តើខ្ញុំអាចសម្រេចគោលដៅតាមរបៀបណា?
ជំពូកទី៣៩
តើខ្ញុំអាចសម្រេចគោលដៅតាមរបៀបណា?
ក្នុងចំណោមអ្វីបីយ៉ាងនៅខាងក្រោម តើប្អូនចង់បានមួយណា?
□ មានទំនុកចិត្តច្រើនជាង
□ មានមិត្តភក្តិថែមទៀត
□ មានចិត្តរីករាយកាន់តែខ្លាំង
តាមពិត ប្អូនអាចមានទាំងបីនោះ! តើតាមរបៀបណា? ដំបូង ប្អូនត្រូវកំណត់គោលដៅ។ បន្ទាប់មក ព្យាយាមសម្រេចគោលដៅ។ សូមពិចារណាដូចតទៅ៖
មានទំនុកចិត្តច្រើនជាង។ ពេលប្អូនកំណត់គោលដៅតូចៗ ហើយសម្រេចបាន នោះប្អូននឹងមានទំនុកចិត្តក្នុងការកំណត់យកគោលដៅធំជាង។ ម្យ៉ាងទៀត ពេលប្អូនប្រឈមមុខបញ្ហានានាក្នុងជីវិតប្រចាំថ្ងៃដូចជា ការបង្ខិតបង្ខំពីមិត្តភក្តិ នោះប្អូនអាចទប់ទល់បាន ហើយប្អូនក៏មានភាពជឿជាក់លើខ្លួនឯងខ្លាំងជាងមុនដែរ។
មានមិត្តភក្តិថែមទៀត។ យើងភាគច្រើនចូលចិត្តសេពគប់មនុស្សដែលមានគោលដៅសមហេតុសមផល ព្រោះពួកគេដឹងពីអ្វីដែលពួកគេចង់ធ្វើ ហើយប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ដូច្នេះ សូមជ្រើសរើសមិត្តភក្តិដែលមានចិត្តគំនិតបែបនោះ។
មានចិត្តរីករាយកាន់តែខ្លាំង។ រវាងការអង្គុយចាំឲ្យរឿងល្អៗកើតឡើង និងការកំណត់គោលដៅ ហើយព្យាយាមសម្រេចគោលដៅនោះ តើប្អូនគិតថាមួយណានឹងធ្វើឲ្យប្អូនសប្បាយចិត្តជាង? ពេលប្អូនកំណត់គោលដៅ ហើយសម្រេចបាន នោះប្អូននឹងមានមោទនភាពចំពោះខ្លួន។ សូមសាកល្បងធ្វើតាមទំព័របន្តបន្ទាប់! a
✔ ១ សរសេរជម្រើស
១. គិតពីគោលដៅ។ សូមបន្ធូរអារម្មណ៍! មិនចាំបាច់គិតច្រើនទេ ប្អូនគិតឃើញគោលដៅអ្វី សរសេរវាចេញមក។ យ៉ាងហោចណាស់សរសេរឲ្យបាន១០គោលដៅ។
២. វាយតម្លៃ។ តើគោលដៅមួយណាដែលប្អូនរំភើបចិត្តជាងគេ? តើគោលដៅមួយណាពិបាកជាងគេ? តើគោលដៅមួយណាដែលប្អូននឹងមានមោទនភាពបំផុត បើប្អូនអាចសម្រេចបាន? សូមចាំថា គោលដៅល្អបំផុត គឺជាគោលដៅដែលមានន័យបំផុតសម្រាប់ប្អូន។
៣. កំណត់អាទិភាព។ ដាក់លេខតាមលំដាប់លំដោយលើគោលដៅដែលប្អូនចង់ធ្វើមុនគេ។
✔ ២ ផែនការ
ក្រោយពីកំណត់គោលដៅហើយ សូមធ្វើដូចនេះ៖
សរសេរគោលដៅ
រៀនភាសាបរទេស
កំណត់ថ្ងៃខែ។ គោលដៅដែលគ្មានកាលកំណត់ គឺគ្រាន់តែជាសុបិនប៉ុណ្ណោះ!
ថ្ងៃទី១ ខែកក្កដា
រៀបចំជំហានដែលត្រូវធ្វើ។
ជំហាន
១. ទិញសៀវភៅមកសិក្សាឬរៀនពីគេហទំព័រ។
២. រៀនពាក្យថ្មីចំនួន១០ពាក្យរាល់សប្តាហ៍។
៣. ស្ដាប់សំឡេងអ្នកដែលនិយាយភាសានោះ។
៤. សុំនរណាម្នាក់ជួយប្រាប់ពីវេយ្យាករណ៍និងការបញ្ចេញសំឡេង។
គិតជាមុនអំពីឧបសគ្គ។ បន្ទាប់មក គិតពីវិធីយកឈ្នះ។
ឧបសគ្គដែលអាចកើតមាន
គ្មានឱកាសសន្ទនាភាសានោះជាមួយជនជាតិដើម។
ធ្វើការប្ដេជ្ញាចិត្ត។ សន្យានឹងខ្លួនឯងថាត្រូវខំអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅនេះ។ ចុះហត្ថលេខានិងថ្ងៃខែ។
វិធីយកឈ្នះឧបសគ្គ
ទាញយកឯកសារសំឡេងជាភាសានោះពីក្នុង www.pr418.com។
․․․․․ ․․․․․
ហត្ថលេខា ថ្ងៃខែ
✔ ៣ ចាត់វិធានការ!
