ជំពូកទី៣១
តើអ្នកណាអាចជួយសម្រាលទុក្ខកូន?
តើកូនធ្លាប់មានអារម្មណ៍ថាមិនសប្បាយចិត្ត ឬមានអារម្មណ៍ឯកោទេ?— តើកូនធ្លាប់ឆ្ងល់ថាមានអ្នកណាស្រឡាញ់កូនទេ?— កូនក្មេងខ្លះធ្លាប់ឆ្ងល់ដូចនោះ។ ប៉ុន្តែ ព្រះសន្យាថា៖ ‹ខ្ញុំមិនដែលភ្លេចអ្នកឡើយ›។ (អេសាយ ៤៩:១៥) ពេលគិតអំពីសេចក្ដីសន្យានោះគឺអស្ចារ្យណាស់ មែនទេ?— មែនហើយ ព្រះយេហូវ៉ាពិតជាស្រឡាញ់យើងខ្លាំងណាស់!
អ្នកសរសេរគម្ពីរម្នាក់បានប្រាប់ថា៖ «បើកាលណាឪពុកម្ដាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ»។ (ទំនុកតម្កើង ២៧:១០) ពេលយើងដឹងដូច្នោះ ពិតជាសម្រាលទុក្ខយើងណាស់ មែនទេ?— មែនហើយ ព្រះយេហូវ៉ាប្រាប់យើងថា៖ ‹កុំឲ្យភ័យខ្លាចឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នក ខ្ញុំនឹងជួយអ្នក›។—អេសាយ ៤១:១០
ប៉ុន្តែ ជួនកាលព្រះយេហូវ៉ាឲ្យសាថានធ្វើឲ្យយើងមានបញ្ហា។ ព្រះយេហូវ៉ាក៏អនុញ្ញាតឲ្យសាថានល្បួងអ្នកបម្រើរបស់លោកដែរ។ នៅពេលមួយមេកំណាចបានធ្វើឲ្យលោកយេស៊ូរងទុក្ខយ៉ាងខ្លាំងរហូតដល់ស្រែកហៅព្រះយេហូវ៉ាថា៖ «ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»។ (ម៉ាថាយ ២៧:៤៦) ទោះជាលោកយេស៊ូបានរងទុក្ខក៏ដោយ លោកដឹងថាព្រះយេហូវ៉ាស្រឡាញ់លោកជានិច្ច។ (យ៉ូហាន ១០:១៧) លោកយេស៊ូក៏ដឹងដែរថា ព្រះបានអនុញ្ញាតឲ្យសាថានល្បងលអ្នកបម្រើរបស់លោក និងបណ្ដាលឲ្យពួកគេរងទុក្ខ។ នៅជំពូកមួយទៀតនឹងពន្យល់យើងអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យសាថានធ្វើដូច្នេះ។
ពេលយើងនៅក្មេង ជួនកាលយើងឆាប់ខ្លាច។ ជាឧទាហរណ៍ តើកូនធ្លាប់វង្វេងផ្លូវទេ?— តើពេលនោះកូនខ្លាចទេ?— កូនក្មេងជាច្រើនពិតជាខ្លាចមែន។ មានពេលមួយ គ្រូដ៏ល្អប្រសើរបានប្រាប់រឿងមួយអំពីការវង្វេងបាត់។ ប៉ុន្តែមិនមែនកូនក្មេងដែលបានវង្វេងបាត់ទេ គឺសត្វចៀមដែលបានវង្វេងបាត់។
កូនក៏ស្រដៀងនឹងសត្វចៀមដែរ។ ហេតុអ្វីយើងអាចនិយាយដូច្នោះ? ធម្មតាចៀមជាសត្វ
ដែលមិនសូវធំឬខ្លាំងប៉ុន្មានទេ។ ម្យ៉ាងទៀត សត្វចៀមត្រូវការអ្នកថែរក្សា ហើយការពារពួកវា។ អ្នកដែលមើលថែរក្សាសត្វចៀម គេហៅថាគង្វាល។ក្នុងរឿងនេះលោកយេស៊ូបានប្រាប់អំពីគង្វាលម្នាក់ដែលមានចៀមមួយរយក្បាល។ ប៉ុន្តែមានចៀមមួយបានវង្វេងបាត់ នេះប្រហែលជាដោយសារចៀមនោះចង់មើលអ្វីផ្សេងៗនៅខាងក្រោយភ្នំ។ មិនយូរក្រោយមក ចៀមនោះបានដើរចេញឆ្ងាយពីហ្វូងរបស់វា។ សូមកូនគិតទៅមើល តើចៀមនោះមានអារម្មណ៍យ៉ាងណា ពេលដែលវាមើលជុំវិញខ្លួនឃើញមានតែវាប៉ុណ្ណោះ?—
