ផ្នែកទី៤
ជ័យជម្នះរបស់រាជាណាចក្រព្រះ: ការធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់
សូមស្រមៃគិតថាអ្នកកំពុងផ្សព្វផ្សាយ ស្រាប់តែអ្នកឮសូរសំឡេងស៊ីរ៉ែនលាន់ឮពីចម្ងាយ។ សំឡេងស៊ីរ៉ែននោះចាប់ផ្ដើមឮកាន់តែខ្លាំងឡើងៗ។ កាលដែលអ្នកផ្សព្វផ្សាយដល់ម្ចាស់ផ្ទះ ដៃគូផ្សាយរបស់អ្នកងាកទៅឃើញឡានប៉ូលិសមកចតនៅមុខផ្ទះដែលអ្នកកំពុងផ្សព្វផ្សាយ។ ប៉ូលិសម្នាក់ចេញពីឡាន ដើរឆ្ពោះមករកអ្នកទាំងពីរ រួចសួរថា៖ «មនុស្សនៅតំបន់នេះបានទូរស័ព្ទប្ដឹងប៉ូលិសថា មានមនុស្សពីរនាក់កំពុងដើរពីផ្ទះមួយទៅផ្ទះមួយផ្សព្វផ្សាយអំពីគម្ពីរ។ នោះគឺពួកអ្នកទាំងពីរមែនទេ?»។ អ្នកឆ្លើយតាមរបៀបគោរព ហើយបញ្ជាក់ថាអ្នកជាសាក្សីព្រះយេហូវ៉ា។ តើអ្វីនឹងកើតឡើងក្រោយមក?
ចម្លើយចំពោះសំណួរនោះអាស្រ័យទៅលើអ្វីដែលបានកើតឡើងនៅអតីតកាលនាប្រទេសរបស់អ្នក។ តើរដ្ឋាភិបាលនៅប្រទេសរបស់អ្នកធ្លាប់ប្រព្រឹត្តយ៉ាងណាចំពោះសាក្សីព្រះយេហូវ៉ា? តើប្រទេសរបស់អ្នកផ្ដល់សិទ្ធិសេរីភាពខ្លះដល់សាសនាឬទេ? បើរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពមែន នេះទំនងជាដោយសារបងប្អូនរួមជំនឿរបស់អ្នក បានខំប្រឹងប្រែងអស់រាប់សិបឆ្នាំមកហើយ ដើម្បី‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›។ (ភី. ១:៧) ទោះជាអ្នករស់នៅប្រទេសណាក៏ដោយ ការពិចារណាអំពីរឿងក្ដីផ្សេងៗដែលសាក្សីព្រះយេហូវ៉ាបានឈ្នះ អាចពង្រឹងជំនឿរបស់អ្នកបាន។ ក្នុងផ្នែកនេះ យើងនឹងពិចារណាអំពីរឿងក្ដីខ្លះៗដែលយើងបានឈ្នះ។ ជ័យជម្នះរបស់យើង ជាភ័ស្តុតាងដ៏គួរឲ្យរំភើបចិត្តដែលបង្ហាញថា រាជាណាចក្ររបស់ព្រះគឺមានពិតប្រាកដ ពីព្រោះយើងមិនអាចឈ្នះរឿងក្ដីច្រើនបែបនេះដោយគ្មានជំនួយពីរាជាណាចក្ររបស់ព្រះបានឡើយ!
ក្នុងផ្នែកនេះ
ជំពូកទី១៣
ពួកអ្នកប្រកាសអំពីរាជាណាចក្រព្រះប្ដឹងទៅតុលាការ
ចៅក្រមក្នុងតុលាការជាន់ខ្ពស់ខ្លះនៅសព្វថ្ងៃនេះ មានទស្សនៈដូចកាម៉េលៀលជាអ្នកបង្រៀនច្បាប់នៅសម័យបុរាណ។
ជំពូកទី១៤
រាស្ត្រស្មោះត្រង់របស់ព្រះគាំទ្រតែរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ
សាក្សីព្រះយេហូវ៉ាបានទទួលរងការប្រឆាំងដ៏ខ្លាំងដូច«ទឹកទន្លេ»ហូរ ដោយសារពួកគេរក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយ។ ក៏ប៉ុន្តែការប្រឆាំងនោះបានត្រូវរារាំង។ តើអ្នកណាបានរារាំង?
ជំពូកទី១៥
ការតស៊ូដើម្បីមានសិទ្ធិសេរីភាពគោរពប្រណិប័តន៍
រាស្ត្ររបស់ព្រះបានតស៊ូដើម្បីមានសិទ្ធិធ្វើតាមច្បាប់ ពោលគឺច្បាប់នៃរាជាណាចក្ររបស់ព្រះ។