ផ្នែកទី២
ទុក្ខកង្វល់ «ត្រូវគេគាបសង្កត់នៅគ្រប់ច្រកល្ហក»
បងស្រីចូនរៀបរាប់ថា៖ «ក្រោយពីរៀបការអស់២៥ឆ្នាំ ប្ដីនិងខ្ញុំបានលែងលះគ្នា។ កូនៗរបស់ខ្ញុំបានចាកចេញពីសេចក្ដីពិត ណាមួយទៀតខ្ញុំក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ក្រោយមក ខ្ញុំបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំលែងមានន័យខ្លឹមសារទៀត ហើយខ្ញុំលែងចង់រវីរវល់នឹងរឿងអ្វីៗទាំងអស់។ ខ្ញុំក៏បានឈប់ចូលរួមកិច្ចប្រជុំ ហើយនៅទីបំផុត ខ្ញុំបានទៅជាអសកម្មក្នុងសេចក្ដីពិត»។
មនុស្សគ្រប់រូបតែងតែមានកង្វល់ សូម្បីតែរាស្ត្ររបស់ព្រះក៏ចេះខ្វល់ចិត្តដែរ។ អ្នកតែងចម្រៀងសរសើរព្រះបានសរសេរថា៖ «កង្វល់កង្វាយញាំញីចិត្តខ្ញុំ»។ (ចម្រៀងសរសើរព្រះ ៩៤:១៩) ម្យ៉ាងទៀត លោកយេស៊ូបានមានប្រសាសន៍ថាក្នុងអំឡុងគ្រាចុងក្រោយបំផុត «កង្វល់អំពីជីវិត»អាចធ្វើឲ្យការបម្រើព្រះយេហូវ៉ាទៅជាអ្វីដ៏ពិបាក។ (លូកា ២១:៣៤) ចុះអ្នកវិញ? តើកង្វល់អំពីជីវិតដូចជាបញ្ហាលុយកាក់ បញ្ហាគ្រួសារ ឬបញ្ហាសុខភាពកំពុងញាំញីអ្នកដែរឬទេ? តើតាមរបៀបណាព្រះយេហូវ៉ាអាចជួយអ្នកស៊ូទ្រាំនិងដោះស្រាយបញ្ហាទាំងនោះ?
«ឫទ្ធានុភាពដែលលើសពីធម្មតា»
យើងមិនអាចស៊ូទ្រាំនឹងកង្វល់ក្នុងជីវិតដោយខ្លួនឯងបានទេ។ សាវ័កប៉ូលបានសរសេរថា៖ «យើងត្រូវគេគាបសង្កត់នៅគ្រប់ច្រកល្ហក . . . យើងទាល់គំនិត . . . យើងត្រូវគេផ្ដួលដល់ដី»។ ប៉ុន្តែ គាត់ក៏បានបន្ថែមដែរថា យើង‹មិនមែនរើមិនរួចឡើយ› «មិនមែនទាល់ច្រកទេ» ហើយក៏«មិនត្រូវគេបំផ្លាញ»ដែរ។ តើអ្វីជួយយើងឲ្យចេះស៊ូទ្រាំ? ប៉ូលប្រាប់ថា៖ «ឫទ្ធានុភាពដែលលើសពីធម្មតា» ពោលគឺឫទ្ធានុភាពដែលមកពីព្រះយេហូវ៉ាជាព្រះរបស់យើង ដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។—កូរិនថូសទី២ ៤:៧-៩
សូមរំពឹងគិតអំពីរបៀបដែលអ្នកបានទទួល«ឫទ្ធានុភាពដែលលើសពីធម្មតា»នៅអតីតកាល។ តើអ្នកនៅចាំអំពីការលើកទឹកចិត្តដែលអ្នកបានទទួលពីសុន្ទរកថាមួយ ដែលជួយអ្នកឲ្យដឹងគុណកាន់តែខ្លាំងចំពោះសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះយេហូវ៉ាឬទេ? ពេលដែលអ្នកបានបង្រៀនអ្នកឯទៀតអំពីសេចក្ដីសង្ឃឹមនៅសួនឧទ្យាន តើអ្នកមានជំនឿកាន់តែរឹងមាំចំពោះសេចក្ដីសន្យារបស់ព្រះឬទេ? ពេលយើងចូលរួមកិច្ចប្រជុំរបស់គ្រិស្តសាសនិកនិងប្រាប់អំពីជំនឿរបស់យើងដល់អ្នកឯទៀត យើងទទួលកម្លាំងដើម្បីស៊ូទ្រាំនឹងកង្វល់ក្នុងជីវិត ហើយយើងមានសេចក្ដីសុខសាន្តក្នុងចិត្ត ដើម្បីយើងអាចបម្រើព្រះយេហូវ៉ាដោយអំណរ។
«ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ»
