លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
សូមអានសៀវភៅនេះអំពីព្រឹត្ដិការណ៍ទាំងអស់ក្នុងជីវិតរបស់លោកយេស៊ូដែលបានចែងទុកក្នុងគម្ពីរ។
សេចក្ដីផ្ដើម
ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
ការបង្រៀននិងសកម្មភាពរបស់លោកយេស៊ូដែលមាននៅក្នុងសៀវភៅដំណឹងល្អទាំងបួន អាចធ្វើឲ្យជីវិតរបស់លោកអ្នកទៅជាល្អប្រសើរ។
ផ្នែកទី១
មុនលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើ
ជំពូកទី២
លោកយេស៊ូបានទទួលកិត្ដិយសមុនលោកកើតមក
តើអេលីសាបិតនិងកូនក្នុងផ្ទៃនាងផ្ដល់កិត្ដិយសដល់លោកយេស៊ូយ៉ាងដូចម្ដេច?
ជំពូកទី៤
ម៉ារៀមានផ្ទៃពោះមុនរៀបការ
ពេលម៉ារៀប្រាប់យ៉ូសែបថានាងមានផ្ទៃពោះតាមរយៈសកម្មពលបរិសុទ្ធ មិនមែនដោយសាររួមរស់ជាមួយនឹងបុរសណាទេ តើយ៉ូសែបជឿម៉ារៀឬទេ?
ជំពូកទី៥
តើលោកយេស៊ូកើតនៅកន្លែងណា? តើលោកកើតនៅពេលណា?
តើតាមរបៀបណាយើងអាចដឹងថាលោកយេស៊ូមិនបានកើតនៅថ្ងៃទី២៥ ខែធ្នូ?
ជំពូកទី៦
បុត្រដែលព្រះបានសន្យា
ពេលយ៉ូសែបនិងម៉ារៀនាំទារកយេស៊ូទៅវិហារ ជនជាតិអ៊ីស្រាអែលវ័យចាស់ពីរនាក់បានប្រកាសប្រាប់អំពីអនាគតរបស់ទារកយេស៊ូ។
ជំពូកទី៧
ពួកអ្នកចេះហោរាសាស្ត្រទៅជួបកូនតូចយេស៊ូ
ហេតុអ្វីផ្កាយដែលពួកគេបានឃើញនៅតំបន់ខាងកើតមិនបាននាំពួកគេទៅជួបកូនតូចយេស៊ូផ្ទាល់ តែនាំទៅជួបស្តេចហេរ៉ូឌដែលចង់សម្លាប់លោកវិញ?
ជំពូកទី៨
ពួកគាត់រត់គេចពីអ្នកគ្រប់គ្រងអាក្រក់
ទំនាយបីក្នុងគម្ពីរដែលទាក់ទងនឹងមេស្ស៊ីបានសម្រេចកាលដែលលោកយេស៊ូនៅក្មេង។
ជំពូកទី១០
លោកយេស៊ូនិងក្រុមគ្រួសារធ្វើដំណើរទៅក្រុងយេរូសាឡិម
យ៉ូសែបនិងម៉ារៀខំរកកុមារយេស៊ូទាំងពិបាកចិត្ត តែកុមារយេស៊ូភ្ញាក់ផ្អើលដោយសារឪពុកម្ដាយមិនដឹងថាលោកនៅទីណា។
ជំពូកទី១១
យ៉ូហានដែលជាអ្នកជ្រមុជទឹករៀបចំផ្លូវ
ពេលពួកផារិស៊ីនិងពួកសាឌូស៊ីមកជួបយ៉ូហាន គាត់ផ្ដន្ទាទោសពួកគេទៅវិញ។ ហេតុអ្វី?
ផ្នែកទី២
លោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើ
ជំពូកទី១២
លោកយេស៊ូទទួលការជ្រមុជទឹក
បើលោកយេស៊ូមិនបានប្រព្រឹត្តអំពើខុសឆ្គង ហេតុអ្វីលោកសុំទទួលការជ្រមុជទឹក?
ជំពូកទី១៣
ចូររៀនពីរបៀបដែលលោកយេស៊ូតបឆ្លើយចំពោះការល្បួង
ការល្បួងដែលលោកយេស៊ូបានជួបប្រទះបង្ហាញចំណុចសំខាន់ពីរអំពីមេកំណាច។
ជំពូកទី១៤
លោកយេស៊ូចាប់ផ្ដើមមានអ្នកកាន់តាម
តើអ្វីបានធ្វើឲ្យអ្នកកាន់តាម៦នាក់ដំបូងរបស់លោកយេស៊ូជឿជាក់ថាពួកគេបានរកឃើញមេស្ស៊ី?
ជំពូកទី១៥
លោកយេស៊ូធ្វើអព្ភូតហេតុទី១
លោកយេស៊ូបង្ហាញម្ដាយថាលោកទទួលការណែនាំពីបិតានៅស្ថានសួគ៌ មិនមែនពីម្ដាយទេ។
ជំពូកទី១៦
លោកយេស៊ូបង្ហាញចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត
ច្បាប់របស់ព្រះអនុញ្ញាតឲ្យបណ្ដាជនទិញសត្វក្នុងក្រុងយេរូសាឡិមសម្រាប់ជូនព្រះ ដូច្នេះ ហេតុអ្វីលោកយេស៊ូខឹងនឹងពួកឈ្មួញក្នុងវិហារ?
ជំពូកទី១៨
លោកយេស៊ូចម្រើនឡើង តែយ៉ូហានថយចុះ
អ្នកកាន់តាមយ៉ូហានដែលជាអ្នកជ្រមុជទឹកមានចិត្តច្រណែន ទោះជាយ៉ូហានមិនមានចិត្តច្រណែនក៏ដោយ។
ជំពូកទី១៩
លោកយេស៊ូបង្រៀនស្ត្រីជនជាតិសាម៉ារីម្នាក់
លោកយេស៊ូប្រាប់នាងអំពីអ្វីដែលតាមពិតលោកមិនទាន់ប្រាប់អ្នកណាម្នាក់នៅឡើយទេ។
ជំពូកទី២១
នៅសាលាប្រជុំក្រុងណាសារ៉ែត
តើលោកយេស៊ូបានមានប្រសាសន៍អ្វីខ្លះដែលធ្វើឲ្យអ្នកនៅស្រុកជាមួយចង់សម្លាប់លោក?
