តើខ្ញុំរស់នៅមានន័យអ្វីទៀត?
ជំពូកទី១៤
តើខ្ញុំរស់នៅមានន័យអ្វីទៀត?
«ឲ្យខ្ញុំស្លាប់ទៅល្អជាង»។ តើនេះជាសម្ដីរបស់អ្នកណា? តើជាសម្ដីរបស់អ្នកដែលមិនជឿព្រះ ឬអ្នកដែលចាកចេញពីព្រះ? ឬក៏ជាសម្ដីរបស់អ្នកដែលព្រះបោះបង់ចោល? មិនមែនទាំងអស់។ អ្នកដែលពោលពាក្យនោះគឺ យ៉ូណាស។ គាត់ជាអ្នកគោរពប្រណិប័តន៍ព្រះយ៉ាងស្មោះត្រង់។ ប៉ុន្តែ គាត់កើតទុក្ខខ្លាំងក្រៃលែង។—គម្ពីរមិនបានចែងថា យ៉ូណាសចង់សម្លាប់ខ្លួនទេ។ យ៉ាងណាក៏ដោយ ពាក្យសម្ដីទាំងនោះបង្ហាញនូវការពិតមួយថា ម្ដងម្កាលសូម្បីតែអ្នកបម្រើរបស់ព្រះក៏មានទុក្ខគ្របសង្កត់ចិត្តដែរ។—ចម្រៀងសរសើរព្រះ ៣៤:១៩
យុវវ័យខ្លះខូចចិត្តយ៉ាងខ្លាំង រហូតដល់លែងចង់រស់ទៀត។ ពួកគេប្រហែលមានអារម្មណ៍ដូចយុវតីឡរ៉ា អាយុ១៦ឆ្នាំ ដែលនិយាយថា៖ «អស់ជាច្រើនឆ្នាំ ខ្ញុំឧស្សាហ៍កើតជំងឺបាក់ទឹកចិត្ត។ ខ្ញុំគិតចង់សម្លាប់ខ្លួនអស់ជាច្រើនដង»។ បើប្អូនស្គាល់អ្នកណាម្នាក់ដែលនិយាយថា ពួកគេចង់ស្លាប់ ឬប្អូនខ្លួនឯងមានអារម្មណ៍ដូចនោះ តើប្អូនគួរធ្វើយ៉ាងណា? តោះសូមស្វែងយល់ពីមូលហេតុដែលនាំឲ្យមានគំនិតបែបនេះ។
ដើមហេតុ
ហេតុអ្វីបានជាមនុស្សខ្លះលែងចង់រស់ទៀត? ប្រហែលជាមានមូលហេតុមួយចំនួនដែលពាក់ព័ន្ធគ្នា។ មូលហេតុមួយគឺ យើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ជាគ្រាដែល«លំបាកខ្លាំងណាស់»។ នេះធ្វើឲ្យយុវវ័យជាច្រើនមានអារម្មណ៍ថាខ្លួនមានសម្ពាធខ្លាំងក្នុងជីវិត។ (ធីម៉ូថេទី២ ៣:១) មូលហេតុមួយទៀតគឺ ភាពមិនល្អឥតខ្ចោះធ្វើឲ្យមនុស្សខ្លះប្រកាន់ខ្ជាប់នូវគំនិតអវិជ្ជមានចំពោះខ្លួនឯង និងចំពោះពិភពលោកទាំងមូល។ (រ៉ូម ៧:២២-២៤) មូលហេតុផ្សេងទៀតគឺ ជួនកាលត្រូវគេរំលោភបំពាន។ រីឯមូលហេតុខ្លះទៀត អាចបណ្ដាលមកពីបញ្ហាសុខភាព។ គួរឲ្យកត់សម្គាល់ក្នុងប្រទេសមួយ គេបានប៉ាន់ស្មានថា ជាង៩០ភាគរយនៃអ្នកដែលបានធ្វើអត្តឃាត គឺដោយសាររងសម្ពាធពីជំងឺផ្លូវចិត្ត។ a