តើគង្វាលនឹងធ្វើយ៉ាងណា ពេលដែលគាត់ដឹងថាមានចៀមមួយបានវង្វេងបាត់? តើគាត់នឹងនិយាយថា មកពីវាដើរចេញឆ្ងាយពីហ្វូងដោយខ្លួនវា ដូច្នេះមិនចាំបាច់ខ្វល់ពីវាទេ បាត់ក៏បាត់ទៅ? ឬមួយគាត់ទុកចៀម៩៩ក្បាលនៅកន្លែងមួយដែលមានសុវត្ថិភាព ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះ? តើសមឲ្យចំណាយកម្លាំងយ៉ាងច្រើនដើម្បីរកចៀមមួយដែលបាត់នោះទេ?— បើកូនជាចៀមដែលបានវង្វេងបាត់នោះ តើកូនចង់ឲ្យគង្វាលមកតាមរកកូនទេ?—
គង្វាលស្រឡាញ់ចៀមទាំងអស់របស់គាត់ខ្លាំងណាស់ សូម្បីតែចៀមមួយដែលបានវង្វេងបាត់នោះក៏ដោយ។ ដូច្នេះ គាត់បានចេញទៅរកចៀមដែលវង្វេងបាត់នោះ។ សូមគិតទៅមើល តើចៀមដែលបានវង្វេងបាត់នោះនឹងសប្បាយចិត្តខ្លាំងយ៉ាងណា ពេលដែលវាឃើញគង្វាលកំពុងមករកវា! លោកយេស៊ូបាននិយាយថា គង្វាល
សប្បាយចិត្តយ៉ាងខ្លាំងដែលគាត់បានរកឃើញចៀមនោះវិញ។ គាត់មានអំណរចំពោះចៀមមួយនោះខ្លាំងជាងចៀម៩៩ក្បាលដែលមិនបានវង្វេងបាត់។ ដូច្នេះ ក្នុងរឿងរបស់លោកយេស៊ូ តើអ្នកណាប្រៀបដូចជាគង្វាលនោះ? តើអ្នកណាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង ដូចជាគង្វាលនោះ?— លោកយេស៊ូបានប្រាប់ថា គឺបិតានៅស្ថានសួគ៌របស់លោក។ បិតារបស់លោកគឺព្រះយេហូវ៉ា។ព្រះយេហូវ៉ាគឺជាគង្វាលដ៏ប្រសើរបំផុតរបស់រាស្ដ្រលោក។ លោកស្រឡាញ់មនុស្សទាំងអស់ដែលបម្រើលោក នេះក៏រួមមានក្មេងៗដូចកូនដែរ។ លោកមិនចង់ឲ្យយើងណាម្នាក់រងរបួសឬស្លាប់ឡើយ។ ពេលយើងដឹងថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង នេះពិតជាសម្រាលទុក្ខយើងណាស់!—ម៉ាថាយ ១៨:១២-១៤
តើកូនជឿទៅលើព្រះយេហូវ៉ាទេ?— តើកូនគិតថាព្រះយេហូវ៉ាពិតជាមានមែនទេ?— យើងមិនអាចមើលឃើញព្រះយេហូវ៉ាទេ ពីព្រោះលោកជាបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញ។ ទោះជាយ៉ាងនោះក៏ដោយ លោកជាបុគ្គលដែលមានពិតមែន ហើយលោកអាចមើលឃើញយើង។ លោកដឹងថាពេលណាយើងត្រូវការជំនួយពីលោក។ បន្ថែមទៀត យើងអាចនិយាយទៅកាន់លោកតាមរយៈ
