មេរៀនទី០២
គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
មនុស្សជាច្រើនមានបញ្ហាផ្សេងៗដែលធ្វើឲ្យពួកគេពិបាកចិត្ត មានទុក្ខព្រួយ និងមានការឈឺចាប់។ តើអ្នកធ្លាប់ជួបបញ្ហាដែលនាំឲ្យអ្នកមានអារម្មណ៍ដូច្នោះទេ? អ្នកប្រហែលជាពិបាកចិត្តដោយសារអ្នកមានជំងឺ ឬដោយសារមនុស្សជាទីស្រឡាញ់ស្លាប់។ អ្នកប្រហែលជាឆ្ងល់ថា‹តើពេលណាលែងមានទុក្ខវេទនាទៀត?›។ គម្ពីរមានចម្លើយដ៏គួរឲ្យទុកចិត្តចំពោះសំណួរនេះ។
១. តើគម្ពីរផ្ដល់សេចក្ដីសង្ឃឹមអ្វី?
គម្ពីរមិនគ្រាន់តែប្រាប់អំពីមូលហេតុដែលពិភពលោកពេញទៅដោយបញ្ហាប៉ុណ្ណោះទេ តែគម្ពីរក៏ប្រាប់ដែរអំពីដំណឹងល្អថា បន្តិចទៀតបញ្ហាទាំងនេះនឹងលែងមានទៀត។ សេចក្ដីសន្យាក្នុងគម្ពីរអាចផ្ដល់‹ឲ្យអ្នកមានសេចក្ដីសង្ឃឹមនិងអនាគតល្អប្រសើរ›។ (សូមអាន យេរេមា ២៩:១១, ១២) សេចក្ដីសន្យាទាំងនោះអាចជួយយើងឲ្យស៊ូទ្រាំបញ្ហា ជួយយើងឲ្យគិតអំពីអ្វីល្អៗ ព្រមទាំងជួយយើងឲ្យមានសុភមង្គលនៅឥឡូវនេះ និងជារៀងរហូត។
២. តើគម្ពីរប្រាប់យ៉ាងណាអំពីអនាគត?
គម្ពីរចែងថានៅថ្ងៃអនាគត«សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ»។ (សូមអាន ការបើកបង្ហាញ ២១:៤) នៅសព្វថ្ងៃនេះ ភាពក្រីក្រ ភាពអយុត្តិធម៌ ជំងឺ និងសេចក្ដីស្លាប់ អាចធ្វើឲ្យមនុស្សអស់សង្ឃឹម។ ប៉ុន្តែ អ្វីទាំងនោះនឹងលែងមានទៀត។ គម្ពីរសន្យាថាមនុស្សនឹងមានជីវិតសប្បាយជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន។
៣. ហេតុអ្វីយើងអាចជឿជាក់ថាសេចក្ដីសន្យាក្នុងគម្ពីរនឹងក្លាយជាការពិត?
មនុស្សជាច្រើនប្រាថ្នាចង់ឲ្យរឿងល្អៗកើតឡើង តែពួកគេមិនប្រាកដថាបំណងប្រាថ្នារបស់ពួកគេនឹងកើតឡើងទេ។ ប៉ុន្តែ សេចក្ដីសន្យាក្នុងគម្ពីរគឺមិនដូច្នោះឡើយ។ យើងអាចជឿជាក់លើអ្វីដែលគម្ពីរចែង ពេលយើង«ពិនិត្យមើលបទគម្ពីរ»។ (សកម្មភាព ១៧:១១) កាលដែលអ្នករៀនគម្ពីរ អ្នកអាចសម្រេចចិត្តដោយខ្លួនឯងថា គួរជឿឬមិនជឿអ្វីដែលគម្ពីរចែងអំពីអនាគត។
បង្កើនចំណេះ
សូមពិចារណាអ្វីមួយចំនួនដែលគម្ពីរបានសន្យាអំពីអនាគត។ សូមពិនិត្យមើលថា តើសេចក្ដីសង្ឃឹមក្នុងគម្ពីរកំពុងជួយមនុស្សយ៉ាងណានៅសព្វថ្ងៃនេះ?
៤. គម្ពីរមានសេចក្ដីសន្យាថាយើងអាចរស់ជារៀងរហូតដោយគ្មានទុក្ខវេទនា
នៅខាងក្រោមនេះ សូមមើលសេចក្ដីសន្យាខ្លះដែលគម្ពីរបានរៀបរាប់។ តើអ្នកចូលចិត្តសេចក្ដីសន្យាមួយណាខ្លាំងជាងគេ? ហេតុអ្វី?
