លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្តីផ្តើមផ្នែកទី១០

សេចក្តីផ្តើមផ្នែកទី១០

ព្រះ​យេហូវ៉ា​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច។ លោក​ធ្វើ​អ្វី​ៗ​តាម​វិធី​របស់​លោក។ នេះ​ជា​ការ​ពិត​ទាំង​នៅ​អតីតកាល បច្ចុប្បន្នកាល និង​អនាគត។ ជា​ឧទាហរណ៍ លោក​បាន​សង្គ្រោះ​យេរេមា​ពី​អណ្ដូង​ដ៏​ជ្រៅ។ លោក​បាន​សង្គ្រោះ​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ​ពី​ឡ​ភ្លើង​ដ៏​សែន​ក្ដៅ ហើយ​ជួយ​ជីវិត​ដានីយ៉ែល​ឲ្យ​រួច​ពី​មាត់​តោ។ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​អេសធើរ ដើម្បី​ឲ្យ​នាង​អាច​សង្គ្រោះ​ជន​រួម​ជាតិ​របស់​នាង។ លោក​មិន​អនុញ្ញាត​ឲ្យ​អំពើ​អាក្រក់​បន្ត​មាន​រហូត​ទេ។ ទំនាយ​អំពី​រូប​ធំ​សម្បើម​និង​ដើម​ឈើ​ធំ​ខ្ពស់​ធានា​យើង​ថា មិន​យូរ​ទៀត​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់ ហើយ​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។

ក្នុងផ្នែកនេះ

មេរៀនទី៥៧

ព្រះយេហូវ៉ាចាត់យេរេមាឲ្យទៅប្រកាសផ្សាយ

អ្វីដែលអ្នកប្រកាសទំនាយវ័យក្មេងនេះបានប្រកាសប្រាប់ ធ្វើឲ្យពួកបុរសចាស់ទុំខឹងខ្លាំងណាស់។

មេរៀនទី៥៨

ក្រុងយេរូសាឡិមបានត្រូវបំផ្លាញ

បណ្ដាជនយូដាបន្ដគោរពបូជាព្រះមិនពិត ដូច្នេះព្រះយេហូវ៉ាបោះបង់ចោលពួកគេ។

មេរៀនទី៥៩

យុវជនបួននាក់ស្ដាប់បង្គាប់ព្រះយេហូវ៉ា

យុវជនយូដាបានតាំងចិត្តរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា សូម្បីតែរស់នៅក្នុងវិមានរបស់ស្ដេចស្រុកបាប៊ីឡូន។

មេរៀនទី៦០

រាជាណាចក្រមួយដែលនឹងនៅជារៀងរហូត

ដានីយ៉ែលបកស្រាយអត្ថន័យសុបិនរបស់នេប៊ូក្នេសា។

មេរៀនទី៦១

ពួកគាត់មិនព្រមក្រាបគោរពទេ

សាដ្រាក់ មេសាក់ និងអាបេឌនេកោ មិនព្រមក្រាបគោរពរូបចម្លាក់មាសរបស់ស្ដេចបាប៊ីឡូន។

មេរៀនទី៦២

រាជាណាចក្រមួយដែលប្រៀបដូចជាដើមឈើធំ

សុបិនរបស់នេប៊ូក្នេសាគឺប្រាប់ទុកជាមុនអំពីអនាគតរបស់គាត់។

មេរៀនទី៦៣

អក្សរលេចនៅលើជញ្ជាំង

ពេលអក្សរអាថ៌កំបាំងនេះលេចមក តើនេះមានន័យយ៉ាងណា?

មេរៀនទី៦៤

ដានីយ៉ែលនៅក្នុងរូងតោ

សូមអធិដ្ឋានទៅព្រះយេហូវ៉ារាល់ថ្ងៃដូចដានីយ៉ែល!

មេរៀនទី៦៥

អេសធើរសង្គ្រោះជនរួមជាតិ

អេសធើរពីក្មេងកំព្រាទៅជាអគ្គមហេសី ទោះជាអេសធើរជាជនបរទេសក៏ដោយ។

មេរៀនទី៦៦

អែសរ៉ាបង្រៀនច្បាប់របស់ព្រះ

បន្ទាប់ពីបណ្ដាជនអ៊ីស្រាអែលស្ដាប់អែសរ៉ាហើយ ពួកគេបានធ្វើសេចក្ដីសន្យាពិសេសមួយចំពោះព្រះ។

មេរៀនទី៦៧

កំពែងក្រុងយេរូសាឡិម

នេហេមាដឹងថាពួកសត្រូវមានគម្រោងវាយប្រហារ តែហេតុអ្វីបានជាគាត់មិនភ័យខ្លាច?