លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៧

ដើម្បី​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​មិត្ដ​ម្នាក់ នោះ​អ្នក​ត្រូវ​តែ​ធ្វើ​ជា​មិត្ដ​ម្នាក់​ដែរ

ដើម្បី​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​មិត្ដ​ម្នាក់ នោះ​អ្នក​ត្រូវ​តែ​ធ្វើ​ជា​មិត្ដ​ម្នាក់​ដែរ

មិត្ដភាព​គឺ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់។ ពេល​អ្នក​រៀន​បាន​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង​ទៀត​ចំពោះ​ទ្រង់។ កាល​ដែល​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​លូត​លាស់​ឡើង នោះ​ចិត្ដ​ប្រាថ្នា​របស់​អ្នក​ដើម្បី​បំរើ​ទ្រង់ នឹង​លូត​លាស់​ឡើង​ដែរ។ នេះ​នឹង​ជំរុញ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ២៨:១៩) ដោយ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ដ៏​សប្បាយ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​អ្នក​អាច​ពិសោធ​មិត្ដភាព​របស់​ព្រះ​ជា​រៀង​រហូត​បាន។ តើ​អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា?

អ្នក​ត្រូវ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ដោយ​គោរព​តាម​ក្រិត្យ​វិន័យ​របស់​ទ្រង់។ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ដ​របស់​ទ្រង់ ឯ​បញ្ញត្ដ​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ»។—យ៉ូហាន​ទី១ ៥:៣

អនុវត្ដ​តាម​អ្វី​ដែល​អ្នក​រៀន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​រឿង​មួយ ដែល​ពន្យល់​អំពី​ចំណុច​នេះ។ បុរស​ដ៏​មាន​ប្រាជ្ញា​ម្នាក់​បាន​សាង​សង់​ផ្ទះ​របស់​គាត់​លើ​ថ្ម។ បុរស​ល្ងី​ល្ងើ​ម្នាក់​បាន​សាង​សង់​ផ្ទះ​របស់​គាត់​លើ​ដី​ខ្សាច់។ ពេល​មាន​ព្យុះ​ភ្លៀង​មក​ដល់ នោះ​ផ្ទះ​ដែល​បាន​សាង​សង់​លើ​ថ្ម​ឥត​រលំ​ទេ ក៏​ប៉ុន្ដែ​ផ្ទះ​ដែល​បាន​សាង​សង់​លើ​ដី​ខ្សាច់ នោះ​បាន​រលំ​អស់​រលីង។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា អស់​អ្នក​ដែល​ឮ​សេចក្ដី​បង្រៀន​របស់​ទ្រង់ ហើយ​ធ្វើ​តាម​នោះ គឺ​ដូច​ជា​បុរស​មាន​ប្រាជ្ញា​ដែល​បាន​សាង​សង់​ផ្ទះ​លើ​ថ្ម។ ប៉ុន្ដែ​អស់​អ្នក​ដែល​ស្តាប់​សេចក្ដី​បង្រៀន​របស់​ទ្រង់ ហើយ​មិន​ធ្វើ​តាម​នោះ គឺ​ប្រៀប​ដូច​នឹង​បុរស​ល្ងី​ល្ងើ​ដែល​បាន​សាង​សង់​ផ្ទះ​លើ​ដី​ខ្សាច់​អ៊ីចឹង​ដែរ។ តើ​អ្នក​ចង់​ធ្វើ​ដូច​ជា​បុរស​មួយ​ណា?—ម៉ាថាយ ៧:២៤​-​២៧

ការ​ឧទ្ទិស​ថ្វាយ​ខ្លួន។ នេះ​មាន​ន័យ​ថា អ្នក​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​អធិស្ឋាន​ហើយ​ជំ​រាប​ប្រាប់​ទ្រង់​ថា អ្នក​ចង់​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ជា​រៀង​រហូត។ ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​ក៏​បង្ហាញ​ថា អ្នក​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។—ម៉ាថាយ ១១:២៩

ពិធី​បុណ្យ​ជ្រមុជ​ទឹក។ «[ចូរ]ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់»។—កិច្ច​ការ ២២:១៦

ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​បំរើ​ព្រះ។ «ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ»។—កូល៉ុស ៣:២៣