«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
សៀវភៅនេះនឹងជួយអ្នកឲ្យបន្ដអនុវត្ដតាមគោលការណ៍គម្ពីរនៅក្នុងជីវិតអ្នក ហើយរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។
សំបុត្រពីគណៈអភិបាល
គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាដាស់តឿនអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាឲ្យយកតម្រាប់គំរូរបស់លោកយេស៊ូ ដែលបានរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។
ជំពូកទី១
អត្ថន័យនៃ«ការស្រឡាញ់ព្រះ»
គម្ពីរពន្យល់ដោយស្រួលយល់អំពីរបៀបដែលយើងអាចបង្ហាញថាយើងស្រឡាញ់ព្រះ។
ជំពូកទី២
តើអ្នកអាចធ្វើយ៉ាងណាដើម្បីកុំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស?
បើយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស តើនោះមានន័យថាយើងតែងតែធ្វើអ្វីដែលត្រឹមត្រូវចំពោះព្រះឬទេ?
ជំពូកទី៣
ចូរស្រឡាញ់អ្នកដែលព្រះស្រឡាញ់
ព្រះយេហូវ៉ាជ្រើសរើសមនុស្សដែលសមធ្វើជាមិត្ដសម្លាញ់របស់លោក យើងក៏គួរធ្វើដូចគ្នាដែរ។
ជំពូកទី៤
ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
គម្ពីរបញ្ជាក់អំពីរឿងបីយ៉ាងក្នុងជីវិតដែលព្រះចង់ឲ្យយើងគោរពអ្នកដែលមានអំណាច។
ជំពូកទី៥
របៀបបង្ហាញថាយើងមិនរួមចំណែកក្នុងពិភពលោក
បណ្ដាំរបស់ព្រះបញ្ជាក់អំពីវិធីប្រាំយ៉ាងដែលបង្ហាញថាយើងមិនរួមចំណែកក្នុងពិភពលោកនេះ។
ជំពូកទី៧
តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?
តើការមានទស្សនៈដូចព្រះថាជីវិតមានតម្លៃគ្រាន់តែមានន័យថាមិនសម្លាប់មនុស្សឯទៀតឬ?
ជំពូកទី៨
ព្រះស្រឡាញ់មនុស្សស្អាតស្អំ
គម្ពីរអាចជួយអ្នកឲ្យជៀសវាងការប្រព្រឹត្ដដែលធ្វើឲ្យអ្នកមិនស្អាតស្អំចំពោះព្រះយេហូវ៉ា។
ជំពូកទី៩
«ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ជារៀងរាល់ឆ្នាំ គ្រិស្ដសាសនិករាប់ពាន់នាក់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ តើអ្នកអាចជៀសវាងពីអន្ទាក់នេះយ៉ាងដូចម្ដេច?
ជំពូកទី១០
អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះដែលមានសេចក្ដីស្រឡាញ់
តើតាមរបៀបណាអ្នកអាចត្រៀមខ្លួនដើម្បីធ្វើឲ្យមានអាពាហ៍ពិពាហ៍ជោគជ័យ? បើអ្នករៀបការរួចហើយ តើអ្នកអាចធ្វើយ៉ាងណាដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកស្ថិតស្ថេរយូរអង្វែង?
