លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លិបិក្រមរូបភាព

លិបិក្រមរូបភាព

ឯកសារ​យោង​តាម​លេខ​ទំព័រ

  • ក្រប ប៉ូល, តាប៊ីថា, កាលីយ៉ូ, លូកា, មន្ត្រី​វិហារ​ជា​មួយ​នឹង​ពួក​សាវ័ក, ពួក​សាឌូស៊ី, ប៉ូល​ត្រូវ​គេ​នាំ​ទៅ​ក្រុង​សេសារៀ និង​ការ​ផ្សព្វ​ផ្សាយ​នៅ​សម័យ​បច្ចុប្បន្ន ដោយ​ប្រើ​ឡាន​ដែល​មាន​ប្រដាប់​បំពង​សំឡេង និង​ម៉ាស៊ីន​ចាក់​ថាស។

  • ទំព័រ​១ ប៉ូល​ជាប់​ច្រវាក់ ហើយ​ក៏​មាន​លូកា​នៅ​លើ​សំពៅ​ដឹក​ទំនិញ​ទៅ​ក្រុង​រ៉ូម​ដែរ។

  • ទំព័រ​២, ៣ បង​ចន បា និង​បង​ធីអូឌ័រ ចារ៉ាស ជា​គណៈ​អភិបាល​កំពុង​ចង្អុល​ផែន​ទី​ពិភព​លោក។

  • ទំព័រ​១១ លោក​យេស៊ូ​ប្រគល់​ភារកិច្ច​ឲ្យ​សាវ័ក​ស្មោះ​ត្រង់​១១​នាក់ និង​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​នៅ​លើ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ។

  • ទំព័រ​១៥ លោក​យេស៊ូ​ឡើង​ទៅ​លើ​មេឃ។ ពួក​សាវ័ក​ងើយ​មើល​លោក។

  • ទំព័រ​២២ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ពួក​អ្នក​កាន់​តាម​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ​របស់​អស់​អ្នក ដែល​បាន​មក​ចូល​រួម​បុណ្យ​នោះ។

  • ទំព័រ​៤០ ពួក​សាវ័ក​ឈរ​នៅ​ចំពោះ​មុខ​កៃផាស​ដែល​កំពុង​ក្ដៅ​ចិត្ត​ជា​ខ្លាំង។ ពួក​មន្ត្រី​វិហារ​ត្រៀម​ខ្លួន​ធ្វើ​តាម​បញ្ជា​របស់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដើម្បី​ចាប់​ខ្លួន​ពួក​សាវ័ក។

  • ទំព័រ​៤៩ ខាង​ក្រោម​៖ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២ តុលាការ​អាល្លឺម៉ង់​ខាង​កើត​បាន​ចោទ​ប្រកាន់​មិន​ពិត​ថា សាក្សី​ព្រះ​យេហូវ៉ា​ជា​ជន​ស៊ើប​ការណ៍​របស់​អាម៉េរិក (​Periodical Neue Berliner Illustrierte, ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​១៩៥០​)។

  • ទំព័រ​៥២ ស្ទេផាន​ឈរ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ នៅ​ខាង​មុខ​គឺ​ពួក​ផារិស៊ី​ដែល​ជា​អូធូដុក្ស​ជ្រុល​និយម ហើយ​នៅ​ខាង​ក្រោយ​គឺ​ពួក​សាឌូស៊ី​ដែល​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ។

  • ទំព័រ​៦០ ពេត្រុស​ដាក់​ដៃ​លើ​អ្នក​កាន់​តាម​ថ្មី​ម្នាក់។ ស៊ីម៉ូន​កាន់​ថង់​ប្រាក់​នៅ​នឹង​ដៃ។

  • ទំព័រ​៨៥ ពេត្រុស​និង​គ្នា​របស់​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​កូនេលាស។ កូនេលាស​ពាក់​អាវ​ពិសេស​ដណ្ដប់​លើ​ស្មា​ខាង​ឆ្វេង ដែល​បញ្ជាក់​ពី​ឋានៈ​ជា​មេ​បញ្ជាការ។

  • ទំព័រ​៩៣ ទេវតា​នាំ​ផ្លូវ​ពេត្រុស។ ប៉ម​អានតូនីយ៉ា​ប្រហែល​ជា​កន្លែង​ដែល​ពេត្រុស​ជាប់​គុក។

  • ទំព័រ​៩៥ នៅ​ខាង​ក្រោម​៖ នៅ​ឆ្នាំ​១៩៤៥ មនុស្ស​មួយ​ក្រុម​ធំ​ប្រព្រឹត្ត​ហិង្សា​នៅ​ក្បែរ​ក្រុង​ម៉ុងរ៉េអាល ក្នុង​ខេត្ត​កេបិក (​Periodical Weekend Magazine, ខែ​កក្កដា ឆ្នាំ​១៩៥៦​)។

  • ទំព័រ​១០៣ ប៉ូល​និង​បាណាបាស​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុង​អាន់ទីយ៉ូក​តំបន់​ភីស៊ីឌា។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ស្ពាន​ប្រព័ន្ធ​ទឹក​ថ្មី​របស់​ក្រុង ដែល​ទំនង​ជា​បាន​ត្រូវ​សង់​នៅ​ដើម​សតវត្សរ៍​ទី​១ គ.ស.។

