ដើម្បីរៀនថែមទៀត
ឫទ្ធីប្រាប់សុវណ្ណនិងធារ៉ាថា គាត់និងនិមលសប្បាយចិត្ដជួយពួកគាត់ឲ្យរៀនថែមទៀតអំពីអ្វីល្អៗដែលពួកគាត់បាននិយាយគ្នា។ ឫទ្ធីបង្ហាញពួកគាត់នូវសៀវភៅចំណងជើងថាតើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
ពេលដែលសុវណ្ណនិងធារ៉ាបើកមើលសៀវភៅនោះ ពួកគាត់ឃើញថាបញ្ជីអត្ថបទនៅខាងមុខមានប្រធានជាច្រើនដែលពួកគាត់ធ្លាប់ឆ្ងល់។ ឫទ្ធីពន្យល់ពួកគាត់ថា សៀវភៅនោះមានផ្នែកគួរឲ្យចាប់អារម្មណ៍ជាច្រើន។ គាត់និយាយថា៖
«នៅចុងជំពូកនីមួយៗមានពីរទំព័រដែលជាសេចក្ដីសង្ខេបបញ្ជាក់ចំណុចសំខាន់ៗឡើងវិញ ហើយបញ្ជាក់ខគម្ពីរដែលគាំទ្រចំណុចទាំងនោះ។ សៀវភៅនោះមានរូបភាពច្រើនដើម្បីជួយពន្យល់មេរៀន ហើយព័ត៌មានក្នុងសៀវភៅនោះក៏ស្រួលអាននិងស្រួលយល់ដែរ»។
សុវណ្ណនិងធារ៉ារំភើបចិត្ដចង់ចាប់ផ្ដើមអានសៀវភៅនោះភ្លាមៗ។ ពួកគាត់ចង់ដឹងថែមទៀតអំពីអ្វីៗដែលឫទ្ធីបានប្រាប់ពួកគាត់ ហើយចង់ប្រាកដថានោះជាសេចក្ដីពិត។ សុវណ្ណនិងធារ៉ាក៏អរគុណឫទ្ធីនិងនិមលដែលសុខចិត្ដជួយពួកគាត់រកឃើញផ្លូវដែលឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ដ។