មេរៀនទី២០
របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
ព្រះយេហូវ៉ាជាព្រះនៃសណ្ដាប់ធ្នាប់។ (កូរិនថូសទី១ ១៤:៣៣) ដូច្នេះ យើងដឹងថារាស្ត្ររបស់លោកនឹងមានរបៀបរៀបរយ។ តើក្រុមជំនុំគ្រិស្តសាសនិកបានត្រូវរៀបចំឡើងយ៉ាងដូចម្ដេច? តើយើងអាចជួយក្រុមជំនុំឲ្យមានដំណើរការល្អតាមរបៀបណា?
១. តើអ្នកណាជាប្រមុខនៃក្រុមជំនុំ?
«គ្រិស្តជាប្រមុខនៃក្រុមជំនុំ»។ (អេភេសូរ ៥:២៣) ពីស្ថានសួគ៌ លោកយេស៊ូមើលការខុសត្រូវលើសកម្មភាពផ្សេងៗនៃរាស្ត្ររបស់ព្រះយេហូវ៉ាទូទាំងពិភពលោក។ លោកយេស៊ូបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ពួកគាត់ជាបុរសចាស់ទុំមួយក្រុមតូចដែលមានបទពិសោធន៍ច្រើនឆ្នាំ ហើយពួកគាត់បានត្រូវហៅថាគណៈអភិបាល។ (សូមអាន ម៉ាថាយ ២៤:៤៥-៤៧) គណៈអភិបាលផ្ដល់ការណែនាំដល់ក្រុមជំនុំទូទាំងពិភពលោក ដូចពួកសាវ័កនិងពួកអ្នកចាស់ទុំនៅសតវត្សរ៍ទី១ក្នុងក្រុងយេរូសាឡិម។ (សកម្មភាព ១៥:២) ប៉ុន្តែ ពួកគាត់មិនមែនជាអ្នកដឹកនាំអង្គការរបស់យើងទេ។ ពួកគាត់ពិនិត្យមើលគម្ពីរដើម្បីទទួលការណែនាំពីព្រះយេហូវ៉ា ហើយពួកគាត់ចុះចូលក្រោមប្រមុខភាពរបស់លោកយេស៊ូ។
២. តើពួកអ្នកចាស់ទុំមានតួនាទីអ្វី?
ពួកអ្នកចាស់ទុំជាបុរសគ្រិស្តសាសនិកដែលបម្រើព្រះយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំ។ ពួកគាត់បង្រៀនគម្ពីរដល់រាស្ត្ររបស់ព្រះយេហូវ៉ា ព្រមទាំងផ្ដល់ជំនួយ និងលើកទឹកចិត្តពួកគេ។ ពួកគាត់មិនទទួលកម្រៃសម្រាប់កិច្ចការដែលពួកគាត់ធ្វើទេ។ ផ្ទុយទៅវិញ ពួកគាត់បម្រើ«ដោយស្ម័គ្រចិត្តនៅចំពោះព្រះ ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត»។ (ពេត្រុសទី១ ៥:១, ២) ពួកអ្នកចាស់ទុំក៏មានអ្នកជួយដែរ គឺជំនួយការខាងកិច្ចបម្រើ។ បើក្រោយមក ពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ ពួកគេអាចទៅជាអ្នកចាស់ទុំ។
គណៈអភិបាលតែងតាំងអ្នកចាស់ទុំខ្លះឲ្យធ្វើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលទៅទស្សនៈកិច្ចនៅក្រុមជំនុំផ្សេងៗ ដើម្បីផ្ដល់ការណែនាំនិងការលើកទឹកចិត្ត។ ពួកគាត់តែងតាំងបងប្រុសៗដែលមានគុណសម្បត្តិដូចគម្ពីរចែង ឲ្យធ្វើជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ។—ធីម៉ូថេទី១ ៣:១-១០, ១២; ទីតុស ១:៥-៩
៣. តើសាក្សីម្នាក់ៗមានតួនាទីអ្វី?
សាក្សីទាំងអស់ក្នុងក្រុមជំនុំមានតួនាទី«សរសើរតម្កើងនាមព្រះយេហូវ៉ា» ដោយរួមចំណែកក្នុងកិច្ចប្រជុំក្រុមជំនុំ និងចូលរួមក្នុងកិច្ចបម្រើផ្សាយស្របតាមស្ថានភាពរបស់ពួកគេ។—សូមអាន ចម្រៀងសរសើរព្រះ ១៤៨:១២, ១៣
បង្កើនចំណេះ
សូមរៀនថា តើលោកយេស៊ូជាអ្នកដឹកនាំបែបណា? តើពួកអ្នកចាស់ទុំព្យាយាមធ្វើតាមគំរូលោកយ៉ាងដូចម្ដេច? ហើយតើតាមរបៀបណាយើងអាចសហការជាមួយនឹងលោកយេស៊ូនិងពួកអ្នកចាស់ទុំ?
៤. លោកយេស៊ូជាអ្នកដឹកនាំដែលផ្ដល់កម្លាំងចិត្ត
លោកយេស៊ូផ្ដល់សេចក្ដីអញ្ជើញដ៏គួរឲ្យទាក់ទាញចិត្តដល់យើង។ សូមអាន ម៉ាថាយ ១១:២៨-៣០ រួចពិភាក្សាសំណួរនេះ៖
-
តើលោកយេស៊ូចង់ឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះការដឹកនាំរបស់លោក?
