សេចក្ដីពន្យល់បន្ថែម
អ្នកអាចឈ្នះទម្លាប់បំពេញចំណង់ផ្លូវភេទតាមរបៀបមិនត្រឹមត្រូវ
ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទជាទម្លាប់មួយដែលព្រះមិនពេញចិត្ដ។ ទម្លាប់នោះធ្វើឲ្យបុគ្គលគិតតែអំពីការចម្អែតតណ្ហារបស់ខ្លួន ហើយគិតមមៃអំពីអ្វីដែលអាក្រក់។ បុគ្គលដែលស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទក៏ប្រហែលជាចាប់ផ្ដើមមានទស្សនៈថា អ្នកឯទៀតគ្រាន់តែជាមធ្យោបាយដើម្បីបំពេញចំណង់ផ្លូវភេទរបស់ខ្លួនប៉ុណ្ណោះ។ ក្នុងគំនិតរបស់គាត់ ការរួមភេទនិងសេចក្ដីស្រឡាញ់លែងទាក់ទងគ្នាទៀត ហើយគ្រាន់តែជាទង្វើមួយសម្រាប់ធ្វើឲ្យមានអារម្មណ៍កូឡុស ៣:៥
សប្បាយមួយភ្លែត និងសម្រាប់បន្ធូរអារម្មណ៍តានតឹងដែលមកពីចំណង់ផ្លូវភេទប៉ុណ្ណោះ។ ប៉ុន្ដែអារម្មណ៍ធូរស្រាលនោះគឺបណ្ដោះអាសន្នទេ។ តាមការពិត ជាជាងរម្ងាប់អវយវៈរូបកាយដែល«ទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក តម្រេក[ដ៏មិនត្រឹមត្រូវ]» ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនបែរជាដុតរោលតណ្ហារបស់ខ្លួនទៅវិញ។—សាវ័កប៉ូលបានសរសេរថា៖ «មិត្ដជាទីស្រឡាញ់អើយ ដោយសារយើងមានសេចក្ដីសន្យាទាំងនេះ ចូរយើងសម្អាតចិត្ដនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក ហើយដោយកោតខ្លាចព្រះ ចូរយើងធ្វើឲ្យសេចក្ដីបរិសុទ្ធរបស់យើងឈានទៅរកភាពល្អឥតខ្ចោះ»។ (កូរិនថូសទី២ ៧:១) បើអ្នកពិបាកធ្វើតាមពាក្យទាំងនេះ សូមកុំអស់សង្ឃឹមឡើយ។ ព្រះយេហូវ៉ា«បំរុងតែនឹងអត់ទោស» ហើយប្រុងប្រៀបជួយយើងជានិច្ច។ (ទំនុកតម្កើង ៨៦:៥; លូកា ១១:៩-១៣) ដោយសារចិត្ដរបស់អ្នកផ្ដន្ទាទោសអ្នក ហើយដោយសារអ្នកខំប្រឹងលះចោលទម្លាប់នេះ នោះបង្ហាញថាអ្នកមានទស្សនៈត្រឹមត្រូវ ទោះជាម្ដងម្កាលអ្នកភ្លាត់ខ្លួនធ្វើម្ដងទៀតក៏ដោយ។ សូមចាំដែរថា«ព្រះធំជាងចិត្ដរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់»។ (យ៉ូហានទី១ ៣:២០) ព្រះមិនមើលឃើញតែការខុសឆ្គងរបស់យើងទេ តែលោកមើលឃើញអ្វីៗទាំងអស់អំពីយើង។ ដោយសារលោកស្គាល់អ្វីៗទាំងអស់អំពីយើង នោះលោកអាចស្តាប់សេចក្ដីអធិដ្ឋានរបស់យើងដោយសេចក្ដីអាណិត ពេលដែលយើងអធិដ្ឋានសូមលោកបង្ហាញសេចក្ដីមេត្ដាករុណាចំពោះយើង។ ដូច្នេះ កុំអស់កម្លាំងចិត្ដឡើយក្នុងការអធិដ្ឋានអង្វរព្រះដោយចិត្ដរាបទាប ដូចកូនដែលរត់ទៅរកឪពុកពេលមានបញ្ហា។ ព្រះយេហូវ៉ានឹងឲ្យពរអ្នក គឺសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ (ទំនុកតម្កើង ៥១:១-១២, ១៧; អេសាយ ១:១៨) អ្នកក៏ត្រូវចាត់វិធានការប្រព្រឹត្ដសមស្របតាមសេចក្ដីអធិដ្ឋានរបស់អ្នកដែរ។ ជាឧទាហរណ៍ អ្នកត្រូវព្យាយាមជៀសចេញពីការសេពគប់អាក្រក់ ព្រមទាំងរូបអាសអាភាសគ្រប់បែបយ៉ាង។ *
បើអ្នកនៅតែពិបាកលះចោលទម្លាប់នេះ សូមនិយាយជាមួយនឹងឪពុកឬម្ដាយដែលជាគ្រិស្ដសាសនិក ឬមិត្ដភក្ដិដែលមានភាពចាស់ទុំហើយស្រឡាញ់អ្នក។^ វគ្គ 1 វិធីមួយដែលក្រុមគ្រួសារជាច្រើនប្រើដើម្បីត្រួតពិនិត្យការប្រើប្រាស់កុំព្យូទ័រក្នុងផ្ទះ គឺពួកគេដាក់កុំព្យូទ័រនៅកន្លែងណាដែលសមាជិកឯទៀតអាចងាយមើលឃើញបាន។ ម្យ៉ាងទៀត ក្រុមគ្រួសារខ្លះទិញកម្មវិធីកុំព្យូទ័រដែលបាំងមិនឲ្យព័ត៌មានអាក្រក់ចូល។ ទោះជាយ៉ាងនោះក៏ដោយ គ្មានកម្មវិធីណាអាចបាំងទាំងអស់បានទេ។
^ វគ្គ 1 យោបល់បន្ដបន្ទាប់នេះបានត្រូវផ្ដល់ឲ្យស្ដីអំពីរបៀបយកឈ្នះទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទដូចជា: បង្ខំគំនិតឲ្យគិតអំពីអ្វីផ្សេងទៀត។ (ភីលីព ៤:៨) កុំមើលអ្វីដែលធ្វើឲ្យមានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ (ទំនុកតម្កើង ១១៩:៣៧) អធិដ្ឋានសុំ«ឫទ្ធានុភាពដែលលើសពីធម្មតា»។ (កូរិនថូសទី២ ៤:៧) ធ្វើឲ្យខ្លួនជាប់រវល់ក្នុងកិច្ចបម្រើរបស់គ្រិស្ដសាសនិក។—កូរិនថូសទី១ ១៥:៥៨