ពិតណាស់ គ្មានអ្នកណាម្នាក់ដែលមិនជួបការលំបាកឡើយ។ គម្ពីរចែងថា៖ «អ្វីៗទាំងឡាយដែលព្រះបានបង្កើត ក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នា»។ (រ៉ូម ៨:២២) នេះក៏រួមបញ្ចូលប្អូនៗវ័យក្មេងដែរ។ និយាយឲ្យត្រង់ទៅ យុវវ័យខ្លះបានរងផលប៉ះពាល់យ៉ាងខ្លាំង ពេលជួបបញ្ហាដូចជា៖
● មនុស្សជាទីស្រឡាញ់ស្លាប់
● ក្រុមគ្រួសារឈ្លោះគ្នាឥតឈប់
● បរាជ័យក្នុងការសិក្សា
● ខូចចិត្តរឿងស្នេហា
● ត្រូវគេរំលោភបំពាន (ទាំងខាងផ្លូវកាយ ឬខាងផ្លូវចិត្ត)
យុវវ័យស្ទើរតែទាំងអស់ មុនឬក្រោយគង់តែជួបបញ្ហាមួយឬពីរដូចបានរៀបរាប់ខាងលើ។ ហេតុអ្វីបានជាមនុស្សខ្លះអាចយកឈ្នះព្យុះភ្លៀងក្នុងជីវិត ខណៈដែលមនុស្សខ្លះទៀតមិនអាចយកឈ្នះបាន? អ្នកជំនាញខ្លះនិយាយថា យុវវ័យមួយចំនួនអស់សង្ឃឹមលែងចង់តស៊ូក្នុងជីវិតទៀត ដោយ
សារពួកគេគិតថា‹គ្មានដំណោះស្រាយ ឬគ្មានអ្នកណាអាចជួយពួកគេបាន›។ ក្នុងន័យមួយទៀត យុវវ័យទាំងនោះមានអារម្មណ៍ថា ជីវិតខ្លួនពោរពេញដោយភាពខ្មៅងងឹត។ តាមការពិត ពួកគេមិនចង់ស្លាប់ឡើយ ពួកគេគ្រាន់តែចង់បញ្ចប់ការឈឺចាប់ប៉ុណ្ណោះ។តើពិតជាគ្មានសង្ឃឹមមែនឬ?
ប្អូនប្រហែលជាស្គាល់អ្នកណាម្នាក់ ដែលលែងចង់តស៊ូជាមួយនឹងការឈឺចាប់ទៀត រហូតដល់ចង់គិតខ្លី។ បើដូច្នេះមែន តើប្អូនអាចធ្វើអ្វី?
បើប្អូនមានមិត្តដែលគិតចង់សម្លាប់ខ្លួន សូមព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យទៅពិគ្រោះយោបល់ដើម្បីសុំជំនួយ។ បន្ទាប់មក មិនថាគាត់គិតយ៉ាងណាទេ ចូរប្អូនទៅនិយាយជាមួយមនុស្សពេញវ័យណាម្នាក់ដែលប្អូនទុកចិត្ត។ កុំខ្លាចថាមិត្តភក្ដិរបស់ប្អូនខឹង ផ្ទុយទៅវិញអ្វីដែលប្អូនធ្វើ គឺដើម្បីជួយជីវិតរបស់គាត់!
