លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីបួន

តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?

តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?
  • តើព្រះយេស៊ូមានតួនាទីពិសេសអ្វី?

  • តើព្រះយេស៊ូមកពីណា?

  • តើព្រះយេស៊ូជាបុគ្គលបែបណា?

១, ២. () ហេតុអ្វីគ្រាន់តែអំពីអ្នកល្បីមិនមានន័យថាអ្នកពិតជាស្គាល់គាត់នោះ? () តើមានការភាន់ច្រឡំអ្វីខ្លះអំពីព្រះយេស៊ូ?

ក្នុងពិភពលោកមានមនុស្សជាច្រើនដែលល្បីឈ្មោះ។ អ្នកខ្លះល្បីឈ្មោះក្នុងសហគមន៍ នៅទីក្រុង ឬក្នុងប្រទេសរបស់ខ្លួន។ អ្នកទៀតត្រូវគេស្គាល់ទូទាំងពិភពលោក។ ក៏ប៉ុន្ដែគ្រាន់តែស្គាល់ឈ្មោះរបស់អ្នកល្បីនេះមិនមានន័យថាអ្នកស្គាល់បុគ្គលនោះច្បាស់ទេ ក៏មិនមានន័យថាអ្នកដឹងព័ត៌មានល្អិតល្អន់អំពីប្រវត្ដិ ឬបុគ្គលិកលក្ខណៈពិតរបស់គាត់ដែរ។

មនុស្សទូទាំងផែនដីធ្លាប់អំពីព្រះយេស៊ូគ្រីស្ទ ទោះជាទ្រង់ធ្លាប់រស់នៅ២.០០០ឆ្នាំមុនក៏ដោយ។ ក៏ប៉ុន្ដែមនុស្សជាច្រើនភាន់ច្រឡំមិនដឹងថា ការពិតព្រះយេស៊ូជាអ្នកណានោះទេ។ មនុស្សខ្លះនិយាយថា ព្រះយេស៊ូគ្រាន់តែជាបុរសម្នាក់ដែលមានចិត្ដល្អ។ អ្នកខ្លះទៀតអះអាងថាព្រះយេស៊ូគ្រាន់តែជាព្យាការីម្នាក់។ អ្នកទៀតជឿថាព្រះយេស៊ូជាព្រះ ហើយយើងត្រូវតែថ្វាយបង្គំទ្រង់។ តើយើងពិតជាគួរថ្វាយបង្គំព្រះយេស៊ូឬ?

. ហេតុអ្វីជាការសំខាន់ដែលអ្នកស្គាល់សេចក្ដីពិតអំពីព្រះយេស៊ូគ្រីស្ទ?

គឺជាការសំខាន់ដែលអ្នកស្គាល់សេចក្ដីពិតអំពីព្រះយេស៊ូ។ តើហេតុអ្វី? ពីព្រោះព្រះគម្ពីរប្រាប់ថា«នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែនឹងព្រះយេស៊ូគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, កំណែជាអក្សរទ្រេត) ប្រាកដហើយ ការស្គាល់សេចក្ដីពិតអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទអាចនាំឲ្យបានជីវិតជារៀងរហូតនៅផែនដីមនោរម្យ។ (យ៉ូហាន ១៤:៦) មិនត្រឹមតែប៉ុណ្ណោះ ព្រះយេស៊ូជាគំរូល្អបំផុតអំពីរបៀបដែលត្រូវប្រព្រឹត្ដទៅលើអ្នកទៀតហើយអំពីរបៀបរស់នៅដែលត្រូវមាន។ (យ៉ូហាន ១៣:៣៤, ៣៥) ក្នុងជំពូកទីមួយនៃសៀវភៅនេះ យើងបានរៀនសេចក្ដីពិតអំពីព្រះ។ ឥឡូវយើងនឹងពិចារណានូវអ្វីដែលព្រះគម្ពីរពិតជាបង្រៀនអំពីព្រះយេស៊ូគ្រីស្ទ។

ព្រះមេស្ស៊ីដែលត្រូវមកតាមសន្យារបស់ព្រះ

. តើឋានន្ដរ«ព្រះមេស្ស៊ី»និង«ព្រះគ្រីស្ទ»មានន័យយ៉ាងណា?