ជំពូកទី២២
អ្នកកាន់តាមបួននាក់នឹងក្លាយទៅជាអ្នកនេសាទមនុស្ស
លោកអញ្ជើញពួកគាត់ឲ្យឈប់នេសាទត្រី ហើយចាប់ផ្ដើមនេសាទមនុស្សវិញ។
ជំពូកទី២៣
លោកយេស៊ូធ្វើការអស្ចារ្យជាច្រើននៅក្រុងកាពើណិម
ពេលលោកយេស៊ូបណ្ដេញពួកវិញ្ញាណកំណាច លោកបង្គាប់ពួកវាមិនឲ្យប្រាប់មនុស្សថា លោកជាបុត្ររបស់ព្រះទេ។ ហេតុអ្វី?
ជំពូកទី២៤
បង្កើនកិច្ចបម្រើផ្សាយក្នុងតំបន់កាលីឡេ
បណ្ដាជនបានមកជួបលោកយេស៊ូដើម្បីសុំលោកធ្វើឲ្យពួកគេជា។ លោកយេស៊ូពន្យល់ថាកិច្ចបម្រើរបស់លោកគឺមិនគ្រាន់តែធ្វើឲ្យមនុស្សជាពីជំងឺប៉ុណ្ណោះទេ តែមានគោលបំណងសំខាន់ជាង។
ជំពូកទី២៥
លោកធ្វើឲ្យបុរសកើតឃ្លង់ម្នាក់ជាដោយក្ដីអាណិតអាសូរ
ដោយប្រើពាក្យសម្ដីធម្មតាតែមានឥទ្ធិពល លោកយេស៊ូបង្ហាញថាលោកពិតជាយកចិត្តទុកដាក់ចំពោះអ្នកដែលលោកធ្វើឲ្យជាពីជំងឺ។
ជំពូកទី២៦
«ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»
តើលោកយេស៊ូបង្ហាញយ៉ាងដូចម្ដេចថាភាពខុសឆ្គងនិងជំងឺគឺទាក់ទងគ្នា?
ជំពូកទី២៧
លោកយេស៊ូអញ្ជើញម៉ាថាយ
ហេតុអ្វីលោកយេស៊ូបរិភោគជាមួយនឹងអ្នកដែលគេស្គាល់ថាជាអ្នកប្រព្រឹត្តអំពើខុសឆ្គង?
ជំពូកទី២៩
តើមានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាកឬទេ?
ក្រោយលោកយេស៊ូបានធ្វើឲ្យបុរសម្នាក់ដែលបានឈឺអស់៣៨ឆ្នាំជា ហេតុអ្វីជនជាតិយូដាបៀតបៀនលោក?
ជំពូកទី៣០
លោកយេស៊ូជាបុត្ររបស់ព្រះ
ជនជាតិយូដាគិតថាលោកយេស៊ូបានតាំងខ្លួនស្មើនឹងព្រះ ប៉ុន្តែលោកយេស៊ូបញ្ជាក់យ៉ាងច្បាស់ថាព្រះមានឋានៈធំជាងលោក។
ជំពូកទី៣១
តើមានច្បាប់ឲ្យកាច់កួរស្រូវនៅថ្ងៃឈប់សម្រាកឬទេ?
ហេតុអ្វីលោកយេស៊ូថាលោកជា«ម្ចាស់លើថ្ងៃឈប់សម្រាក»?
ជំពូកទី៣២
តើកិច្ចការអ្វីខ្លះស្របច្បាប់ថ្ងៃឈប់សម្រាក?
តាមធម្មតាពួកសាឌូស៊ីនិងពួកផារិស៊ីមិនត្រូវគ្នាទេ តែឥឡូវពួកគេរួមដៃគ្នា ហេតុអ្វី?
ជំពូកទី៣៣
ទំនាយអេសាយក្លាយជាការពិត
ហេតុអ្វីលោកយេស៊ូបង្គាប់អ្នកដែលលោកបានធ្វើឲ្យជា កុំឲ្យប្រាប់អ្នកឯទៀតថាលោកជាអ្នកណា ឬអំពីអ្វីដែលលោកបានធ្វើ?
ជំពូកទី៣៧
លោកយេស៊ូប្រោសកូនប្រុសស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ
អស់អ្នកដែលបានឃើញអព្ភូតហេតុនេះ ពិតជាយល់អត្ថន័យសំខាន់នៃអព្ភូតហេតុនោះ។
ជំពូកទី៣៨
យ៉ូហានចង់ដឹងពីលោកយេស៊ូផ្ទាល់
ហេតុអ្វីយ៉ូហានដែលជាអ្នកជ្រមុជទឹកសួរលោកយេស៊ូថាលោកជាមេស្ស៊ី ឬមិនមែន? តើយ៉ូហានមានជំនឿខ្សោយឬ?
ជំពូកទី៣៩
វេទនាដល់ជំនាន់មនុស្សដែលមិនអើពើ
លោកយេស៊ូមានប្រសាសន៍ថានៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងសូដុមនឹងទទួលទោសស្រាលជាងក្រុងកាពើណិមជាកន្លែងដែលលោកធ្លាប់រស់នៅ។
ជំពូកទី៤០
មេរៀនមួយអំពីការអភ័យទោស
ពេលលោកយេស៊ូប្រាប់ស្ត្រីម្នាក់ដែលទំនងជាស្រីពេស្យាថា អំពើខុសឆ្គងរបស់នាងបានត្រូវអភ័យទោសឲ្យ តើនេះបង្ហាញថាលោកយេស៊ូយល់ស្របឲ្យមនុស្សបំពានលើច្បាប់ព្រះឬ?