ចុះយ៉ាងណាបើប្អូនខ្លួនឯងលែងចង់រស់ទៀត? កុំលាក់អារម្មណ៍របស់ប្អូនទុកតែម្នាក់ឯង។ ចូរនិយាយជាមួយឪពុកម្ដាយ មិត្តភក្តិ ឬអ្នកណាដែលឲ្យតម្លៃនិងយកចិត្តទុកដាក់ស្ដាប់បញ្ហារបស់ប្អូន។ តាមពិត បើប្អូននិយាយ ប្អូនមិនខាតអ្វីសោះ មានតែជួយប្អូនវិញប៉ុណ្ណោះ។ b
ពិតណាស់ ការនិយាយដោយឥតលាក់លៀមមិនធ្វើឲ្យបញ្ហារបស់ប្អូនរលាយបាត់ឡើយ។ ប៉ុន្តែ ការប្រាប់បញ្ហារបស់ខ្លួនដល់អ្នកដែលប្អូនទុកចិត្ត អាចជួយប្អូនឲ្យមានទស្សនៈត្រឹមត្រូវជាងចំពោះស្ថានភាពរបស់ប្អូន។ មិនត្រឹមតែប៉ុណ្ណោះ នោះអាចជួយប្អូនឲ្យរកឃើញដំណោះស្រាយទៀតផង។
អ្វីៗអាចផ្លាស់ប្ដូរ
ពេលជួបការពិបាកសូមចាំថា មិនថាស្ថានភាពធ្ងន់ធ្ងរយ៉ាងណាទេ អ្វីៗអាចនឹងផ្លាស់ប្ដូរ។ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះ ធ្លាប់ជួបទុក្ខលំបាកជាច្រើន ចម្រៀងសរសើរព្រះ ៣០:១១
ប៉ុន្តែគាត់នៅតែអាចអធិដ្ឋានទៅព្រះថា៖ «ពេលខ្ញុំកើតទុក្ខ លោកធ្វើឲ្យខ្ញុំរាំសប្បាយ»។—ដាវីឌប្រាកដជាមិនបានគិតថា គាត់នឹងរាំសប្បាយឥតឈប់ឡើយ។ គាត់ដឹងថាជីវិតគឺមានឡើងមានចុះ មិនតែងតែរលូនរហូតទេ។ តើប្អូនយល់ស្របដូចគាត់ដែរឬទេ អំពីបញ្ហារបស់ប្អូន? បញ្ហាខ្លះមើលទៅគឺពិបាកដោះស្រាយនៅឥឡូវនេះ។ ប៉ុន្តែ សូមអត់ធ្មត់។ ជាធម្មតា ក្រោយភ្លៀងមេឃស្រឡះ។ ជួនកាលបញ្ហាអាចត្រូវដោះស្រាយតាមរបៀបដែលប្អូននឹកស្មានមិនដល់។ ពេលខ្លះទៀត ប្អូនប្រហែលជារកឃើញដំណោះស្រាយដែលប្អូនមិនធ្លាប់គិតពីមុន។ ចំណុចសំខាន់គឺ បញ្ហាមិននៅដដែលរហូតទេ។—កូរិនថូសទី២ ៤:១៧
តម្លៃនៃសេចក្ដីអធិដ្ឋាន
សេចក្ដីអធិដ្ឋានគឺមានសារៈសំខាន់ណាស់ ពីព្រោះនោះជាទំនាក់ទំនងរវាងប្អូននិងព្រះ។ ប្អូនអាចអធិដ្ឋានដូចដាវីឌថា៖ «ឱព្រះអើយ សូមស្វែងយល់អំពីខ្ញុំយ៉ាងល្អិតល្អន់ ហើយសូមស្គាល់ចិត្តខ្ញុំយ៉ាងច្បាស់ផង។ សូមពិនិត្យមើលខ្ញុំ ដើម្បីដឹងថាខ្ញុំខ្វល់ខ្វាយអំពីរឿងអ្វីខ្លះ។ សូមលោកមើលខ្ញុំឲ្យដឹងថា ក្នុងចិត្តគំនិតខ្ញុំមានអ្វីដែលមិនល្អឬយ៉ាងណា ហើយចម្រៀងសរសើរព្រះ ១៣៩:២៣, ២៤
សូមមេត្តានាំខ្ញុំដើរលើផ្លូវទៅកាន់ជីវិតដែលគ្មានទីបញ្ចប់»។—ការអធិដ្ឋានមិនគ្រាន់តែជាការសម្រួលអារម្មណ៍ប៉ុណ្ណោះទេ តែជាការប្រាស្រ័យទាក់ទងយ៉ាងពិតប្រាកដជាមួយព្រះជាបិតានៅស្ថានសួគ៌ ដែលចង់ឲ្យប្អូន«ជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្ត»។ (ចម្រៀងសរសើរព្រះ ៦២:៨) សូមពិចារណាសេចក្ដីពិតជាមូលដ្ឋានទាំងនេះអំពីព្រះ៖
