គំរូដែលគួរធ្វើតាម យ៉ូប
គំរូដែលគួរធ្វើតាម យ៉ូប
ជីវិតរបស់យ៉ូបបានក្រឡាប់ចាក់ទាំងស្រុង។ ដំបូង គាត់បាត់បង់អ្វីគ្រប់យ៉ាងសម្រាប់ជីវភាពរស់នៅរបស់គាត់។ បន្ទាប់មក កូនគាត់ទាំងអស់ស្លាប់។ ក្រោយមក គាត់មានជំងឺយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍ទាំងប៉ុន្មាននេះកើតឡើងផ្ទួនគ្នាក្នុងមួយប៉ប្រិចភ្នែក ដោយនឹកស្មានមិនដល់។ យ៉ូបបាននិយាយទាំងអស់សង្ឃឹមថា៖ «ខ្ញុំស្អប់ខ្ពើមជីវិតរបស់ខ្ញុំ»។ គាត់ពោលបន្ថែមទៀតថា៖ «ខ្ញុំមានតែភាពអាប់យសនិងទុក្ខវេទនាជាប់ប្រាណ»។ (យ៉ូប ១០:១, ១៥) ប៉ុន្តែ ទោះជាយ៉ូបរងទុក្ខវេទនាជាខ្លាំងក្ដី គាត់មិនបានបោះបង់ចោលព្រះដែលជាអ្នកបង្កើតគាត់ទាល់តែសោះ។ (យ៉ូប ២:១០) មិនថាជីវិតរបស់យ៉ូបប្រែប្រួលយ៉ាងណាទេ តែគាត់មិនប្រែប្រួលឡើយ។ ហេតុនេះ យ៉ូបជាគំរូល្អស្ដីអំពីការស៊ូទ្រាំ។
ពេលដែលប្អូនជួបប្រទះបញ្ហាផ្សេងៗក្នុងជីវិត ប្អូនក៏ប្រហែលជាមានអារម្មណ៍‹ស្អប់ខ្ពើមជីវិតរបស់ខ្លួន›ដែរ។ ប្អូនអាចធ្វើដូចយ៉ូបដោយបង្ហាញថា ទោះជាស្ថានភាពរបស់ប្អូនប្រែប្រួលយ៉ាងណា តែប្អូនមិនប្រែប្រួលជាដាច់ខាត ហើយនៅតែតាំងចិត្តបម្រើព្រះយេហូវ៉ា។ យ៉ាកុបបានសរសេរថា៖ «មើល! យើងចាត់ទុកពួកអ្នកដែលបានស៊ូទ្រាំថាជាអ្នកមានសុភមង្គល។ អ្នករាល់គ្នាធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប ក៏ដឹងអំពីពរដែលព្រះយេហូវ៉ាបានឲ្យដល់គាត់ ហើយតាមរយៈការនោះ អ្នកឃើញថាព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា»។ (យ៉ាកុប ៥:១១) ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយ៉ូប ហើយលោកក៏យកចិត្តទុកដាក់ចំពោះប្អូនដែរ!