ជួនកាល អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកត្រូវបំពេញភារកិច្ចជាច្រើនក្នុងពេលតែមួយ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបង្គាប់យើងឲ្យស្វែងរករាជាណាចក្ររបស់លោកជាមុន ហើយឲ្យយើងរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍លោក។ (ម៉ាថាយ ៦:៣៣; លូកា ១៣:២៤) ប៉ុន្តែ ចុះបើការប្រឆាំង បញ្ហាសុខភាព ឬបញ្ហាគ្រួសារបានធ្វើឲ្យអ្នកអស់កម្លាំង? ចុះបើការងារស៊ីពេលវេលានិងកម្លាំងរបស់អ្នកយ៉ាងច្រើនដែលធ្វើឲ្យអ្នកមិនអាចចំណាយពេលជាមួយនឹងក្រុមជំនុំ? ការប្រឈមមុខនឹងបញ្ហាជាច្រើនអាចនាំឲ្យអ្នកខ្វល់ចិត្តជាខ្លាំង ដោយសារអ្នកគ្មានពេលវេលានិងកម្លាំងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ អ្នកប្រហែលជាគិតថាព្រះយេហូវ៉ាតម្រូវច្រើនពេកពីអ្នក។
ព្រះយេហូវ៉ាចេះយោគយល់។ លោកមិនដែលតម្រូវឲ្យយើងធ្វើអ្វីដែលយើងមិនអាចធ្វើបាននោះទេ។ លោកដឹងថាយើងត្រូវការពេលវេលាដើម្បីអាចមានកម្លាំងកាយកម្លាំងចិត្តឡើងវិញ។—ចម្រៀងសរសើរព្រះ ១០៣:១៣, ១៤
ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានបង្ហាញការយកចិត្តទុកដាក់ចំពោះអេលីយ៉ាដែលជាអ្នកប្រកាសទំនាយ។ នៅពេលមួយ អេលីយ៉ាបានធ្លាក់ទឹកចិត្តនិងភ័យខ្លាចយ៉ាងខ្លាំង រហូតដល់គាត់រត់ទៅតំបន់ស្ងាត់ជ្រងំ តើព្រះយេហូវ៉ាស្ដីបន្ទោសអេលីយ៉ា ហើយបង្គាប់គាត់ឲ្យត្រឡប់ទៅបំពេញភារកិច្ចរបស់ខ្លួនវិញឬ? មិនមែនទេ។ ផ្ទុយទៅវិញ អស់ពីរដងព្រះយេហូវ៉ាបានបញ្ជូនទេវតាមួយរូបឲ្យទៅដាស់អេលីយ៉ាថ្នមៗ ថែមទាំងផ្ដល់អាហារឲ្យគាត់បរិភោគទៀតផង។ ទោះជាយ៉ាងនោះក៏ដោយ អស់រយៈពេល៤០ថ្ងៃក្រោយមក អេលីយ៉ានៅតែព្រួយបារម្ភនិងភ័យខ្លាចដដែល។ តើព្រះយេហូវ៉ាបានធ្វើអ្វីទៀតដើម្បីជួយគាត់? មុនបង្អស់ ព្រះយេហូវ៉ាបានបង្ហាញឲ្យអេលីយ៉ាឃើញថា លោកអាចការពារគាត់បាន។ បន្ទាប់មក ព្រះយេហូវ៉ាបានប្រើ«សំឡេងស្រាលស្រទន់»ដើម្បីសម្រាលទុក្ខបណ្ដាស្ដេចទី១ ១៩:១-១៩) តើមានមេរៀនអ្វី? ពេលដែលអេលីយ៉ាមានទុក្ខកង្វល់ជាខ្លាំង ព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះគាត់ដោយអត់ធ្មត់និងអាណិតមេត្តា។ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរទេ។ លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង ដូចករណីរបស់អេលីយ៉ាដែរ។