● ព្រះជ្រាបច្បាស់អំពីអ្វីដែលនាំឲ្យប្អូនពិបាកចិត្ត។—ចម្រៀងសរសើរព្រះ ១០៣:១៤
● លោកស្គាល់ប្អូនច្បាស់ជាងប្អូនស្គាល់ខ្លួនឯង។—យ៉ូហានទី១ ៣:២០
● «លោករមែងគិតអំពី[ប្អូន]»។—ពេត្រុសទី១ ៥:៧
● នៅក្នុងពិភពលោកថ្មី ព្រះនឹង«ជូតអស់ទាំងទឹកភ្នែក»ចេញពីភ្នែករបស់ប្អូន។—ការបើកបង្ហាញ ២១:៤
ប្រសិនបើជាបញ្ហាសុខភាព
ដូចបានរៀបរាប់ខាងលើ គំនិតចង់ធ្វើអត្តឃាតច្រើនតែកើតឡើងដោយសារជំងឺមួយចំនួន។ បើនេះកើតឡើងចំពោះប្អូន សូមកុំខ្មាសអៀនក្នុងការសុំជំនួយ។ លោកយេស៊ូបានមានប្រសាសន៍ថា អ្នកដែលឈឺត្រូវការគ្រូពេទ្យ។ (ម៉ាថាយ ៩:១២) ជាការពិត ជំងឺជាច្រើនអាចជាសះស្បើយបាន ហើយការព្យាបាលអាចធ្វើឲ្យប្អូនមានអារម្មណ៍ធូរស្រាលជាង! c
គម្ពីរផ្ដល់ការសម្រាលទុក្ខយ៉ាងពិតប្រាកដថា ក្នុងពិភពលោកថ្មីរបស់ព្រះ‹គ្មានអ្នកណានឹងនិយាយថា៖ «ខ្ញុំឈឺ»ទៀតឡើយ›។ (អេសាយ ៣៣:២៤) ព្រះបានមានប្រសាសន៍ថា នៅពេលនោះ«អ្វីៗដែលធ្លាប់កើតឡើងពីមុន នឹងគ្មាននរណានឹកឃើញទៀតទេ ហើយក៏មិនចងចាំនៅក្នុងចិត្តទៀតដែរ»។ (អេសាយ ៦៥:១៧) ទម្រាំដល់ពេលនោះ សូមព្យាយាមអស់ពីសមត្ថភាពដើម្បីស៊ូទ្រាំនឹងបញ្ហាក្នុងជីវិត ហើយសូមមានទំនុកចិត្តថានៅពេលកំណត់របស់ព្រះ លោកនឹងបំបាត់ចោលជំងឺបាក់ទឹកចិត្ត។—ការបើកបង្ហាញ ២១:១-៤
សូមអានប្រធានបទនេះថែមទៀតក្នុងជំពូកទី៩ ក្បាលទី២
ឪពុកម្ដាយប្អូនចង់ដឹងរឿងគ្រប់យ៉ាងអំពីជីវិតប្អូន សូម្បីតែរឿងខ្លះដែលប្អូនចង់រក្សាទុកតែម្នាក់ឯង។ តើប្អូនគួរធ្វើយ៉ាងណាដើម្បីមានភាពផ្ទាល់ខ្លួនខ្លះ?
[កំណត់សម្គាល់]
a ទោះជាយ៉ាងណាក៏ដោយ សូមចាំថាយុវវ័យភាគច្រើនដែលមានជំងឺផ្លូវចិត្តមិនសម្លាប់ខ្លួនទេ។
b សម្រាប់គ្រិស្តសាសនិកពេលជួបទុក្ខលំបាក ប្រភពជំនួយមួយទៀតគឺអ្នកចាស់ទុំក្នុងក្រុមជំនុំ។—យ៉ាកុប ៥:១៤, ១៥
c ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី១៣ ក្នុងសៀវភៅនេះ។
បទគម្ពីរសំខាន់
«ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ . . . យ៉ាងនេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា»។—ភីលីព ៤:៦, ៧
យោបល់
ពេលប្អូនយ៉ុងចិត្ត ជាការល្អឲ្យប្អូនដើរហាត់ប្រាណ។ ការចេញទៅក្រៅធ្វើលំហាត់ប្រាណ អាចជួយប្អូនឲ្យមានចិត្តស្ងប់និងអារម្មណ៍ស្រស់ថ្លា។
តើប្អូនដឹងទេ . . . ?
