២ប្រ. ២៥:១៤-១៦, ២៧—ស្ដេចអាម៉ាស៊ាបានធ្វើខុស ហើយមិនព្រមទទួលឱវាទពីអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាទេ។ ហេតុនេះ ព្រះលែងពេញចិត្ត ហើយលែងការពារគាត់ទៀត
-
ហេតុអ្វីយើងគួរគោរពពួកអ្នកចាស់ទុំ ដែលជូនឱវាទយើង?
១ថែ. ៥:១២; ១ធី. ៥:១៧; ហេ. ១៣:៧, ១៧
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
៣យ៉ូន. ៩, ១០—សាវ័កយ៉ូហានដ៏មានវ័យចាស់ បានស្ដីបន្ទោសឌីអូត្រែប ដោយសារគាត់មិនគោរពពួកអ្នកនាំមុខក្នុងក្រុមជំនុំ
-
ហេតុអ្វីយើងគួរស្ដាប់មនុស្សចាស់?
សូមមើលដែរ យ៉ូប ១២:១២; ៣២:៧; ទីត. ២:៣-៥
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ២៣:១៦-១៨—ស្ដេចដាវីឌបានស្ដាប់ឱវាទពីយ៉ូណាថាន ដែលមានអាយុបងគាត់ប្រហែល៣០ឆ្នាំ។ នេះបានជួយពង្រឹងកម្លាំងចិត្តរបស់ដាវីឌ
-
១បស. ១២:១-១៧—ស្ដេចរេហូបោមមិនបានស្ដាប់ឱវាទដ៏សមហេតុសមផលពីបុរសវ័យចាស់ទេ គាត់បែរជាស្ដាប់យោបល់ពីមនុស្សស្រករគ្នាវិញ។ នេះនាំឲ្យមានលទ្ធផលដ៏ខ្លោចផ្សា
-
តើអ្វីបង្ហាញថាស្ត្រីស្មោះត្រង់និងប្អូនៗវ័យក្មេងដែលបម្រើព្រះយេហូវ៉ា ក៏អាចជូនយោបល់ល្អដែរ?
យ៉ូប ៣២:៦, ៩, ១០; សុភ. ៣១:១, ១០, ២៦; អទ. ៤:១៣
សូមមើលដែរ ចសព. ១១៩:១០០
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ២៥:១៤-៣៥—អាប៊ីកែលបានជូនយោបល់ស្ដេចដាវីឌ ហើយនេះបានសង្គ្រោះជីវិតមនុស្សជាច្រើន និងបានជួយដាវីឌកុំឲ្យសម្លាប់មនុស្សដែលគ្មានកំហុស
-
២សាំ. ២០:១៥-២២—ស្ត្រីវៃឆ្លាតម្នាក់នៅក្រុងអេបិលបានសង្គ្រោះបណ្ដាជនក្រុងនោះទាំងមូល ដោយសារយោបល់របស់នាង
-
២បស. ៥:១-១៤—យោបល់ពីក្មេងស្រីជនជាតិអ៊ីស្រាអែលម្នាក់ បានធ្វើឲ្យមេទ័ពដ៏អង់អាចម្នាក់ស្គាល់អំពីរបៀប ដែលគាត់អាចជាពីជំងឺឃ្លង់
-
ហេតុអ្វីយើងមិនគួរស្ដាប់តាមយោបល់អស់អ្នកដែលមិនគោរពព្រះយេហូវ៉ាឬបណ្ដាំរបស់លោក?
សូមមើលដែរ លូក. ៦:៣៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១ប្រ. ១០:១៣, ១៤—ស្ដេចសុលបានទៅសុំយោបល់ពីគ្រូខាប ជាជាងពីព្រះយេហូវ៉ា។ ដូច្នេះ គាត់បានស្លាប់ ដោយសារមិនស្ដាប់បង្គាប់លោក
-
២ប្រ. ២២:២-៥, ៩—ស្ដេចអាហាស៊ីយ៉ាបានជ្រើសរើសទីប្រឹក្សាខុស ដែលនាំឲ្យគាត់បាត់បង់ជីវិត
-
យ៉ូប ២១:៧, ១៤-១៦—យ៉ូបច្រានចោលយោបល់របស់ពួកអ្នកដែលមិនគោរពព្រះយេហូវ៉ា
-
ពេលជូនឱវាទ
មុននឹងជូនឱវាទ ហេតុអ្វីជាការល្អឲ្យយើងស្ដាប់រឿងទាំងអស់ពីភាគីដែលពាក់ព័ន្ធសិន?
