រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!

មនុស្សរាប់លាននាក់មានជីវិតដ៏សប្បាយនិងមានសុវត្ថិភាពក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលដ៏ល្អឥតខ្ចោះរបស់ព្រះ។ តើអ្នកចង់ទៅជាពលរដ្ឋនៃរដ្ឋាភិបាលរបស់ព្រះឬទេ?

សំបុត្រពីគណៈអភិបាល

តើអ្វីបញ្ជាក់ថាសេចក្ដីប្រកាសដ៏គួរឲ្យរំភើបចិត្តរបស់បងឆាល ថេស រ៉ាសិល នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩១៤ គឺជាការពិត?

ជំពូកទី១

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

លោកយេស៊ូបានបង្រៀនអំពីរាជាណាចក្ររបស់ព្រះ ច្រើនជាងប្រធានបទឯទៀតទាំងអស់។ តើរាជាណាចក្ររបស់ព្រះនឹងមកដល់យ៉ាងដូចម្ដេច ហើយតើនឹងមកដល់នៅពេលណា?

ជំពូកទី២

រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌

តើអ្នកណាបានជួយរាស្ត្ររបស់គ្រិស្តនៅផែនដីឲ្យត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងនៃរាជាណាចក្រ? តើលក្ខណៈអ្វីខ្លះបញ្ជាក់ថារាជាណាចក្រជារដ្ឋាភិបាលពិតប្រាកដ?

ជំពូកទី៣

ព្រះយេហូវ៉ាបើកបង្ហាញគោលបំណងរបស់លោក

តើរាជាណាចក្ររបស់ព្រះជាផ្នែកនៃគោលបំណងដើមរបស់ព្រះឬទេ? តើលោកយេស៊ូបានបំភ្លឺអំពីរាជាណាចក្រយ៉ាងដូចម្ដេច?

ជំពូកទី៤

ព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក

ស្តីអំពីនាមរបស់ព្រះ តើរាជាណាចក្ររបស់លោកបានសម្រេចអ្វីខ្លះ? តើអ្នកអាចចូលរួមធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធយ៉ាងដូចម្ដេច?

ជំពូកទី៥

ស្តេចដែលព្រះតែងតាំងបំភ្លឺអំពីរាជាណាចក្រ

សូមអញ្ជើញស្វែងយល់ច្បាស់ជាងអំពីរាជាណាចក្ររបស់ព្រះ អ្នកគ្រប់គ្រង និងរាស្ត្រ ព្រមទាំងអំពីភាពចាំបាច់នៃភក្ដីភាព។

ជំពូកទី៦

មនុស្សមួយក្រុមដែលជាអ្នកផ្សព្វផ្សាយ: អ្នកបម្រើដែលប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត

ហេតុអ្វីលោកយេស៊ូបានជឿជាក់ថាលោកនឹងមានអ្នកស្ម័គ្រចិត្តគាំទ្រលោកនៅគ្រាចុងក្រោយបង្អស់? តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា អ្នកកំពុងស្វែងរករាជាណាចក្រជាមុន?

ជំពូកទី៧

វិធីផ្សព្វផ្សាយ: រាស្ត្ររបស់ព្រះប្រើគ្រប់វិធីដើម្បីផ្សព្វផ្សាយ

សូមអញ្ជើញរៀនអំពីវិធីផ្សេងៗដែលរាស្ត្ររបស់ព្រះធ្លាប់ប្រើដើម្បីផ្សព្វផ្សាយដល់មនុស្សច្រើនបំផុត មុនទីបញ្ចប់មកដល់។

ជំពូកទី៨

ឧបករណ៍ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ: ការបោះពុម្ពផ្សាយសៀវភៅសម្រាប់មនុស្សទូទាំងពិភពលោក

តើកិច្ចការបកប្រែបង្ហាញយ៉ាងដូចម្ដេចថា លោកយេស៊ូកំពុងគាំទ្រយើង? ស្តីអំពីឧបករណ៍ជំនួយផ្សេងៗរបស់យើង តើទិន្នន័យអ្វីខ្លះដែលនាំឲ្យអ្នកជឿជាក់ថារាជាណាចក្ររបស់ព្រះគឺពិតប្រាកដ?

ជំពូកទី៩

លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»

លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកនូវមេរៀនសំខាន់ពីរដែលទាក់ទងនឹងការច្រូតប្រមូលផល។ សព្វថ្ងៃនេះ តើមេរៀនទាំងនោះទាក់ទងនឹងយើងយ៉ាងដូចម្ដេច?