ជាយូរមុនដែលព្រះយេស៊ូប្រសូតមកនោះ ព្រះគម្ពីរបានទាយអំពីបុគ្គលម្នាក់ដែលព្រះនឹងចាត់ឲ្យមក គឺជាព្រះមេស្ស៊ីព្រះគ្រីស្ទ។ ឋានន្ដរជា«ព្រះមេស្ស៊ី» (ពាក្យភាសាហេព្រើរ) និង«ព្រះគ្រីស្ទ» (ពាក្យភាសាក្រិច) មានន័យថា«អ្នកចាក់ប្រេងតាំង»។ អ្នកដែលព្រះបានសន្យាចាត់ឲ្យមកនោះ នឹងត្រូវចាក់ប្រេងតាំងតែងតាំងដោយព្រះដើម្បីកាន់មុខតំណែងពិសេស។ ក្នុងជំពូកក្រោយនៃសៀវភៅនេះ យើងនឹងរៀនថែមទៀតអំពីតួនាទីសំខាន់របស់ព្រះមេស្ស៊ីក្នុងការធ្វើឲ្យសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះបានសម្រេច។ យើងក៏នឹងរៀនអំពីពរដែលយើងអាចទទួលពីព្រះយេស៊ូនៅឥឡូវនេះដែរ។ ប៉ុន្ដែមុនព្រះយេស៊ូប្រសូតមកនោះ មនុស្សជាច្រើនច្បាស់ជាបានឆ្ងល់ថា៖ ‹តើអ្នកណានឹងក្លាយទៅជាព្រះមេស្ស៊ី?›។

. តើសិស្សរបស់ព្រះយេស៊ូបានជឿជាក់ថាទ្រង់ជាអ្នកណា?

នៅសតវត្សរ៍ទីមួយ គ.ស. សិស្សរបស់ព្រះយេស៊ូពីភូមិណាសារ៉ែតបានជឿជាក់ថា ទ្រង់ជាព្រះមេស្ស៊ីដែលត្រូវមកតាមទំនាយ។ (យ៉ូហាន ១:៤១) សិស្សម្នាក់ឈ្មោះស៊ីម៉ូនពេត្រុសបានទូលប្រាប់ព្រះយេស៊ូដោយត្រង់ថា«ទ្រង់ជាព្រះគ្រីស្ទ»។ (ម៉ាថាយ ១៦:១៦) ក៏ប៉ុន្ដែហេតុអ្វីសិស្សទាំងនោះរួមទាំងយើងផងដែរអាចប្រាកដថា ព្រះយេស៊ូពិតជាព្រះមេស្ស៊ីដែលព្រះបានសន្យានឹងចាត់មកនោះ?

. សូមឲ្យឧទាហរណ៍អំពីរបៀបព្រះយេហូវ៉ាបានជួយឲ្យមនុស្សស្មោះត្រង់ដឹងថានរណាជាព្រះមេស្ស៊ី។

បណ្ដាព្យាការីរបស់ព្រះដែលធ្លាប់រស់ពីមុនព្រះយេស៊ូបានទាយប្រាប់ព័ត៌មានល្អិតល្អន់ជាច្រើនអំពីព្រះមេស្ស៊ី។ ព័ត៌មានល្អិតល្អន់នេះនឹងជួយឲ្យអ្នកទៀតដឹងថានរណាជាព្រះមេស្ស៊ី។ យើងអាចប្រៀបធៀបដូចទៅនេះ: ឧបមាថាមានគេចាត់អ្នកឲ្យទៅទទួលភ្ញៀវម្នាក់ដែលអ្នកពុំស្គាល់នៅបេនឡានក្រុង ឬពីស្ថានីយ៍រថភ្លើង ឬក៏ព្រលានយន្ដហោះ។ បើពួកគេពណ៌នាខ្លះអំពីភ្ញៀវនោះ នេះជួយអ្នកច្រើនណាស់ មែនទេ? ស្រដៀងគ្នាដែរ តាមរយៈបណ្ដាព្យាការីដែលបានកត់ទុកទំនាយក្នុងព្រះគម្ពីរ ព្រះយេហូវ៉ាបានពណ៌នាយ៉ាងល្អិតល្អន់អំពីអ្វីដែលព្រះមេស្ស៊ីនឹងប្រព្រឹត្ដហើយឆ្លងកាត់។ ពេលដែលអ្វីក្នុងទំនាយទាំងនេះបានកើតឡើង នោះបានជួយឲ្យអ្នកស្មោះត្រង់ដឹងយ៉ាងច្បាស់ថានរណាជាព្រះមេស្ស៊ី។

. ស្ដីអំពីព្រះយេស៊ូ តើទំនាយពីរអ្វីបានសម្រេច?

សូមពិចារណាឧទាហរណ៍ពីរ។ ទីមួយ ជាង៧០០ឆ្នាំមុន ព្យាការីមីកាបានទាយថា អ្នកដែលព្រះបានសន្យាចាត់ឲ្យមកនឹងប្រសូតនៅភូមិបេថ្លេហិម ដែលជាភូមិតូចមួយនៅស្រុកយូដា។ (មីកា ៥:១) តាមការពិត តើព្រះយេស៊ូបានប្រសូតនៅណា? គឺនៅភូមិបេថ្លេហិមនោះឯង! (ម៉ាថាយ ២:១, ៣-) ទីពីរ បទទំនាយមួយនៅដានីយ៉ែល ៩:២៥ បានបង្ហាញរាប់រយឆ្នាំមុនឲ្យដឹងពីឆ្នាំដែលព្រះមេស្ស៊ីត្រូវលេចមក ពោលគឺឆ្នាំ២៩គ.ស.។ * ដោយសារទំនាយទាំងនេះនិងទំនាយទៀតបានកើតឡើងយ៉ាងពិតប្រាកដនោះ នេះជាភស្ដុតាងបញ្ជាក់ថា ព្រះយេស៊ូជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក។

នៅពេលដែលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក ទ្រង់ក្លាយទៅជាព្រះមេស្ស៊ីព្រះគ្រីស្ទ

៨, ៩. នៅពេលដែលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក តើមានភស្ដុតាងអ្វីដែលបញ្ជាក់ថាទ្រង់ជាព្រះមេស្ស៊ី?

នៅដំណាច់ឆ្នាំ២៩គ.ស. មានភស្ដុតាងថែមទៀតដែលបញ្ជាក់ថាព្រះយេស៊ូគឺជាព្រះមេស្ស៊ី។ គឺនៅឆ្នាំនោះឯងដែលព្រះយេស៊ូបានទៅជួបយ៉ូហាន បាទីស្ទដើម្បីទទួលបុណ្យជ្រមុជទឹកនៅទន្លេយ័រដាន់។ ព្រះយេហូវ៉ាបានសន្យាថាយ៉ូហាននិងឃើញសញ្ញាមួយដើម្បីដឹងថានរណាជាព្រះមេស្ស៊ី។ យ៉ូហានបានឃើញសញ្ញានោះនៅពេលដែលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក។ ព្រះគម្ពីរប្រាប់អំពីអ្វីដែលបានកើតឡើងដោយចែងថា«កាលព្រះយេស៊ូបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះយាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានសំឡេងចេញពីមេឃថា ‹នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្ដអញណាស់› »។ (ម៉ាថាយ ៣:១៦, ១៧) ក្រោយបានឃើញហើយអ្វីដែលកើតឡើងនោះ យ៉ូហានដឹងប្រាកដថាព្រះបានចាត់ព្រះយេស៊ូឲ្យមក។ (យ៉ូហាន ១:៣២-៣៤) នៅពេលដែលវិញ្ញាណបរិសុទ្ធសកម្មពលរបស់ព្រះបានត្រូវចាក់លើព្រះយេស៊ូនៅថ្ងៃនោះ ព្រះយេស៊ូទៅជាព្រះមេស្ស៊ីព្រះគ្រីស្ទ គឺជាអ្នកដែលបានត្រូវតែងតាំងឲ្យធ្វើជាអ្នកដឹកនាំនិងជាស្ដេច។—អេសាយ ៥៥:៤

ការសម្រេចនូវទំនាយព្រះគម្ពីរ ហើយការបញ្ជាក់របស់ព្រះយេហូវ៉ាផ្ទាល់បង្ហាញយ៉ាងជាក់ច្បាស់ថា ព្រះយេស៊ូជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក។ ប៉ុន្ដែព្រះគម្ពីរក៏មានចម្លើយចំពោះសំនួរសំខាន់ពីរទៀតដែលទាក់ទងនឹងព្រះយេស៊ូគ្រីស្ទគឺ: តើទ្រង់មកពីណា? ហើយតើទ្រង់ជាមនុស្សបែបណា?

តើព្រះយេស៊ូមកពីណា?

១០. តើព្រះគម្ពីរបង្រៀនយ៉ាងណាអំពីព្រះជន្មរបស់ព្រះយេស៊ូមុនដែលយាងមកផែនដី?

១០ ព្រះគម្ពីរបង្រៀនថា ព្រះយេស៊ូធ្លាប់មានព្រះជន្មនៅស្ថានសួគ៌មុនទ្រង់យាងមកផែនដី។ មីកាបានទាយថា ព្រះមេស្ស៊ីនឹងប្រសូតមកនៅភូមិបេថ្លេហិម ហើយក៏បានទាយថាព្រះមេស្ស៊ីមានដើមកំណើត«ចាប់តាំងពីបុរាណ»។ (មីកា ៥:១) ព្រះយេស៊ូធ្លាប់មានបន្ទូលជាច្រើនដងថា ទ្រង់ធ្លាប់មានព្រះជន្មនៅស្ថានសួគ៌មុនប្រសូតមកជាមនុស្ស។ (យ៉ូហាន ៣:១៣; ៦:៣៨, ៦២; ១៧:៤, ៥) ពេលដែលព្រះយេស៊ូជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌ ទ្រង់មានទំនាក់ទំនងពិសេសជាមួយនឹងព្រះយេហូវ៉ា។

១១. តើព្រះគម្ពីរបង្ហាញថាព្រះយេស៊ូជាព្រះរាជបុត្រាស្ងួនភ្ងាបំផុតរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

១១ ព្រះយេស៊ូជាព្រះរាជបុត្រាស្ងួនភ្ងាបំផុតរបស់ព្រះយេហូវ៉ា។ នេះគឺសមរម្យមែន។ ព្រះយេស៊ូជា«បងច្បងនៃគ្រប់ទាំងអស់ដែលព្រះបានបង្កើតមក» ដ្បិតព្រះបានបង្កើតព្រះយេស៊ូមុនអ្វីទាំងអស់។ * (កូល៉ុស ១:១៥) មានហេតុមួយទៀតដែលព្រះរាជបុត្រានេះគឺជាបុគ្គលពិសេស។ ព្រះយេស៊ូជា«ព្រះរាជបុត្រាទ្រង់តែ»។ (យ៉ូហាន ៣:១៦) នេះមានន័យថា គឺមានតែព្រះយេស៊ូប៉ុណ្ណោះដែលព្រះបានបង្កើតដោយផ្ទាល់។ ក៏មានតែព្រះយេស៊ូប៉ុណ្ណោះដែលព្រះបានប្រើពេលដែលទ្រង់បង្កើតរបស់សព្វសារពើ។ (កូល៉ុស ១:១៦) ព្រះយេស៊ូក៏ហៅថា«ព្រះបន្ទូល»ដែរ។ (យ៉ូហាន ១:១៤) នេះឲ្យយើងដឹងថាព្រះយេស៊ូមានបន្ទូលតាងនាមឲ្យព្រះ ដោយប្រាប់កូនទៀតរបស់ព្រះវរបិតាដែលរួមទាំងបុគ្គលវិញ្ញាណទាំងមនុស្សជាតិអំពីបន្ទូលនិងការណែនាំរបស់ព្រះ។

១២. ហេតុអ្វីយើងដឹងថាព្រះរាជបុត្រាច្បងគឺមិនស្មើនឹងព្រះ?

១២ តើព្រះរាជបុត្រាច្បងមានឋានៈស្មើនឹងព្រះដូចមនុស្សខ្លះជឿនោះទេ? ព្រះគម្ពីរមិនបង្រៀនដូច្នេះឡើយ។ ដូចយើងបានរៀនក្នុងវគ្គមុននោះ ព្រះយេស៊ូត្រូវបានបង្កើត។ ដូច្នេះ គឺច្បាស់ហើយថា ព្រះយេស៊ូមានដើមកំណើត រីឯព្រះយេហូវ៉ាវិញទ្រង់គ្មានដើមកំណើតទេ ហើយក៏មិនចេះស្លាប់ដែរ។ (ទំនុកដំកើង ៩០:២) ព្រះរាជបុត្រាតែមួយពុំបានប្រាថ្នាឲ្យបានឋានៈស្មើនឹងព្រះវរបិតាសោះឡើយ។ ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់ថាព្រះវរបិតាគឺធំជាងព្រះរាជបុត្រា។ (យ៉ូហាន ១៤:២៨; កូរិនថូសទី១ ១១:៣) មានតែព្រះយេហូវ៉ាប៉ុណ្ណោះជា«ព្រះដ៏មានគ្រប់ព្រះចេស្ដា»។ (លោកុប្បត្ដិ ១៧:១) ដូច្នេះ គ្មានអ្នកណាស្មើនឹងទ្រង់ឡើយ។ *

១៣. ពេលដែលព្រះគម្ពីរប្រាប់ថាព្រះរាជបុត្រាជា«រូបអង្គនៃព្រះដ៏មើលមិនឃើញ»នោះ តើមានន័យដូចម្ដេច?

