លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកព្រាយបិសាចជំរុញឲ្យបះបោរប្រឆាំងនឹងព្រះ

ពួកព្រាយបិសាចជំរុញឲ្យបះបោរប្រឆាំងនឹងព្រះ

ទំនៀម​ទម្លាប់​ខ្លះ​សំអាង​លើ​ពាក្យ​កុហក​ដែល​ថា មនុស្ស​ស្លាប់​អាច​មើល​ឃើញ​យើង

ប៉ុន្តែ ហេតុ​អ្វី​ក៏​សាតាំង​និង​ពួក​ព្រាយ​បិសាច​របស់​វា​ខ្នះខ្នែង​បំភាន់​មនុស្ស​ម្ល៉េះ? ពីព្រោះ​ពួក​វា​ចង់​ឲ្យ​យើង​ចូលរួម​ក្នុង​ការ​បះបោរ​របស់​ពួក​វា​ដែរ។ ពួក​វា​ចង់​ឲ្យ​យើង​ថ្វាយបង្គំ​វា។ ពួក​វា​ចង់​ឲ្យ​យើង​ជឿ​ពាក្យ​កុហក​របស់​ពួក​វា ហើយ​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ។ ការ​ប្រព្រឹត្ត​ជា​ច្រើន​ទាំង​នេះ​គឺ​ជាប់​នឹង​ទំនៀម​ទម្លាប់​ដែល​ទាក់ទង​នឹង​មនុស្ស​ស្លាប់។

សេចក្ដី​ស្លាប់​នៃ​អ្នក​ស្ងួនភ្ងា​គឺ​ជា​ការ​ពិសោធ​ដ៏​ឈឺចាប់​ក្នុង​ចិត្ត ហើយ​សេចក្ដី​កាន់ទុក្ខ​ជា​ការ​ធម្មតា​និង​ត្រឹម​ត្រូវ​ទេ។ ព្រះ​យេស៊ូវ​ក៏​ទ្រង់«ព្រះ​កន្សែង[យំ]» ក្រោយ​ពេល​ឡាសារ​ជា​សំឡាញ់​ទ្រង់​បាន​ស្លាប់​ទៅ។—យ៉ូហាន ១១:៣៥

មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​ដែល​ទាក់ទង​នឹង​សេចក្ដី​ស្លាប់ ហើយ​ក៏​ខុសៗ​ពី​គ្នា​ទូទៅ​ក្នុង​ពិភពលោក។ ទំនៀម​ទម្លាប់​ជា​ច្រើន​នោះ ឥត​ទាស់​នឹង​គោលការណ៍​នៃ​ព្រះ​គម្ពីរ​ទេ។ ប៉ុន្តែ​មាន​ខ្លះ​ដែល​សំអាង​លើ​គំនិត​ដែល​ថា​មនុស្ស​ស្លាប់​គឺ​នៅ​រស់ ទាំង​អាច​ឃើញ​អ្នក​ដែល​រស់​នៅ​ផង។ ការ​កំដរ​ខ្មោច ការ​កាន់ទុក្ខ​ដោយ​ឥត​ទប់​ចិត្ត នឹង​ពិធី​បុណ្យ​ខ្មោច​យ៉ាង​ធំដុំ សុទ្ធតែ​មាន​ដើមហេតុ​ពី​ការ​ខ្លាចក្រែង​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មិន​សប្បាយ​ចិត្ត។ ប៉ុន្តែ​ពីព្រោះ​មនុស្ស​ស្លាប់«ឥត​ដឹង​អ្វី​ឡើយ» អ្នក​ដែល​អនុវត្ត​ការ​ទាំង​នេះ គឺ​ជួយ​គាំទ្រ​ពាក្យ​កុហក​របស់​អារក្ស​សាតាំង​ហើយ។—សាស្ដា ៩:៥

ទំនៀម​ទម្លាប់​ឯ​ទៀត​សំអាង​លើ​ពាក្យ​ដែល​ថា មនុស្ស​ស្លាប់​ត្រូវ​ការ​ជំនួយ​ពី​យើង

ទំនៀម​ទម្លាប់​ឬ​ពិធី​ឯ​ទៀត​កើត​មក​ពី​ជំនឿ​ដែល​ថា មនុស្ស​ស្លាប់​ត្រូវ​ការ​ជំនួយ​ពី​អ្នក​នៅ​រស់ ហើយ​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នៅ​រស់ បើសិនជា​គេ​មិន​បាន​ស្ងប់​ចិត្ត​នោះ។ នៅ​ស្រុក​ខ្លះ​មាន​ពិធី​បុណ្យ​និង​បូជា ៤០​ថ្ងៃ​ឬ​១​ឆ្នាំ​ក្រោយ​ពេល​មនុស្ស​ម្នាក់​ស្លាប់។ គេ​ស្មាន​ថា​ការ​នេះ​នឹង​ជួយ​មនុស្ស​ស្លាប់​ឲ្យ ‹ឆ្លង› ទៅ​ឯ​វិស័យ​វិញ្ញាណ។ ការ​ប្រព្រឹត្ត​ទូទៅ​១​ទៀត​គឺ ការ​ផ្ដល់​ម្ហូប​និង​ទឹក​ឲ្យ​មនុស្ស​ស្លាប់។

ការ​ទាំង​នេះ​គឺ​ខុស​ហើយ ព្រោះ​នេះ​ជួយ​គាំទ្រ​ពាក្យ​កុហក​របស់​សាតាំង​អំពី​មនុស្ស​ស្លាប់។ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​ដែល​យើង​ចូល​ទាក់ទង​នឹង​ទំនៀម​ទម្លាប់​ដែល​សំអាង​លើ​ការ​បង្រៀន​នៃ​ពួក​ព្រាយ​បិសាច​ទេ? គឺ​ដាច់ខាត អត់​ទេ!—កូរិនថូសទី២ ៦:១៤​-​១៨