ជំពូកទី១១
‹ចូរចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ›
សំណួរ៦សម្រាប់ដណ្ដឹងសួរខ្លួនអាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក។
ជំពូកទី១២
ចូរនិយាយអ្វីដែល«ល្អសម្រាប់ពង្រឹងអ្នកឯទៀត»
ពាក្យសម្ដីរបស់យើងអាចធ្វើឲ្យអ្នកឯទៀតធ្លាក់ទឹកចិត្ដឬក៏ពង្រឹងអ្នកឯទៀត។ សូមរៀនប្រើសមត្ថភាពនិយាយដែលជាអំណោយពីព្រះយេហូវ៉ាស្របតាមបំណងប្រាថ្នារបស់លោក។
ជំពូកទី១៣
ពិធីបុណ្យផ្សេងៗដែលព្រះមិនពេញចិត្ដ
ពិធីបុណ្យនិងថ្ងៃឈប់សម្រាកខ្លះប្រហែលជាមើលទៅលើកតម្កើងព្រះ ប៉ុន្ដែតាមពិតជាពិធីដែលលោកមិនពេញចិត្ដទៅវិញ។
ជំពូកទី១៤
ចូរធ្វើការទាំងអស់ដោយទៀងត្រង់
មុននឹងអ្នកអាចប្រព្រឹត្ដទៀងត្រង់ចំពោះអ្នកឯទៀត មានវិធីមួយដែលអ្នកត្រូវធ្វើតាមជាមុនសិន។
ជំពូកទី១៥
ចូររីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការ
ចម្លើយចំពោះសំណួរសំខាន់ទាំង៥អាចជួយអ្នកឲ្យសម្រេចចិត្ដទទួលឬមិនទទួលការងារណាមួយ។
ជំពូកទី១៦
ចូរតស៊ូនឹងមេកំណាចនិងកលល្បិចទាំងប៉ុន្មានរបស់វា
យើងទទួលស្គាល់ថាសាថានមានអំណាច ប៉ុន្ដែយើងមិនចង់ខ្វល់ខ្វាយហួសហេតុពេកអំពីរឿងនេះទេ។ ហេតុអ្វី?
ជំពូកទី១៧
«[ចូរ]ធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក»
ដើម្បីអ្នកអាចរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ជានិច្ច សូមពិចារណាលក្ខណៈបីយ៉ាងដែលអាចជួយធ្វើឲ្យជំនឿរបស់អ្នកមាំមួនឡើង។
សេចក្ដីពន្យល់បន្ថែម
របៀបប្រព្រឹត្ដចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្ដភាព
តើយើងពិតជាចាំបាច់ជៀសចេញពីបុគ្គលដែលបានត្រូវបណ្ដាច់មិត្ដភាពជាដាច់ខាតឬទេ?
សេចក្ដីពន្យល់បន្ថែម
តើស្ដ្រីត្រូវពាក់អ្វីលើក្បាលនៅពេលណា ហើយហេតុអ្វី?
គម្ពីរបញ្ជាក់អំពីកត្ដាបីយ៉ាងដែលអាចជួយអ្នកឲ្យរកចម្លើយ។
សេចក្ដីពន្យល់បន្ថែម
ការគោរពទង់ជាតិ ការបោះឆ្នោត និងកាតព្វកិច្ចស៊ីវិលជំនួសកាតព្វកិច្ចយោធា
តើមានការណែនាំអ្វីពីបទគម្ពីរដែលអាចជួយអ្នកឲ្យមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសចំពោះរឿងនេះ?
សេចក្ដីពន្យល់បន្ថែម
ធាតុដែលចម្រាញ់ចេញពីឈាម និងបច្ចេកទេសវះកាត់ផ្សេងៗ
ដោយធ្វើតាមវិធីខ្លះៗ អ្នកអាចយកឈ្នះការពិបាកបានស្ដីអំពីវិធីព្យាបាល។
សេចក្ដីពន្យល់បន្ថែម
អ្នកអាចឈ្នះទម្លាប់បំពេញចំណង់ផ្លូវភេទតាមរបៀបមិនត្រឹមត្រូវ
តើតាមរបៀបណាអ្នកអាចយកឈ្នះការប្រព្រឹត្ដមិនត្រឹមត្រូវនេះ?
សេចក្ដីពន្យល់បន្ថែម
ការណែនាំក្នុងគម្ពីរស្ដីអំពីការលែងលះគ្នានិងការបែកលំនៅសង្វាស
ស្របតាមបទគម្ពីរ តើពេលណាមនុស្សដែលលែងលះគ្នាមានសេរីភាពរៀបការម្ដងទៀត?
សេចក្ដីពន្យល់បន្ថែម
របៀបដោះស្រាយទំនាស់ក្នុងរឿងពាណិជ្ជកម្ម
តើគ្រិស្ដសាសនិកអាចប្ដឹងបងប្អូនរួមជំនឿឬទេ?