ជំពូកទី៤៤
លោកយេស៊ូធ្វើឲ្យខ្យល់ព្យុះស្ងប់
នៅពេលដែលលោកយេស៊ូធ្វើឲ្យខ្យល់និងរលកស្ងប់ទៅ លោកបានបង្រៀនមេរៀនដ៏សំខាន់មួយអំពីស្ថានភាពជីវិតមនុស្សជាតិក្រោមការគ្រប់គ្រងរបស់លោកក្នុងរាជាណាចក្រព្រះ។
ជំពូកទី៤៦
ជាដោយគ្រាន់តែពាល់សម្លៀកបំពាក់លោកយេស៊ូ
ក្នុងកំណត់ហេតុនេះ លោកយេស៊ូបង្ហាញឫទ្ធានុភាព ភាពកក់ក្ដៅនិងសេចក្ដីអាណិតមេត្ដា។
ជំពូកទី៤៧
ក្មេងស្រីម្នាក់បានរស់ឡើងវិញ!
មនុស្សសើចចំអកឲ្យលោកយេស៊ូពេលលោកនិយាយថា ក្មេងស្រីនោះកំពុងដេកលក់ ពីព្រោះពួកគេមិនដឹងមូលហេតុដែលលោកមានប្រសាសន៍ដូច្នេះ។
ជំពូកទី៤៨
លោកធ្វើអព្ភូតហេតុតែបណ្ដាជននៅក្រុងណាសារ៉ែតបដិសេធលោក
បណ្ដាជនក្រុងណាសារ៉ែតបដិសេធលោកយេស៊ូ មិនមែនដោយសារការបង្រៀនរបស់លោកឬអព្ភូតហេតុដែលលោកបានធ្វើនោះទេ តែដោយសារមូលហេតុផ្សេងទៀត។
ជំពូកទី៤៩
លោកផ្សព្វផ្សាយនិងបង្ហាត់បង្រៀនពួកសាវ័កនៅស្រុកកាលីឡេ
តើឃ្លាដែលថា‹រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ›មានអត្ថន័យអ្វី?
ជំពូកទី៥០
ត្រៀមខ្លួនប្រឈមមុខការបៀតបៀនក្នុងកិច្ចផ្សព្វផ្សាយ
បើពួកសាវ័កមិនគួរខ្លាចស្លាប់ ហេតុអ្វីលោកយេស៊ូបានប្រាប់ពួកគាត់ឲ្យរត់ពីក្រុងមួយទៅក្រុងមួយទៀតពេលដែលពួកគាត់ជួបប្រទះការបៀតបៀន?
ជំពូកទី៥១
ការប្រហារជីវិតក្នុងពិធីខួបកំណើត
ការសម្ដែងរាំរបស់សាឡូមេបានធ្វើឲ្យហេរ៉ូឌពេញចិត្តយ៉ាងខ្លាំង ហើយគាត់សន្យាថានឹងឲ្យអ្វីក៏ដោយដល់នាង។ តើសំណូមពរដ៏សាហាវឃោរឃៅរបស់នាងគឺជាអ្វី?
ជំពូកទី៥២
ចម្អែតមនុស្សរាប់ពាន់នាក់ដោយនំប៉័ងនិងត្រីបន្ដិចបន្តួច
អព្ភូតហេតុរបស់លោកយេស៊ូស្តីអំពីការចម្អែតក្រុមមនុស្សគឺសំខាន់ណាស់ បានជាសៀវភៅដំណឹងល្អទាំងបួនមានកំណត់ហេតុនេះ។
ជំពូកទី៥៣
អ្នកគ្រប់គ្រងដែលមានអំណាចលើធម្មជាតិ
តើពួកសាវ័កទាញមេរៀនអ្វី ពេលដែលឃើញលោកយេស៊ូដើរលើទឹកនិងធ្វើឲ្យខ្យល់ព្យុះស្ងប់?
ជំពូកទី៥៥
ប្រសាសន៍លោកយេស៊ូធ្វើឲ្យមនុស្សជាច្រើនទាស់ចិត្ត
លោកយេស៊ូបង្រៀនអំពីអ្វីមួយដែលធ្វើឲ្យអ្នកកាន់តាមជាច្រើនទាស់ចិត្តយ៉ាងខ្លាំង ដូច្នេះពួកគេលែងកាន់តាមលោកទៀត។
ជំពូកទី៥៦
តើអ្វីដែលពិតជាធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ?
តើជាអ្វីដែលចូលក្នុងមាត់របស់គាត់ ឬក៏ជាអ្វីដែលចេញពីមាត់គាត់មកវិញ?
ជំពូកទី៥៧
លោកយេស៊ូធ្វើឲ្យក្មេងស្រីម្នាក់ និងបុរសថ្លង់ម្នាក់ជាសះស្បើយ
ហេតុអ្វីស្ត្រីនោះមិនបានខឹងពេលលោកយេស៊ូប្រដូចជនជាតិរបស់នាងទៅនឹងកូនឆ្កែតូចៗ?
ជំពូកទី៥៨
លោកធ្វើឲ្យនំប៉័ងមានកាន់តែច្រើន ហើយព្រមានអំពីដំបែ
នៅទីបំផុត អ្នកកាន់តាមលោកយេស៊ូយល់ប្រសាសន៍របស់លោកស្តីអំពីដំបែ។
ជំពូកទី៥៩
តើកូនមនុស្សជាអ្នកណា?
តើកូនសោរាជាណាចក្រគឺជាអ្វី? តើអ្នកណានឹងប្រើកូនសោទាំងនោះ ហើយនឹងប្រើតាមរបៀបណា?
ជំពូកទី៦០
ការផ្លាស់ប្រែលក្ខណៈក្រៅបង្ហាញអំពីសិរីរុងរឿងរបស់គ្រិស្ត
តើការផ្លាស់ប្រែលក្ខណៈក្រៅគឺជាអ្វី? តើនេះមានអត្ថន័យយ៉ាងណា?
ជំពូកទី៦១
លោកយេស៊ូបណ្ដេញវិញ្ញាណកំណាចចេញពីក្មេងប្រុសម្នាក់
លោកយេស៊ូមានប្រសាសន៍ថាការមិនអាចធ្វើឲ្យក្មេងប្រុសជាសះស្បើយគឺដោយសារការខ្វះជំនឿ ប៉ុន្តែ តើអ្នកណាជាអ្នកខ្វះជំនឿ? តើជាក្មេងប្រុស ឪពុក ឬអ្នកកាន់តាមលោកយេស៊ូឬ?