អេលីយ៉ា។ ចុងក្រោយ ព្រះយេហូវ៉ាបានបង្ហាញគាត់ឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់ទៀត ដែលកំពុងគោរពប្រណិប័តន៍ព្រះយ៉ាងស្មោះត្រង់។ មិនយូរក្រោយមក អេលីយ៉ាបានបំពេញភារកិច្ចជាអ្នកប្រកាសទំនាយយ៉ាងខ្នះខ្នែងម្ដងទៀត។ (ពេលអ្នកគិតអំពីអ្វីដែលអ្នកអាចឲ្យព្រះយេហូវ៉ា សូមទទួលស្គាល់ការពិតអំពីស្ថានភាពរបស់ខ្លួន។ សូមកុំប្រៀបធៀបអ្វីដែលអ្នកអាចធ្វើនៅពេលនេះ ទៅនឹងអ្វីដែលអ្នកធ្លាប់ធ្វើពីមុន។ ជាឧទាហរណ៍ សូមគិតអំពីអ្នករត់ប្រណាំងម្នាក់ដែលឈប់ហ្វឹកហាត់អស់ជាច្រើនខែឬជាច្រើនឆ្នាំមកហើយ។ គាត់មិនអាចមានទម្លាប់ដូចដែលគាត់មានពីមុនឡើងវិញភ្លាមៗបានទេ។ គាត់ត្រូវចាប់ផ្ដើមដោយកំណត់គោលដៅមួយចំនួនដែលងាយសម្រេច ដើម្បីពង្រឹងកម្លាំងកាយនិងសមត្ថភាពរត់ឲ្យបានយូរ។ គ្រិស្តសាសនិកក៏ដូចអ្នករត់ប្រណាំងដែរ។ ពួកគេហ្វឹកហាត់ដោយមានគោលដៅច្បាស់លាស់។ (កូរិនថូសទី១ ៩:២៤-២៧) ដូច្នេះ សូមកំណត់គោលដៅមួយដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ ដែលអ្នកទំនងជាអាចសម្រេចនៅពេលឥឡូវនេះ។ ជាឧទាហរណ៍ អ្នកអាចកំណត់គោលដៅចូលរួមកិច្ចប្រជុំក្នុងក្រុមជំនុំ។ សូមអធិដ្ឋានទៅព្រះយេហូវ៉ាសុំលោកឲ្យជួយអ្នកសម្រេចគោលដៅនោះ។ បន្តិចម្ដងៗ កាលដែលចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាកាន់តែរឹងមាំ នោះអ្នកនឹង«ភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ»។ (ចម្រៀងសរសើរព្រះ ៣៤:៨) សូមចាំថា អ្វីក៏ដោយដែលអ្នកធ្វើដើម្បីបង្ហាញថាអ្នកស្រឡាញ់ព្រះយេហូវ៉ាគឺមានតម្លៃណាស់ចំពោះលោក ទោះជាមើលទៅតិចតួចយ៉ាងណាក្ដី។—លូកា ២១:១-៤
«ការលើកទឹកចិត្តដែលខ្ញុំទន្ទឹងចាំយូរមកហើយ»
តើតាមរបៀបណាព្រះយេហូវ៉ាបានផ្ដល់កម្លាំងចិត្តដល់បងស្រីចូនដើម្បីឲ្យគាត់អាចត្រឡប់មកលោកវិញ? គាត់ប្រាប់ថា៖ «ខ្ញុំបន្តអធិដ្ឋានទៅព្រះយេហូវ៉ាសុំលោកជួយខ្ញុំ។ ក្រោយមក កូនប្រសាស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថានឹងមានសន្និបាតមួយក្នុងក្រុងដែលខ្ញុំរស់នៅ។ ខ្ញុំបានសម្រេចចិត្តចូលរួមសន្និបាតនោះមួយថ្ងៃ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយណាស់ ដែលបានចូលរួមជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ាម្ដងទៀត! សន្និបាតនោះគឺជាការលើកទឹកចិត្តដែលខ្ញុំទន្ទឹងចាំយូរមកហើយ។ នៅសព្វថ្ងៃនេះ ខ្ញុំកំពុងបម្រើព្រះយេហូវ៉ាម្ដងទៀតដោយអំណរ។ ជីវិតរបស់ខ្ញុំមានន័យខ្លឹមសារច្រើនជាងមុនឆ្ងាយណាស់។ ឥឡូវ ខ្ញុំដឹងច្បាស់ថាខ្ញុំពិតជាត្រូវការបងប្អូនរួមជំនឿ ហើយខ្ញុំក៏ត្រូវទទួលជំនួយពីពួកគាត់ដែរ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ដែលខ្ញុំនៅតែមានឱកាសត្រឡប់មករកព្រះយេហូវ៉ាវិញ»។