សេចក្ដីផ្ដើមផ្នែកទី១៤
គ្រិស្តសាសនិកសម័យដើមបានផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី។ លោកយេស៊ូបានប្រាប់ពួកគេអំពីកន្លែងដែលត្រូវផ្សាយ ហើយដោយអព្ភូតហេតុពួកគេអាចនិយាយភាសាផ្សេងៗ ដើម្បីបង្រៀនជនជាតិទាំងនោះ។ ព្រះយេហូវ៉ាបានឲ្យពួកគេមានចិត្តក្លាហាន និងផ្ដល់កម្លាំងឲ្យពួកគេយកឈ្នះការបៀតបៀនដ៏សាហាវ។
លោកយេស៊ូបានបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ នៅពេលមួយទៀត យ៉ូហានបានឃើញរាជាណាចក្រស្ថានសួគ៌វាយឈ្នះសាថាន ហើយបំផ្លាញការគ្រប់គ្រងរបស់វាមិនឲ្យមានជារៀងរហូត។ យ៉ូហានបានឃើញលោកយេស៊ូគ្រប់គ្រងជាស្ដេចជាមួយនឹង១៤៤.០០០នាក់។ ម្យ៉ាងទៀត យ៉ូហានបានឃើញមនុស្សគ្រប់គ្នាគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដោយសុខសាន្តនិងដោយសាមគ្គីភាពនៅផែនដីដែលជាសួនឧទ្យាន។
ក្នុងផ្នែកនេះ
មេរៀនទី៩៤
ពួកអ្នកកាន់តាមទទួលឫទ្ធានុភាពបរិសុទ្ធ
តើឫទ្ធានុភាពបរិសុទ្ធបានធ្វើឲ្យពួកអ្នកកាន់តាមលោកយេស៊ូមានសមត្ថភាពដ៏អស្ចារ្យអ្វី?
មេរៀនទី៩៥
គ្មានអ្វីអាចបញ្ឈប់ពួកគាត់បានទេ
ពួកមេដឹកនាំសាសនាដែលបានសម្លាប់លោកយេស៊ូ ព្យាយាមបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់ពួកអ្នកកាន់តាមលោក។ ប៉ុន្តែ ពួកគេមិនបានជោគជ័យឡើយ។
មេរៀនទី៩៦
លោកយេស៊ូជ្រើសរើសសុល
សុលគឺជាសត្រូវដ៏មានគ្រោះថ្នាក់របស់គ្រិស្តសាសនិក។ ប៉ុន្តែ អ្វីៗនឹងត្រូវផ្លាស់ប្ដូរឆាប់ៗនេះ។
មេរៀនទី៩៨
គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន
សាវ័កប៉ូលនិងបងប្អូនឯទៀតបានរួមដំណើរជាមួយគាត់ជាសាសនទូត ដោយទៅផ្សព្វផ្សាយនៅតំបន់ឆ្ងាយៗ។
មេរៀនទី៩៩
អ្នកយាមគុករៀនអំពីព្រះ
តើវិញ្ញាណកំណាច រញ្ជួយដី និងដាវ សុទ្ធតែពាក់ព័ន្ធនឹងរឿងនេះយ៉ាងដូចម្ដេច?
មេរៀនទី១០១
ប៉ូលត្រូវបញ្ជូនទៅក្រុងរ៉ូម
ការធ្វើដំណើរពោរពេញទៅដោយគ្រោះថ្នាក់ តែគ្មានការលំបាកណាដែលធ្វើឲ្យចិត្តក្លាហានរបស់ប៉ូលចុះខ្សោយឡើយ។
មេរៀនទី១០៣
«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
យ៉ូហានបានទទួលការបើកបង្ហាញដែលឆ្លុះបញ្ចាំង អំពីរបៀបដែលរាជាណាចក្រព្រះនឹងផ្លាស់ប្ដូរជីវិតនៅផែនដី។