១៣ ព្រះយេហូវ៉ានិងព្រះរាជបុត្រាច្បងរបស់ទ្រង់ធ្លាប់មានភាពជិតស្និទ្ធអស់រាប់ពាន់លានឆ្នាំ តាំងពីយូរមុនដែលសកលលោកត្រូវបានបង្កើត។ ទ្រង់ទាំងពីរអង្គច្បាស់ជាបានស្រឡាញ់គ្នាយ៉ាងខ្លាំងណាស់! (យ៉ូហាន ៣:៣៥; ១៤:៣១) ព្រះរាជបុត្រាស្ងួនភ្ងានេះគឺដូចព្រះវរបិតារបស់ទ្រង់បេះបិទ។ ហេតុនេះហើយព្រះគម្ពីរប្រាប់ថាព្រះរាជបុត្រានោះជា«រូបអង្គនៃព្រះដ៏មើលមិនឃើញ»។ (កូល៉ុស ១:១៥) កូនប្រុសមួយរូបអាចមានលក្ខណៈដូចឪពុកបេះបិទ។ នេះដូចគ្នាដែរព្រះរាជបុត្រាក៏មានគុណសម្បត្ដិនិងបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាទ្រង់ដូចបេះបិទ។

១៤. តើព្រះរាជបុត្រាតែមួយរបស់ព្រះយេហូវ៉ាបានប្រសូតមកជាមនុស្សយ៉ាងដូចម្ដេច?

១៤ ព្រះរាជបុត្រាតែមួយរបស់ព្រះយេហូវ៉ាសព្វព្រះហឫទ័យចេញពីស្ថានសួគ៌មកផែនដីដើម្បីរស់ជាមនុស្សជាតិ។ ប៉ុន្ដែអ្នកប្រហែលជាឆ្ងល់ថា‹តើបុគ្គលវិញ្ញាណអាចប្រសូតមកជាមនុស្សម្នាក់យ៉ាងដូចម្ដេច?›។ ដើម្បីធ្វើឲ្យនេះបានសម្រេច ព្រះយេហូវ៉ាធ្វើអព្ភូតហេតុមួយ។ ទ្រង់បានផ្ទេរព្រះជន្មរបស់ព្រះរាជបុត្រាច្បងរបស់ទ្រង់ទៅក្នុងផ្ទៃរបស់ស្រីក្រមុំបរិសុទ្ធសាសន៍យូដាម្នាក់ឈ្មោះម៉ារា ដោយមិនចាំបាច់មានបុរសម្នាក់ធ្វើជាបិតានោះទេ។ ដូច្នេះ ម៉ារាបានសម្រាលកូនប្រុសដ៏គ្រប់ល័ក្ខណ៍មួយ ហើយថ្វាយព្រះនាមទ្រង់យេស៊ូ។—លូកា ១:៣០-៣៥

តើព្រះយេស៊ូជាមនុស្សបែបណា?

១៥. ហេតុអ្វីយើងអាចស្គាល់ព្រះយេហូវ៉ាច្បាស់ជាងតាមរយៈព្រះយេស៊ូ?

១៥ បន្ទូលនិងការប្រព្រឹត្ដរបស់ព្រះយេស៊ូពេលដែលទ្រង់គង់នៅផែនដីជួយឲ្យយើងស្គាល់ទ្រង់កាន់តែច្បាស់។ សំខាន់ជាងនោះទៅទៀត តាមរយៈព្រះយេស៊ូយើងក៏ស្គាល់ព្រះយេហូវ៉ាច្បាស់ជាងដែរ។ តើហេតុអ្វី? សូមចាំថា ព្រះរាជបុត្រាគឺដូចព្រះវរបិតាបេះបិទ។ នេះជាមូលហេតុដែលព្រះយេស៊ូមានបន្ទូលប្រាប់សិស្សម្នាក់របស់ទ្រង់ថា«អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ»។ (យ៉ូហាន ១៤:៩) សៀវភៅបួនក្នុងព្រះគម្ពីរដែលហៅថាសៀវភៅដំណឹងល្អ គឺមានម៉ាថាយ ម៉ាកុស លូកា និងយ៉ូហានដែលប្រាប់យើងអ្វីជាច្រើនអំពីជីវិត សកម្មភាព និងលក្ខណៈសម្បត្ដិរបស់ព្រះយេស៊ូគ្រីស្ទ។

១៦. តើសារដ៏សំខាន់បំផុតដែលព្រះយេស៊ូបានបង្រៀនជាអ្វី? តើសេចក្ដីបង្រៀនរបស់ទ្រង់មកពីណា?

១៦ ព្រះយេស៊ូត្រូវគេស្គាល់ជា«លោកគ្រូ»។ (យ៉ូហាន ១:៣៨; ១៣:១៣) តើព្រះយេស៊ូបានបង្រៀនអ្វី? សំខាន់បំផុត ទ្រង់ផ្សព្វផ្សាយសារអំពី«ដំណឹងល្អពីនគរ»ព្រះរាជាណាចក្ររបស់ព្រះ ជារដ្ឋាភិបាលនៅស្ថានសួគ៌ដែលនឹងគ្រប់គ្រងផែនដីទាំងមូលហើយនាំឲ្យមានពរជារៀងរហូតដល់មនុស្សដែលស្ដាប់បង្គាប់។ (ម៉ាថាយ ៤:២៣) តើសារនោះជាសាររបស់អ្នកណា? ព្រះយេស៊ូមានបន្ទូលដោយអង្គទ្រង់ថា«សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ»។ (យ៉ូហាន ៧:១៦) ព្រះយេស៊ូជ្រាបថាព្រះវរបិតារបស់ទ្រង់ចង់ឲ្យមនុស្សនូវដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់។ នៅជំពូកទី យើងនឹងរៀនច្រើនថែមទៀតអំពីព្រះរាជាណាចក្ររបស់ព្រះនិងអ្វីដែលព្រះរាជាណាចក្រនោះនឹងធ្វើឲ្យបានសម្រេច។

១៧. តើព្រះយេស៊ូបានបង្រៀននៅកន្លែងណា? ហេតុអ្វីបានជាទ្រង់ខំព្យាយាមយ៉ាងខ្លាំងដើម្បីបង្រៀនអ្នកទៀត?

១៧ តើព្រះយេស៊ូបានបង្រៀនមនុស្សនៅកន្លែងណា? នៅគ្រប់ទីកន្លែងដែលមានមនុស្ស ពោលគឺនៅជនបទ ទីក្រុង ភូមិ ផ្សារ និងនៅក្នុងផ្ទះរបស់ពួកគេ។ ព្រះយេស៊ូមិនបានរង់ចាំមនុស្សឲ្យមកទ្រង់ឡើយ។ ទ្រង់បានទៅជួបពួកគេវិញ។ (ម៉ាកុស ៦:៥៦; លូកា ១៩:៥, ៦) ហេតុអ្វីបានជាព្រះយេស៊ូខំព្យាយាមយ៉ាងខ្លាំងហើយចំណាយពេលច្រើនដូច្នោះក្នុងការផ្សព្វផ្សាយនិងការបង្រៀន? ពីព្រោះនោះជាព្រះហឫទ័យរបស់ព្រះសំរាប់ទ្រង់។ ព្រះយេស៊ូតែងតែធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ជានិច្ច។ (យ៉ូហាន ៨:២៨, ២៩) ប៉ុន្ដែមានហេតុមួយទៀតដែលទ្រង់បានផ្សព្វផ្សាយ។ ទ្រង់អាណិតហ្វូងមនុស្សដែលមកជួបទ្រង់។ (ម៉ាថាយ ៩:៣៥, ៣៦) អ្នកដឹកនាំសាសនាដែលគួរតែបង្រៀនពួកគេនូវសេចក្ដីពិតអំពីព្រះនិងគោលបំណងរបស់ទ្រង់ បែរជាមិនបានយកចិត្ដទុកដាក់នឹងពួកគេសោះឡើយ។ ព្រះយេស៊ូជ្រាបថាមនុស្សទាំងនោះត្រូវការសារអំពីព្រះរាជាណាចក្រព្រះខ្លាំងណាស់។

១៨. តើគុណសម្បត្ដិអ្វីខ្លះរបស់ព្រះយេស៊ូដែលទាក់ទាញទឹកចិត្ដរបស់អ្នកខ្លាំងបំផុត?

