តើធ្វើដូចម្ដេចដើម្បីដោះស្រាយការតានតឹងចិត្តនៅសាលា?
ជំពូកទី១៨
តើធ្វើដូចម្ដេចដើម្បីដោះស្រាយការតានតឹងចិត្តនៅសាលា?
ប្អូនសារ៉ុន ប្រាប់ថា៖ «នៅសាលា ខ្ញុំតានតឹងចិត្តខ្លាំងណាស់ រហូតដល់ពេលខ្លះចង់យំផង ស្រែកផង»។
ប្អូនជេម ប្រាប់ថា៖ «មិនថាពេលអ្នកនៅរៀន ឬពេលអ្នកចេញធ្វើការទេ ការតានតឹងចិត្តមិនបាត់ទៅណាឡើយ គ្រាន់តែមូលហេតុខុសគ្នាប៉ុណ្ណោះ»។
តើប្អូនគិតថាឪពុកម្ដាយមិនយល់ថាប្អូនតានតឹងចិត្តខ្លាំងនៅសាលារៀនឬទេ? ពួកគាត់ប្រហែលជាប្រាប់ប្អូនថា‹កូនមិនសូវតានតឹងចិត្តដូចប៉ាម៉ាក់ទេ ពីព្រោះកូនមិនចាំបាច់ធ្វើការសងបំណុល ចិញ្ចឹមក្រុមគ្រួសារ ឬផ្គាប់ចិត្តចៅហ្វាយឡើយ›។ ទោះជាឪពុកម្ដាយនិយាយបែបនោះក៏ដោយ ប្អូននៅតែមានអារម្មណ៍ថាសាលាធ្វើឲ្យប្អូនរងសម្ពាធខ្លាំង ឬតានតឹងចិត្តខ្លាំងជាងពួកគាត់។
តាមពិតសូម្បីតែការធ្វើដំណើរទៅនិងមកពីសាលា ក៏អាចធ្វើឲ្យតានតឹងចិត្តដែរ។ ប្អូនស្រីថារ៉ា ដែលរស់នៅសហរដ្ឋអាម៉េរិក និយាយថា៖ «ពេលជិះឡានសាលា សិស្សឧស្សាហ៍វាយតប់គ្នា។ ដូច្នេះ អ្នកបើកឡានសាលាត្រូវឲ្យសិស្សទាំងអស់ចុះពីឡាន។ ហេតុនេះ យើងទៅរៀនយឺតរហូត យ៉ាងហោចណាស់កន្លះម៉ោង»។
តើការតានតឹងចិត្តនឹងបាត់ទៅវិញក្រោយពេលដែលប្អូនមកដល់សាលាឬទេ? មិនមែនទេ! ប្អូនអាចនឹងជួបរឿងផ្សេងទៀត៖
● សម្ពាធពីគ្រូ។
ប្អូនស្រីសាន់ដ្រា ប្រាប់ថា៖ «គ្រូរបស់ខ្ញុំចង់ឲ្យខ្ញុំក្លាយជាសិស្សពូកែ និងទទួលបានពិន្ទុខ្ពស់បំផុត។ ដោយសារខ្ញុំចង់ធ្វើឲ្យគ្រូពេញចិត្ត នេះនាំឲ្យខ្ញុំមានសម្ពាធណាស់»។
ប្អូនស្រីអេប្រិល ប្រាប់ថា៖ «គ្រូតែងតែជំរុញសិស្សឲ្យរៀនបានខ្ពស់ ជាពិសេសសិស្សដែលមានសមត្ថភាព»។
ប្អូនស្រីណាអូមី ប្រាប់ថា៖ «ទោះជាអ្នកមានគោលដៅល្អសម្រាប់ជីវិតក៏ដោយ គ្រូខ្លះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនគ្មានតម្លៃសោះ បើអ្នកមិនធ្វើតាមយោបល់ដែលពួកគាត់ចង់ឲ្យអ្នកចាប់យកការអប់រំដែលខ្ពស់ជាង»។ a
តើសម្ពាធពីគ្រូមានឥទ្ធិពលយ៉ាងណាមកលើប្អូន?