ជំពូកទី៦៣
លោកយេស៊ូផ្ដល់ឱវាទអំពីការជំពប់ដួលនិងការធ្វើខុស
លោកយេស៊ូបានពន្យល់អំពីដំណាក់កាលបីដែលត្រូវធ្វើតាមដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរជាមួយនឹងបងប្អូន។
ជំពូកទី៦៤
ហេតុអ្វីយើងត្រូវចេះអភ័យទោស?
ដោយប្រើឧទាហរណ៍អំពីខ្ញុំបម្រើដែលគ្មានមេត្ដា លោកយេស៊ូបង្ហាញថាគឺជារឿងធ្ងន់ធ្ងរណាស់ចំពោះព្រះ បើយើងមិនអភ័យទោសឲ្យអ្នកឯទៀតដោយអស់ពីចិត្ត។
ជំពូកទី៦៥
លោកបង្រៀនក្នុងពេលទៅក្រុងយេរូសាឡិម
ក្នុងការសន្ទនាបី លោកយេស៊ូបានបញ្ជាក់អំពីចិត្តគំនិតដែលអាចរារាំងបុគ្គលម្នាក់ពីការធ្វើជាអ្នកកាន់តាមលោក។
ផ្នែកទី៤
កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់យូឌា
ជំពូកទី៦៦
ចូលរួមបុណ្យរោងនៅក្រុងយេរូសាឡិម
តើអ្វីបាននាំឲ្យបណ្ដាជនដែលស្ដាប់លោកយេស៊ូគិតថាលោកមានវិញ្ញាណកំណាចចូល?
ជំពូកទី៦៧
«មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»
ទំនងជាសមាជិកតុលាការជាន់ខ្ពស់ទាំងអស់របស់ជនជាតិយូដាប្រឆាំងនឹងលោកយេស៊ូ ប៉ុន្តែសមាជិកម្នាក់ហ៊ាននិយាយការពារលោក។
ជំពូកទី៦៨
បុត្ររបស់ព្រះគឺជា«ពន្លឺបំភ្លឺពិភពលោក»
លោកយេស៊ូមានប្រសាសន៍ថា«សេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ តើរំដោះឲ្យរួចផុតពីអ្វី?
ជំពូកទី៦៩
តើឪពុកពួកគេជាអាប្រាហាំឬក៏ជាមេកំណាច?
លោកយេស៊ូប្រាប់អំពីរបៀបសម្គាល់កូនចៅពិតរបស់អាប្រាហាំ និងរបៀបសម្គាល់ថាបិតាលោកគឺពិតជាអ្នកណា។
ជំពូកទី៧០
លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ
ពួកអ្នកកាន់តាមសួរលោកយេស៊ូអំពីមូលហេតុដែលបុរសនោះងងឹតភ្នែក។ តើនេះដោយសារគាត់ ឬឪពុកម្ដាយរបស់គាត់ធ្វើអំពើខុសឆ្គងឬ? បណ្ដាជនមានប្រតិកម្មខុសៗគ្នា ពេលលោកយេស៊ូបានធ្វើឲ្យបុរសនោះមើលឃើញ។
ជំពូកទី៧១
ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក
ការវែកញែកដ៏សមហេតុសមផលរបស់បុរសដែលធ្លាប់ងងឹតភ្នែកធ្វើឲ្យពួកផារិស៊ីខឹង។ ពួកផារិស៊ីបណ្ដេញបុរសនោះចេញពីសាលាប្រជុំ ដូចអ្វីដែលឪពុកម្ដាយរបស់គាត់ខ្លាច។
ជំពូកទី៧២
លោកយេស៊ូចាត់អ្នកកាន់តាម៧០នាក់ឲ្យទៅផ្សព្វផ្សាយ
ក្នុងតំបន់យូឌា លោកយេស៊ូបានចាត់អ្នកកាន់តាម៧០នាក់ដែលជាអ្នកផ្សព្វផ្សាយរាជាណាចក្រឲ្យផ្សាយជាគូៗ។ តើអ្នកកាន់តាមលោកទៅផ្សព្វផ្សាយនៅកន្លែងណា? តើនៅសាលាប្រជុំ ឬនៅផ្ទះរបស់បណ្ដាជន?
ជំពូកទី៧៣
តើតាមរបៀបណាជនជាតិសាម៉ារីម្នាក់ជាអ្នកជិតខាងពិត?
តើតាមរបៀបណាលោកយេស៊ូលើកឧទាហរណ៍អំពីជនជាតិសាម៉ារីម្នាក់ដែលចេះយកចិត្តទុកដាក់អ្នកឯទៀត ដើម្បីបង្រៀនអំពីមេរៀនដ៏សំខាន់មួយ?
ជំពូកទី៧៤
មេរៀនអំពីការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់និងការអធិដ្ឋាន
លោកយេស៊ូទៅលេងផ្ទះរបស់ម៉ារៀនិងម៉ាថា។ តើលោកបង្រៀនមេរៀនអ្វីដល់ពួកគាត់អំពីការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់? ក្រោយមក តើលោកបង្រៀនអ្វីដល់អ្នកកាន់តាមលោកស្តីអំពីការអធិដ្ឋានអង្វរសុំ?
ជំពូកទី៧៥
លោកយេស៊ូប្រាប់អំពីប្រភពនៃសុភមង្គលពិត
លោកយេស៊ូឆ្លើយតបចំពោះពួកអ្នករិះគន់លោក ដោយប្រាប់ពួកគេអំពី«ម្រាមដៃរបស់ព្រះ» និងអំពីរបៀបដែលរាជាណាចក្រព្រះបានមកដល់ដោយពួកគេមិនដឹងខ្លួន។ លោកក៏បានប្រាប់បណ្ដាជនអំពីរបៀបរកឃើញសុភមង្គលពិតដែរ។
ជំពូកទី៧៦
ការពិសាអាហារជាមួយនឹងផារិស៊ីម្នាក់
លោកយេស៊ូបកអាក្រាតភាពលាក់ពុតខាងសាសនារបស់ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់។ តើពួកគេបានដាក់បន្ទុកអ្វីលើបណ្ដាជន?
