មេរៀនទី៧
ការព្រមានមួយពីអតីតកាល
ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យមនុស្សអាក្រក់ ធ្វើឲ្យហិនហោចដល់សួនមនោរម្យឡើយ។ មានតែមិត្ដសំឡាញ់របស់ទ្រង់ទេដែលនឹងរស់នៅទីនោះ។ តើនឹងមានអ្វីកើតឡើងដល់មនុស្សអាក្រក់? ដើម្បីឲ្យដឹងចម្លើយ សូមពិនិត្យមើលនូវរឿងដ៏ពិតអំពីលោកណូអេ។ លោកណូអេបានរស់នៅជាច្រើនពាន់ឆ្នាំមកហើយ។ លោកជាមនុស្សដ៏ល្អម្នាក់ ដែលបានខំប្រឹងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាជានិច្ច។ ប៉ុន្ដែមនុស្សឯទៀតលើផែនដីបានប្រព្រឹត្ដអំពើអាក្រក់។ ដូច្នេះព្រះយេហូវ៉ាបានមានបន្ទូលប្រាប់លោកណូអេថា ទ្រង់នឹងនាំឲ្យមានទឹកជំនន់ដើម្បីកំទេចចោលមនុស្សអាក្រក់ជួជាតិទាំងនោះ។ ទ្រង់បានមានបន្ទូលប្រាប់លោកណូអេឲ្យសាងសង់ទូកធំមួយ ដើម្បីឲ្យលោកនិងក្រុមគ្រួសារលោកមិនស្លាប់ពេលដែលទឹកជំនន់មកដល់។—លោកុប្បត្ដិ ៦:៩-១៨
លោកណូអេនិងក្រុមគ្រួសាររបស់លោកបានសាងសង់ទូកធំមួយ។ លោកណូអេបានព្រមានមនុស្សថា ទឹកជំនន់នឹងមកដល់ ក៏ប៉ុន្ដែពួកគេឥតបានស្តាប់តាមលោកឡើយ។ ពួកគេបានបន្ដធ្វើអំពើអាក្រក់។ ក្រោយពីទូកធំនោះបានសាងសង់ចប់ហើយ លោកណូអេបានយកសត្វនានាចូលទៅក្នុងទូកធំនោះ ហើយលោកនិងក្រុមគ្រួសារលោកក៏បានចូលដែរ។ រួចមក ព្រះយេហូវ៉ាបាននាំឲ្យមានព្យុះភ្លៀងយ៉ាងខ្លាំង។ ភ្លៀងនោះបានធ្លាក់អស់រយៈពេល៤០ថ្ងៃនិង៤០យប់។ ទឹកបានជន់លិចផែនដីទាំងមូល។—លោកុប្បត្ដិ ៧:៧-១២
លោកុប្បត្ដិ ៧:២២, ២៣) ព្រះគម្ពីរចែងថា នឹងមានពេលវេលាមកម្ដងទៀត ដែលព្រះយេហូវ៉ានឹងកំទេចចោលអស់អ្នកដែលបដិសេធមិនព្រមធ្វើអ្វីដែលត្រឹមត្រូវ។ មនុស្សល្អនឹងមិនត្រូវកំទេចចោលទៅឡើយ។ ពួកគេនឹងរស់នៅជារៀងរហូតលើផែនដីមនោរម្យ។—ពេត្រុសទី២ ២:៥, ៦, ៩
មនុស្សអាក្រក់ជួជាតិបានស្លាប់ ក៏ប៉ុន្ដែលោកណូអេនិងក្រុមគ្រួសាររបស់លោកបានត្រូវសង្គ្រោះ។ ព្រះយេហូវ៉ាបាននាំគេឆ្លងកាត់ទឹកជំនន់ដោយសុវត្ថិភាព ឲ្យចូលផែនដីដែលបានត្រូវបោសសំអាតចេញពីអំពើអាក្រក់ជួជាតិ។ (សព្វថ្ងៃនេះមនុស្សជាច្រើនធ្វើអំពើអាក្រក់។ ពិភពលោកនេះគឺមានពេញដោយបញ្ហា។ ព្រះយេហូវ៉ាបញ្ជូនពួកស្មរបន្ទាល់ទ្រង់ម្ដងហើយម្ដងទៀត ដើម្បីព្រមានប្រាប់មនុស្ស ក៏ប៉ុន្ដែមនុស្សភាគច្រើនឥតចង់ស្តាប់តាមពាក្យបន្ទូលរបស់ព្រះយេហូវ៉ាឡើយ។ ពួកគេមិនចង់កែប្រែផ្លូវរបស់គេទេ។ ពួកគេមិនចង់ព្រមទទួលនូវអ្វីដែលព្រះមានបន្ទូលថា ជាការត្រឹមត្រូវនិងអ្វីដែលខុសនោះទេ។ តើអ្វីដែលនឹងកើតឡើងដល់មនុស្សទាំងនេះ? តើពួកគេនឹងកែប្រែចិត្ដនៅថ្ងៃណាមួយនោះទេ? មនុស្សជាច្រើននឹងមិនកែប្រែចិត្ដនោះឡើយ។ ពេលវេលាគឺកំពុងតែមកដល់ ដែលមនុស្សអាក្រក់ជួជាតិនឹងត្រូវបានបំផ្លាញចោល ហើយនិងមិនមានជីវិតរស់នៅម្ដងទៀតឡើយ។—ទំនុកដំកើង ៩២:៧
ផែនដីនេះនឹងមិនត្រូវកំទេចចោលទេ។ ផែនដីនេះនឹងត្រូវរៀបចំឡើងជាសួនមនោរម្យមួយ។ អស់អ្នកដែលទៅជាមិត្ដសំឡាញ់របស់ព្រះ នឹងរស់នៅជានិរន្ដរ៍ក្នុងសួនមនោរម្យលើផែនដីនេះ។—ទំនុកដំកើង ៣៧:២៩