․․․․․
● សម្ពាធពីមិត្តភក្តិ។
ប្អូនប្រុសខេវិន និយាយថា៖ «សិស្សនៅវិទ្យាល័យមានសេរីភាពច្រើនជាង ហើយក៏បះបោរច្រើនជាងដែរ។ បើអ្នកមិនធ្វើតាមពួកគេទេ ពួកគេមិនរាប់អានអ្នកឡើយ»។
ប្អូនប្រុសអេរ៉ុន និយាយថា៖ «រាល់ថ្ងៃនៅសាលា មិត្តភក្ដិបបួលខ្ញុំឲ្យទៅផឹកស្រានិងលេងស្រី។ ពេលខ្លះខ្ញុំពិបាកបដិសេធនឹងពួកគេណាស់»។
ប្អូនស្រីអាឡិចសង់ទ្រា និយាយថា៖ «ពេលនោះខ្ញុំអាយុ១២ឆ្នាំ។ រឿងដែលធ្វើឲ្យខ្ញុំតានតឹងចិត្តជាងគេ គឺមិត្តភក្តិបង្ខំឲ្យមានសង្សារ។ គ្រប់គ្នានៅសាលាចេះតែប្រាប់ខ្ញុំថា‹តើដល់អង្កាល់បានយកសង្សារ?›»។
ប្អូនស្រីគ្រិស្តា និយាយថា៖ «មិត្តភក្ដិបង្ខំខ្ញុំឲ្យទៅដើរលេងជាមួយប្រុសម្នាក់។ ពេលខ្ញុំមិនព្រមទៅ ពួកគេចោទថាខ្ញុំស្រឡាញ់ស្រីដូចគ្នា។ កាលនោះខ្ញុំទើបតែអាយុ១០ឆ្នាំប៉ុណ្ណោះ!»។
តើសម្ពាធពីមិត្តភក្តិមានឥទ្ធិពលយ៉ាងណាមកលើប្អូន?
․․․․․
● ការតានតឹងចិត្តផ្សេងទៀត។ សូមដាក់សញ្ញា ✔ ក្នុងប្រអប់ដែលធ្វើឲ្យប្អូនតានតឹងចិត្តបំផុត ឬសរសេរបន្ថែមក្នុងប្រអប់ផ្សេងទៀត។
□ ជិតដល់ថ្ងៃប្រឡង
□ លំហាត់សាលា
□ ការរំពឹងខ្ពស់ពីឪពុកម្ដាយ
□ ការរំពឹងខ្ពស់ពីខ្លួនឯង
□ ការសម្លុតធ្វើបាប ឬការបៀតបៀនកេរ្តិ៍ខ្មាស
□ ផ្សេងទៀត ․․․․․
ជំហានបួនយ៉ាងដើម្បីកាត់បន្ថយការតានតឹងចិត្ត
មិនអាចទៅរួចទេដែលគិតថា ជីវិតក្នុងវ័យសិក្សាគ្មានការតានតឹងសោះ។ ពិតណាស់បើរងការបង្ខិតបង្ខំខ្លាំងពេក នោះអាចប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ស្ដេចសាឡូម៉ូនដ៏មានប្រាជ្ញាសរសេរថា៖ «ការអ្នកទូន្មាន ៧:៧) ប៉ុន្តែ ប្អូនអាចជៀសវាងពីរឿងនោះបាន។ អ្វីដែលសំខាន់ ប្អូនត្រូវស្គាល់ពីវិធីដោះស្រាយការតានតឹងចិត្ត។
សង្កត់សង្កិនអាចធ្វើឲ្យមនុស្សមានប្រាជ្ញាប្រព្រឹត្តដូចមនុស្សឆ្កួត»។ (ការដោះស្រាយបញ្ហាតានតឹងចិត្តប្រៀបដូចជាការលើកទម្ងន់។ ដើម្បីអាចលើកទម្ងន់បាន ប្អូនត្រូវរៀបចំទម្ងន់ឲ្យបានត្រឹមត្រូវជាមុនសិន។ ប្អូនត្រូវដាក់ទម្ងន់ឲ្យសមនឹងកម្លាំងរបស់ប្អូន ហើយលើកវាឲ្យត្រូវក្បួន។ បើប្អូនធ្វើតាមជំហានដូចនេះ ប្អូននឹងមានសាច់ដុំ ហើយរាងកាយមាំមួន។ បើមិនធ្វើដូច្នេះទេ ប្អូនអាចនឹងរហែកសាច់ដុំ ឬរហូតដល់បាក់ឆ្អឹងទៀតផង។
ស្រដៀងគ្នាដែរ ប្អូនអាចយកឈ្នះការតានតឹងចិត្ត ហើយសម្រេចភារកិច្ចដោយមិននាំឲ្យខ្លួនរងគ្រោះថ្នាក់។ តើតាមរបៀបណា? សូមអនុវត្តជំហានដូចតទៅ៖
១. ចេះសម្គាល់មូលហេតុ។ សុភាសិតមួយចែងថា៖ «មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន តែមនុស្សខ្វះបទពិសោធន៍បន្តដើរទៅទៀត ហើយរងផលពិបាក»។ (សុភាសិត ២២:៣) ប៉ុន្តែ ប្អូនអាច«ពួនខ្លួន»ឬជៀសវាងពីការតានតឹងចិត្តបាន លុះត្រាតែប្អូនចេះសម្គាល់មូលហេតុពិតប្រាកដ។ សូមមើលឡើងវិញនូវចំណុចខាងលើដែលប្អូនបានដាក់សញ្ញា ✔ នេះ។ តើឥឡូវចំណុចមួយណាដែលធ្វើឲ្យប្អូនតានតឹងចិត្តខ្លាំងបំផុត?