ជំពូកទី៧៧
លោកយេស៊ូផ្ដល់ឱវាទអំពីទ្រព្យសម្បត្ដិ
លោកយេស៊ូលើកឧទាហរណ៍អំពីបុរសអ្នកមានម្នាក់ដែលសង់ឃ្លាំងធំៗជាង។ ស្តីអំពីគ្រោះថ្នាក់ដែលមកពីការស្វែងរកទ្រព្យសម្បត្ដិ តើលោកយេស៊ូលើកឡើងម្ដងទៀតនូវការណែនាំអ្វី?
ជំពូកទី៧៨
អ្នកបម្រើដ៏ស្មោះត្រង់អើយ ចូរត្រៀមខ្លួនជានិច្ច!
លោកយេស៊ូបង្ហាញថាលោកចង់ជួយអ្នកកាន់តាមលោកឲ្យរក្សាចំណងមិត្តភាពជាមួយនឹងព្រះ។ តើអ្នកបម្រើមានតួនាទីអ្វីក្នុងការពង្រឹងជំនឿរបស់អ្នកកាន់តាមលោក? ហេតុអ្វីឱវាទឲ្យត្រៀមខ្លួនជានិច្ចគឺសំខាន់ម្ល៉េះ?
ជំពូកទី៧៩
ហេតុអ្វីពួកគេនឹងត្រូវបំផ្លាញចោល?
លោកយេស៊ូមានប្រសាសន៍ថាអ្នកដែលលោកកំពុងព្យាយាមជួយ នឹងត្រូវបំផ្លាញចោល បើពួកគេមិនប្រែចិត្ត។ លោកយេស៊ូព្យាយាមបង្រៀនពួកគេអំពីរបៀបមានចំណងមិត្តភាពជាមួយនឹងព្រះ ប៉ុន្តែតើពួកគេនឹងទាញមេរៀនសំខាន់ពីការបង្រៀននោះឬទេ?
ជំពូកទី៨០
គង្វាលដ៏ល្អប្រសើរនិងក្រោលចៀម
រឿងប្រៀបប្រដូចអំពីគង្វាលនិងចៀមរបស់គាត់ បង្ហាញអំពីអារម្មណ៍របស់លោកយេស៊ូចំពោះអ្នកកាន់តាមលោក។ តើពួកគាត់ព្រមទទួលការបង្រៀនរបស់លោក ហើយឲ្យលោកដឹកនាំពួកគាត់ឬទេ?
ជំពូកទី៨១
តើលោកយេស៊ូនិងបិតាគឺតែមួយក្នុងន័យអ្វី?
អ្នកខ្លះដែលរិះគន់លោកយេស៊ូបានចោទប្រកាន់ថាលោកបានតាំងខ្លួនស្មើនឹងព្រះ។ តើលោកបដិសេធការចោទប្រកាន់របស់ពួកគេដោយប៉ិនប្រសប់យ៉ាងដូចម្ដេច?
ជំពូកទី៨២
កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់ភេរៀ
លោកយេស៊ូពន្យល់អ្នកស្ដាប់អំពីតម្រូវការដើម្បីទទួលការសង្គ្រោះ។ នៅសម័យមុន ឱវាទរបស់លោកគឺសំខាន់ណាស់។ ចុះយ៉ាងណាវិញចំពោះសព្វថ្ងៃនេះ?
ជំពូកទី៨៣
សេចក្ដីអញ្ជើញឲ្យពិសាអាហារ
ពេលលោកយេស៊ូកំពុងពិសាអាហារនៅផ្ទះរបស់ផារិស៊ីម្នាក់ លោកលើកឧទាហរណ៍អំពីពិធីពិសាភោជនាហារដ៏ធំមួយ។ លោកបញ្ជាក់អំពីមេរៀនដ៏សំខាន់មួយសម្រាប់រាស្ត្រទាំងអស់របស់ព្រះ។ តើមេរៀននោះជាអ្វី?
ជំពូកទី៨៤
តើអ្នកកាន់តាមគ្រិស្តមានភារកិច្ចអ្វី?
ការធ្វើជាអ្នកកាន់តាមគ្រិស្តគឺជាភារកិច្ចធ្ងន់ធ្ងរមួយ។ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលអ្នកកាន់តាមលោកត្រូវធ្វើ។ អ្នកខ្លះដែលនឹងទៅជាអ្នកកាន់តាមលោកប្រហែលជាភ្ញាក់ផ្អើលពេលឮលោកមានប្រសាសន៍ដូចនេះ។
ជំពូកទី៨៥
ចូរមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត
ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីរិះគន់លោកយេស៊ូដោយសារលោកបានសេពគប់មនុស្សសាមញ្ញ។ លោកយេស៊ូតបឆ្លើយការរិះគន់របស់ពួកគេដោយលើកឧទាហរណ៍ខ្លះដែលបង្ហាញអំពីទស្សនៈរបស់ព្រះចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គង។
ជំពូកទី៨៧
ចូរប្រើប្រាជ្ញាដើម្បីរៀបចំគម្រោងសម្រាប់អនាគត
លោកយេស៊ូប្រើឧទាហរណ៍អំពីអ្នកចាត់ចែងផ្ទះដែលមានឧបាយកលនិងមិនស្មោះត្រង់ ដើម្បីបង្រៀនសេចក្ដីពិតមួយដែលគួរឲ្យភ្ញាក់ផ្អើល។
ជំពូកទី៨៨
ការផ្លាស់ប្ដូររបស់បុរសអ្នកមាននិងឡាសា
ដើម្បីយល់ឧទាហរណ៍របស់លោកយេស៊ូ យើងត្រូវដឹងថាតួអង្គពីរដ៏សំខាន់នោះជាអ្នកណា។
ជំពូកទី៨៩
លោកបង្រៀននៅតំបន់ភេរៀហើយឆ្ពោះទៅតំបន់យូឌា
លោកលើកឡើងអំពីគុណសម្បត្ដិមួយដែលអាចជួយយើងឲ្យអភ័យទោស ទោះជាអ្នកណាម្នាក់ប្រព្រឹត្តខុសមកលើយើងជាច្រើនដងក៏ដោយ។
ជំពូកទី៩០
«ការរស់ឡើងវិញនិងជីវិត»
តើលោកយេស៊ូចង់មានន័យអ្វីពេលលោកមានប្រសាសន៍ថាពួកអ្នកដែលបង្ហាញជំនឿលើលោក«នឹងមិនស្លាប់សោះឡើយ»?