ជំពូកទី១១

ការសម្រិតសម្រាំងខាងសីលធម៌: ត្រូវបរិសុទ្ធដូចព្រះបរិសុទ្ធ

ខ្លោងទ្វារនិងបន្ទប់អ្នកយាមក្នុងវិហារដែលអេសេគាលឃើញក្នុងគំនិត មានអត្ថន័យពិសេសសម្រាប់រាស្ត្រព្រះតាំងពីឆ្នាំ១៩១៤។

ជំពូកទី១២

ការរៀបចំរាស្ត្ររបស់ព្រះដើម្បីបម្រើ«ព្រះនៃសេចក្ដីសុខសាន្ត»

គម្ពីរបញ្ជាក់ថាការខ្វះសណ្ដាប់ធ្នាប់គឺផ្ទុយពីសេចក្ដីសុខសាន្ត មិនមែនផ្ទុយពីរបៀបរៀបរយទេ។ ហេតុអ្វី? ហើយតើចម្លើយចំពោះសំណួរនោះទាក់ទងនឹងគ្រិស្តសាសនិកពិតសព្វថ្ងៃនេះយ៉ាងដូចម្ដេច?

ជំពូកទី១៣

ពួកអ្នកប្រកាសអំពីរាជាណាចក្រព្រះប្ដឹងទៅតុលាការ

ចៅក្រមក្នុងតុលាការជាន់ខ្ពស់ខ្លះនៅសព្វថ្ងៃនេះ មានទស្សនៈដូចកាម៉េលៀលជាអ្នកបង្រៀនច្បាប់នៅសម័យបុរាណ។

ជំពូកទី១៤

រាស្ត្រស្មោះត្រង់របស់ព្រះគាំទ្រតែរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ

សាក្សីព្រះយេហូវ៉ាបានទទួលរងការប្រឆាំងដ៏ខ្លាំងដូច«ទឹកទន្លេ»ហូរ ដោយសារពួកគេរក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយ។ ក៏ប៉ុន្តែការប្រឆាំងនោះបានត្រូវរារាំង។ តើអ្នកណាបានរារាំង?

ជំពូកទី១៥

ការតស៊ូដើម្បីមានសិទ្ធិសេរីភាពគោរពប្រណិប័តន៍

រាស្ត្ររបស់ព្រះបានតស៊ូដើម្បីមានសិទ្ធិធ្វើតាមច្បាប់ ពោលគឺច្បាប់នៃរាជាណាចក្ររបស់ព្រះ។

ជំពូកទី១៦

ការជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ

តើតាមរបៀបណាយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា?

ជំពូកទី១៧

ការបង្ហាត់បង្រៀនអ្នកបម្រើរាជាណាចក្រព្រះ

តើតាមរបៀបណាសាលារបស់អង្គការព្រះបានជួយអ្នកបម្រើរាជាណាចក្រឲ្យត្រៀមខ្លួនបំពេញមុខងាររបស់ខ្លួន?

ជំពូកទី១៨

វិធីដែលយើងទទួលថវិកាសម្រាប់សកម្មភាពរាជាណាចក្រ

តើយើងទទួលលុយមកពីណា? តើលុយនោះត្រូវប្រើយ៉ាងដូចម្ដេច?

ជំពូកទី១៩

កិច្ចការសាងសង់ដែលនាំឲ្យព្រះយេហូវ៉ាទទួលសេចក្ដីសរសើរ

កន្លែងគោរពប្រណិប័តន៍នាំឲ្យព្រះទទួលសេចក្ដីសរសើរ ប៉ុន្តែមានអ្វីដែលលោកឲ្យតម្លៃខ្ពស់ជាងអគារទាំងនោះទៅទៀត។

ជំពូកទី២០

កិច្ចបម្រើខាងការផ្ដល់ជំនួយ

ហេតុអ្វីយើងដឹងថាកិច្ចការផ្ដល់ជំនួយជាផ្នែកនៃកិច្ចបម្រើពិសិដ្ឋដែលយើងបំពេញជូនព្រះយេហូវ៉ា?

ជំពូកទី២១

រាជាណាចក្រព្រះបំផ្លាញសត្រូវ

អ្នកអាចត្រៀមខ្លួនឥឡូវនេះសម្រាប់សង្គ្រាមហាម៉ាគេដូន។

ជំពូកទី២២

រាជាណាចក្រធ្វើឲ្យបំណងប្រាថ្នារបស់ព្រះសម្រេចនៅផែនដី

ហេតុអ្វីអ្នកអាចប្រាកដថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងកើតឡើង?