លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផែនដីជាសួនមនោរម

ផែនដីជាសួនមនោរម

ព្រះ​យេហូវ៉ា​នឹង​កែ​ឡើង​វិញ​នូវ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន ដែល​បណ្ដាល​មក​ពី​សាតាំង។ ព្រះ​យេហូវ៉ា​បាន​តាំង​ព្រះ​យេស៊ូវ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី​ទាំងមូល។ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់ ផែនដី​នឹង​កើត​ទៅ​ជា​សួន​មនោរម។—ដានីយ៉ែល ៧:១៣, ១៤; លូកា ២៣:៤៣

ព្រះ​យេហូវ៉ា​សន្យា​សេចក្ដី​ទាំង​នេះ៖

  • ចំណី​អាហារ​ដ៏​បរិបូរ៖ «នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ»។ . . . «ដូច្នេះ នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ»។—ទំនុកដំកើង ៦៧:៦; ៧២:១៦

  • គ្មាន​សង្គ្រាម​ទៀត៖ «ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា . . . ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់​រហូត​ដល់​ចុង​ផែនដី»។—ទំនុកដំកើង ៤៦:៨, ៩

  • គ្មាន​មនុស្ស​អាក្រក់៖ «ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ . . . ដល់​បន្ដិចទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ​តែ​គេ​មិន​នៅ​ទេ»។—ទំនុកដំកើង ៣៧:៩, ១០

  • គ្មាន​ជម្ងឺ សេចក្ដី​ទុក្ខ​ព្រួយ ឬ​សេចក្ដី​ស្លាប់៖ «គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង»។—អេសាយ ៣៥:៥, ៦

    «ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ . . . ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ។ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។—វិវរណៈ ២១:៣, ៤

មិន​ដូច​សាតាំង​នឹង​ពួក​ព្រាយ​បិសាច ព្រះ​យេហូវ៉ា​មិន​ដែល​កុហក​ឡើយ។ អស់​ទាំង​សេចក្ដី​ដែល​ទ្រង់​សន្យា នោះ​នឹង​ត្រូវ​កើត​មាន​ឡើង។ (លូកា ១:៣៦, ៣៧) ព្រះ​យេហូវ៉ា​ស្រឡាញ់​លោក​អ្នក ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​លោក​អ្នក​រស់​នៅ​ក្នុង​សួន​មនោរម​ដែល​ទ្រង់​នឹង​បង្កើត​មក។ ដូច្នេះ សូម​ទាក់ទង​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដើម្បី​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ក្នុង​បន្ទូល​របស់​ព្រះ។ បើ​លោក​អ្នក​អនុវត្ត​តាម​សេចក្ដី​ពិត​ក្នុង​ជីវភាព​របស់​អ្នក នោះ​លោក​អ្នក​នឹង​បាន​រួច​ពី​សេវកភាព​នៃ​ពាក្យ​​កុហក ជំនឿ​ឆ្វេង នឹង​អវិជ្ជា។ ក្រោយ​មក លោក​អ្នក​នឹង​ត្រូវ​បាន​ដោះលែង​ពី​សេវកភាព​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់​ផង។ ដូច​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។—យ៉ូហាន ៨:៣២