ជំពូកទី៩១
ឡាសាបានត្រូវប្រោសឲ្យរស់ឡើងវិញ
ចំណុចសំខាន់ពីរក្នុងការប្រោសឲ្យរស់ឡើងវិញ ធ្វើឲ្យអ្នកប្រឆាំងលោកយេស៊ូពិបាកបដិសេធអព្ភូតហេតុនេះ។
ជំពូកទី៩២
អ្នកជំងឺឃ្លង់ម្នាក់បង្ហាញការដឹងគុណ
បុរសម្នាក់ដែលបានត្រូវធ្វើឲ្យជាស្អាតវិញបានបង្ហាញចិត្តដឹងគុណមិនគ្រាន់តែចំពោះលោកយេស៊ូប៉ុណ្ណោះទេ តែចំពោះបុគ្គលម្នាក់ទៀតដែរ។
ជំពូកទី៩៤
តម្រូវការដ៏សំខាន់ពីរគឺសេចក្ដីអធិដ្ឋាននិងចិត្តរាបទាប
ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីចៅក្រមទុច្ចរិតនិងស្ត្រីមេម៉ាយ លោកបញ្ជាក់អំពីតម្លៃនៃគុណសម្បត្ដិមួយ។
ជំពូកទី៩៥
សេចក្ដីបង្រៀនអំពីការលែងលះនិងសេចក្ដីស្រឡាញ់ចំពោះកូនក្មេង
ទស្សនៈរបស់លោកយេស៊ូចំពោះកូនក្មេងខុសគ្នាឆ្ងាយណាស់ពីទស្សនៈរបស់ពួកអ្នកកាន់តាមលោក។ ហេតុអ្វី?
ជំពូកទី៩៦
លោកយេស៊ូឆ្លើយតបនឹងអ្នកគ្រប់គ្រងដែលជាអ្នកមានម្នាក់
តើអ្វីជំរុញលោកយេស៊ូឲ្យមានប្រសាសន៍ថាសត្វអូដ្ឋអាចចូលតាមរន្ធម្ជុលដេរងាយជាងអ្នកមានចូលក្នុងរាជាណាចក្ររបស់ព្រះ?
ជំពូកទី៩៧
ឧទាហរណ៍អំពីកម្មករនៅចម្ការទំពាំងបាយជូរ
តើអ្នកមុនគេក្លាយទៅជាអ្នកក្រោយគេហើយអ្នកក្រោយគេក្លាយទៅជាអ្នកមុនគេយ៉ាងដូចម្ដេច?
ជំពូកទី៩៨
ពួកសាវ័កស្វែងរកមុខមាត់ម្ដងទៀត
យ៉ាកុបនិងយ៉ូហានសុំឲ្យមានឋានៈពិសេសក្នុងរាជាណាចក្រព្រះ ប៉ុន្តែមិនគ្រាន់តែពួកគាត់ប៉ុណ្ណោះទេដែលមានសំណូមពរនេះ។
ជំពូកទី៩៩
លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញហើយជួយសាខេ
តាមមើលទៅ កំណត់ហេតុផ្សេងៗស្តីអំពីការដែលលោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញក្នុងក្រុងយេរីខូគឺមិនស្របគ្នាទេ។ ហេតុអ្វីដូច្នេះ?
ជំពូកទី១០០
ឧទាហរណ៍អំពី១០មិណា
តើលោកយេស៊ូមានន័យអ្វីកាលដែលលោកមានប្រសាសន៍ថា៖«អ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង»?
ផ្នែកទី៦
ចុងបញ្ចប់នៃកិច្ចបម្រើរបស់លោកយេស៊ូ
ជំពូកទី១០១
ការពិសាអាហារនៅផ្ទះស៊ីម៉ូនក្នុងភូមិបេថានី
ម៉ារៀដែលជាបងស្រីរបស់ឡាសាកំពុងធ្វើអ្វីមួយដែលបង្កឲ្យមានការជជែកតវ៉ាគ្នា។ ប៉ុន្តែ លោកយេស៊ូការពារនាង។
ជំពូកទី១០៣
លោកសម្អាតវិហារម្ដងទៀត
តាមមើលទៅ ពួកអ្នកលក់ដូរក្នុងក្រុងយេរូសាឡិមហាក់ដូចជាកំពុងធ្វើជំនួញស្របច្បាប់ ដូច្នេះហេតុអ្វីលោកយេស៊ូហៅពួកគេថាជាចោរ?
ជំពូកទី១០៤
តើជនជាតិយូដានឹងបង្ហាញជំនឿលើព្រះឬទេ?
តើការជឿលើលោកយេស៊ូនិងការប្រព្រឹត្តដោយជំនឿគឺខុសគ្នាយ៉ាងណា?