១៨ ព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់និងជំរៅព្រះទ័យមេត្ដាករុណាជ្រាលជ្រៅចំពោះអ្នកទៀត។ ហេតុនេះអ្នកទៀតមានអារម្មណ៍ស្រួលទាក់ទងនឹងទ្រង់ ហើយក៏ឃើញថាទ្រង់សប្បុរសដែរ។ សូម្បីតែក្មេងតូចមានអារម្មណ៍ស្រួលណាស់ពេលដែលនៅជាមួយទ្រង់។ (ម៉ាកុស ១០:១៣-១៦) ព្រះយេស៊ូមិនរើសមុខអ្នកណាឡើយ។ ទ្រង់ស្អប់អំពើពុករលួយនិងអំពើអយុត្ដិធម៌។ (ម៉ាថាយ ២១:១២, ១៣) នៅសម័យនោះមនុស្សស្រីមិនសូវទទួលនូវការគោរពក៏មិនសូវមានសិទ្ធិប៉ុន្មានដែរ ក៏ប៉ុន្ដែព្រះយេស៊ូនៅតែប្រព្រឹត្ដទៅលើស្ដ្រីដោយសេចក្ដីថ្លៃថ្នូរ។ (យ៉ូហាន ៤:៩, ២៧) ព្រះយេស៊ូមានព្រះទ័យរាបទាបពិតប្រាកដមែន។ មានពេលមួយដែលទ្រង់លាងជើងរបស់បណ្ដាសាវ័កទ្រង់ ទោះជាការនោះជាកិច្ចការរបស់ខ្ញុំបំរើក៏ដោយ។

ព្រះយេស៊ូបានផ្សព្វផ្សាយនៅកន្លែងណាដែលមានមនុស្ស

១៩. តើឧទាហរណ៍អ្វីបង្ហាញថាព្រះយេស៊ូតែងតែគិតអំពីសេចក្ដីត្រូវការរបស់អ្នកទៀត?

១៩ ព្រះយេស៊ូតែងគិតអំពីសេចក្ដីត្រូវការរបស់អ្នកទៀត។ ជាក់ស្ដែងគឺពេលដែលទ្រង់ធ្វើអព្ភូតហេតុប្រោសមនុស្សឲ្យជាឡើងវិញដោយអំណាចពីវិញ្ញាណបរិសុទ្ធរបស់ព្រះ។ (ម៉ាថាយ ១៤:១៤) ជាឧទាហរណ៍ បុរសម្នាក់ដែលមានជំងឺឃ្លង់បានមកព្រះយេស៊ូហើយទូលថា«បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ ព្រះយេស៊ូយល់ច្បាស់ពីទំហំទុក្ខនិងការឈឺចាប់របស់បុរសនេះ។ ដោយមានព្រះទ័យក្ដួលអាណិត ព្រះយេស៊ូលូកព្រះហស្ដទៅពាល់បុរសនោះដោយពោលថា«ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ» ហើយបុរសនោះបានជាឡើងវិញមែន។ (ម៉ាកុស ១:៤០-៤២) តើអ្នកអាចស្រមៃគិតដល់អារម្មណ៍របស់បុរសនោះបានទេ?

បានបង្ហាញភាពស្មោះត្រង់រហូតដល់ចុងបញ្ចប់ព្រះជន្មទ្រង់

២០, ២១. ហេតុអ្វីព្រះយេស៊ូជាគំរូល្អស្ដីអំពីការស្ដាប់បង្គាប់ព្រះយ៉ាងស្មោះត្រង់នោះ?

២០ ព្រះយេស៊ូជាគំរូល្អបំផុតស្ដីអំពីការស្ដាប់បង្គាប់ព្រះដោយស្មោះត្រង់។ ទ្រង់បានសម្ដែងភាពស្មោះត្រង់ចំពោះព្រះវរបិតារបស់ទ្រង់ក្នុងគ្រប់កាលៈទេសៈ និងនៅចំពោះមុខការប្រឆាំងនិងទុក្ខវេទនាសព្វបែបយ៉ាង។ ពេលដែលសាតាំងខំល្បួងព្រះយេស៊ូ ទ្រង់បានបដិសេធយ៉ាងដាច់ខាត ដោយពុំធ្វើតាមការល្បួងរបស់វាឡើយ។ (ម៉ាថាយ ៤:១-១១) នៅគ្រាមួយ សូម្បីតែសាច់ញាតិខ្លះរបស់ព្រះយេស៊ូក៏មិនបានជឿលើទ្រង់ដែរ រហូតដល់និយាយថាទ្រង់«វង្វេងស្មារតី»។ (ម៉ាកុស ៣:២១) ប៉ុន្ដែព្រះយេស៊ូមិនបានឲ្យពួកគេមានអានុភាពមកលើទ្រង់ឡើយ។ ទ្រង់បន្ដធ្វើការដែលព្រះប្រគល់ឲ្យ។ ទោះជាមានការបន្ដុះបង្អាប់ ហើយមានគេធ្វើបាបទ្រង់ក៏ដោយ តែព្រះយេស៊ូបានទប់ព្រះទ័យ ពុំដែលធ្វើបាបទៅលើអ្នកប្រឆាំងទ្រង់វិញឡើយ។—ពេត្រុសទី១ ២:២១-២៣

