លោតទៅអត្ថបទ

តើអ្វីធ្វើឲ្យគ្រួសារមានសុភមង្គល?

តើអ្វីធ្វើឲ្យគ្រួសារមានសុភមង្គល?

តើ​លោក​អ្នក​គិត​ថា​ជា . . .

  • សេចក្ដី​ស្រឡាញ់?

  • លុយ?

  • អ្វី​ផ្សេង​ទៀត?

គម្ពីរ​រៀប​រាប់​ថា​៖

​«​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។—លូកា ១១:២៨, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

នោះ​អាច​ជួយ​លោក​អ្នក​ដូច​ជា

រក​ឃើញ​សេចក្ដី​ស្រឡាញ់​ពិត។—អេភេសូរ ៥:២៨, ២៩

មាន​ការ​គោរព​យ៉ាង​ស្មោះ។—អេភេសូរ ៥:៣៣

មាន​សេចក្ដី​សុខ​សាន្ត​ពិត។—ម៉ាកុស ១០:៦​-​៩

តើ​យើង​អាច​ជឿ​អ្វី​ដែល​គម្ពីរ​រៀប​រាប់​ទេ?

យើង​អាច​ជឿ​បាន យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​ពីរ​យ៉ាង​៖

  • ព្រះ​ជា​អ្នក​ផ្ដើម​បង្កើត​ក្រុម​គ្រួសារ។ គម្ពីរ​ចែង​ថា​៖ ​«​គ្រប់​គ្រួសារ . . . មាន​នាម​ត្រកូល​»​មក​ពី​ព្រះ​យេហូវ៉ា។ (​អេភេសូរ ៣:១៤, ១៥​) បើ​និយាយ​ឲ្យ​ស្រួល​យល់ គឺ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ឲ្យ​មាន​ក្រុម​គ្រួសារ។ ហេតុ​អ្វី​រឿង​នោះ​សំខាន់?

    សូម​ពិចារណា បើ​លោក​អ្នក​បរិភោគ​អាហារ​ដែល​ឈ្ងុយ​ឆ្ងាញ់ ហើយ​ចង់​ដឹង​ថា​មាន​គ្រឿង​ផ្សំ​អ្វី​ខ្លះ តើ​លោក​អ្នក​នឹង​សួរ​អ្នក​ណា? ជា​ការ​សម​ហេតុ​ផល បើ​សួរ​អ្នក​ដែល​បាន​រៀបចំ​អាហារ​នោះ មែន​ទេ?

    ស្រដៀង​គ្នា​ដែរ ដើម្បីដឹង​គន្លឹះ​សំខាន់​ៗ​ដែល​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុភមង្គល ជា​ការ​ល្អ​បើ​យើង​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ដែល​ជា​អ្នក​ផ្ដើម​បង្កើត​ឲ្យ​មាន​ក្រុម​គ្រួសារ។—ដើម​កំណើត ២:១៨​-​២៤

  • ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​អ្នក។ ក្រុម​គ្រួសារ​គួរ​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​គម្ពីរ។ ហេតុ​អ្វី? ​«​ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ (​ពេត្រុស​ទី​១ ៥:៦, ៧​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​លោក​អ្នក​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ ឱវាទ​របស់​លោក​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ជា​និច្ច!—សុភាសិត ៣:៥, ៦; អេសាយ ៤៨:១៧, ១៨

សូម​គិត​អំពី​សំណួរ​នេះ

តើ​លោក​អ្នក​អាច​ជា​ប្ដី ប្រពន្ធ ឬ​ឪពុក​ម្ដាយ​ល្អ​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​នោះ​នៅ​អេភេសូរ ៥:១, ២ និង​កូឡុស ៣:១៨​-​២១