លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជូន​ចំពោះ​ឪពុក​ម្ដាយ

ជូន​ចំពោះ​ឪពុក​ម្ដាយ

តើ​អំណោយ​ដ៏​ល្អ​បំផុត​អ្វី​ដែល​អ្នក​អាច​ឲ្យ​ដល់​កូន? មាន​អ្វី​ៗ​ជា​ច្រើន​ដែល​កូន​ត្រូវ​ការ រួម​មាន​សេចក្ដី​ស្រឡាញ់ ការ​ណែនាំ និង​ការ​ការ​ពារ​ពី​អ្នក។ ក៏​ប៉ុន្តែ អំណោយ​ដែល​មាន​តម្លៃ​បំផុត​ដែល​អ្នក​អាច​ឲ្យ​ដល់​កូន គឺ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា និង​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (យ៉ូហាន ១៧:៣) ចំណេះ​បែប​នោះ​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​បម្រើ​លោក​ដោយ​អស់​ពី​ដួង​ចិត្ត ទោះ​ជា​កូន​នៅ​តូច​ក្ដី។—ម៉ាថាយ ២១:១៦

ឪពុក​ម្ដាយ​ជា​ច្រើន​យល់​ឃើញ​ថា បើ​មាន​មេ​រៀន​និង​លំហាត់​ខ្លី​ៗ នោះ​ជួយ​កូន​ក្មេង​ឲ្យ​រៀន​ឆាប់​ចេះ​និង​ឆាប់​យល់។ ដូច្នេះ យើង​មាន​ចិត្ត​រីករាយ​ផ្ដល់​សៀវភៅ​នេះ​មាន​ចំណង​ជើង​ថា​មេ​រៀន​ដែល​ខ្ញុំ​រៀន​ពី​គម្ពីរ។ មេ​រៀន​នី​មួយ​ៗ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​បង្រៀន​កូន​តាម​របៀប​ដែល​ងាយ​យល់។ សៀវភៅ​នេះ​មាន​រូប​ភាព​និង​អក្សរ​ខ្លះ​ៗ​ដែល​បាន​ត្រូវ​រៀបចំ​ជា​ពិសេស​សម្រាប់​កូន​ៗ​ដែល​មាន​អាយុ​បី​ឆ្នាំ​និង​តិច​ជាង។ នេះ​ក៏​រួម​បញ្ចូល​យោបល់​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ជា​មួយ​កូន​ដែរ។ សៀវភៅ​មេ​រៀន​ដែល​ខ្ញុំ​រៀន​ពី​គម្ពីរ មិន​មែន​សម្រាប់​ឲ្យ​កូន​លេង​ទេ។ ផ្ទុយ​ទៅ​វិញ សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​អាន​ជា​មួយ​កូន និង​ជួយ​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា។

យើង​ជឿ​ជាក់​ថា សៀវភៅ​នេះ​នឹង​មាន​ប្រយោជន៍​ចំពោះ​អ្នក​ក្នុង​ការ​បង្រៀន​កូន​ៗ​នូវ​សេចក្ដី​ពិត​ពី​គម្ពីរ‹តាំង​ពី​កូន​ជា​ទារក​នៅ​ឡើយ›។—ធីម៉ូថេ​ទី​២ ៣:១៤, ១៥

ពី​បង​ប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

(គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា)