ផ្នែកទី៣ • សកម្មភាព ១០:១–១២:២៥
«ជនជាតិដទៃ . . . បានទទួលបណ្ដាំរបស់ព្រះ»
តើជនជាតិយូដាដែលកាន់តាមលោកយេស៊ូនឹងសុខចិត្តផ្សព្វផ្សាយដំណឹងល្អ ដល់ជនជាតិដទៃដែលមិនកាត់ចុងស្បែកឬទេ? ក្នុងផ្នែកនេះ យើងនឹងឃើញពីរបៀបដែលឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានបើកចិត្ត និងជួយគ្រិស្តសាសនិកឲ្យយកឈ្នះការរើសអើង ព្រមទាំងជំរុញចិត្តពួកគេឲ្យធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ ដល់ជនជាតិទាំងអស់។