លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៨

ចូររក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា

ចូររក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា

គ្រិស្ត​សាសនិក​ពិត​ប្ដេជ្ញា​ចិត្ត​មិន​ឲ្យ​អ្វី​ឬ​អ្នក​ណា​ក៏​ដោយ មក​បញ្ឈប់​ពួក​គេ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ អ្នក​ក៏​ច្បាស់​ជា​ប្ដេជ្ញា​ចិត្ត​ធ្វើ​ដូច្នោះ​ដែរ។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​អ្នក។ (​សូម​អាន ប្រវត្តិហេតុ​ទី​១ ២៨:៩​) តើ​មាន​ស្ថានភាព​ណា​ខ្លះ​ដែល​អ្នក​ប្រហែល​ជា​ពិបាក​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​តើ​អ្វី​អាច​ជួយ​អ្នក​បាន?

១. តើ​អ្នក​ឯ​ទៀត​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

មនុស្ស​មួយ​ចំនួន​នឹង​ព្យាយាម​រា​រាំង​យើង​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ តើ​ពួក​គេ​ជា​អ្នក​ណា​ខ្លះ? ពួក​គេ​ខ្លះ​ជា​អ្នក​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បាន​និយាយ​កុហក​អំពី​អង្គការ​ព្រះ​ដើម្បី​បង្ខូច​ជំនឿ​របស់​យើង។ ពួក​គេ​ទាំង​នោះ​ជា​អ្នក​ក្បត់​ជំនឿ។ ម្យ៉ាង​ទៀត អ្នក​ដឹក​នាំ​សាសនា​ខ្លះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​យើង ដើម្បី​បំភាន់​បង​ប្អូន​ខ្លះ​ឲ្យ​ចាក​ចេញ​ពី​សេចក្ដី​ពិត។ បើ​យើង​ជជែក​វែក​ញែក​ជា​មួយ​នឹង​ពួក​អ្នក​ប្រឆាំង ឬ​អាន​សៀវ​ភៅ ឬ​មើល​គេហទំព័រ ឬ​មើល​វីដេអូ​របស់​ពួក​គេ នោះ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ស្ដី​អំពី​អស់​អ្នក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​អំពល់​នឹង​ពួក​គេ​ឡើយ។ ពួក​គេ​ជា​មនុស្ស​ខ្វាក់​ដែល​កំពុង​នាំ​ផ្លូវ​អ្នក​ឯ​ទៀត។ ប្រសិន​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ដូច​គ្នា នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​រណ្ដៅ​»។​—ម៉ាថាយ ១៥:១៤

២. តើ​ការ​សម្រេច​ចិត្ត​របស់​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា?

សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា នឹង​ជំរុញ​ចិត្ត​យើង​មិន​ឲ្យ​ពាក់​ព័ន្ធ​ទាល់​តែ​សោះ​នឹង​សាសនា​មិន​ពិត។ ការ​ងារ​ដែល​យើង​ធ្វើ អង្គការ​ដែល​យើង​រួម​ចំណែក ឬ​សកម្មភាព​ណា​ក៏​ដោយ​ដែល​យើង​ចូល​រួម មិន​ត្រូវ​ពាក់​ព័ន្ធ​នឹង​សាសនា​មិន​ពិត​ឡើយ។ ព្រះ​យេហូវ៉ា​ព្រមាន​យើង​ថា​៖ ​«​រាស្ដ្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​[​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​]​»។​—ការ​បើក​បង្ហាញ ១៨:​២,

បង្កើន​ចំណេះ

សូម​រៀន​អំពី​របៀប​ដែល​អ្នក​មិន​ឲ្យ​អ្នក​ណា​ម្នាក់​មក​ធ្វើ​ឲ្យ​ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។ សូម​រៀន​ដែរ​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ដោយ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។

៣. ចូរ​ប្រុង​ប្រយ័ត្ន​នឹង​គ្រូ​ក្លែង​ក្លាយ

បើ​យើង​ឮ​ព័ត៌មាន​មិន​ល្អ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា? សូម​អាន សុភាសិត ១៤:១៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​យើង​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ទាំង​អស់​ដែល​យើង​ឮ?

សូម​អាន យ៉ូហាន​ទី​២ ខ​៩-១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ក្បត់​ជំនឿ?

  • ទោះ​ជា​យើង​មិន​ទាក់​ទង​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ពួក​អ្នក​ក្បត់​ជំនឿ​ក៏​ដោយ តើ​យើង​អាច​ទទួល​ឥទ្ធិពល​ពី​ទស្សនៈ​របស់​ពួក​គេ​តាម​របៀប​ណា​ខ្លះ?

  • បើ​យើង​ស្ដាប់​គេ​និយាយ​មិន​ល្អ​អំពី​ព្រះ​យេហូវ៉ា​ឬ​អំពី​អង្គការ​របស់​លោក តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​យើង?

