លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​០១

មានសៀវភៅពិសេសមួយដែលអាចជួយអ្នកបាន!

មានសៀវភៅពិសេសមួយដែលអាចជួយអ្នកបាន!

យើង​ភាគ​ច្រើន​ឆ្ងល់​ថា ហេតុ​អ្វី​យើង​រង​ទុក្ខ​វេទនា? តើ​នៅ​ថ្ងៃ​ខាង​មុខ​ជីវិត​យើង​នឹង​ទៅ​ជា​យ៉ាង​ណា? ហេតុ​អ្វី​មនុស្ស​យើង​ស្លាប់? យើង​ក៏​ខ្វល់​ខ្វាយ​ដែរ​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត ឬ​ការ​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុភមង្គល​ជា​ដើម។ មនុស្ស​ជា​ច្រើន​ឃើញ​ថា សៀវភៅ​ពិសេស​មួយ​ដែល​ហៅ​ថា​គម្ពីរ​បរិសុទ្ធ បាន​ជួយ​ពួក​គេ​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​អំពី​ជីវិត ហើយ​គម្ពីរ​ក៏​មាន​យោបល់​ល្អ​ៗ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ដែរ។ យើង​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​ពី​គម្ពីរ​បរិសុទ្ធ។

១. តើ​គម្ពីរ​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដូច​ជា​៖ តើ​ជីវិត​ដំបូង​កើត​មក​ពី​ណា? ហេតុ​អ្វី​យើង​មាន​ជីវិត? ហេតុ​អ្វី​មនុស្ស​ល្អ​ជួប​ទុក្ខ​វេទនា? តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា? មនុស្ស​គ្រប់​រូប​តែង​តែ​ចង់​បាន​សន្តិភាព ប៉ុន្តែ​ហេតុ​អ្វី​មាន​សង្គ្រាម​ច្រើន​ម្ល៉េះ? តើ​ផែនដី​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​អនាគត? គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​នេះ ហើយ​មនុស្ស​រាប់​លាន​នាក់​បាន​រក​ឃើញ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អស់​ចម្ងល់។

២. តើ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​មាន​ជីវិត​សប្បាយ​រីករាយ​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​មាន​យោបល់​ល្អ​សម្រាប់​យើង។ ជា​ឧទាហរណ៍ គម្ពីរ​បង្រៀន​អំពី​របៀប​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុភមង្គល​ពិត។ គម្ពីរ​ក៏​មាន​យោបល់​អំពី​វិធី​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត និង​វិធី​ដែល​ជួយ​យើង​មិន​ឲ្យ​ធុញ​ទ្រាន់​នឹង​ការ​ងារ​ដែរ។ អ្នក​នឹង​រៀន​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​រឿង​ទាំង​នេះ ហើយ​អ្នក​នឹង​រៀន​ថែម​ទៀត​ពេល​យើង​ពិភាក្សា​ព័ត៌មាន​នេះ​ជា​មួយ​គ្នា។ ក្រោយ​មក អ្នក​ប្រហែល​ជា​យល់​ស្រប​ថា ​«​គ្រប់​ទាំង​បទ​គម្ពីរ[​អ្វី​ទាំង​អស់​ក្នុង​គម្ពីរ​] . . . មាន​ប្រយោជន៍​»។​—ធីម៉ូថេ​ទី​២ ៣:១៦

សៀវភៅ​នេះ​មិន​មែន​ជំនួស​គម្ពីរ​ទេ។ ផ្ទុយ​ទៅ​វិញ សៀវភៅ​នេះ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ពិនិត្យ​ពិចារណា​គម្ពីរ​ដោយ​ខ្លួន​អ្នក​ផ្ទាល់។ ដូច្នេះ សូម​អ្នក​អាន​បទ​គម្ពីរ​ដែល​មាន​ក្នុង​មេ​រៀន​ទាំង​នេះ ហើយ​ប្រៀប​ធៀប​ជា​មួយ​នឹង​ចំណុច​ដែល​អ្នក​កំពុង​រៀន។

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​របៀប​ដែល​គម្ពីរ​បាន​ជួយ​មនុស្ស​ឯ​ទៀត និង​អំពី​វិធី​ដែល​អ្នក​អាច​សប្បាយ​ក្នុង​ការ​អាន​គម្ពីរ ព្រម​ទាំង​អំពី​មូលហេតុ​ដែល​អ្នក​គួរ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​អ្នក​យល់​ព័ត៌មាន​ក្នុង​គម្ពីរ។

៣. គម្ពីរ​អាច​ជួយ​ណែនាំ​យើង

គម្ពីរ​ប្រៀប​ដូច​ជា​ពន្លឺ​ភ្លើង​ពិល។ យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ និង​ជួយ​យើង​ឲ្យ​ដឹង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។

សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:១០៥ រួច​ពិភាក្សា​សំណួរ​ទាំង​នេះ​៖

  • តើ​អ្នក​សរសេរ​បទ​ចម្រៀង​នេះ​គិត​យ៉ាង​ណា​អំពី​គម្ពីរ?

