លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៨

តើ​អ្នក​ណា​ជា​សត្រូវ​របស់​ព្រះ?

តើ​អ្នក​ណា​ជា​សត្រូវ​របស់​ព្រះ?

មេ​សត្រូវ​របស់​ព្រះ​គឺ​ជា​អារក្ស​សាតាំង។ វា​ជា​បុគ្គល​វិញ្ញាណ​ដែល​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ សាតាំង​បន្ដ​វាយ​ប្រឆាំង​នឹង​ព្រះ ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ជាតិ។ សាតាំង​គឺ​អាក្រក់​ណាស់។ វា​ជា​អ្នក​កំភូត និង​ជា​អ្នក​សម្លាប់​គេ។—យ៉ូហាន ៨:៤៤

បុគ្គល​វិញ្ញាណ​ឯ​ទៀត​បាន​ចូល​រួម​ជា​មួយ​នឹង​សាតាំង​ក្នុង​ការ​បះ​បោរ​របស់​វា​ប្រឆាំង​នឹង​ព្រះ។ ព្រះ​គម្ពីរ​ហៅ​ពួក​វា​ជា​ពួក​បិសាច។ ដូច​សាតាំង​ដែរ ពួក​បិសាច​ជា​ពួក​សត្រូវ​របស់​មនុស្ស​ជាតិ។ ពួក​វា​ចូល​ចិត្ដ​ធ្វើ​ទុក្ខ​ទោស​ដល់​មនុស្ស។ (ម៉ាថាយ ៩:៣២, ៣៣; ១២:២២) ព្រះ​យេហូវ៉ា​នឹង​កំទេច​ចោល​សាតាំង​និង​ពួក​បិសាច​របស់​វា ឲ្យ​អស់​ជា​រៀង​រហូត​ទៅ។ ពួក​វា​មាន​ពេល​វេលា​ខ្លី​ទេ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​មាន​បញ្ហា។—វិវរណៈ ១២:១២

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ នោះ​អ្នក​មិន​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​សាតាំង​ចង់​ឲ្យ​អ្នក​ធ្វើ​ឡើយ។ សាតាំង​និង​ពួក​បិសាច​ស្អប់​ព្រះ​យេហូវ៉ា។ ពួក​វា​ជា​សត្រូវ​របស់​ព្រះ ហើយ​ពួក​វា​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​សត្រូវ​ម្នាក់​នឹង​ព្រះ​ដែរ។ អ្នក​ត្រូវ​តែ​សម្រេច​ចិត្ដ​ថា អ្នក​ចង់​ផ្គាប់​ចិត្ដ​បុគ្គល​មួយ​ណា សាតាំង​ឬ​ក៏​ព្រះ​យេហូវ៉ា។ ប្រសិន​បើ​អ្នក​ចង់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច នោះ​អ្នក​ត្រូវ​តែ​ជ្រើស​រើស​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ សាតាំង​មាន​ឧបាយ​កល​និង​របៀប​ជា​ច្រើន​ដើម្បី​បំភាន់​មនុស្ស។ វា​កំពុង​តែ​បំភាន់​មនុស្ស​ភាគ​ច្រើន។—វិវរណៈ ១២:៩