២. សិក្សាស្រាវជ្រាវ។ ជាឧទាហរណ៍ បើប្អូនឃើញថាលំហាត់សាលាធ្វើឲ្យប្អូនតានតឹងចិត្តខ្លាំង សូមស្រាវជ្រាវយោបល់នៅជំពូកទី១៣ ក្នុងក្បាលទី២។ បើប្អូនរងការបង្ខំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ប្អូនក៏អាចពិនិត្យមើលយោបល់នៅជំពូកទី២ ទី៥ និងទី១៥ ក្នុងក្បាលទី២ដែរ។
៣. កុំពន្យារពេល។ បញ្ហាខ្លះនឹងមិនបាត់ទៅវិញដោយឯកឯងទេ តែបែរជាកាន់តែធ្ងន់ធ្ងរឡើង ហើយធ្វើឲ្យប្អូនតានតឹងចិត្តកាន់តែខ្លាំង បើប្អូនមិនអើពើនឹងវា។ ប៉ុន្តែ បើប្អូនបានដឹងពីវិធីដោះស្រាយ ប្អូនមិនត្រូវបង្អង់យូរឡើយ។ ជាឧទាហរណ៍ បើប្អូនជាសាក្សីព្រះយេហូវ៉ា ហើយកំពុងព្យាយាមរស់នៅស្របតាមខ្នាតតម្រាសីលធម៌ក្នុងគម្ពីរ នោះប្អូនត្រូវប្រាប់រឿងនេះដល់សិស្សរួមថ្នាក់ឲ្យបានឆាប់បំផុត។ ការធ្វើដូច្នេះអាចជួយបន្ថយការតានតឹងចិត្តរបស់ប្អូន។ ប្អូនស្រីម៉ាស្សឺ អាយុ២០ឆ្នាំ ប្រាប់ថា៖ «រាល់ពេលចូលឆ្នាំសិក្សាថ្មី ខ្ញុំចាប់ផ្ដើមនិយាយជាមួយសិស្សរួមថ្នាក់អំពីប្រធានបទដែលបើកឱកាសឲ្យខ្ញុំពន្យល់អំពីខ្នាតតម្រាក្នុងគម្ពីរ។ ខ្ញុំឃើញថា បើខ្ញុំចាំកាន់តែយូរ នោះខ្ញុំនឹងកាន់តែស្ទាក់ស្ទើរប្រាប់គេថាខ្ញុំជាសាក្សីព្រះយេហូវ៉ា។ ពេលខ្ញុំប្រាប់គេភ្លាមៗអំពីគោលជំហរនិងជំនឿរបស់ខ្ញុំ នោះខ្ញុំមិនសូវតានតឹងចិត្តក្នុងឆ្នាំសិក្សាថ្មីទេ»។
៤. សុំជំនួយ។ សូម្បីតែអ្នកលើកទម្ងន់កាឡាទី ៦:២) ចូរប្រាប់ឪពុកម្ដាយ ឬគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំ ហើយបង្ហាញពួកគាត់នូវចម្លើយដែលប្អូនបានសរសេរក្នុងជំពូកនេះ។ រួចសុំយោបល់ពីពួកគាត់។
ធ្ងន់បំផុត ក៏កម្លាំងរបស់គាត់នៅតែមានកម្រិត។ ប្អូនក៏ដូចគ្នាដែរ។ ប៉ុន្តែ ប្អូនមិនចាំបាច់លីបន្ទុកតែម្នាក់ឯងឡើយ។ (តើការតានតឹងចិត្តជារឿងល្អទេ?
