ផ្នែកទី៨ • សកម្មភាព ២១:១៨–២៨:៣១
‹ផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ដោយគ្មានអ្វីមករារាំង›
នៅក្នុងផ្នែកនេះ យើងនឹងធ្វើដំណើរតាមប៉ូលក្នុងកាលដែលគាត់ប្រឈមមុខនឹងក្រុមមនុស្សដ៏កាចសាហាវ ស៊ូទ្រាំនឹងការជាប់គុក ព្រមទាំងត្រូវគេនាំខ្លួនទៅឯមន្ត្រីផ្សេងៗរបស់រ៉ូមដើម្បីទទួលការកាត់ទោស។ នៅគ្រប់ស្ថានភាពទាំងអស់នោះ សាវ័កប៉ូលបានបន្តផ្សព្វផ្សាយយ៉ាងសព្វគ្រប់អំពីរាជាណាចក្រព្រះ។ សេចក្ដីបញ្ចប់នៃសៀវភៅសកម្មភាពរបស់ពួកសាវ័ក គឺគួរឲ្យរំភើបចិត្តណាស់! កាលដែលអ្នកពិចារណាផ្នែកនេះ សូមសួរខ្លួនអ្នកថា‹តើតាមរបៀបណាខ្ញុំអាចធ្វើតាមគំរូរបស់អ្នកផ្សាយដំណឹងល្អដ៏ក្លាហាននិងខ្នះខ្នែងនេះ?›។