លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី

របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី

ព្យាការីដានីយ៉ែលធ្លាប់រស់ជាង៥០០ឆ្នាំមុនព្រះយេស៊ូប្រសូតមក។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានប្រទានព័ត៌មានឲ្យដានីយ៉ែលដឹងពីពេលដែលព្រះយេស៊ូនឹងត្រូវចាក់ប្រេងតាំងតែងតាំង ជាព្រះមេស្ស៊ីព្រះគ្រីស្ទ។ ដានីយ៉ែលបានត្រូវប្រាប់ថា«ត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្ដាច់ នោះត្រូវជាចំនួនអាទិត្យ នឹង៦២អាទិត្យ»។—ដានីយ៉ែល ៩:២៥

ដើម្បីដឹងពីពេលដែលព្រះមេស្ស៊ីត្រូវយាងមកនោះ មុនបង្អស់យើងត្រូវដឹងថា ទំនាយរបស់ដានីយ៉ែលចាប់ផ្ដើមសម្រេចនៅពេលណា។ យោងទៅតាមទំនាយនោះ ការសម្រេចត្រូវចាប់ផ្ដើម«ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ»។ តើបាន«ចេញបង្គាប់»នៅឆ្នាំណា? បើយោងទៅតាមលោកនេហេមាដែលជាអ្នកសរសេរព្រះគម្ពីរម្នាក់ ការចេញបង្គាប់ឲ្យសង់កំពែងឡើងវិញនៅជុំវិញទីក្រុងយេរូសាឡិមគឺនៅ«ឆ្នាំទី២០ ក្នុងរាជ្យរបស់ស្ដេចអើថាស៊ើកសេស»។ (នេហេមា ២:១, ៥-) តាមប្រវត្ដិវិទូបញ្ជាក់ ស្ដេចអើថាស៊ើកសេសចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ៤៧៥មុនគ.ស.។ ហេតុនេះឆ្នាំទី២០នៃរជ្ជកាលទ្រង់គឺជាឆ្នាំ៤៥៥មុនគ.ស.។ ឥឡូវយើងស្គាល់ឆ្នាំដែលទំនាយរបស់ដានីយ៉ែលស្ដីអំពីព្រះមេស្ស៊ីចាប់ផ្ដើមសម្រេច គឺនៅឆ្នាំ៤៥៥មុនគ.ស.។

ដានីយ៉ែលបានឲ្យដឹងពីគ្រាដែលនាំទៅដល់«អ្នកដែលចាក់ប្រេងតាំងនោះ[«ស្ដេចដែលជាព្រះមេស្ស៊ី», ខ.ស.]»នឹងមានរយៈពេលប៉ុន្មាន។ ទំនាយនោះប្រាប់អំពី«ចំនួនអាទិត្យ នឹង៦២អាទិត្យ»សរុបទៅគឺ៦៩អាទិត្យ។ តើ៦៩អាទិត្យមានរយៈពេលប៉ុន្មាន? ព្រះគម្ពីរមួយចំនួនទៀតបញ្ជាក់ថា នេះមិនមែនជាអាទិត្យដែលមានប្រាំពីរថ្ងៃនោះទេ តែគឺជាប្រាំពីរឆ្នាំវិញ។ នេះមានន័យថាមួយអាទិត្យគឺស្មើប្រាំពីរឆ្នាំ។ ការរាប់ប្រាំពីរឆ្នាំទុកដូចជាមួយអាទិត្យក៏ធ្លាប់ជាទម្លាប់មួយរបស់ជនជាតិយូដាពីសម័យបុរាណដែរ។ ជាឧទាហរណ៍ ពួកគេធ្លាប់មានឆ្នាំឈប់សំរាករាល់ប្រាំពីរឆ្នាំម្ដង ដូចពួកគេធ្លាប់មានថ្ងៃឈប់សំរាកនៅថ្ងៃទីប្រាំពីររាល់សប្ដាហ៍ដែរ។ (និក្ខមនំ ២៣:១០, ១១) ហេតុនេះ ត្រូវយក៦៩អាទិត្យក្នុងទំនាយនោះគុណនឹងឆ្នាំ រួចនឹងឃើញ៤៨៣ឆ្នាំ។

ឥឡូវយើងអាចរាប់បាន។ ប្រសិនបើយើងរាប់៤៨៣ឆ្នាំចាប់ពីឆ្នាំ៤៥៥មុនគ.ស. លទ្ធផលគឺឃើញទៅដល់ឆ្នាំ២៩គ.ស.។ គឺនៅឆ្នាំនោះឯងដែលព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកហើយក្លាយទៅជាព្រះមេស្ស៊ី! * (លូកា ៣:១, ២, ២១, ២២) បទទំនាយព្រះគម្ពីរនេះបានសម្រេចយ៉ាងអស្ចារ្យ មែនទេ?

^ វគ្គ 3 ពីឆ្នាំ៤៥៥មុនគ.ស. ទៅដល់ឆ្នាំមុនគ.ស. មានរយៈពេល៤៥៤ឆ្នាំ។ ដោយសារគ្មានឆ្នាំសូន្យ នោះបើរាប់ពីឆ្នាំមុនគ.ស. ទៅដល់ឆ្នាំគ.ស. គឺមានរយៈពេលមួយឆ្នាំ។ ហើយពីឆ្នាំគ.ស. ទៅដល់ឆ្នាំ២៩គ.ស.មានរយៈពេល២៨ឆ្នាំ។ ដូច្នេះបើបូករយៈពេលទាំងបីនោះចូលគ្នា លទ្ធផលគឺស្មើនឹង៤៨៣ឆ្នាំ។ ព្រះយេស៊ូបានត្រូវ«ផ្ដាច់ចេញ»នៅឆ្នាំ៣៣គ.ស. ក្នុងកំលុងអាទិត្យទី៧០។ (ដានីយ៉ែល ៩:២៤, ២៦) សូមមើលសៀវភៅភាសាអង់គ្លេសចំណងជើងចូរយកចិត្ដទុកដាក់នឹងទំនាយរបស់លោកដានីយ៉ែល! ជំពូកទី១១ (Pay Attention to Daniel’s Prophecy! chapter 11) ហើយសៀវភៅភាសាអង់គ្លេសចំណងជើងការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី២ ទំព័រ៨៩៩-៩០១ (Insight on the Scriptures, Volume 2, pages 899-901) សៀវភៅទាំងពីរក្បាលនោះបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។