  • ទំព័រ​១០៦ ប៉ូល​និង​បាណាបាស​មិន​ព្រម​ទទួល​ការ​គោរព​បូជា​ពី​អ្នក​ក្រុង​លីស្ត្រា​ទេ។ ជា​ទូទៅ ការ​ជូន​គ្រឿង​បូជា​ជា​សាធារណៈ តែង​មាន​សំឡេង​អ៊ូអរ មាន​ពណ៌​ចម្រុះ និង​អម​ដោយ​សំឡេង​តន្ត្រី​ផ្សេង​ៗ។

  • ទំព័រ​១១៣ ខាង​លើ​៖ ស៊ីឡាស​និង​យូដាស​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី។ (​សកម្ម. ១៥:៣០​-​៣២​) ខាង​ក្រោម​៖ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្រុម​ជំនុំ​មួយ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា។

  • ទំព័រ​១២១ ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​មួយ។

  • ទំព័រ​១៤២ ប៉ូល​និង​ធីម៉ូថេ​កំពុង​ធ្វើ​ដំណើរ​តាម​សំពៅ​ដឹក​ទំនិញ​របស់​ស្រុក​រ៉ូម។ ពួក​គាត់​មើល​ឃើញ​បង្គោល​ភ្លើង​ប៉ម​ពី​ចម្ងាយ។

  • ទំព័រ​១៥៧ ប៉ូល​និង​ស៊ីឡាស​នៅ​ខាង​ក្នុង​ជញ្ជាំង​ទី​ធ្លា ដើម្បី​គេច​ខ្លួន​ពី​ក្រុម​មនុស្ស​បង្ក​ចលាចល។

  • ទំព័រ​១៧៧ កាលីយ៉ូ​ស្ដី​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ប៉ូល។ គាត់​ពាក់​សម្លៀក​បំពាក់​ដែល​បង្ហាញ​ពី​ឋានៈ​របស់​គាត់​គឺ​៖ អាវ​ពណ៌​ស​មាន​ជាយ​ពណ៌​ស្វាយ និង​ស្បែក​ជើង​មួយ​ប្រភេទ​ហៅ​ថា​កាលសេ។

  • ទំព័រ​១៨០ ដេមេទ្រាស​កំពុង​ប្រាប់​ពួក​កម្មករ​នៅ​ហាង​ធ្វើ​ប្រាក់​មួយ​ក្នុង​ក្រុង​អេភេសូរ។ រូប​សំណាក​តូច​ៗ​របស់​ព្រះ​អាតេមីស​បាន​ត្រូវ​ធ្វើ​លក់​ជា​វត្ថុ​អនុស្សាវរីយ៍។

  • ទំព័រ​១៩៥ ប៉ូល​និង​មិត្ត​ភក្ដិ​របស់​គាត់​ឡើង​ជិះ​សំពៅ។ នៅ​ខាង​ក្រោយ​គឺ​វិមាន​កំពង់​ផែ​ដ៏​ធំ​ដែល​បាន​ត្រូវ​សង់​នៅ​សតវត្សរ៍​ទី​១ មុន​គ.ស.។

  • ទំព័រ​២០៥ នៅ​ខាង​ក្រោម​៖ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ នៅ​គ្រា​ដែល​គេ​ដាក់​បម្រាម​លើ​សៀវភៅ​របស់​យើង​ក្នុង​ប្រទេស​កាណាដា សាក្សី​វ័យ​ក្មេង​ម្នាក់​កំពុង​ដឹក​សៀវភៅ​ដោយ​សម្ងាត់ (​ការ​សម្ដែង​)។

  • ទំព័រ​២០៨ ប៉ូល​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​បុរស​ចាស់​ទុំ។ លូកា​និង​ធីម៉ូថេ​កំពុង​អង្គុយ​នៅ​ខាង​ក្រោយ ដើម្បី​ជួយ​ចែក​អំណោយ។

  • ទំព័រ​២១៨ ក្មួយ​របស់​ប៉ូល​បាន​និយាយ​ប្រាប់​ក្លូឌាស​ឡែសៀស​នៅ​ប៉ម​អានតូនីយ៉ា ប្រហែល​ជា​កន្លែង​ដែល​គេ​ឃុំ​ប៉ូល។ នៅ​ខាង​ក្រោយ​គឺ​វិមាន​របស់​ហេរ៉ូឌ។

  • ទំព័រ​២៣៦ ប៉ូល​កំពុង​អធិដ្ឋាន​សម្រាប់​ពួក​អ្នក​ធ្វើ​ដំណើរ​ដ៏​នឿយ​ហត់ នៅ​ក្នុង​សំពៅ​ដឹក​ទំនិញ។

  • ទំព័រ​២៥៤ អ្នក​ទោស​ប៉ូល​ដែល​ជាប់​ច្រវាក់​ជា​មួយ​នឹង​ទាហាន​រ៉ូម​ម្នាក់ កំពុង​សម្លឹង​មើល​ជ្រុង​មួយ​នៃ​ក្រុង​រ៉ូម។