ចាប់ផ្ដើមភ្លាមៗ។ សូមសួរខ្លួនថា‹តើថ្ងៃនេះខ្ញុំអាចធ្វើអ្វីដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ខ្ញុំ?›។ ទោះជាប្អូនប្រហែលជាមិនទាន់ដឹងសព្វគ្រប់ថាគួរធ្វើយ៉ាងណាក្ដី ប្អូនមិនចាំបាច់អែអង់ក្នុងការចាប់ផ្ដើមឡើយ។ គម្ពីរចែងថា៖ «អ្នកណាដែលសង្កេតមើលតែខ្យល់ អ្នកនោះនឹងមិនសាបព្រោះគ្រាប់ពូជទេ ហើយអ្នកណាដែលមើលតែពពក អ្នកនោះក៏មិនច្រូតប្រមូលផលដែរ»។ (អ្នកទូន្មាន ១១:៤) សូមស្រមៃគិតថា ថ្ងៃនេះប្អូនអាចធ្វើអ្វីបាន? បន្ទាប់មកធ្វើវា មិនថាជារឿងតូចតាចប៉ុណ្ណាទេ។
ពិនិត្យមើលគោលដៅរបស់ខ្លួនរាល់ថ្ងៃ។ រំលឹកខ្លួនអំពីសារៈសំខាន់នៃគោលដៅនីមួយៗ។ តាមដានថាគោលដៅរបស់ប្អូនបានឈានដល់កម្រិតណា ដោយដាក់សញ្ញា ✔ (ឬដាក់ថ្ងៃខែ) នៅជាប់នឹងជំហានដែលប្អូនបានធ្វើរួច។
ចេះស្រមើស្រមៃ។ គិតជាមុនដោយស្រមៃថា ប្អូនបានទៅដល់គោលដៅរបស់ខ្លួន ហើយប្អូនសប្បាយចិត្តខ្លាំងណាស់ដែលអាចសម្រេចគោលដៅនោះបាន។ បន្ទាប់មក គិតឡើងវិញអំពីជំហាននីមួយៗដែលប្អូនត្រូវធ្វើដើម្បីសម្រេចគោលដៅ ហើយស្រមៃអំពីជំហានទាំងនោះ។ រួចមក សូមស្រមៃថាប្អូនកំពុងបំពេញតាមជំហាននីមួយៗ។ ចុងក្រោយ សូមស្រមៃឃើញថាប្អូនមានមោទនភាពខ្លាំងប៉ុណ្ណាដែលប្អូនបានសម្រេចគោលដៅរបស់ខ្លួន។ តោះសូមធ្វើ!
[កំណត់សម្គាល់]
a យោបល់ទាំងនេះសម្រាប់គោលដៅរយៈពេលខ្លី តែក៏អាចអនុវត្តសម្រាប់គោលដៅរយៈពេលវែងដែរ។
បទគម្ពីរសំខាន់
«គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន»។—សុភាសិត ២១:៥
យោបល់
កុំបារម្ភច្រើនពេក គ្រាន់តែធ្វើតាមផែនការ។ ប៉ុន្តែ ត្រូវចេះបត់បែន ហើយកែសម្រួលបន្តិចម្ដងៗ ដើម្បីអាចសម្រេចគោលដៅបាន។
តើប្អូនដឹងទេ . . . ?
ពេលប្អូនមានគោលដៅកាន់តែធំ ប្អូននឹងកាន់តែមានមោទនភាព នៅពេលដែលប្អូនបានសម្រេចគោលដៅនោះ។
តើប្អូនគិតយ៉ាងណា?
● តើជាការល្អទេ បើមានគោលដៅច្រើនក្នុងពេលតែមួយ?—ភីលីព ១:១០
● តើការកំណត់គោលដៅមានន័យថាត្រូវមានផែនការគ្រប់ពេលក្នុងជីវិតឬ?—ភីលីព ៤:៥
[ឃ្លាអក្សរធំនៅទំព័រ២៨៣]
«ប្អូនរីដ ប្រាប់ថា៖ ‹ងាយស្រួលឲ្យយើងធ្លាក់ទឹកចិត្ត បើជីវិតយើងគ្មានគោលដៅ។ ប៉ុន្តែ បើយើងមានគោលដៅ ហើយខំសម្រេចគោលដៅ នោះយើងនឹងមានមោទនភាពចំពោះខ្លួនឯង›»
[ប្រអប់/រូបភាពនៅទំព័រ២៨៣]
គោលដៅគំរូ
មិត្តភក្តិ រាប់អានមនុស្សដែលមានវ័យខុសពីខ្លួន។ រំលឹកឡើងវិញនូវមិត្តភាពចាស់។
សុខភាព ហាត់ប្រាណយ៉ាងហោចណាស់៩០នាទីក្នុងមួយសប្តាហ៍។ គេងឲ្យបាន៨ម៉ោងក្នុងមួយយប់។
សាលា ខំរៀនគណិតវិទ្យាឲ្យបានពិន្ទុខ្ពស់។ ហ៊ានបដិសេធពេលសិស្សរួមថ្នាក់បង្ខំខ្ញុំឲ្យធ្វើអ្វីខុស។
ជំនឿ អានគម្ពីរ១៥នាទីក្នុងមួយថ្ងៃ។ សប្តាហ៍នេះ ខ្ញុំចង់ប្រាប់ជំនឿរបស់ខ្ញុំដល់សិស្សរួមថ្នាក់ម្នាក់។
[រូបភាពនៅទំព័រ២៨៤, ២៨៥]
គោលដៅប្រៀបដូចជាប្លង់មេ។ នេះតម្រូវឲ្យមានការខំប្រឹងប្រែងដើម្បីឲ្យវាចេញជារូបរាង