សេចក្ដីអធិដ្ឋាន ដូចដែលយើងនិយាយទៅកាន់មនុស្សណាម្នាក់ដូច្នោះដែរ។ ព្រះយេហូវ៉ាក៏ចង់ឲ្យយើងនិយាយទៅកាន់លោកដែរ។បើកូនមានអារម្មណ៍ឯកោឬមិនសប្បាយចិត្ត តើកូនគួរធ្វើអ្វី?— សូមនិយាយទៅកាន់ព្រះយេហូវ៉ា។ បើកូនចូលទៅជិតលោក នោះលោកនឹងជួយសម្រាលទុក្ខកូន។ សូមចាំថា ព្រះយេហូវ៉ាស្រឡាញ់កូន សូម្បីតែកូនមានអារម្មណ៍ឯកោក៏ដោយ។ សូមកូនយកគម្ពីរមក ហើយបើកទៅសៀវភៅទំនុកតម្កើង។ នៅទំនុកទី២៣ ចាប់ពីខ១ប្រាប់យើងថា៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី។ ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ»។
សូមកត់សម្គាល់អ្នកសរសេរទំនុកនោះ បាននិយាយបន្ថែមក្នុងខ៤ថា៖ «ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយ។ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ»។ អ្នកដែលចាត់ទុកថាព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ក៏មានអារម្មណ៍បែបនោះដែរ។ ពួកគេទទួលការសម្រាលទុក្ខពេលដែលពួកគេមានបញ្ហា។ តើកូនមានអារម្មណ៍ដូចនោះដែរទេ?—
ដូចគង្វាលដែលស្រឡាញ់និងថែរក្សាហ្វូងចៀមរបស់គាត់ ព្រះយេហូវ៉ាក៏ថែរក្សារាស្ដ្ររបស់លោកយ៉ាងល្អដែរ។ លោកបង្ហាញផ្លូវត្រឹមត្រូវដល់ពួកគេ ហើយពួកគេសប្បាយចិត្តធ្វើតាមលោក។ ទោះជានៅជុំវិញពួកគេមានសុទ្ធតែបញ្ហាក៏ដោយ ក៏ពួកគេមិនភ័យខ្លាចឡើយ ពីព្រោះគង្វាលប្រើព្រនង់ឬដំបង ដើម្បីការពារចៀមរបស់គាត់ពីសត្វផ្សេងៗ។ គម្ពីរបានប្រាប់សាំយូអែលទី១ ១៧:៣៤-៣៦) ដូច្នោះហើយ រាស្ដ្ររបស់ព្រះយេហូវ៉ាដឹងថា លោកក៏នឹងការពារពួកគេដែរ។ ដោយសារព្រះយេហូវ៉ានៅជាមួយនឹងពួកគេ នោះពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព។
អំពីរបៀបដែលគង្វាលវ័យក្មេងម្នាក់ឈ្មោះដាវីឌបានការពារចៀមរបស់គាត់ពីសត្វតោនិងសត្វខ្លាឃ្មុំ។ (ព្រះយេហូវ៉ាពិតជាស្រឡាញ់ចៀមរបស់លោកណាស់ ហើយលោកថែរក្សាពួកគេយ៉ាងថ្នាក់ថ្នម។ គម្ពីរចែងថា៖ ‹ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបី›។—អេសាយ ៤០:១១
កូនច្បាស់ជាសប្បាយចិត្តណាស់ដែលដឹងថាព្រះយេហូវ៉ាជាព្រះបែបនោះ មែនទេ?— តើកូនចង់ធ្វើជាចៀមរបស់លោកទេ?— សត្វចៀមស្តាប់តាមសំឡេងរបស់គង្វាល ហើយនៅជិតគង្វាលរបស់វា។ តើកូនស្តាប់បង្គាប់ព្រះយេហូវ៉ាឬទេ?— តើកូននៅជិតលោកដែរទេ?— បើដូច្នោះមែន កូនមិនចាំបាច់ខ្លាចទៀតទេ ព្រោះព្រះយេហូវ៉ានឹងនៅជាមួយកូន។
ព្រះយេហូវ៉ាស្រឡាញ់ហើយថែរក្សាអស់អ្នកដែលបម្រើលោក។ ស្ដីអំពីរឿងនេះ សូមអានគម្ពីរជាមួយគ្នានៅ ទំនុកតម្កើង ៣៧:២៥; ៥៥:២២ និងលូកា ១២:២៩-៣១។