៤. ពេល​បង​ប្អូន​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ

បើ​យើង​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​យើង​មាន​កាតព្វកិច្ច​អ្វី? សូម​ពិចារណា​គោល​ការណ៍​មួយ​ពី​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ សូម​អាន ច្បាប់​លេវី ៥:១

ដូច​ក្នុង​ខ​នោះ បើ​យើង​ដឹង​ថា​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​ត្រូវ​ប្រាប់​អ្នក​ចាស់​ទុំ។ ប៉ុន្តែ ជា​ការ​ល្អ​ដែល​យើង​ប្រាប់​បុគ្គល​ដែល​ធ្វើ​ខុស ឲ្យ​ទៅ​សារភាព​ប្រាប់​អ្នក​ចាស់​ទុំ។ បើ​គាត់​នៅ​តែ​មិន​ព្រម​ទៅ​ប្រាប់​ទេ យើង​ត្រូវ​ឆាប់​ទៅ​ប្រាប់​អ្នក​ចាស់​ទុំ​ដើម្បី​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​ការ​ធ្វើ​ដូច្នោះ​បង្ហាញ​ថា យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ . . .

  • ព្រះ​យេហូវ៉ា?

  • បុគ្គល​ដែល​បាន​ធ្វើ​ខុស?

  • បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ?

បើ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​បាន​ធ្វើ​ខុស សូម​ជួយ​គាត់!

៥. ចូរ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា

សូម​អាន លូកា ៤:៨ និង​ការ​បើក​បង្ហាញ ១៨:​៤, ៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ខ្ញុំ​នៅ​តែ​មាន​ឈ្មោះ​ជា​សមាជិក​ក្នុង​សាសនា​មិន​ពិត​ឬ​ទេ?

  • តើ​ខ្ញុំ​កំពុង​រួម​ចំណែក​ជា​មួយ​អង្គការ​ណា​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ឬ​ទេ?

  • តើ​ការ​ងារ​របស់​ខ្ញុំ​គាំទ្រ​សាសនា​មិន​ពិត​តាម​របៀប​ណា​មួយ​ឬ​ទេ?

  • តើ​អ្នក​បាន​សង្កេត​ឃើញ​ថា អ្នក​នៅ​តែ​មាន​អ្វី​ខ្លះ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សាសនា​មិន​ពិត​ឬ​ទេ?

  • បើ​ខ្ញុំ​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ណា​មួយ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ?

ក្នុង​គ្រប់​រឿង​ទាំង​អស់ ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​អ្នក​មាន​សមត្ថភាព​វិនិច្ឆ័យ​ស្អាត​ស្អំ និង​ដែល​បង្ហាញ​ថា​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

បើ​គេ​សុំ​អ្នក​ឲ្យ​បរិច្ចាគ​ប្រាក់​ដល់​សាសនា តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​អាច​ការ​ពារ​សេចក្ដី​ពិត​បាន លុះ​ត្រា​តែ​ខ្ញុំ​ដឹង​ថា​ពួក​អ្នក​ក្បត់​ជំនឿ​និយាយ​អ្វី​ខ្លះ​»។

  • តើ​ការ​ធ្វើ​ដូច្នេះ​ប្រកប​ដោយ​ប្រាជ្ញា​ឬ​ទេ? ហេតុ​អ្វី​អ្នក​គិត​ដូច្នេះ?

សេចក្ដី​សង្ខេប

ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា យើង​មិន​ត្រូវ​សេព​គប់​អស់​អ្នក​ដែល​ព្យាយាម​បំភាន់​យើង​ឡើយ។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​យើង​មិន​គួរ​ស្ដាប់​សម្ដី​របស់​ពួក​អ្នក​ក្បត់​ជំនឿ?

  • បើ​យើង​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​យើង​គួរ​ធ្វើ​អ្វី?

  • តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​ការ​ព្រមាន​ដែល​ឲ្យ​រត់​ចេញ​ពី​សាសនា​មិន​ពិត?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​ថា តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ពេល​គេ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​សាក្សី​ព្រះ​យេហូវ៉ា?

«​តើ​អ្នក​មាន​ព័ត៌មាន​ពិត​ឬ​ទេ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​សីហា ឆ្នាំ​២០១៨​)

តើ​តាម​របៀប​ណា​អ្នក​អាច​កត់​សម្គាល់​ថា​អង្គការ​មួយ​ណា​ឬ​សកម្មភាព​បែប​ណា​ដែល​គាំទ្រ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

«​ចូរ​ជាប់​រវល់​ក្នុង​កិច្ច​ការ​របស់​ព្រះ​នៅ​ចុង​បញ្ចប់​នៃ​‹គ្រា​ចុង​ក្រោយ​បង្អស់›​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា ឆ្នាំ​២០១៩ វគ្គ​១៦​-​១៨​)

ក្នុង​បទ​ពិសោធន៍​«​ខ្ញុំ​បាន​ស្វែង​រក​ព្រះ​តាំង​ពី​កុមារភាព​»​ សូម​អាន​អំពី​សង្ឃ​ម្នាក់​ដែល​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​សាសនា​ស៊ីនតូ។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១១​)