មេរៀនទី៨
អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ
នៅមិនឆ្ងាយពីក្រុងបាបិល មានក្រុងមួយឈ្មោះអឺ។ មនុស្សនៅក្រុងនោះ មិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ។ ពួកគេគោរពបូជារូបព្រះផ្សេងៗជាច្រើន។ ប៉ុន្តែ នៅក្រុងអឺមានបុរសម្នាក់ដែលគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់ឈ្មោះអាប្រាហាំ។
ព្រះយេហូវ៉ាមានប្រសាសន៍ទៅអាប្រាហាំថា៖ ‹ចូរចេញពីផ្ទះ និងពីញាតិសន្ដានរបស់អ្នក រួចទៅស្រុកដែលខ្ញុំនឹងបង្ហាញដល់អ្នក›។ បន្ទាប់មក ព្រះបានសន្យាថា៖ ‹ខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាជាតិសាសន៍មួយដ៏ធំខ្លាំងក្លា ហើយខ្ញុំនឹងឲ្យគ្រប់ក្រុមគ្រួសារនៅផែនដីទទួលពរតាមរយៈអ្នក›។
អាប្រាហាំមិនដឹងថា ព្រះយេហូវ៉ាចង់ឲ្យគាត់ទៅកន្លែងណាទេ ប៉ុន្តែគាត់ទុកចិត្តលោក។ អាប្រាហាំនិងសារ៉ាជាប្រពន្ធ ថេរ៉ាជាឪពុក និងឡុតជាក្មួយប្រុសបានធ្វើតាមបង្គាប់ ដោយរៀបចំអីវ៉ាន់ រួចចាប់ផ្ដើមធ្វើដំណើរដ៏វែងឆ្ងាយ។
ឲ្យសេចក្ដីសន្យារបស់លោកក្លាយជាការពិត?
អាប្រាហាំមានអាយុ៧៥ឆ្នាំ ពេលគាត់និងក្រុមគ្រួសារបានមកដល់ទឹកដី ដែលព្រះយេហូវ៉ាចង់ឲ្យពួកគាត់ឃើញ។ ទឹកដីនោះឈ្មោះថា កាណាន។ នៅទីនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅអាប្រាហាំម្ដងទៀត ហើយសន្យាថា៖ ‹ខ្ញុំនឹងឲ្យទឹកដីដែលអ្នកឃើញនេះ ដល់កូនចៅរបស់អ្នក›។ ប៉ុន្តែ អាប្រាហាំនិងសារ៉ាមានវ័យចាស់ហើយ ពួកគាត់គ្មានកូនទេ។ ដូច្នេះ តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណាដើម្បី‹ដោយសារជំនឿ អាប្រាហាំបានស្ដាប់បង្គាប់ដោយចេញទៅកន្លែងដែលគាត់ត្រូវទទួលជាមត៌ក។ គាត់ចាកចេញទៅ ទោះជាគាត់មិនបានដឹងថាគាត់ទៅកន្លែងណាក៏ដោយ›។—ហេប្រឺ ១១:៨