អ្នក​បំរើ​នៃ​ព្រះ​ពិត​ឥត​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ត​ណា ដែល​ជួយ​គាំទ្រ​ពាក្យ​កុហក​របស់​សាតាំង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ត​ស្រឡាញ់ គេ​ខិតខំ​ជួយ​ហើយ​សំរាល​ទុក្ខ​អ្នក​នៅ​រស់។ គេ​ដឹង​ថា កាលណា​មនុស្ស​ស្លាប់​ទៅ​ហើយ មាន​តែ​ព្រះ​យេហូវ៉ា​មួយ​អង្គ​ទេ​ដែល​អាច​ជួយ​អ្នក​នោះ​បាន។—យ៉ូប ១៤:១៤, ១៥

ព្រះ​កាត់​ទោស​អសុរនិយម

អ្នក​ខ្លះ​ទាក់ទង​នឹង​ព្រាយ​បិសាច​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​គ្រូខាប។ នេះ​ហៅ​ថា​អសុរនិយម។ ការ​ធ្វើ​អំពើ អាបធ្មប់ មន្តអាគម ការ​ទាយ​រាសី ហើយ​ការ​សួរ​មនុស្ស​ស្លាប់ សុទ្ធតែ​ជា​ប្រភេទ​នៃ​អសុរនិយម។

ព្រះ​ប្រឆាំង​នឹង​អំពើ​អាក្រក់​ទាំង​នេះ។ ទ្រង់​តម្រូវ​ការ​ធ្វើ​សក្ការៈ​ផ្ដាច់​មុខ​ចំ​ពោះ​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ។—និក្ខមនំ ២០:៥

ព្រះ​គម្ពីរ​ផ្ដន្ទាទោស​ការ​ទាំង​នេះ ដោយ​ចែង​ប្រាប់​ថា៖ «នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ . . . គ្រូ​ទាយ គ្រូ​គន់​គូរ​នក្ខត្តឫក្ស គ្រូ​អង្គុយ​ធម៌ គ្រូ​អាបធ្មប់ គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់»។—ចោទិយកថា ១៨:១០​-​១២

តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ព្រមាន​យើង​ជា​ខ្លាំង​ម្ល៉េះ ឲ្យ​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​ទាំង​នេះ?

ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ព្រះ​យេហូវ៉ា​ព្រមាន​យើង ឲ្យ​ប្រឆាំង​នឹង​អសុរនិយម​គ្រប់​យ៉ាង។ ទ្រង់​ស្រឡាញ់​ស្ងួន​គ្រង​មនុស្ស ហើយ​ទ្រង់​ជ្រាប​ថា អ្នក​ដែល​ទាក់ទង​នឹង​ពួក​ព្រាយបិសាច នឹង​ត្រូវ​រង​ទុក្ខ​ជា​មិន​ខាន។

នាង​នីលដា​គឺ​ជា​មនុស្ស​បែប​នេះ​ម្នាក់ ជា​គ្រូខាប​នៅ​ប្រទេស​ប្រេស៊ីល។ ពួក​ព្រាយ​បិសាច​ធ្វើ​ឲ្យ​ជីវិត​នាង​រង​ទុក្ខ​វេទនា​ណាស់។ នាង​រាយការណ៍​ថា៖ «ពួក​វិញ្ញាណ . . . ចូល​ខ្ញុំ បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ។ ខ្ញុំ​ម្ដង​ដឹង​ខ្លួន ម្ដង​សន្លប់ ហើយ​គេ​យក​ខ្ញុំ​ទៅ​ឃុំ​ដោយ​ព្រោះ​តែ​ខ្ញុំ​ទៅ​ជា​វិកលចរិត។ ពួក​ព្រាយ​បិសាច​ធ្វើ​ទុក្ខ​ខ្ញុំ​ខ្លាំង​ណាស់ បាន​ជា​ខូច​សរសៃ​ប្រសាទ​របស់​ខ្ញុំ។ ខ្ញុំ​ផឹក​ថ្នាំ​ឲ្យ​រម្ងាប់​ការ​ឈឺចាប់ ហើយ​ចាប់​ផ្ដើម​ផឹក​ស្រា​និង​ជក់​បារី​ជា​ឥត​ឈប់ឈរ។ ខ្ញុំ​មាន​បញ្ហា​នេះ​អស់​ជា​ច្រើន​ឆ្នាំ»។

ពួក​អ្នក​ដែល​ប្រព្រឹត្ត​អសុរនិយម​រមែង​ទទួល​លទ្ធផល​អាក្រក់។ គេ​អាច​បាត់បង់​គ្រួសារ សេរីភាព សូម្បី​តែ​ជីវិត​របស់​គេ​ផង។

ក្រោយ​មក ដោយ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​ពួក​ស្មរបន្ទាល់​ទ្រង់​លើ​ផែនដី នាង​នីលដា​ក៏​បាន​ចេញ​រួច​ពី​អានុភាព​នៃ​ពួក​ព្រាយ​បិសាច ហើយ​ឥឡូវ​នាង​មាន​ជីវភាព​យ៉ាង​ថ្លៃថ្នូរ​ត្រឹម​ត្រូវ។ នាង​និយាយ​ថា៖ «ខ្ញុំ​ជំរុញ​លើកទឹកចិត្ត​មនុស្ស​ទាំងអស់ ជា​ដាច់ខាត​កុំ​ឲ្យ​ទៅ​ជាប់​ទាក់ទង​នឹង​វិញ្ញាណ[អាក្រក់]ទាល់តែ​សោះ សូម្បី​តែមួយ​ភ្លែត​ក៏​ដោយ»។[8]