សូមមើលដែរ សុភ. ២៥:៨
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ១:៩-១៦—សម្ដេចសង្ឃអេលីបានស្ដីបន្ទោសហាណា មុនពេលដែលគាត់ស្គាល់ច្បាស់ពីស្ថានភាពនាង ដោយសន្និដ្ឋានថាស្ត្រីដ៏ស្មោះត្រង់នេះកំពុងស្រវឹងស្រា
-
ម៉ាថ. ១៦:២១-២៣—សាវ័កពេត្រុសបានបន្ទោសលោកយេស៊ូ ដោយជូនយោបល់តាមអ្វីដែលសាថានចង់បាន មិនមែនតាមព្រះយេហូវ៉ាទេ
-
ហេតុអ្វីយើងគួរអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ាមុនជូនឱវាទ?
ចសព. ៣២:៨; ៧៣:២៣, ២៤; សុភ. ៣:៥, ៦
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ដច. ៣:១៣-១៨—អ្នកប្រកាសទំនាយម៉ូសេបានសួរព្រះយេហូវ៉ាថា បើជនជាតិអ៊ីស្រាអែលសួរគាត់ តើគាត់គួរតបឆ្លើយយ៉ាងណា?
-
១បស. ៣:៥-១២—ស្ដេចវ័យក្មេងឈ្មោះសាឡូម៉ូនបានសុំប្រាជ្ញាពីព្រះយេហូវ៉ា ជាជាងទុកចិត្តខ្លួនឯង។ ដូច្នេះ ព្រះយេហូវ៉ាបានឲ្យពរគាត់
-
ហេតុអ្វីឱវាទឬចម្លើយរបស់យើងគួរមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ?
ចសព. ១១៩:២៤, ១០៥; សុភ. ១៩:២១; ២ធី. ៣:១៦, ១៧
សូមមើលដែរ បច. ១៧:១៨-២០
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ៤:១-១១—រាល់លើកដែលលោកយេស៊ូតបឆ្លើយទៅសាថាន គឺលោកតែងតែផ្អែកលើបណ្ដាំរបស់ព្រះ មិនមែនប្រាជ្ញារបស់លោកទេ
-
យ៉ូន. ១២:៤៩, ៥០—លោកយេស៊ូពន្យល់ថាអ្វីទាំងអស់ដែលលោកបានបង្រៀន គឺតាមអ្វីដែលបិតាបានបង្រៀនលោក។ នេះជាគំរូល្អសម្រាប់យើង
-
ពេលជូនឱវាទដល់អ្នកណាម្នាក់ ហេតុអ្វីយើងគួរព្យាយាមមានចិត្តស្លូតបូត? ហើយហេតុអ្វីយើងក៏គួររកចំណុចសរសើរគាត់ដែរ?
សូមមើលដែរ អេ. ៩:៦; ៤២:១-៣; ម៉ាថ. ១១:២៨, ២៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២ប្រ. ១៩:២, ៣—តាមរយៈអ្នកប្រកាសទំនាយម្នាក់ ព្រះយេហូវ៉ាបានកែតម្រង់ស្ដេចយេហូសាផាត តែលោកក៏បានសរសើរអំពីអ្វីល្អដែលគាត់បានធ្វើដែរ
-
បប. ២:១-៤, ៨, ៩, ១២-១៤, ១៨-២០—លោកយេស៊ូបានសរសើរក្រុមជំនុំមួយចំនួន មុនពេលលោកឲ្យឱវាទ
-
បើគ្រិស្តសាសនិកណាម្នាក់មកប្រាប់យើងថា គ្រិស្តសាសនិកម្នាក់ទៀតបានធ្វើខុសចំពោះគាត់ដោយបោកបញ្ឆោតឬបង្កាច់បង្ខូចគាត់ ហេតុអ្វីជាការល្អបើយើងលើកទឹកចិត្តគាត់ឲ្យទៅដោះស្រាយបញ្ហាជាមួយបុគ្គលនោះតែពីរនាក់?