ជំពូកទី១០៥
មេរៀនមួយអំពីជំនឿពីដើមល្វាតូច
លោកយេស៊ូបង្រៀនពួកអ្នកកាន់តាមលោកអំពីឥទ្ធិពលនៃជំនឿ ហើយពន្យល់អំពីមូលហេតុដែលព្រះបដិសេធប្រជាជាតិអ៊ីស្រាអែល។
ជំពូកទី១០៦
ឧទាហរណ៍ពីរអំពីចម្ការទំពាំងបាយជូរ
ស្វែងយល់អត្ថន័យនៃរឿងប្រៀបប្រដូចអំពីបុរសម្នាក់ដែលសុំកូនប្រុសៗរបស់គាត់ឲ្យធ្វើការក្នុងចម្ការ និងអំពីបុរសម្នាក់ដែលប្រវាស់ចម្ការរបស់គាត់ឲ្យពួកកសិករអាក្រក់។
ជំពូកទី១០៧
ស្តេចហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ
តាមពិត រឿងប្រៀបប្រដូចរបស់លោកយេស៊ូគឺជាការប្រកាសទុកជាមុន។
ជំពូកទី១០៨
លោកយេស៊ូមិនចាញ់ការបញ្ឆោត
ដំបូងលោកបានធ្វើឲ្យពួកផារិស៊ីស្ងាត់មាត់ បន្ទាប់មកគឺពួកសាឌូស៊ី ហើយចុងក្រោយគឺក្រុមពួកអ្នកដែលប្រឆាំងលោក។
ជំពូកទី១០៩
លោកយេស៊ូផ្ដន្ទាទោសពួកអ្នកប្រឆាំង
ហេតុអ្វីលោកយេស៊ូមិនបង្ហាញការអនុគ្រោះចំពោះភាពខុសគ្នាខាងសាសនា?
ជំពូកទី១១០
លោកយេស៊ូនៅឯវិហារជាលើកចុងក្រោយ
លោកប្រើគំរូរបស់ស្ត្រីមេម៉ាយក្រីក្រម្នាក់ដើម្បីបង្រៀនមេរៀនមួយដែលមានឥទ្ធិពលខ្លាំង។
ជំពូកទី១១១
ពួកសាវ័កសួរអំពីសញ្ញាសម្គាល់
មុនដំបូង ទំនាយរបស់លោកយេស៊ូបានកើតឡើងក្នុងអំឡុងសតវត្សរ៍ទី១។ ក្រោយមក តើទំនាយរបស់លោកអាចកើតឡើងទូទាំងពិភពលោកឬទេ?
ជំពូកទី១១២
មេរៀនអំពីការចាំយាមក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ
តើលោកយេស៊ូបានបង្រៀនថាពាក់កណ្ដាលនៃពួកអ្នកកាន់តាមលោកគឺមិនចេះពិចារណា ហើយពាក់កណ្ដាលទៀតចេះពិចារណាឬ?
ជំពូកទី១១៣
មេរៀនអំពីចិត្តខ្នះខ្នែងក្នុងឧទាហរណ៍អំពីថាលិន
រឿងប្រៀបប្រដូចរបស់លោកយេស៊ូពន្យល់អំពីប្រសាសន៍របស់លោកដែលថា៖«អ្នកណាដែលមាន នឹងទទួលថែមទៀត»។
ជំពូកទី១១៤
គ្រិស្តទទួលអំណាចហើយវិនិច្ឆ័យចៀមនិងពពែ
ដោយប្រើរឿងប្រៀបប្រដូចដ៏គួរឲ្យចាប់អារម្មណ៍នេះ លោកយេស៊ូពន្យល់អំពីមូលដ្ឋាននៃការវិនិច្ឆ័យដែលស្ថិតស្ថេរជារៀងរហូត។
ជំពូកទី១១៥
លោកយេស៊ូរៀបចំសម្រាប់បុណ្យរំលងជាលើកចុងក្រោយ
ហេតុអ្វីគួរឲ្យកត់សម្គាល់កាលដែលពួកអ្នកដឹកនាំសាសនាព្រមឲ្យយូដាស៣០កាក់ប្រាក់គត់ ដើម្បីឲ្យគាត់ក្បត់លោកយេស៊ូ?
ជំពូកទី១១៦
នៅបុណ្យរំលងចុងក្រោយ លោកបង្រៀនអំពីចិត្តរាបទាប
លោកបាននាំឲ្យពួកសាវ័កភ្ញាក់ផ្អើលដោយសារលោកធ្វើកិច្ចការរបស់អ្នកបម្រើ។
ជំពូកទី១១៧
ពិធីអាហារល្ងាចរបស់លោកម្ចាស់
លោកយេស៊ូចាប់ផ្ដើមពិធីរំលឹកដែលពួកអ្នកកាន់តាមរបស់លោកត្រូវធ្វើរៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែណែសាន។
ជំពូកទី១១៨
ការប្រកែកគ្នាអំពីអ្នកណាធំជាងគេ
ពួកសាវ័កបានភ្លេចអំពីមេរៀនដែលលោកយេស៊ូទើបតែបានបង្រៀនពួកគាត់នៅល្ងាចនោះ។
ជំពូកទី១១៩
លោកយេស៊ូជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
លោកយេស៊ូបង្រៀនសេចក្ដីពិតស្តីអំពីរបៀបចូលទៅជិតព្រះ ហើយនេះមានឥទ្ធិពលមកលើពួកអ្នកកាន់តាម។
ជំពូកទី១២០
របៀបបង្កើតផលផ្លែនិងធ្វើជាសម្លាញ់របស់លោកយេស៊ូ
តើតាមរបៀបណាដែលពួកអ្នកកាន់តាមលោកយេស៊ូ«បង្កើតផលផ្លែ»?
ជំពូកទី១២១
«ចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»
បើពិភពលោកនេះបានសម្លាប់លោកយេស៊ូ តើលោកឈ្នះពិភពលោកនេះយ៉ាងដូចម្ដេច?
ជំពូកទី១២២
សេចក្ដីអធិដ្ឋានបញ្ចប់របស់លោកយេស៊ូនៅបន្ទប់ខាងលើ
លោកបញ្ជាក់ថាលោកបានសម្រេចអ្វីដែលសំខាន់ខ្លាំងជាងការសង្គ្រោះមនុស្សជាតិទៅទៀត
ជំពូកទី១២៣
លោកអធិដ្ឋានពេលដែលកើតទុក្ខយ៉ាងខ្លាំង
ហេតុអ្វីលោកយេស៊ូអធិដ្ឋានថា៖«សូមដកពែងនេះចេញពីខ្ញុំ»? តើលោកកំពុងរាថយចេញពីតួនាទីរបស់លោកដែលជាអ្នកបង់ថ្លៃលោះឬ?
ជំពូកទី១២៦
ពេត្រុសបដិសេធលោកយេស៊ូ
ហេតុអ្វីពេត្រុសដែលជាបុរសម្នាក់ដែលមានជំនឿនិងមានចិត្តស្មោះភក្ដីងាយនឹងបដិសេធលោកយេស៊ូ?