ប្អូនប្រហែលជាពិបាកជឿ តែតាមពិតការតានតឹងចិត្តខ្លះគឺជារឿងល្អមែន។ ហេតុអ្វី? ពីព្រោះនេះបង្ហាញថាប្អូនខិតខំប្រឹងប្រែង មានទំនួលខុសត្រូវ ហើយសមត្ថភាពវិនិច្ឆ័យប្អូនដំណើរការល្អ។ សូមកត់សម្គាល់ពីរបៀបដែលគម្ពីរបានប្រាប់អំពីមនុស្សដែលហាក់ដូចជាមិនចេះតានតឹងចិត្តសោះថា៖ «ឱមនុស្សខ្ជិលច្រអូសអើយ តើអ្នកនឹងដេករហូតដល់ពេលណា? តើដល់អង្កាល់ទើបអ្នកក្រោកពីដំណេក? ដេកបន្តិច ងុយងោកបន្តិច ឱបដៃទម្រេតខ្លួនបន្តិច នោះភាពក្រីក្រនឹងមករកអ្នកដូចជាចោរប្លន់ ហើយភាពតោកយ៉ាកនឹងមករកអ្នកដូចជាជនប្រដាប់អាវុធ»។—សុភាសិត ៦:៩-១១
ប្អូនហាយឌី អាយុ១៦ឆ្នាំ បានសង្ខេបសេចក្ដីយ៉ាងល្អថា៖ «សាលារៀនហាក់ដូចជាកន្លែងដែលគួរឲ្យខ្លាច។ ប៉ុន្តែ សម្ពាធដែលអ្នកជួបនៅសាលា គឺដូចគ្នានឹងសម្ពាធនៅកន្លែងធ្វើការដែរ»។ ពិតណាស់ ការដោះស្រាយបញ្ហាតានតឹងចិត្តគឺជារឿងពិបាក តែបើប្អូនស្គាល់វិធីដោះស្រាយត្រឹមត្រូវ នោះការតានតឹងចិត្តនឹងមិនបង្កគ្រោះថ្នាក់ដល់ប្អូនទេ។ ផ្ទុយទៅវិញ វាបែរជាធ្វើឲ្យប្អូនរឹងមាំជាងមុន។
តើការឈប់រៀនជាដំណោះស្រាយឬទេ?
[កំណត់សម្គាល់]
a ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី២០ ក្នុងសៀវភៅនេះ។
បទគម្ពីរសំខាន់
«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧
យោបល់
ចូរបែងចែកបញ្ហាដែលធ្វើឲ្យប្អូនតានតឹងចិត្តជាពីរប្រភេទ។ ប្រភេទទី១ អាចដោះស្រាយបាន និងប្រភេទទី២ មិនអាចដោះស្រាយបាន។ ដំបូង ចាត់ការបញ្ហាដែលប្អូនអាចដោះស្រាយបាន។ បន្ទាប់មក បើនៅសល់ពេលនិងសល់កម្លាំង ចាំគិតបញ្ហាដែលមិនអាចដោះស្រាយបាន។
តើប្អូនដឹងទេ . . . ?
គេងឲ្យបាន៨ម៉ោងក្នុងមួយយប់ ជួយកាត់បន្ថយការតានតឹងចិត្ត និងធ្វើឲ្យការចងចាំបានប្រសើរជាង។
គម្រោងអនុវត្ត!
ដើម្បីកុំឲ្យតានតឹងចិត្តខ្លាំង បើអាចធ្វើបាន ខ្ញុំនឹងចូលគេងនៅម៉ោង ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីការព្យាយាមធ្វើអ្វីៗឲ្យបានល្អឥតខ្ចោះអាចនាំឲ្យប្អូនមានសម្ពាធកាន់តែខ្លាំង?
● បើប្អូនតានតឹងចិត្តខ្លាំង តើប្អូនចង់និយាយជាមួយអ្នកណា?
[ឃ្លាអក្សរធំនៅទំព័រ១៣២]
«ប្អូនស្រីលីស រៀបរាប់ថា៖ ‹រាល់ថ្ងៃ មុនពេលប៉ាជូនខ្ញុំទៅសាលា ប៉ាតែងតែអធិដ្ឋានជាមួយខ្ញុំ។ នោះជួយខ្ញុំឲ្យមានអារម្មណ៍សុវត្ថិភាព›»
[រូបភាពនៅទំព័រ១៣១]
ការលើកទម្ងន់ត្រូវក្បួននឹងធ្វើឲ្យរាងកាយមាំមួន នេះក៏ដូចគ្នានឹងដំណោះស្រាយការតានតឹងចិត្តតាមវិធីត្រឹមត្រូវដែរ