សូមមើលដែរ ចល. ១៩:១៧
ស្ដីអំពីគ្រិស្តសាសនិកដែលមានអារម្មណ៍ថាគេបានធ្វើខុសចំពោះគាត់ តើតាមរបៀបណាយើងអាចលើកទឹកចិត្តគាត់ឲ្យបង្ហាញចិត្តមេត្តាករុណា អត់ធ្មត់ និងអភ័យទោស?
ម៉ាថ. ១៨:២១, ២២; ម៉ាក. ១១:២៥; លូក. ៦:៣៦; អេភ. ៤:៣២; កូឡ. ៣:១៣
សូមមើលដែរ ម៉ាថ. ៦:១៤; ១កូ. ៦:១-៨; ១ពេ. ៣:៨, ៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ១៨:២៣-៣៥—លោកយេស៊ូបានលើកឧទាហរណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីពន្យល់ពីមូលហេតុដ៏សំខាន់ដែលយើងត្រូវអភ័យទោសឲ្យគ្នា
-
ពេលជូនឱវាទ ហេតុអ្វីយើងត្រូវប្រកាន់ខ្ជាប់នូវខ្នាតតម្រារបស់ព្រះ?
ចសព. ១៤១:៥; សុភ. ១៧:១០; ២កូ. ៧:៨-១១
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១សាំ. ១៥:២៣-២៩—អ្នកប្រកាសទំនាយសាំយូអែលមិនភ័យខ្លាច ក្នុងការជូនឱវាទស្ដេចសុលឡើយ
-
១បស. ២២:១៩-២៨—ទោះជាអ្នកប្រកាសទំនាយមីកាយ៉ារងការគំរាមនិងការវាយធ្វើបាបក៏ដោយ គាត់នៅតែប្រកាសសារព្រមានដល់ស្ដេចអាហាប់
-
តើតាមវិធីណាយើងអាចជូនឱវាទបុគ្គលណាម្នាក់តាមរបៀបដែលមិនធ្វើឲ្យគាត់ឃ្លាតចេញពីព្រះយេហូវ៉ា?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
លូក. ២២:៣១-៣៤—ទោះជាពេត្រុសធ្វើខុសក៏ដោយ លោកយេស៊ូជឿជាក់ថាគាត់នឹងកែប្រែ ហើយបន្តបម្រើព្រះយេហូវ៉ា ព្រមទាំងជួយបងប្អូនឯទៀត
-
ភីលេ. ២១—សាវ័កប៉ូលមានទំនុកចិត្តថា ភីលេម៉ូននឹងធ្វើតាមយោបល់ពីគាត់ ដែលស្របតាមបំណងប្រាថ្នាព្រះ
-
ពេលជូនឱវាទដល់អ្នកដែលជួបបញ្ហាឬធ្លាក់ទឹកចិត្ត តើយើងអាចបង្ហាញចិត្តសប្បុរសយ៉ាងដូចម្ដេច?
តើតាមរបៀបណាយើងអាចបង្ហាញបុគ្គលនោះថា ការជូនឱវាទគឺដើម្បីជួយគាត់ឲ្យមានចំណងមិត្តភាពល្អឡើងវិញជាមួយព្រះយេហូវ៉ា?
មិនថាអ្នកដែលយើងជូនឱវាទជាប្រុស ស្រី ក្មេង ឬចាស់ទេ ហេតុអ្វីយើងគួរមានការគោរពចំពោះគាត់?
ហេតុអ្វីអ្នកចាស់ទុំត្រូវប្រៀនប្រដៅយ៉ាងម៉ឺងម៉ាត់ដល់អ្នកដែលចចេសមិនធ្វើតាមឱវាទក្នុងគម្ពីរ?
១កូ. ៥:៩, ១១, ១៣; ១ធី. ៥:២០; ទីត. ៣:១០
សូមមើលដែរ «បណ្ដាច់មិត្តភាព»