ជំពូកទី១២៧
តុលាការជាន់ខ្ពស់ជម្រះក្ដីហើយនាំទៅពីឡាត
អ្នកដឹកនាំសាសនារបស់ជនជាតិយូដាបង្ហាញគោលបំណងពិតរបស់ពួកគេ។
ជំពូកទី១២៨
ពីឡាតនិងហេរ៉ូឌឃើញថាលោកគ្មានកំហុសទេ
ហេតុអ្វីពីឡាតបញ្ជូនលោកយេស៊ូទៅឲ្យហេរ៉ូឌវិនិច្ឆ័យ? តើពីឡាតគ្មានអំណាចវិនិច្ឆ័យលោកយេស៊ូឬ?
ជំពូកទី១២៩
ពីឡាតប្រកាសថា៖ «មើល! គឺបុរសនេះហើយ!»
សូម្បីតែពីឡាតក៏ទទួលស្គាល់នូវគុណសម្បត្ដិដ៏អស្ចារ្យរបស់លោកយេស៊ូដែរ។
ជំពូកទី១៣០
លោកយេស៊ូបានត្រូវនាំយកទៅប្រហារជីវិត
ហេតុអ្វីលោកយេស៊ូប្រាប់ពួកស្ត្រីដែលកំពុងយំសោកឲ្យយំសោកអំពីដំណើរខ្លួនពួកគេ និងកូនរបស់ពួកគេវិញ ជាជាងយំសោកអំពីលោក?
ជំពូកទី១៣១
ស្តេចដែលគ្មានកំហុសទទួលការឈឺចាប់នៅលើបង្គោល
លោកយេស៊ូបានសន្យាអំពីអនាគតចំពោះឧក្រិដ្ឋជនម្នាក់ដែលនឹងត្រូវប្រហារជីវិតជាមួយនឹងលោក។
ជំពូកទី១៣២
«បុរសនេះប្រាកដជាបុត្រព្រះមែន»
អព្ភូតហេតុដែលជាភាពងងឹតនៅពេលថ្ងៃ ការរញ្ជួយដីយ៉ាងខ្លាំង និងការរហែកវាំងនននៅឯវិហារបញ្ជាក់អំពីសេចក្ដីពិតមួយ។
ជំពូកទី១៣៤
ទីបញ្ចុះសពនៅទទេ លោកយេស៊ូរស់ឡើងវិញហើយ!
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកឲ្យស្ត្រីដែលជាអ្នកកាន់តាមលោកឃើញមុនគេ មិនមែនពួកសាវ័ករបស់លោកទេ។
ជំពូកទី១៣៥
ក្រោយពីរស់ឡើងវិញលោកយេស៊ូលេចមកជួបមនុស្សជាច្រើន
តើតាមរបៀបណាលោកយេស៊ូធ្វើឲ្យពួកអ្នកកាន់តាមជឿថាលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ?
ជំពូកទី១៣៦
នៅឆ្នេរសមុទ្រកាលីឡេ
ពេត្រុសបានត្រូវរំលឹកអស់បីដងអំពីរបៀបដែលគាត់អាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកយេស៊ូ។
ជំពូកទី១៣៧
មុនបុណ្យថ្ងៃទី៥០មនុស្សរាប់រយនាក់ឃើញលោក
តាំងពីពេលដែលលោកយេស៊ូរស់ឡើងវិញរហូតដល់ពេលដែលលោកត្រឡប់ទៅស្ថានសួគ៌ លោកបានបញ្ជាក់ម្ដងហើយម្ដងទៀតដល់ពួកអ្នកកាន់តាមអំពីអ្វីដែលពួកគាត់នឹងទទួល និងអំពីរបៀបប្រើអំណោយនោះ។
ជំពូកទី១៣៨
គ្រិស្តរង់ចាំនៅខាងស្ដាំព្រះ
ពេលលោកយេស៊ូកំពុងរង់ចាំដើម្បីចាត់វិធានការប្រឆាំងនឹងសត្រូវរបស់លោក តើលោកនឹងធ្វើអ្វី?
ជំពូកទី១៣៩
លោកយេស៊ូធ្វើឲ្យមានសួនឧទ្យានឡើងវិញ ហើយបញ្ចប់ភារកិច្ចរបស់លោក
លោកយេស៊ូមានអ្វីជាច្រើនដែលត្រូវធ្វើ មុនពេលដែលលោកប្រគល់រាជាណាចក្រទៅឲ្យព្រះដែលជាបិតារបស់លោកវិញ។
ដើម្បីយកតម្រាប់លោកយេស៊ូ សូម . . .
លោកយេស៊ូតែងតែបង្ហាញគុណសម្បត្ដិ៨យ៉ាងក្នុងជីវិត។
លិបិក្រមបទគម្ពីរ
សូមប្រើលិបិក្រមនេះដើម្បីស្វែងរកជំពូកក្នុងសៀវភៅនេះដែលបទគម្ពីរនីមួយៗពីសៀវភៅដំណឹងល្អបានត្រូវយកមកពិចារណា។
លិបិក្រមឧទាហរណ៍ (រឿងប្រៀបប្រដូច)
សូមស្វែងរកជំពូកក្នុងសៀវភៅនេះដែលមានឧទាហរណ៍របស់លោកយេស៊ូ។
បទទំនាយខ្លះៗអំពីមេស្ស៊ី
សូមប្រៀបធៀបហេតុការណ៍ក្នុងជីវិតលោកយេស៊ូទៅនឹងបទទំនាយក្នុងគម្ពីរដែលបង្ហាញថាលោកគឺជាមេស្ស៊ី ហើយសូមស្វែងរកជំពូកដែលបានរៀបរាប់អំពីបទទំនាយទាំងនោះក្នុងសៀវភៅនេះ។
កន្លែងដែលលោកយេស៊ូស្នាក់នៅហើយបង្រៀន
ផែនទីនេះបង្ហាញអំពីតំបន់ដែលលោកយេស៊ូបានបំពេញកិច្ចបម្រើ។