តើពួកអ្នកចាស់ទុំធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច? លេងវីដេអូ។
គម្ពីរបង្រៀនយ៉ាងច្បាស់អំពីរបៀបដែលពួកអ្នកចាស់ទុំគួរបំពេញភារកិច្ចរបស់ខ្លួន។
សូមអាន អេសាយ ៣២:២ និងពេត្រុសទី១ ៥:១-៣ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាដែលដឹងថា ពួកអ្នកចាស់ទុំខំព្យាយាមផ្ដល់កម្លាំងចិត្តដល់បងប្អូនឯទៀតដូចលោកយេស៊ូ?
-
តើពួកអ្នកចាស់ទុំយកតម្រាប់លោកយេស៊ូតាមវិធីណាទៀត?
៥. ពួកអ្នកចាស់ទុំបង្រៀនដោយទុកគំរូ
តើលោកយេស៊ូចង់ឲ្យពួកអ្នកចាស់ទុំចាត់ទុកតួនាទីរបស់ពួកគាត់ថាសំខាន់យ៉ាងណា? លេងវីដេអូ។
លោកយេស៊ូបានទុកគំរូសម្រាប់អស់អ្នកដែលនាំមុខក្នុងក្រុមជំនុំ។ សូមអាន ម៉ាថាយ ២៣:៨-១២ រួចពិភាក្សាសំណួរនេះ៖
-
តើក្នុងគម្ពីរមានខ្នាតតម្រាអ្វីខ្លះសម្រាប់ពួកអ្នកចាស់ទុំ? តើអ្នកគិតថាពួកអ្នកដឹកនាំសាសនាធ្វើតាមអ្វីដែលគម្ពីរចែងឬទេ?
-
ក. អ្នកចាស់ទុំបន្តពង្រឹងចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះ ព្រមទាំងបន្តជួយក្រុមគ្រួសារឲ្យធ្វើដូច្នោះដែរ
-
ខ. អ្នកចាស់ទុំថែរក្សាបងប្អូនក្នុងក្រុមជំនុំ
-
គ. អ្នកចាស់ទុំផ្សព្វផ្សាយជាទៀងទាត់
-
ឃ. អ្នកចាស់ទុំកំពុងបង្រៀន។ ពួកគាត់ក៏ជួយសម្អាតនិងធ្វើកិច្ចការឯទៀតដែរ
៦. យើងអាចសហការជាមួយនឹងពួកអ្នកចាស់ទុំ
គម្ពីរប្រាប់មូលហេតុសំខាន់ដែលយើងគួរសហការជាមួយនឹងពួកអ្នកចាស់ទុំ។ សូមអាន ហេប្រឺ ១៣:១៧ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើសមហេតុសមផលទេដែលគម្ពីរលើកទឹកចិត្តយើងឲ្យស្ដាប់បង្គាប់ ហើយចុះចូលនឹងពួកអ្នកនាំមុខ? ហេតុអ្វី?
សូមអាន លូកា ១៦:១០ រួចពិភាក្សាសំណួរនេះ៖
-
ហេតុអ្វីយើងគួរសហការជាមួយនឹងពួកអ្នកចាស់ទុំ សូម្បីតែក្នុងរឿងតូចតាច?
មនុស្សខ្លះនិយាយថា៖ «អ្នកមិនចាំបាច់ចូលរួមជាមួយនឹងសាសនាណាមួយទេ»។
-
តើអ្នកគិតថាមានប្រយោជន៍អ្វីខ្លះ បើយើងគោរពប្រណិប័តន៍ជាមួយនឹងក្រុមជំនុំ?
សេចក្ដីសង្ខេប
លោកយេស៊ូជាប្រមុខនៃក្រុមជំនុំ។ យើងរីករាយសហការជាមួយនឹងពួកអ្នកចាស់ទុំដែលបម្រើក្រោមការដឹកនាំរបស់លោកយេស៊ូ ដោយសារពួកគាត់ផ្ដល់កម្លាំងចិត្តឲ្យយើង និងបង្រៀនយើងដោយទុកគំរូ។
រៀនសាឡើងវិញ
-
តើអ្នកណាជាប្រមុខនៃក្រុមជំនុំ?
-
តើពួកអ្នកចាស់ទុំជួយក្រុមជំនុំយ៉ាងដូចម្ដេច?
-
តើយើងម្នាក់ៗដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាមានតួនាទីអ្វី?
ស្វែងយល់ថែមទៀត
សូមមើលភ័ស្តុតាងដែលបញ្ជាក់ថា គណៈអភិបាលនិងអ្នកចាស់ទុំឯទៀតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រិស្តសាសនិក។
ចូរពង្រឹងកម្លាំងបងប្អូនពេលនៅក្រោមការដាក់បម្រាម (៤:២២)
សូមរៀនថា តើពួកអ្នកត្រួតពិនិត្យប្រចាំមណ្ឌលធ្វើកិច្ចការអ្វីខ្លះ?
ជីវិតរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅតំបន់ដាច់ស្រយាល (៤:៥១)
សូមអានអំពីតួនាទីរបស់ស្ត្រីក្នុងក្រុមជំនុំ។
សូមស្វែងយល់អំពីរបៀបដែលពួកអ្នកចាស់ទុំធ្វើការនឿយហត់ដើម្បីលើកទឹកចិត្តបងប្អូនរួមជំនឿ។