២១ ព្រះយេស៊ូបានរក្សាភាពស្មោះត្រង់រហូតដល់ទ្រង់សោយទិវង្គតយ៉ាងវេទនាដែលគួរឲ្យសង្វេគ។ (ភីលីព ២:៨) សូមគិតអំពីអ្វីដែលព្រះយេស៊ូបានរងទ្រាំនៅថ្ងៃចុងក្រោយដែលទ្រង់ជាមនុស្ស។ ទ្រង់ត្រូវគេចាប់ ត្រូវចោទប្រកាន់ដោយសាក្សីក្លែងក្លាយ ត្រូវកាត់ទោសដោយចៅក្រមពុករលួយ ហើយត្រូវហ្វូងមនុស្សចំអកឡកឡឺយ។ ទ្រង់ក៏បានទទួលទារុណកម្មក្នុងកណ្ដាប់ដៃពួកទាហានទៀតផង។ ក្រោយត្រូវគេបោះដែកគោលព្យួរនឹងបង្គោលឈើទារុណកម្មនោះ ទ្រង់បន្លឺព្រះសូរសៀងថា«ការស្រេចហើយ!» រួចផុតដង្ហើមទៅ។ (យ៉ូហាន ១៩:៣០; កិច្ចការ ៥:៣០) ក៏ប៉ុន្ដែនៅថ្ងៃទីបីក្រោយទ្រង់សោយទិវង្គតនោះ ព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌បានប្រោសទ្រង់ឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ។ (ពេត្រុសទី១ ៣:១៨) ប៉ុន្មានសប្ដាហ៍ក្រោយមក ទ្រង់ត្រឡប់ទៅស្ថានសួគ៌វិញ។ នៅស្ថានសួគ៌ទ្រង់«គង់ខាងស្ដាំព្រះ» ហើយរង់ចាំទទួលអំណាចជាស្ដេច។—ហេព្រើរ ១០:១២, ១៣

២២. តើព្រះយេស៊ូបានបើកឱកាសអ្វីដោយរក្សាភាពស្មោះត្រង់រហូតដល់សោយទិវង្គតនោះ?

២២ ដោយរក្សាភាពស្មោះត្រង់រហូតដល់សោយទិវង្គត តើព្រះយេស៊ូបើកឱកាសអ្វី? ការសោយទិវង្គតរបស់ព្រះយេស៊ូ បើកឱកាសឲ្យយើងទទួលជីវិតជារៀងរហូតនៅផែនដីមនោរម្យសមស្របតាមគោលបំណងរបស់ព្រះយេហូវ៉ា។ ជំពូកបន្ទាប់នឹងពន្យល់នូវមូលហេតុដែលការសោយទិវង្គតរបស់ព្រះយេស៊ូផ្ដល់ឲ្យយើងនូវលទ្ធភាពទទួលជីវិតបែបនេះ។

^ វគ្គ 7 ដើម្បីបានការពន្យល់ថែមទៀតអំពីទំនាយរបស់ដានីយ៉ែលដែលព្រះយេស៊ូបានធ្វើឲ្យសម្រេចនោះ សូមមើលការពន្យល់បន្ថែមនៅទំព័រ២២៨-២២៩

^ វគ្គ 11 ព្រះយេហូវ៉ាត្រូវហៅថាព្រះវរបិតាដោយសារទ្រង់ជាអ្នកបង្កើត។ (អេសាយ ៦៤:៨) ដោយសារព្រះបានបង្កើតព្រះយេស៊ូ នោះព្រះយេស៊ូត្រូវហៅថាព្រះរាជបុត្រារបស់ព្រះ។ ស្រដៀងគ្នាដែរ បុគ្គលវិញ្ញាណទៀតហើយសូម្បីតែអ័ដាមក៏ត្រូវហៅថាកូនព្រះដែរ។—យ៉ូប ១:៦; លូកា ៣:៣៨

^ វគ្គ 12 ដើម្បីបានភស្ដុតាងថែមទៀតដែលបញ្ជាក់ថាព្រះរាជបុត្រាគឺមិនស្មើនឹងព្រះនោះ សូមមើលការពន្យល់បន្ថែមនៅទំព័រ២៣២-២៣៤