សូមអានបទគម្ពីរដែលមានភ្ជាប់ជាមួយនឹងសេចក្ដីសន្យាដែលអ្នកចូលចិត្តខ្លាំងជាងគេ ហើយសូមពិចារណាសំណួរដូចតទៅ៖
-
តើអ្នកគិតថាបទគម្ពីរទាំងនេះអាចជួយអ្នកឲ្យមានសេចក្ដីសង្ឃឹមទេ? តើអ្នកគិតថាបទគម្ពីរទាំងនេះអាចជួយក្រុមគ្រួសារនិងមិត្តភក្ដិរបស់អ្នកឲ្យមានសេចក្ដីសង្ឃឹមដែរឬទេ?
សូមស្រមៃគិតជីវិតនៅផែនដីដែល
គ្មានអ្នកណានឹង . . . |
មនុស្សគ្រប់រូបនឹង . . . |
---|---|
|
|
|
|
|
|
|
|
|
|
៥. សេចក្ដីសង្ឃឹមក្នុងគម្ពីរអាចធ្វើឲ្យមានអារម្មណ៍ល្អជាង
មនុស្សជាច្រើនធ្លាក់ទឹកចិត្ត ឬខឹងយ៉ាងខ្លាំង ដោយសារពួកគេឃើញបញ្ហាផ្សេងៗដែលកំពុងកើតឡើង។ ដូច្នេះ អ្នកខ្លះខំប្រឹងព្យាយាមដើម្បីធ្វើឲ្យអ្វីៗប្រសើរជាង។ ប៉ុន្តែ គម្ពីរមានសេចក្ដីសន្យាថាអ្វីៗនឹងប្រសើរឡើង។ សូមមើលថា តើសេចក្ដីសន្យាទាំងនោះកំពុងជួយមនុស្សយ៉ាងណានៅសព្វថ្ងៃនេះ? លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
-
ក្នុងវីដេអូ តើភាពអយុត្តិធម៌អ្វីដែលធ្វើឲ្យរ៉ាហ្វីកាទាស់ចិត្ត?
-
ទោះជាគាត់នៅតែឃើញភាពអយុត្តិធម៌ក៏ដោយ តើគម្ពីរបានជួយគាត់យ៉ាងដូចម្ដេច?
ពេលយើងជឿជាក់អ្វីដែលគម្ពីរសន្យាអំពីអនាគត នោះជួយយើងកុំឲ្យធ្លាក់ទឹកចិត្ត ហើយយើងនៅតែអាចសប្បាយ ទោះជាយើងមានបញ្ហាក៏ដោយ។ សូមអាន សុភាសិត ១៧:២២ និងរ៉ូម ១២:១២ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើអ្នកគិតថាសេចក្ដីសង្ឃឹមក្នុងគម្ពីរអាចជួយធ្វើឲ្យជីវិតអ្នកប្រសើរជាងឬទេ? ហេតុអ្វី?
មនុស្សខ្លះនិយាយថា៖ «សេចក្ដីសន្យាក្នុងគម្ពីរអំពីអនាគតគឺល្អពេក មិនគួរឲ្យជឿទេ»។
-
ហេតុអ្វីអ្នកគិតថាការពិនិត្យមើលភ័ស្តុតាងដោយខ្លួនអ្នកផ្ទាល់ គឺសំខាន់ម្ល៉េះ?
សេចក្ដីសង្ខេប
គម្ពីរមានសេចក្ដីសន្យាជាច្រើនអំពីអនាគតដ៏សប្បាយ នេះជួយយើងឲ្យមានសេចក្ដីសង្ឃឹម និងមានជីវិតប្រសើរជាងនៅឥឡូវនេះ។
រៀនសាឡើងវិញ
-
ហេតុអ្វីមនុស្សត្រូវការសេចក្ដីសង្ឃឹម?
-
តើគម្ពីរចែងយ៉ាងណាអំពីអនាគត?
-
តើការមានសេចក្ដីសង្ឃឹមអំពីអនាគតអាចជួយអ្នកនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
ស្វែងយល់ថែមទៀត
សូមរៀនថែមទៀតអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យ
សូមមើលថា តើសេចក្ដីសង្ឃឹមអំពីអនាគតអាចជួយមនុស្សដែលកំពុងមានជំងឺរ៉ាំរ៉ៃយ៉ាងដូចម្ដេច?
«មានជំងឺរ៉ាំរ៉ៃ តើគម្ពីរអាចជួយអ្នកបានទេ?» (អត្ថបទក្នុងគេហទំព័រ)
សូមអានប្រវត្តិរបស់បុរសម្នាក់ដែលតស៊ូដើម្បីសង្គម និងរបៀបដែលគាត់បានកែប្រែជីវិត ក្រោយពីគាត់បានស្គាល់សេចក្ដីសង្ឃឹមក្នុងគម្ពីរ។
«ខ្ញុំឈប់គិតថាត្រូវផ្លាស់ប្ដូរពិភពលោកដោយខ្លួនឯងទៀត» (brwp១៣០៧០១)