លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី១១

សេចក្ដីផ្ដើមផ្នែកទី១១

ក្នុង​ផ្នែក​នេះ ជួយ​យើង​ឲ្យ​ស្គាល់​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ លោក​យេស៊ូ​កើត​ក្នុង​ក្រុម​គ្រួសារ​ដ៏​សាមញ្ញ​នៅ​ក្រុង​តូច​មួយ។ លោក​ធ្វើ​ការ​ជា​មួយ​នឹង​ឪ​ពុក​ដែល​ជា​ជាង​ឈើ។ លោក​យេស៊ូ​ជា​បុគ្គល​ដែល​នឹង​សង្គ្រោះ​មនុស្សជាតិ។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​រាជាណាចក្រ​ស្ថាន​សួគ៌។ បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ សូម​ជួយ​កូន​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​លោក​យេស៊ូ ឲ្យ​លោក​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដ៏​កក់​ក្ដៅ ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ស្មោះ​ត្រង់។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​លោក​យេស៊ូ​ពី​ការ​ដែល​ត្រូវ​ហេរ៉ូឌ​តាម​សម្លាប់ និង​ភ័ស្តុតាង​ថា​គ្មាន​អ្វី​អាច​រា​រាំង​គោល​បំណង​របស់​ព្រះ​បាន​ទេ។ សូម​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យ៉ូហាន​រៀប​ចំ​ផ្លូវ​សម្រាប់​លោក​យេស៊ូ។ សូម​បញ្ជាក់​ដែរ​ថា លោក​យេស៊ូ​ស្រឡាញ់​ប្រាជ្ញា​និង​ឱវាទ​របស់​ព្រះ​យេហូវ៉ា​តាំង​ពី​ក្មេង។

ក្នុងផ្នែកនេះ

មេរៀនទី៦៨

អេលីសាបិតមានកូន

ហេតុអ្វីប្ដីរបស់អេលីសាបិតប្រាប់ថាគាត់នឹងមិនអាចនិយាយបាន រហូតដល់កូនកើតមក?

មេរៀនទី៦៩

កាព្រីយ៉ែលមកជួបម៉ារៀ

លោកប្រាប់នាងអំពីដំណឹងមួយដែលបានផ្លាស់ប្ដូរជីវិតរបស់នាង។

មេរៀនទី៧០

ទេវតាប្រកាសអំពីកំណើតលោកយេស៊ូ

ពួកគង្វាលដែលបានឮសេចក្ដីប្រកាសនោះក៏ប្រញាប់នាំគ្នាទៅភ្លាមៗ។

មេរៀនទី៧១

ព្រះយេហូវ៉ាការពារលោកយេស៊ូ

ស្ដេចដ៏អាក្រក់ចង់ឲ្យលោកយេស៊ូស្លាប់។

មេរៀនទី៧២

ពេលលោកយេស៊ូនៅក្មេង

ហេតុអ្វីលោកយេស៊ូបានធ្វើឲ្យពួកគ្រូក្នុងវិហារភ្ញាក់ផ្អើលជាខ្លាំង?

មេរៀនទី៧៣

យ៉ូហានរៀបចំផ្លូវសម្រាប់លោកយេស៊ូ

យ៉ូហានធំឡើងទៅជាអ្នកប្រកាសទំនាយម្នាក់។ គាត់បង្រៀនបណ្ដាជនថាមេស្ស៊ីកំពុងមក។ តើបណ្ដាជនបានធ្វើអ្វីពេលឮដូច្នេះ?