ពេលបុគ្គលណាម្នាក់ធ្វើអត្តឃាត មិនគ្រាន់តែធ្វើឲ្យខ្លួនបាត់បង់ជីវិតប៉ុណ្ណោះទេ តែក៏ធ្វើឲ្យមនុស្សជាទីស្រឡាញ់រងការឈឺចាប់ដែរ។
គម្រោងអនុវត្ត!
បើខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ហើយថាគ្មានអ្នកណាស្រឡាញ់ខ្ញុំខ្ញុំនឹងនិយាយប្រាប់(សរសេរឈ្មោះអ្នកដែលប្អូនទុកចិត្ត) ․․․․․
រឿងល្អក្នុងជីវិតដែលខ្ញុំចាំមិនភ្លេចគឺ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● មិនថាបញ្ហាធ្ងន់ធ្ងរយ៉ាងណាទេ វាគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ ហេតុអ្វីគំនិតបែបនេះអាចជួយប្អូនបាន?
● ហេតុអ្វីការសម្លាប់ខ្លួនជាការទុកបញ្ហាឲ្យអ្នកឯទៀត?
[ឃ្លាអក្សរធំនៅទំព័រ១០៤]
«ប្អូនហាយឌី ប្រាប់ថា៖ ‹ជួនកាលខ្ញុំបាក់ទឹកចិត្តខ្លាំង រហូតដល់ចង់ស្លាប់។ ប៉ុន្តែ ឥឡូវខ្ញុំមានជីវិតធម្មតាឡើងវិញ ដោយសារខ្ញុំបានអធិដ្ឋានម្ដងហើយម្ដងទៀត និងបានទៅជួបគ្រូពេទ្យដើម្បីទទួលការព្យាបាលដែរ›»
[ប្រអប់នៅទំព័រ១០០]
បើទុក្ខព្រួយញាំញីចិត្តប្អូន
សូម្បីតែបុរសស្ត្រីខ្លះនៅសម័យគម្ពីរ ម្ដងម្កាលពួកគាត់ក៏ត្រូវបញ្ហាក្នុងជីវិតគ្របសង្កត់ចិត្តយ៉ាងខ្លាំងដែរ។ សូមគិតអំពីគំរូខ្លះ។
រេបិកា៖ «បើខ្ញុំត្រូវឈឺចាប់ដូច្នេះ ឲ្យខ្ញុំស្លាប់ទៅប្រសើរជាង»។—ដើមកំណើត ២៥:២២
ម៉ូសេ៖ «សូមសម្លាប់ខ្ញុំតែម្ដងទៅ។ . . . បើលោកពេញចិត្តនឹងខ្ញុំមែន សូមកុំឲ្យខ្ញុំជួបទុក្ខលំបាកតទៅទៀត»។—ជំរឿនបណ្ដាជន ១១:១៥
អេលីយ៉ា៖ «ឱព្រះយេហូវ៉ាអើយ! ល្មមហើយ សូមយកជីវិតខ្ញុំទៅ ព្រោះខ្ញុំមិនវិសេសជាងបុព្វបុរសរបស់ខ្ញុំទេ»។—បណ្ដាស្ដេចទី១ ១៩:៤
យ៉ូប៖ «ឱបើលោកលាក់ខ្ញុំនៅក្នុងផ្នូរ . . . ហើយកំណត់ពេលឲ្យខ្ញុំ រួចនឹកចាំខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!»។—យ៉ូប ១៤:១៣
ក្នុងករណីរបស់ពួកគាត់ម្នាក់ៗ បន្តិចម្ដងៗ អ្វីៗបានប្រែទៅជាប្រសើរជាងតាមវិធីដែលពួកគាត់មិននឹកស្មាន។ នេះក៏នឹងកើតឡើងចំពោះប្អូនដែរ!
[រូបភាពនៅទំព័រ១០២]
ភាពអស់សង្ឃឹមប្រៀបដូចជាពពកខ្មៅងងឹត តែបន្ទាប់មកវានឹងរសាត់ផុតទៅ