  • តាម​ទស្សនៈ​របស់​អ្នក ហេតុ​អ្វី​គាត់​គិត​ដូច្នេះ?

៤. គម្ពីរ​អាច​ឆ្លើយ​សំណួរ​របស់​យើង

ស្ត្រី​ម្នាក់​បាន​រក​ឃើញ​ចម្លើយ​ក្នុង​គម្ពីរ​ចំពោះ​សំណួរ​ដែល​គាត់​បាន​ឆ្ងល់​អស់​ជា​ច្រើន​ឆ្នាំ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ស្ត្រី​នេះ​ធ្លាប់​គិត​អំពី​សំណួរ​អ្វី?

  • ពេល​គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ តើ​នោះ​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សួរ​សំណួរ។ សូម​អាន ម៉ាថាយ ៧:៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ដឹង​ចម្លើយ​ពី​គម្ពីរ?

៥. អ្នក​អាច​សប្បាយ​ក្នុង​ការ​អាន​គម្ពីរ

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​អាន​គម្ពីរ ហើយ​ទទួល​ប្រយោជន៍​ពី​ការ​អាន​នោះ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ប្អូន​ៗ​យុវវ័យ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​អាន​សៀវភៅ​ទូទៅ?

  • ហេតុ​អ្វី​ពួក​គេ​មាន​អារម្មណ៍​ខុស​គ្នា​ចំពោះ​ការ​អាន​គម្ពីរ?

គម្ពីរ​មាន​ពាក្យ​សម្ដី​ដែល​អាច​សម្រាល​ទុក្ខ​យើង និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើ​ង។ សូម​អាន រ៉ូម ១៥:៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​សេចក្ដី​សន្យា​ក្នុង​ខ​គម្ពីរ​នេះ​ទេ?

៦. អ្នក​ឯ​ទៀត​អាច​ជួយ​យើង​ឲ្យ​យល់​ព័ត៌មាន​ក្នុង​គម្ពីរ

មនុស្ស​ជា​ច្រើន​អាន​គម្ពីរ​ដោយ​ខ្លួន​ឯង តែ​ពួក​គេ​ឃើញ​ថា​ការ​ពិភាក្សា​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​គម្ពីរ​ក៏​មាន​ប្រយោជន៍​ច្រើន​ដែរ។ សូម​អាន សកម្មភាព ៨:២៦​-​៣១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​យើង​អាច​យល់​ព័ត៌មាន​ក្នុង​គម្ពីរ​តាម​របៀប​ណា? (​សូម​មើល​ខ​៣០​និង​៣១​)

បុរស​ជន​ជាតិ​អេត្យូពី​ត្រូវ​ការ​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​ពន្យល់​បទ​គម្ពីរ​ដល់​គាត់។ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ទទួល​ប្រយោជន៍ ពេល​អ្នក​ឯ​ទៀត​ជួយ​ពន្យល់​បទ​គម្ពីរ​ដល់​ពួក​គេ

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ការ​រៀន​គម្ពីរ​គ្មាន​ប្រយោជន៍​អ្វី​ទេ​»។

  • តើ​អ្នក​គិត​យ៉ាង​ណា? ហេតុ​អ្វី?

សេចក្ដី​សង្ខេប

គម្ពីរ​មាន​យោបល់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ឆ្លើយ​សំណួរ​សំខាន់​ៗ ហើយ​ផ្ដល់​ការ​សម្រាល​ទុក្ខនិង​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស។

រៀន​សា​ឡើង​វិញ

  • តើ​យើង​អាច​រក​ឃើញ​យោបល់​បែប​ណា​ក្នុង​គម្ពីរ?

  • តើ​គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

  • តើ​អ្នក​ចង់​រៀន​អ្វី​ខ្លះ​ក្នុង​គម្ពីរ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​របៀប​ដែល​គម្ពីរ​បាន​ជួយ​បុរស​ម្នាក់​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​តាំង​ពី​ក្មេង​មក។

របៀប​ដែល​ខ្ញុំ​ចាប់​ផ្ដើម​មាន​ជីវិត​សប្បាយ​រីករាយ (២:៥៣)

សូម​ពិនិត្យ​មើល​យោបល់​ល្អ​ពី​គម្ពីរ​សម្រាប់​ក្រុម​គ្រួសារ។

«​គន្លឹះ​១២​យ៉ាង​សម្រាប់​ក្រុម​គ្រួសារ​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​២ ឆ្នាំ​២០១៨​)

មនុស្ស​ទូទៅ​យល់​ខុស​អំពី​អ្នក​ណា​ដែល​ពិត​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ សូម​មើល​ចម្លើយ​ពី​គម្ពីរ។

ហេតុ​អ្វី​គួរ​រៀន​គម្ពីរ? (​វីដេអូ​ពេញ​) (៣:១៤)